ភាគទី៦០

721 17 0
                                        

បល្ល័ង្កស្នេហ៍ 💔
ភាគទី៦០

"ហូស៊ុក"
"អ្នកម៉ាក់?!"ហូស៊ុកមកដល់ចំណតឡានហៀបនឹងឡើងឡានទៅហើយក៏ចៃដន្យនឹងវត្តមានស្ត្រីចំណាស់ជាម្ដាយមកដល់ទីនោះដូចគ្នា ដំបូងក៏ឆ្ងល់ថាហេតុអីបានជាគាត់មកដល់ទីនេះតែនឹកឃើញដល់វត្តមានរបស់ឡេនណាគេក៏អស់ចម្ងល់ទៅ លោកស្រីឡេនឌីមិនបានមកតែម្នាក់ឯងនោះទេតែមានវត្តមានរបស់មនុស្សស្រីស្រស់ស្អាតម្នាក់មកជាមួយគាត់ដែរតែហូស៊ុកមិនបានខ្វល់ពីវត្តមានរបស់គាត់ឡើយព្រោះមនុស្សម្នាក់ទៀតដែលកំពុងតែរត់មកនោះមានតម្លៃនឹងភាពសំខាន់ជាង...
"ប៉ាៗហ៊ិហ៊ិ"
"អែមមីកូនប៉ា"ហូស៊ុកញញឹមលាដៃចាំអោបក្រសោបកូនស្រី នាយមិនចាំកូនយល់ព្រមក៏លើកនាងឡើងពររួចថើបនាងជាច្រើនខ្សឺត នាយគ្រីសជាជំនិតក៏ចូលមកតាមពីក្រោយអ្នកនាងតូចរបស់គេ ស្ត្រីចំណាស់មានឈ្មោះជាជីដូនតែមើលទៅហាក់មិនពេញចិត្តនឹងវត្តមានរបស់នាងល្អិតទាល់តែសោះ ថែមទាំងគិតខឹងថានាងមកកាត់មុខកាត់មាត់គាត់ទៀត...
"ហូស៊ុក!"
"នេះក្រេសសុី កូនស្រីដៃគូជំនួញម៉ាក់"លោកស្រីឡេនឌីងាកសម្លឹងមុខចៅស្រីសម្អប់ រួចក៏កាន់ស្មាស្រីស្រស់ដែលមានអាការៈអៀនប្រៀនឲ្យចូលមកកៀកជិតនឹងកូនប្រុសខ្លួនទោះបីជាឃើញថាកូនប្រុសហាក់មិនពេញចិត្តក៏ដោយ អែមមីងាកសម្លឹងទៅស្រីចម្លែកនោះរួចក៏ងាកសម្លឹងមើលមុខឪពុក ភ្នែកក៏រលីងរលោងឡើង...
"ខ្ញុំធ្លាប់បានឃើញបងប្រុសនៅតាមការបង្ហាញគ្រឿងអលង្ការធំៗជាអ្នកច្នៃម៉ូដឆ្នើមម្នាក់ ខ្ញុំពិតជាស្ញើចសរសើរបងខ្លាំងមែនទែនហើយនេះ...កូនស្រីបងមែនទេ?"ស្រីតូចក្រេសសុីលូកដៃបំណងចង់កាន់ប៉ះថ្ពាល់អែមមីតែក៏ត្រូវនាងបដិសេធដោយការងាកខិតចូលទៅកាន់តែកៀកលោកប៉ានាង ភ្នែកងាកសម្លឹងមកនាងហាក់ដូចមិនពេញចិត្ត មិនចង់ឲ្យប៉ះពាល់ខ្លួនក្រសែភ្នែកស្ត្រីចំណាស់ងាកមើលមកទាំងក្ដាប់មាត់កាលបើអែមមីធ្វើបែបនេះ...
(គ្មានមាយាទ)
ជាពាក្យសម្ដីគិតក្នុងចិត្តមិននិយាយចេញមកព្រោះដឹងថាអាចធ្វើឲ្យកូនប្រុសក្រពុលមុខ គេស្រឡាញ់នាងល្អិតអែមមីនេះខ្លាំងណាស់ ប៉ះមិនបាននិយាយមិនបានទេ ខឹងម្ដងៗដូចជាកម្រោលចូលចឹង ដូច្នេះមិននិយាយល្អជាង...
"ក្រេសស៊ីនាងចង់មករៀនជំនាញពីកូនហើយបើអាចម៉ាក់ចង់ឲ្យពួកកូនទាំង២បានស្វែងយល់ពីគ្នា"
