រីករាយអានណាចាស៎❤️
"ហ៊ឹម"
"បានហើយហូស៊ុក..បានហើយ"នៅសុខៗស្កាលេតនាងក៏ស្រាប់តែបញ្ឈប់សកម្មភាពផ្អែមល្ហែមជាមួយនឹងស្វាមី ដៃតូចស្រឡូនលូករុញទ្រូងគេក៏ងាកចេញពីនាងបន្តិចមុននឹងទម្លាក់ខ្លួនចុះពីលើតុធ្វើការរបស់គេបោះជំហានស្រាលៗមួយៗទៅកាន់រានហាលខាងក្រៅបន្ទប់ ហូស៊ុកលើកដៃឈ្លីកញ្ចឹងករខ្លួនឯងតិចៗទាំងមិនយល់ហេតុអីក៏សុខៗលេតទៅជាបែបនេះ?
ស្កាលេតឈប់ត្រឹមបង្កាន់ដៃរានហាលខាងមុខដែលអាចឲ្យនាងមើលឃើញស្រះទឹកនឹងសួនច្បារច្បាស់ទោះជាវាជាពេលយប់ក៏ដោយ ដៃតូចស្រឡូនលូកអោបក្រសោបរាងកាយខ្លួនឯងគិតរំពៃដល់សារដែលនាងបានឃើញនៅលើអេក្រង់ទូរសព្ទ័របស់ហូស៊ុកមុននេះ គ្មានអ្វីគួរឲ្យសង្ស័យនោះទេព្រោះថាលេខនោះមានsaveទុកយ៉ាងប្រាកដថាជាលេខរបស់អតីតស្រីកំណាន់របស់ហូស៊ុកទៅហើយ កាន់តែគិតនាងក៏កាន់តែហួសចិត្តហាក់អស់សំណើចជាមួយនឹងបញ្ហាផ្ទួនៗដែលកើតឡើងក្នុងជីវិតនាងចាប់តាំងពីនាងមករស់នៅទីនេះជាមួយនឹងគេក្នុងនាមជាប្រពន្ធ។
"អូនប្រហែលជារងាហើយ"អាវក្រាស់សង្កត់គ្របលើស្មានាងពីក្រោយដោយស្នាដៃរបស់រាងក្រាស់ ហូស៊ុកមិនចេញមករកភរិយាដោយដៃទទេឡើយពោលគឺគេយកអាវក្រាស់មកជាមួយគិតថាអាកាសធាតុនៅខាងក្រៅវាត្រជាក់អាចធ្វើឲ្យនាងឈឺបានបើសិនជានាងប៉ះរឺត្រូវនឹងខ្យល់សន្សើមទាំងអស់នោះ។
"អូនមានរឿងអី?ហេតុអីក៏ចេញមកទាំងបែបនេះ?បងធ្វើអ្វីទៀតមែនហើយទេ?"សំណួររបស់ហូស៊ុកបង្ហាញនាងឲ្យដឹងថាគេមិនទាន់បានឃើញសារទាំងនោះនៅឡើយទេ ស្កាលេតកាន់ក្រសោបជាយអាវនោះជាប់រួចក៏បែរខ្លួនមករកស្វាមីព្រមទាំងក្រវីក្បាលតិចៗតបទៅគេវិញ។
"អូនមិនអីទេ"សព្វនាមដែលនាងប្រើជាមួយនឹងគេធ្វើឲ្យគេភ្ញាក់ដូចជាគេចាប់ទះចឹងឯង ដៃមាំដែលទម្លាក់ចុះក៏លូកកាន់ក្រសោបថ្ពាល់របស់នាងជាថ្មីស្របជាមួយនឹងស្នាមញញឹម ភាពរំភើប ក្ដីសុខផ្លូវអារម្មណ៍របស់គេ ស្កាលេតក៏លូកដៃទាំងសងអោបកញ្ចឹងករគេរួចផ្ទប់ថ្ងាសខ្លួនឯងក្រោមចង្ការរបស់ស្វាមី។
"លេត"
"សន្យាមកថាទោះជាយ៉ាងណាក៏បងនឹងមិនចោលអែមមីកូនយើង បងត្រូវមើលថែនាងឲ្យបានល្អបំផុត ធ្វើជាប៉ាដែលល្អបំផុតសម្រាប់នាងណា៎"ស្កាលេតនិយាយចម្លែកតែហូស៊ុកហាក់មិនបានចាប់ភ្លឹកដឹងព្រោះចិត្តរំភើបកំពុងតែនាំគេអណ្ដែតអណ្ដូងឆ្ងាយពីអ្វីដែលកំពុងតែកើតឡើងនោះ ស្កាលេតអោនផ្ទប់ក្បាលនឹងទ្រូងរបស់ស្វាមី រាងកាយពួកគេទាំង២ក៏យោលយោគទៅមកតិចៗហាក់បីដូចជាចង្វាក់នៃការរាំក្នុងពេលរាត្រី
"អូនដឹងទេថាហេតុអីបានជាពេញចិត្តនឹងអូន?"
