ភាគទី២៩

721 22 0
                                        

បល្ល័ង្កស្នេហ៍                    
#ភាគទី២៩💔

រីករាយអានណាចាស៎
"ចេញទៅកូន ទាន់មានឱកាស! ប៉ា..ប៉ាសុំអង្វរ"មិនថាលោកវីលាមព្យាយាមនិយាយអង្វរករកូនស្រីយ៉ាងណាក៏នាងនៅតែមានៈមិនព្រមចាកចេញទៅ នាងបង្វែររឿងទៅជាអង្គុយគក់ច្របាច់ជូនគាត់ ឃើញកូនស្រីបែបនេះលោកវីលាមហាក់ធ្ងន់ចិត្តត្រដុកក្នុងចិត្តក៏បែរជាអាក់អន់ស្រពន់នឹងខ្លួនឯង វត្តមានខ្លួននាពេលនេះ...
"បើសិនជាគ្មានវត្តមានប៉ាកូននឹងចាកចេញទេ?"
"លោកប៉ាកុំនិយាយបែបនេះអីបានទេ?កូនគ្មានសេសសល់អ្នកណាទៀតនោះទេក្រៅពីប៉ា...ប៉ាត្រូវតែរឹងមាំឡើងហើយព្យាបាលខ្លួនឯងឲ្យឆាប់បានធូរស្រាល ប៉ាត្រូវរស់នៅជាមួយនឹងកូនឲ្យបានយូរៗណាប៉ាណា៎ អ្ហឹកៗ"ស្កាលេតពោលពាក្យអង្វរករទៅកាន់ឪពុកស្របនឹងទឹកនេត្រាហូរស្រក់កាត់ផែនថ្ពាល់នាងទាំងទ្វេរ ទឹកនេត្រានាងកាន់តែជាកម្លាំងបណ្ដាលឲ្យទ្រូងខាងឆ្វេងបុរសជាឪពុកចុកណែនលើសដើមព្រោះតាំងពីដើមមកគាត់មិនដែលឃើញកូនទន់ជ្រាយខ្លាំងបែបនេះឡើយ នាងមិនដែលអង្គុយសម្រក់ទឹកភ្នែកយំរៀបរាប់បែបនេះឡើយ ទោះជានាងប្រឡងធ្លាក់ នាងត្រូវបាត់បង់តុក្កតានាងស្រឡាញ់បំផុតក៏ដោយ លេតពីមុនរឹងមាំខ្លាំងណាស់
"លេតកូន..."
"ឈប់គិតហើយសម្រាកទៅប៉ា លេតនឹងនៅទីនេះជាមួយប៉ារហូតមិនទៅណាទេ លោកប៉ានៅទីណាលេតនឹងនៅទីនោះរហូត លេតស្រឡាញ់លោកប៉ាខ្លាំងណាស់"ស្កាលេតឃាត់ឃាំងប្រសាសន៍ឪពុកដោយកិលខ្លួនចូលមកកៀកក្បែរគាត់ក្រសោបត្រសុលខ្លួនចូលទៅអោបឪពុកទាំងទឹកមុខញញឹមដោយបង្ខំព្រោះនាងមិនចង់ឲ្យឪពុកបានដឹងថាចិត្តនាងពេលនេះកំពុងតែប្រេះស្រាំបែបណានោះ?
(លោកប៉ានៅទីណា លេតក៏នៅទីនោះ បើលោកប៉ាចាកចេញ លេតក៏នឹងចាកចេញដូចគ្នា)

