#បល្ល័ង្កស្នេហ៍ ភាគទី៧៧ ❣️
"ប៉ាៗ"សម្លេងស្រួយស្រៈបន្លឺឡើងមកកាត់ភាពស្ងប់ស្ងាត់ក្នុងបរិវេណបន្ទប់ទទួលភ្ញៀវខាងក្រោម រាងកាយមាំទាំដែលកំពុងតែលង់លក់ដំណេកជ្រែកដល់ឋានណាណីហើយនោះក៏ដឹងខ្លួនខ្ញាកដូចជាគេមកចាប់អង្រួន រង្វង់ភ្នែកស្លក់បើកក្រឡោតសម្លឹងមើលពិដានបន្ទប់ខាងលើក៏នាំចិត្តឲ្យគិតឆ្ងល់ថាហេតុអីបានជាគេមកនៅទីនេះទៅវិញ?
"ប៉ាៗយីស"សម្លេងតូចស្រាលនោះបន្លឺឡើងជាថ្មីស្របនឹងម្រាមដៃតូចច្រមិចមករុញស្មាលោកប៉ានាងដែលកំពុងតែសញ្ជឹងគិតថាខ្លួនឯងចូលមកក្នុងផ្ទះបានដោយរបៀបណា តែមិនទាន់ទាំងបានគិតផងក៏ត្រូវកូនស្រីមកឆាឆៅរករឿងតែម្ដង ហូស៊ុកងាកភ្នែកសម្លឹងមើលមកក៏ឃើញកូនស្រីកំពុងតែឈរខាំមាត់សម្លឹងមើលមកគេ ដៃទាំងទ្វេរក៏ប្រញាប់ទាញកូនមកអោបក្រសោបលឿនរហ័សតាមចិត្តនឹករលឹកដែលខ្លួនកំពុងតែមាន នាងល្អិតបើកភ្នែកមីរៗបែបមិនដឹងខ្យល់សោះ នាងលូកដៃចុចស្មាលោកប៉ានាងស្រាលៗកាលបើឃើញវត្តមានរបស់អុំប្រុសនាងចេញមក។
"អុំហ្វែល?"
"កុំយកកូនខ្ញុំទៅ"គ្រាន់តែលឺឈ្មោះរ៉ាហ្វែលភ្លាម រាងក្រាស់រហ័សទាញកូនមកអោបកាន់តែជាប់ កិលរុញនាងឲ្យមកឈរនៅខាងក្រោយខ្នងខ្លួនដូចជាព្យាយាមការពារមិនឲ្យគេចូលមកដណ្ដើមយកកូនចេញពីទ្រូងជាថ្មីទៀតចឹង។
រ៉ាហ្វែលសម្លឹងមើលមុខហូស៊ុកមុននឹងក្រវីក្បាលហួសចិត្តនឹងសកម្មភាពភ័យព្រួយខុសទំនងរបស់នាយអតីតប្អូនថ្លៃ គេក៏ដើរហួសចូលទៅអង្គុយនៅលើកៅអីឈើមួយក្បែរមាត់បង្អួចឃ្លាតឆ្ងាយពីសាឡុងដែលហូស៊ុកនឹងកូនកំពុងអង្គុយ ហូស៊ុកឃើញបែបនេះក៏ហាក់លែងសូវព្រួយរួចក៏ព្រលែងកូនស្រីវិញ អែមមីលូកដៃវ៉ៃប៉ានាងតិចៗរួចក៏មកអង្គុយឆ្កក់នៅទល់មុខប៉ានាងវិញ។
"ប៉ាៗគួរតែអរគុណអុំហ្វែលទើបត្រូវ មិនមែនមកអង្គុយសម្លឹងធ្វើដូចអុំហ្វែលយក្សចាប់មនុស្សសុីចឹងទេ"អែមមីអោបដៃសម្លឹងមើលទៅលោកប៉ានាងភ្លាមហាក់មិនយល់ថាហេតុអីក៏ប៉ានាងទៅជាចឹង នាងមិនបានដឹងទេថាប៉ារបស់នាងភ័យខ្លាចយ៉ាងណានោះ គេធ្លាប់ត្រូវបានគេពង្រត់ប្រពន្ធកូន២ដងរួចទៅហើយ បើសិនជាលើកនេះគេបែកគ្នាម្ដងទៀតប្រហែលនាយឆ្កួតស្លាប់ជាមិនខានឡើយ។
"ហេតុអី?ចុះបើគេមកយកកូនចេញពីប៉ាទៀត..."
"កូនក៏ទៅតាមអុំហ្វែល ព្រោះអុំហ្វែលមិនដែលយកកូនទៅណាដោយគ្មានហេតុផលនោះទេ បើសិនជាលោកប៉ាមិនបានប្រព្រឹត្តខុសអុំហ្វែលក៏នឹងមិនបំបែកពួកកូនពីប៉ា តាមពិតអុំហ្វែលគាត់ឆាប់ចិត្តទន់ណាស់ ដូចជាកាលពីយប់ចឹង.."
"កាលពីយប់យ៉ាងមិចកូន?"ហូស៊ុកក៏ចោទសួរភ្លាមកាលបើកូនផ្ដើមនិយាយពីរឿងដែលកើតឡើងកាលពីយប់មិញ អាចទេែដលពាក់ពន្ធ័ជាមួយនឹងការដែលគេបានមកនៅក្នុងផ្ទះនេះវិញទេ?