"ហ៊ឹស"ហូស៊ុកគ្រហឹមបែបហួសចិត្ត ស្ដាប់តែប៉ុណ្ណេះគេដឹងពីបំណងអ្នកម៉ាក់គេបាត់ទៅហើយ គាត់ចង់ផ្សំផ្គុំខ្លួនគេជាមួយនឹងស្រីអ្នកមានម្នាក់នេះទាំងដែលភរិយាគេទៅបាត់មួយឆ្នាំសោះ នាយងាកសម្លឹងមើលក្រេសស៊ីបន្តិចរួចក៏ញញឹម...
"អ្នកនាងក្រេសស៊ី...ក្រេសស៊ី ឆូ"
"លោកស្គាល់ខ្ញុំដែរ នៀក៎ម៉ាក់អុំ"ក្រេសស៊ីហាក់សប្បាយចិត្តកាលបើហូស៊ុកហៅឈ្មោះនាងទាំងនាមត្រកូលបែបនេះ អ្នកដែលរីកមុខមាត់ជាងគេពេលនេះគឺជាលោកស្រីឡេនឌីទៅវិញទេ គាត់លូកកាន់ស្មាក្រេសស៊ីតិចៗហាក់ដូចបំណងគាត់បានជោគជ័យហើយ...
"បើតាមខ្ញុំដឹងអ្នកនាងក្រេសក៏ជាអ្នកជំនួញម្នាក់ដែរហេតុអីក៏ចាំបាច់មករៀនពីខ្ញុំទៀតនេះ?ហើយម៉្យាង..."
"លឺល្ហៀងៗថាស្វាមីអ្នកនាងក៏ទើបតែជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានខែមុន នេះគេយ៉ាងមិចហើយទើបបានជាអ្នកនាងមករកខ្ញុំបែបនេះ?"ហូស៊ុកមិនក្រែងរអែងនឹងនិយាយព្រោះវាជាការពិតក្នុងវិស័យជំនួញមួយនេះមានអ្វីដែលគេមិនដឹងទៀតទៅ ត្រឹមគេមិននិយាយបរិហារពីជំនួញខុសច្បាស់របស់នាងទុកថាវាជាសំណាងណាស់ទៅហើយ...
"ខ្ញុំថាអ្នកនាងគួរតែយកពេលមើលថែស្វាមីទៅល្អជាជាងមករកខ្ញុំព្រោះថាខ្ញុំមិនមែននៅលីវ ខ្ញុំមានកូន មានប្រពន្ធហើយ"ពាក្យសម្ដីប្រាកដប្រជារបស់នាយធ្វើឲ្យនាយគ្រីសនៅឈរអមក្បែរនោះមានការពេញចិត្តដល់ថ្នាក់ញញឹមឡើងមក នាងល្អិតអែមមីឯណោះក៏ចឹង នាងងើបសម្លឹងមើលលោកប៉ារួចក៏ជូតវាសទឹកភ្នែកខ្លួនឯង..
"ប៉ាៗពូគ្រីសប្រាប់អែមមីថាប៉ាៗរកឃើញម៉ាក់ៗមែនទេ?ម៉ាក់នៅឯណា? ហ៊ឺកូនចង់ទៅជួបម៉ាក់ណាស់"
"ជួបម៉ាក់?នេះនាងនោះ..."
"វាមិនពាក់ពន្ធ័នឹងអ្នកម៉ាក់ទេ ខ្ញុំសុំទៅសិនហើយមិនបាននៅជូនដំណើរទេ"
ហូស៊ុកអោនគំនាបដាក់ស្ត្រីជាម្ដាយរួចក៏ប្រញាប់ពរកូនស្រីបណ្ដូលចិត្តចាកចេញទៅទាំងមាននាយជំនិតអមជាមួយផង ស្ត្រីចំណាស់ហាក់ខឹងចិត្តនឹងភ្ញាក់ផ្អើលក្នុងពេលតែមួយ...
"ហ៊ឹស អត់បានការពិតមែន"
"អ្នកនាងក្រេសស៊ី"
ស្ត្រីចំណាស់និយាយមិនទាន់ចប់ផងស្រីជើងល្អដែលប្រៀបបីដូចជាទេពអប្សរអម្បាញ់មិញក៏ដើរចាកចេញទៅបាត់ទាំងមិនបានលា លោកស្រីឡេនឌីសឹងតែខ្យល់ចាប់ទៅហើយនេះម្នាក់ៗយ៉ាងមិចនឹង?ទុកគាត់ជាខ្យល់អាកាសរឺក៏យ៉ាងមិច?