ត្រឡប់មកមើលហូស៊ុកឯណេះវិញគេតាំងចិត្តចុះមកខាងក្រោមដើម្បីយកទឹកស្អំជូនប៉ាក្មេកនៅខាងលើតែក៏បែរជាមកជួបនឹងវត្តមានរបស់ម៉ាក់គេនឹងស្រីម្នាក់ដែលគេមិនប្រាថ្នាចង់ជួបទាល់តែសោះ ជាមនុស្សស្រីម្នាក់ដែលកំពុងតែព្យាយាមបំផ្លាញចំណងរបស់គេនឹងប្រពន្ធគេ ព្យាយាមតោងទាមគេមិនលែងទាល់តែសោះនោះ ជេនក៏ដើរសន្សឹមៗទៅរកហូស៊ុករួចអោបដៃគេជាមួយទឹកមុខញញឹមពព្រាយហាក់ដូចជាចង់រាយមន្តស្នេហ៍ដាក់គេដូចជាកាលគ្រាដំបូងរបស់ពួកគេតែថាវាមិនបានផលហើយថែមទាំងទទួលបានក្រសែភ្នែកមិនពេញចិត្តពីគេទៀតផង
"ហូស៊ុកប៉ាអ្នកបងយ៉ាងមិចទៅហើយ?មានសង្ឃឹមនឹងនៅរស់ដែរទេ?មើលទៅគាត់ដូចជាធ្ងន់ធ្ងរណាស់"សម្ដីរបស់ជេនទាក់ទាញគេឲ្យងាកមើលមកនាងមិនដាក់ភ្នែក កំហឹងក្នុងខ្លួនកាន់តែកើនឡើងមកខ្លាំងជាអតិបរមារហូតដល់ហាមចិត្តមិនបានលើកដៃច្រាននាងចេញមួយទំហឹងតែក៏សំណាងកាលបើមានវត្តមានមនុស្សម្នាក់មកពីក្រោយទើបនាងដួលទៅលើម្នាក់នោះនឹងបានគេទ្រ...
"ហូស៊ុកអាល់ម៉ាឌី! នេះឯងចង់សម្លាប់ចៅម៉ាក់មែនទេ?"
"មានរឿងអីបងប្រុស?"ឡេនណាចុះពីខាងលើមកកាលបើនាងសម្រាកនៅខាងលើពេញមួយថ្ងៃទៅហើយពេលនេះនាងក៏ចេញមកព្រោះតែបានលឺសម្លេងចេចចាចពីខាងក្រៅតែចេញមកក៏បែរជាបានឃើញវត្តមានមនុស្សប្លែកមុខមកនៅក្នុងផ្ទះបែបនេះ.
"មិនមែនជារឿងអូនទេឡេន ឡើងទៅសម្រាកវិញចុះ"
"សួស្ដីអ្នកនាងឡេនណា ខ្ញុំជេនអតីតលេខារបស់បងស៊ុកហើយខ្ញុំក៏នឹងត្រូវមករស់នៅទីនេះដែរ ព្រោះថាកូនខ្ញុំគេចង់នៅជាមួយនឹងលោកប៉ារបស់គេ"ជេននិយាយបណ្ដើរដៃក៏អោបកាន់ពោះខ្លួនឯងស្រាលៗ ឡេនណាដំបូងឡើយក៏ភ្ញាក់ដែរតែនាងក៏ផ្លាស់ប្ដូរទឹកមុខវិញរួចក៏ទាញជេនឲ្យឈរឲ្យនឹងខ្លួនបន្តិចមុននឹងខិតគេចចេញបន្តិចធ្វើឲ្យគ្រប់គ្នាឆ្ងល់ ជាពិសេសគឺលោកស្រីឡេនឌី...
"ខ្ញុំមានតែមួយសំណួរទេគឺនាងមករស់នៅទីនេះក្នុងនាមជាអីទៅ?ព្រោះថាបងថ្លៃស្រីនៅទីនេះជ្រងោរៗ មិនក្រែងចិត្តទេហេស៎?"សំណួរដំបូងដែលបន្លឺចេញពីមាត់របស់ឡេនណាធ្វើឲ្យជេនគាំងស្ដឹងរកពាក្យតបតរមិនកើត ស្រីជើងល្អមិនទាន់មានឱកាសឆ្លើយនៅឡើយផង ហូស៊ុកក៏ចាប់ទាញដៃនាងរួចនាំនាងចេញទៅខាងក្រៅយ៉ាងលឿន លោកស្រីឡេនឌីមិនស្រួលចិត្តទើបប្រញាប់ទៅតាមចំណែកឯឡេនណាក៏ក្រវីក្បាលហាក់ហួសចិត្តនឹងអ្វីដែលកំពុងតែកើតឡើងពេលនេះ...

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now