"អុំហ្វែលជាអ្នកទៅគ្រាប៉ាចូលមកខាងក្នុងផ្ទះវិញ កាត់ភ្លៀងខ្យល់ណាប៉ា បើសិនជាគាត់មិនអាណិតប៉ានោះគាត់មិននឹងទៅជួយប៉ាទៅ? ប៉ាយល់អ្វីដែលកូនចង់និយាយទេ?"អែមមីនិយាយរៀបរាប់ប្រាប់ទៅលោកប៉ានាងភ្លាមមិនលាក់បាំង រាងក្រាស់ក៏ងាកសម្លឹងមើលទៅអតីតបងថ្លៃដែលកំពុងតែអង្គុយក្រេបកាហ្វេចឹបៗ ដៃម្ខាងកាន់សៀវភៅអានយ៉ាងស្ងៀមស្ងាត់ ហូស៊ុកក៏ញ៉ោចស្នាមញញឹមឡើងបន្តិចព្រោះយ៉ាងណាក៏ការខំប្រឹងប្រែងរបស់នាងអាចធ្វើឲ្យបងថ្លៃចិត្តរឹងម្នាក់នេះទន់ចិត្តបន្តិចម្ដងៗដែរ។
រ៉ាហ្វែលចោលភ្នែកសម្លឹងមើលមកចំពេលដែលប្អូនថ្លៃសម្អប់កំពុងតែសម្លឹងមើលមកគេដូចគ្នា នាយក្រហឹមនឹងដើមករបន្តិចរួចក៏បិទសៀវភៅទម្លាក់គ្រឹបលើតុឈើ រួចក៏ទម្លាក់ដៃម្ខាងលូកចូលក្នុងហោប៉ៅខ្លួន ព្យាយាមដៀងគិតថាហូស៊ុកប្រហែលជាឈប់សម្លឹងមើលមកនាយហើយតែគេគិតខុសហើយ។ ហូស៊ុកសម្លឹងមើលមកគេមិនដកភ្នែកថែមទាំងញញឹមរាក់ទាក់គេទៀត រ៉ាហ្វែលចងចិញ្ចើមបែបចង់ខឹងបន្តិចអីបន្តិចបែបមិនយល់។
"អេ!អែមមី.."ហូស៊ុកឃាត់អែមមីមិនទាន់ កាលបើនាងប្រញាប់រើចុះពីសាឡុងរួចឡើងស្ររទៅជណ្ដើរខាងលើភ្លាមទាំងមិនមានមូលហេតុសោះ ហូស៊ុកមិនបាននិយាយអីច្រើននាយក៏ព្យាយាមក្រោកឡើងបម្រុងនឹងដើរទៅបន្ទប់ទឹកតែក៏ក្រឡេកឃើញវត្តមានរបស់នរណាម្នាក់ទើបមកដល់នៅខាងក្រៅ រ៉ាហ្វែលក៏ងាកសម្លឹងមើលទៅដែរទើបដឹងថាជា...
"នាយត្រកូលវីគ្រីសតើ?!"
"ហើយគេមកធ្វើស្អីនៅទីនេះ?"រ៉ាហ្វែលចងចិញ្ចើមចូលគ្នារួចក៏ងាកសម្លឹងមើលមកហូស៊ុក រាងខ្ពស់លើកដៃទាំងសងខាងឡើងហាក់ប្រាប់ថានាយមិនបានដឹងអ្វីទេ គេមកតែម្នាក់ឯងប៉ុណ្ណោះ
(ម៉ាក់...)
សម្រឹបជើងនាងតូចរត់ស្ររចូលមកខាងក្នុងស្របពេលដែលអ្នកជាម្ដាយឯណេះកំពុងតែប្រឹងប្រែងនាំខ្លួនឯងឲ្យក្រោកផុតពីពូក អែមមីចូលមកដល់ក៏លោតប្រោកលើពូកទន់ៗភ្លាម នាងត្រសុលចូលទៅជិតម្ដាយរួចអោបនាង ស្កាលេតក៏លូកដៃអោបកូនរួចអង្អែលក្បាលនាងតិចៗភ្នែកក្រឡេកមើលទៅក្រៅឃើញថាឡានរបស់ហូស៊ុកនៅទីនេះនៅឡើយទើបនាងឆ្ងល់ នេះឃើញតែឡានហើយគេបាត់ទៅណា?
"ម៉ាក់..ប៉ាៗថាឈឺក្បាល"ស្ដាប់តែសម្ដីកូននិយាយស្កាលេតក៏ដឹងហើយថានាយមិនទាន់ទៅណាឆ្ងាយទេ នេះប្រាប់បញ្ជាកូនឲ្យមកនិយាយកុហកអីទៀតហើយ?
"ចាំម៉ាក់ហៅលោកដុកទ័រឲ្យមកមើលប៉ាកូន ប្រហែលមកពីត្រូវភ្លៀងម្សិលមិញនេះហើយ"
"អត់ទេម៉ាក់ៗ ប៉ាៗថាហៅពេទ្យពីណាមកក៏មើលមិនជាដែរ ទាល់តែបានម៉ាក់ទៅមើលដោយផ្ទាល់"
"តែម៉ាក់មិនមែនពេទ្យទេកូន ម៉ាក់ជួយអ្វីមិនបានទេ"
"ជួយបានតើម៉ាក់..."
"ជួយស្អំបេះដូងប៉ាហ្អរ៎...."
أنت تقرأ
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
أدب الهواةស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)