បល្ល័ង្កស្នេហ៍ 💔
ភាគទី៥៤
'ថែខ្លួនណា៎ បងនឹងឧស្សាហ៍មកលេងអូន'
"បងហ្វែល ហ៊ឺ"ស្កាលេតឧទានហៅឈ្មោះបងប្រុសនាងស្រាលៗទាំងខ្លួនប្រាណនាងទាំងស្រុងកំពុងស្ថិតក្នុងការអោបក្រសោបរបស់មនុស្សប្រុសមាឌធំម្នាក់ដែលសម្រុកចូលមកទាំងយប់ព្រលប់ហើយក៏ហៅខ្លួនឯងថាជាបងប្រុសរបស់នាងទៀត...
"លេត ហ៊ឹសបងនឹកអូនណាស់ប្អូនស្រីបង"
"លេត ហ៊ឹស"និយាយមិនទាន់ទាំងចប់ស្រួលបួលផងក៏ត្រូវបាតដៃក្រាស់របស់រ៉ាហ្វែលចាប់ទាញគេឲ្យឃ្លាតឆ្ងាយពីនាងតូចទាំងគេនឹករលឹកជាខ្លាំងមុននឹងរុញគេដួលលាន់គ្រាំង យូតូឯណោះកាលបើឃើញយូតូបញ្ចេញអាកប្បកិរិយាមិនសមគួរដាក់ចៅហ្វាយនាយបែបនេះគេក៏រហ័សលើកកាំភ្លើងឡើងភ្ជង់រ៉ាហ្វែល នាយសង្ហាខាងនោះក៏ទាញលើកកាំភ្លើងបកមកវិញ
"បើសិនជាឯងមិនអាចគោរពចៅហ្វាយក្នុងនាមជាអ្នកប្រុសត្រកូលហ្វាល់លីដាក៏ដោយ យ៉ាងហោចឯងគួរតែយល់ដល់នាមជាប្រធានាធិបតីរបស់ប្រទេសផង ដាវីស រ៉ាហ្វែល"យូតូនិយាយហាក់ចង់ព្រមានដល់នាយសង្ហាដែលចិត្តខ្លាំងហ៊ានភ្ជុងនឹងប្រើប្រាស់កាយវិការមិនសមរម្យមកលើចៅហ្វាយខ្លួន រ៉ាហ្វែលក្រពុលមុខជាខ្លាំងតែចិត្តនៅមិនចុះញ៉មដោយដៃកាន់កាំភ្លើងនោះតម្រង់ទៅរកពួកគេទាំង៣នាក់ដដែល
"បងហ្វែល...បងហ្វែលប្រយត្ន័ឈឺណា៎! ហ៊ឹមបងហ្វែល"សម្លេងស្រាលៗរបស់ប្អូនស្រីហាក់ដាស់ស្មារតីគេជាថ្មី នាងល្អិតលូកដៃកាន់ក្រសោបដើមដៃបងប្រុសទាញមកអោបអឹបជាប់នឹងថ្ពាល់ហាក់ចង់ឃាត់ឃាំងគេ រ៉ាហ្វែលងាកសម្លឹងមើលទៅប្អូនស្រីទាំងក្នុងមិនយល់ថាហេតុអីនាងតែងព្យាយាមហាមឃាត់គេគ្រប់ពេលដែលគេកំពុងតែចង់ការពារនាងបែបនេះ គ្រប់ពេល!
ស្កាលេតលូកដៃកាន់ទាញដៃម្ខាងរបស់រ៉ាហ្វែលដែលតម្រង់កាំភ្លើងទៅយូតូនឹងជូហ្វីនោះចុះពីដៃគេ មុននឹងយោងខ្លួនឯងឲ្យព្យាយាមក្រោកឈរឡើងទាំងលំបាកហើយអោបគេ រ៉ាហ្វែលអាចលឺដល់សម្លេងយំខ្សឹបខ្សួលបន្លឺពីដើមករប្អូនស្រីទើបនាយសម្រេចចុះចាញ់ដោយគេជាអ្នកទម្លាក់កាំភ្លើងមុនដោយលើកដៃទាំងសងអោបប្អូនស្រីតបវិញ...
"ហ៊ឹក លេតបាត់ប៉ាម៉ាក់ទៅ២នាក់ហើយនៅសល់តែបងហ្វែលទេ ចឹងបងហ្វែលកុំឈឺអីណា៎ លេតសុំអង្វរ"
"បាទ៎ បងសន្យាណា៎ ហ៊ឹម"រ៉ាហ្វែលប្រើសម្លេងប្រាកដប្រជាឆ្លើយតបលួងលោមប្អូនស្រីឲ្យបានស្ងប់ចិត្ត តែគេនៅមិនអាចលាក់បាំងអ្នកកំពុងឈរមើលទាំងប៉ុន្មាននាក់នោះឡើយ គេជាមនុស្សទន់ជ្រាយម្នាក់តែខំប្រឹងធ្វើជារឹងមាំ ក្លាហានដើម្បីការពារប្អូនស្រីម្នាក់នេះ ណាមជុនអាចឃើញច្បាស់តាមរយៈទឹកភ្នែកទន់ជ្រាយរបស់គេដែលហូរស្រក់កាត់ផែនថ្ពាល់របស់នាយ។
ជូហ្វីលូកកាន់ស្មាស្វាមីជាប់រួចអង្អែលស្រាលហាក់យល់ពីជម្រៅចិត្តគេនាពេលនេះ ដៃក្រាស់លូកទាញភរិយាមកអោបក្រសោបជាប់នឹងទ្រូង កែវភ្នែកក៏ងាកសម្លឹងមើលទៅ២នាក់បងប្អូនកំសត់នៅខាងនោះក្នុងចិត្តមេត្តាជ្រួតជ្រាបពីទឹកចិត្តស្រឡាញ់របស់រ៉ាហ្វែលមកលើលេត វាជម្រុញឲ្យគេមិនអាចខឹងក្រោធនឹងគេកើតព្រោះរឿងគេធ្វើទាំងប៉ុន្មានគឺដើម្បីតែការពារប្អូនប៉ុណ្ណោះ។
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)