"ព្រោះថាទោះជាពេលកន្លងទៅប៉ុន្មានឆ្នាំក៏ដោយក៏អូននៅតែជាក្មេងស្រីតូចដែលបងបានឃើញកាលពីមុន កាយវិការ ស្នាមញញឹម ពាក្យសម្ដីគ្រប់យ៉ាងដែលអូនបង្ហាញចេញមក...បងស្រឡាញ់អូនខ្លាំងណាស់លេត..បង ហ៊ឹម"ហូស៊ុកនិយាយមិនទាន់ចប់ផងក៏ត្រូវបបូរមាត់តូចស្ដើងថើបគេស្រាលៗតែការថើបនោះក៏ប្ដូរមកជាការថើបដ៏រោលរាលស្រើបស្រាលវិញ ហូស៊ុកលូកដៃបីក្រសោបនាងឡើងក្នុងរង្វង់ដៃហើយដើរសម្ដៅទៅកាន់បន្ទប់របស់គេដែលនៅក្បែរនោះ។
រាងកាយតូចស្ដើងអោបកញ្ចឹងករគេជាប់ព្យាយាមថើបតបតរគេវិញរហូតទាល់តែគេទម្លាក់ខ្លួននាងស្រាលៗនៅលើពូកទន់ៗក្នុងបន្ទប់ មុខមាត់របស់ហូស៊ុកក៏ស្រាប់តែឡើងក្រហមរងាលដោយសារតែកម្លាំងដុតរោលរបស់ភ្លើងស្នេហ៍មួយនេះកំពុងតែវាយលុកគេជាខ្លាំង ដៃមាំលូកដោះសម្លៀកបំពាក់ខ្លួនឯង ស្របនឹងដៃមាំលូកទាញសើយអាវភរិយាឡើងយឺតស្រាលៗស្របនឹងបបូរមាត់ឡើងកម្ដៅអោនដេញថើបសាច់ពោះទន់ល្មើយរបស់ភរិយាថើរៗគេកំពុងតែដុតរាងកាយលេតឲ្យរមួលពើតដោយសារមាត់មានពិសរបស់គេ មុខសង្ហាអោនជ្រប់នឹងទ្រូងហាប់ណែនរបស់នាងថើបផ្ដោះផ្ដងជាមួយនឹងវាបោះត្រាម្ចាស់រាងកាយឲ្យទៅនាង ស្កាលេតឯណោះវិញក៏ខ្ញាំពូកសឹងតែរហែកជាដុំៗទៅហើយ ហូស៊ុកងើបភ្នែកឡើងសម្លឹងមើលទៅសភាពរោលរាលរបស់ភរិយារួចក៏ញញឹមចុងមាត់ គេដោះអាវសារ៉ូស្ដើងរបស់នាងបានសម្រេចបង្ហាញឲ្យឃើញរាងកាយតូចច្រឡឹង ទ្រូងទាំងសងបិទបាំងដោយអាវកាក់មួយ គេអោនឈ្មុលថើបកញ្ចឹងកររបស់នាងដោលទៅជិតត្រចៀកនាងរួចក៏ខ្សឹបទៅកាន់នាង..
