ភាគទី៤៥

746 21 0
                                        

បល្ល័ង្កស្នេហ៍                    
ភាគទី៤៥💔

ក្រាក!
សម្លេងទ្វាររបើកឡើងខ្យល់បក់សសៀកនាំយករាងកាយខ្ពស់ស្រឡះចូលមកជាមួយនឹងប្រអប់មួយដែលមានពោរពាសទៅដោយរបស់របរដែលចាស់ៗហាក់ដូចជាមានអ្នកណាទុកវាចោលចឹងទាំងដែលការពិតវាជាកម្មសិទ្ធិរបស់នាងតូចស្កាលេតដែលទើបតែចាកចេញទៅថ្មីៗនេះសោះ នាងចាកចេញទៅដោយបន្សល់ទុកនូវរបស់ជាច្រើននឹងអនុស្សារាប់មិនអស់ជាមួយនឹងអ្នកនៅ ហូស៊ុកអោបប្រអប់នោះរួចបោះជំហានស្រាលៗចូលមកទម្លាក់ខ្លួនអង្គុយផ្ទាល់នឹងឥដ្ឋ ក្បាលផ្ដេកផ្អែកទប់នឹងបង្អួចកញ្ចក់ដែលឆ្លុះបញ្ចាំងឃើញយ៉ាងច្បាស់ទៅបរិវេណខាងក្រៅ ផ្ទៃមេឃចាប់ខ្មៅងងឹតគ្មានពន្លឺរស្មីហាក់បីដូចជាជីវិតរបស់នាយនៅពេលនេះចឹង រយៈពេលប៉ុន្មានថ្ងៃដែលគេប្រើជីវិតរស់នៅ ដង្ហើមដកចេញចូលគឺគេនឹកឃើញតែមនុស្សស្រីដែលគេស្រឡាញ់ម្នាក់ប៉ុណ្ណោះគ្រប់កាយវិការគ្រប់ពាក្យសម្ដីក្ដីស្រឡាញ់ដែលនាងមានមកលើគេនឹងកូនកន្លងមកវានៅដិតដាមជាប់ក្នុងខួរក្បាលបំភ្លេចមិនបានទាល់តែសោះ។
ភឹប!ប្រោក
ដៃក្រាស់ហាក់គ្មានកម្លាំងកំហែងទាល់តែសោះ សូម្បីតែទម្ងន់សៀវភៅដែលនៅក្នុងប្រអប់នោះក៏គេមិនអាចទប់បានគ្រាន់តែដៃទាញគម្របប្រអប់ភ្លាម សៀវភៅនឹងរបស់របរក៏ធ្លាក់គ្រាំងមកលើឥដ្ឋទាំងអស់អ្វីដែលគេមើលឃើញមុននោះគឺជាកន្សែងដៃដែលមើលឃើញច្បាស់នោះវាមានឈ្មោះរបស់គេដេរភ្ជាប់នៅលើនោះ ដៃញ័រទទ្រើតលូកទាញយកកូនកន្សែងមកកាន់ជាប់ស្របនឹងទ្រូងខាងឆ្វេងរបស់គេចុកអួលណែនបរិយាយមិនចេញ នាងជាមនុស្សស្រីដែលចូលចិត្តដេរប៉ាក់នឹងប្រមែប្រមូលរបស់តូចៗមកទុក នាងមិនខុសពីខ្លួននាងកាលនៅពីក្មេងអីបន្តិចឡើយ កន្សែងដៃនោះត្រូវហូស៊ុកលើកយកមកអឹបជាប់នឹងបបូរមាត់របស់គេថើបផ្ដិតទុកក្ដីស្រឡាញ់នឹងពាក្យសុំទោសរាប់មិនអស់ទៅជាមួយ...
"នាងច្រម៉ក់!"ហូស៊ុកក៏ងាកភ្នែកឃើញរបស់ម៉្យាងនៅធ្លាក់ក្បែរជើងរបស់គេនោះគឺជាកូនតុក្កតាតូចពណ៌ទឹកសមុទ្រ ដៃមាំលូកទាញយកវាមកស្របជាមួយនឹងទឹកថ្លា២តំណក់ហូរស្រក់កាត់ផែនថ្ពាល់ទាំងសងរបស់គេ។
"អក្សរអូនយ៉ាប់ដល់ថ្នាក់នឹង ហ៊ឹក"នៅលើកូនតុក្កតានោះក៏មានសរសេរអក្សរតូចៗវាមើលទៅដូចជាអក្សរកូនក្មេងអាយុ៤-៥ឆ្នាំសរសេរចឹងឯង ឃើញពាក្យមួុយឃ្លានៅលើនោះក៏ធ្វើឲ្យនាយកាន់តែក្ដុកក្ដួលអារម្មណ៍ព្រោះថាវាជាឈ្មោះក្រៅដែលនាងបានដាក់នោះគឺ«ស៊ុកគី» ហើយដែលគេចាំបានមិនភ្លេចគឺជាតុក្កតានេះហើយដែលនាយបានរើសឲ្យនាងកាលពីនៅតូច។ ហូស៊ុកងាកក្រសែភ្នែកពីរបស់ទាំងអស់មកចាប់អារម្មណ៍នឹងសៀវភៅ២ក្បាលដែលនៅក្បែរដៃ គេលើកដៃជូតទឹកភ្នែកខ្លួនឯងឲ្យស្អាតរួចក៏ទាញយកសៀវភៅក្របទឹកសមុទ្រមកបើកអានមុនគេបង្អស់...

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now