ភាគទី៦២

693 19 0
                                        

បល្ល័ង្កស្នេហ៍ 💔

ភាគទី៦២

(បងសុំទោស)

អាកាសធាតុនៅខាងក្រៅហាក់ខ្មៅស្រអាប់ខុសពីធម្មតាពោលគឺមានពពកក្រាស់បិទបាំងពន្លឺទាំងអស់លើផែនពសុធាមិនអនុញ្ញាតសូម្បីតែពន្លឺព្រះចន្ទដែលហៀបនឹងបង្ហាញខ្លួនទៅហើយ ខ្យល់រំហើយបក់រវិចៗមកនាំយកតំណក់ទឹកសន្សឹមជាច្រើនតំណក់ឲ្យហូរស្រក់មកប៉ះនឹងចម្រឹងបង្អួចមួយសន្ទុះក្រោយក៏បង្កើតបានជាសម្លេងមួយដែលអាចដាស់សតិគ្រប់គ្នាឲ្យបានដឹងថាពេលនេះមេឃភ្លៀងហើយ ពេលនេះគ្រប់គ្នាក៏ចូលសម្រាកនៅក្នុងផ្ទះអស់ទៅហើយនៅឡើយតែមនុស្សម្នាក់ដែលកំពុងតែលុតជង្គង់នៅផ្លូវចូលផ្ទះចំការមិនព្រមក្រោកទៅណាសោះតាំងពីថ្ងៃមកទល់ពេលនេះ។

"ចៅហ្វាយ ហ៊ឹសទៅសណ្ឋាគារវិញទៅ"យើងអាចសម្លឹងឃើញរាងកាយមាំទាំមួយដែលមានសភាពទ្រុឌទ្រោមមិនចាញ់ហូស៊ុកប៉ុន្មានដែរ គេទប់រាងកាយខ្លួនឯងឲ្យអង្គុយផ្អែកលំនឹងនឹងកង់ឡានចៅហ្វាយភ្នែកងាកបែរមកចៅហ្វាយព្យាយាមនិយាយអង្វរឲ្យគេចាកចេញទៅបណ្ដោះអាសន្នសិនតែគិតរឺថាហូស៊ុកព្រមរឺ?

"ឯងទៅវិញទៅ ទៅព្យាបាលរបួសឯងចុះ"

"តែខ្ញុំមិនអាចទៅចោលចៅហ្វាយបាននោះទេ"នាយគ្រីសក្រវីក្បាលហាក់មិនស្របនឹងពាក្យសម្ដីចៅហ្វាយនិយាយគេជាអ្នកតាមការពារមើលថែចៅហ្វាយតើអាចឲ្យគេទៅចោលនាយបានយ៉ាងមិច?ហើយគេរឹតតែមិនអាចទៅណាបានទៀតបើមើលតាមអាការៈទ្រុឌទ្រោមរបស់ចៅហ្វាយពេលនេះ ឈាមហូរច្រើនដល់ថ្នាក់កកជាប់នៅលើបបូរមាត់ ស្នាមជាំដាច់ដោយសារតែការវាយដំពីសំណាក់កូនចៅរបស់រ៉ាហ្វែលនេះឯង កែវភ្នែកពណ៌ត្នោតចោលភ្នែកសម្លឹងមើលទៅខាងក្នុងក៏អាចចាំឆ្លុះដល់រាងកាយមនុស្ស២នាក់ដែលកំពុងតែសើចក្អាកក្អាយអោបប្រឡែងគ្នាយ៉ាងមានក្ដីសុខជាខ្លាំង ស្នាមញញឹមញ៉ោចឡើងស្របនឹងទឹកសន្សើមហូរកាត់ផ្ទៃមុខគេពីតក់ៗទៅជាខ្លាំង មេឃភ្លៀងហើយ!

"ទោះជាបងមិនបានស្ថិតក្នុងចំណែកនៃភាពរីករាយរបស់អូននឹងកូនតែអាចទេបើបងសុំសម្លឹងមើលពួកអូនពីចម្ងាយ ទទួលក្ដីសុខពីចម្ងាយបែបនេះស្កាលេត?"ស្នាមញញឹមញ៉ោចឡើងមកស្របនឹងរាងកាយទល់គល់ឈើធំជាទីបង្អែកសម្លឹងមើលទៅពួកគេទាំង២នាក់ ដៃទាំងទ្វេរលើកត្រសងអោបរាងកាយខ្លួនឯងក្រោមភ្លៀងផ្គរគួរឲ្យខ្លាច រងាឯកោតែគេបែរជាគ្មានអារម្មណ៍ទាំងនោះឡើយព្រោះថាបេះដូងគេកំពុងតែទទួលបានភាពកក់ក្ដៅពេញទី។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now