ងឺត!ក្រឹប
កាលបើគ្រាន់តែឡានឈប់ចតមកដល់ខាងមុខបរិវេណផ្ទះចំការដែលនាយមកកាលពីម្សិលមកហូស៊ុកក៏រហ័សបើកទ្វារឡានចេញមកតែរនាំងដំបូងដែលគេបានឃើញនោះគឺទឹកមុខមាំទាំរបស់នាយសង្ហាជាបងប្រុសរបស់ស្កាលេតនោះឯង គេឈរក្រពាត់ដៃសម្លឹងមើលមកគេហាក់ដូចជាដឹងដល់ការមកដល់របស់នាយចឹង ហូស៊ុកមិនបានខ្លាចរអានឹងរ៉ាហ្វែលឡើយនាយទម្លាក់កាំភ្លើងពីហោប៉ៅខោចុះក្បែរឡានរួចដើរទៅទាំងដៃទទេហាក់ប្រុងប្រៀបខ្លួនឲ្យរ៉ាហ្វែលចាត់ការចឹង
ជើងវែងៗបញ្ឈប់ដំណើរកាលបើបានក្រឡេកឃើញវត្តមានស្រីតូចស្កាលេតនៅអង្គុយលើរទេះក្រោមដើមប៉ោមដូចកាលពីម្សិល ស្នាមញញឹមញ៉ោចឡើងស្របនឹងជើងបោះជំហានទៅរកនាង...
"លេត...បង ហ៊ឹស"
"លែង...លែងយើង"
ហូស៊ុកមិនទាន់ទាំងបានទៅជិតស្កាលេតនៅឡើយផងក៏មានប្រុសមាឌធំ៣នាក់ចេញមកក្រៀកចាប់គេជាប់ទាញគេថយក្រោយមកវិញ ហូស៊ុកព្យាយាមរើបម្រាស់យ៉ាងណាក៏មិនបានការព្រោះថាគេកាន់តែរើគេក៏ដឹងថាលទ្ធផលបន្ទាប់បែបណា៎...
ឌឹបៗៗ ហ៊ឹស
បុរសមាឌធំទាំងនោះដាស់យកៗទាល់តែនាយខ្សត់ខ្សោយកម្លាំងនឹងចូលទៅ នាយកម្លោះគ្រីសជាជំនិតឯណោះក៏រត់ចូលមកជួយចៅហ្វាយតែក៏ត្រូវមួយកណ្ដាប់ដៃរបស់រ៉ាហ្វែលរហូតដល់ដួលខ្ពោកនឹងដី កែវភ្នែកខ្មៅនិលស្នាមញញឹមមានប្រៀបក៏ងាកសម្លឹងមើលមកហូស៊ុកដែលកំពុងដេកននៀលលើដី បបូរមាត់ដាបឈាមលើស្នាមរបួសបន្សល់ពីម្សិលមិញទៀត នាយវារបែរសម្លឹងមើលទៅស្កាលេតតែថានាងហាក់មិនមានប្រតិកម្មអ្វីសោះ បែរជាអង្គុយប្រឹងបើកសៀវភៅអានពីមួយទំព័រទៅមួយទំព័រទៀត...
"នាងគ្មានអារម្មណ៍ នាងមិនយល់ពីមនុស្សដូចជាឯងទេអាចង្រៃ យើងបានព្រមានឯងរួចហើយថាកុំឲ្យមកជាន់ទីនេះទៀតតែឯងជាអ្នកមានៈខ្លួនឯង"
"ល-លេត...ប្រពន្ធសម្លាញ់"
"បង...បងសុំទោស បង អឹក"ហូស៊ុកព្យាយាមនិយាយទៅកាន់នាងតែស្កាលេតបែរជាទាញសៀវភៅបិទរួចទាញវាមកកាន់អោបជាប់ទ្រូងបែររទេះបង្វិលបំណងចូលទៅក្នុងតែក៏មានសម្រឹបជើងមួយរត់មករកនាងអោបជើងនាងជាប់ កែវភ្នែករឹងបែរងាកសម្លឹងមើលក៏ហាក់បែកខ្ចាយភាពរឹងមាំកាលបើបានឃើញស្នាមទឹកភ្នែកលើថ្ពាល់ក្មេងល្អិតដែលទើបមកដល់...
"ម៉ាក់ៗជាម៉ាក់មែនទេ?"
"ហ៊ឺអែមមីនឹកម៉ាក់ៗណាស់ ហ៊ឹកហ៊ឹកម៉ាក់ៗ"អែមមីត្រសុលក្រោកឡើងអោបម្ដាយស្រែកយំខ្លាំងៗតាមចិត្តនឹករលឹក ហូស៊ុកឯណោះក៏ខាំមាត់សម្រក់ទឹកភ្នែកទាំងរាងកាយងើបមិនរួច ដៃស្រឡូញ័រទទ្រើតលើកឡើងមកកាន់ក្រសោបខ្នងកូនរួចអោបនាងជាប់ទ្រូង ទឹកថ្លាមួយតំណក់ក៏ហូរកាត់ផែនថ្ពាល់នាងដោយមិនបានព្រៀង
(ម៉ាក់នឹកកូនណាស់ ម្ចាស់ជីវិតម៉ាក់)

យូមីន

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now