"អូនរោលរាលណាស់ប្រពន្ធសម្លាញ់"
"ហ៊ឹស ហូ...ហូស៊ុក"ស្កាលេតក៏ទាញមុខគេមកសម្លឹងមើលនាងចំ មុខនាងឡើងក្រហមដូចជាផ្លែប៉ោមចឹង ហូស៊ុកទល់ច្រមុះនឹងនាងបិទភ្នែកខ្លួនឯងមួយសន្ទុះ ក្នុងបន្ទប់ហាក់ស្ងាត់មានតែខ្យល់ដង្ហើមរបស់ពួកគេទាំង២នាក់...
"បងស្រឡាញ់អូនណាស់"ហូស៊ុកពោលពាក្យផ្អែមល្ហែមទៅកាន់នាង ស្របនឹងចលនាចង្កេះរង្គើឡើងគេអោនថើបជ្រប់នឹងកញ្ចឹងកររបស់នាង ស្កាលេតក៏ងើបខ្លួនបន្តិចរួចអោបផ្អឹបចង្ការនឹងស្មារបស់គេ រាងកាយនាងរលាក់ញាប់តាមកាយវិការផ្ដល់ឲ្យរបស់គេ ស្របនឹងទឹកភ្នែកមួយតំណក់ហូរស្រក់ចុះកាត់ផែនថ្ពាល់នាង...
(អូនក៏ស្រឡាញ់បង....អូនសុំទោស)
អស់រយៈពេលសឹងតែមួយរាត្រីដែលភ្លើងស្នេហ៍រោលរាលបានកើតឡើងរវាងពួកគេទាំង២ ហូស៊ុកក៏ខាបយកក្ដីស្រឡាញ់នឹងក្ដីសុខជាមួយនឹងមនុស្សស្រីដែលគេពេញចិត្តដោយភាពប្រាថ្នា ចិត្តរំភើបនឹងអ្វីដែលបានកើតឡើងជាពិសេសគឺការបើកចិត្តរបស់នាង...
"អរុណសួស្ដីអ្នកប្រុស"រាងកាយសង្ហាបើកទ្វារចេញពីបន្ទប់មកទាំងព្រឹកក៏បានឃើញអ្នកបម្រើនៅឈរចាំស្វាគមន៍គេ
"អូនលេតនៅឯណា?ទៅតាមនាងមកឲ្យខ្ញុំ"
"ចាស៎អ្នកប្រុស"នាយសង្ហាក៏ងក់ក្បាលឆ្លើយតបនឹងពួកគេរួចក៏កាន់អាវក្រៅដើរចាកចេញឆ្ពោះទៅកាន់បន្ទប់ធ្វើការនៅក្បែរនោះ ដៃមាំបើកចូលមកក៏ស្របនឹងទូរសព្ទ័របស់ខ្លួននៅខាងក្នុងនោះរោទ៍ឡើង...
"អាឡូ?អ្នកតំណាងក្រុមហ៊ុនវីគ្រីស? អូខេល្អៗបន្តិចទៀតខ្ញុំនឹងទៅដល់ទីនោះ បាន"ហូស៊ុកនិយាយទាំងស្រស់ស្រាយមុននឹងចុចបិទវិញ ទឹកមុខក៏ផ្លាស់ប្ដូរវិញកាលបើបានឃើញសារជាច្រើនផ្ញើមកគេជាពិសេសនោះគឺសារមួយដែលនិយាយថា«មានផ្ទៃពោះ»ដៃមាំក៏បែរជាញ័រញាក់ហាក់កម្រើកមិនបានកាលបើរឿងគ្រប់យ៉ាងបូករួមនឹងទឹកមុខក្រៀមក្រោះរបស់លេតកាលពីយប់មិញលោតឡើងមកពាសពេញខួរក្បាល នេះនាងមានបានឃើញទេ?
តុកៗ
(អ្នកប្រុស...)
(អ្នកនាងលេតបាត់ខ្លួនហើយ)
VOUS LISEZ
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)