ភាគទី៥៣

706 17 0
                                        

បល្ល័ង្កស្នេហ៍ 💔
ភាគទី៥៣
'បងនឹកអូនណាស់'

"ហ៊ឹក... "
"អុំ..."កាលបើបានមកដល់ទីកន្លែងដែលនាយចង់ជូនមកទៅហើយនាងល្អិតអែមមីឯណោះនៅតែរករឿងគេទៀត នាងរើបម្រាស់ខ្លួនទៅមកមិនឈប់ទាំងដែលនាងខ្លួនឯងក៏ដឹងថាខ្លួនតូចតែមួយនេះអាចនឹកយកឈ្នះគេបានយ៉ាងមិចទៅ?ស៊ុកជីនបន្តពរនាងដើរចូលមកកាន់សួនកំសាន្តដែលមានមនុស្សកុះករក៏ដោយហេតុថាវាជាថ្ងៃឈប់សម្រាក...
"អុំ"
"ទៀតហើយ! ប្រាប់ប៉ុន្មានដងហើយថា..."

"អែមមីមីហៅ..ហ៊ឹក! ហៅអាហ៊ាអត់ចេញទេ, ខ្មាសមាត់ណាស់"មិនបានលាក់បាំងអែមមីនាងក៏និយាយតែម្ដង ស៊ុកជីនមានអាយុបងលោកប៉ានាងទៅទៀតបើតាមដែលនាងធ្លាប់បានដឹងពីម៉ាក់នាងហើយគេក៏ឲ្យនាងប្រើសព្វនាមបែបនេះជាមួយគេនាងមិនទម្លាប់មាត់ហើយក៏មានអារម្មណ៍ថាវាមិនសាកសមទាល់តែសោះ..
"ចំមែននាងល្អិត"ស៊ុកជីនមិនបានខឹងនឹងអ្វីដែលក្មេងតូចបាននិយាយតែចិត្តមេត្តារបស់គេចំពោះនាងបែរជាកើនឡើងជាលំដាប់ គេបន្តពរនាងចូលទៅខាងក្នុងរហូតមកឈប់នៅចំពោះមុខហាងដែលមានលក់បូរសម្រាប់ពាក់ស្អាតៗជាច្រើន

"អុំទៅវិញទៅហ៊ឹក! អែមមីចង់នៅតែម្នាក់ឯងហ៊ឹក"មកដល់ពេលនេះហើយអែមមីនៅតែទាមទារចង់ទៅផ្ទះបានន័យថារបស់ទាំងអស់នេះមិនអាចទាក់ទាញនាងដូចជាក្មេងៗដទៃទៀតនោះទេ ស៊ុកជីនអាចមើលឃើញភាពស្រងូតស្រងាត់តាមរយៈក្រសែភ្នែកនាងតែគេក៏ដកការចាប់អារម្មណ៍មកមើលទូរសព្ទ័ខ្លួនដែលរោទ៍វិញ មានសារមួយផ្ញើចូលមក វាជាសារមកពីប៉ារបស់អែមមី...
(បើសិនជានាងពិបាកមើលថែលោកអាចយកមកវិញបាន ខ្ញុំមិនចង់រំខានដល់លោកវីគ្រីសនោះទេ)
(មិនអីនោះទេលោកហូស៊ុក នាងសប្បាយខ្លាំងណាស់)
ស៊ុកជីនឆ្លើយតបសាររបស់ហូស៊ុកវិញទាំងមិនបានគិតច្រើនប្រាកដណាស់គេនាំនាងមកទីនេះព្រោះចង់ឲ្យនាងបានសប្បាយចិត្តជាងមុន យ៉ាងណាក៏គេនឹងធ្វើឲ្យអ្នកញញឹមឲ្យទាល់តែបាន នាយដាក់ទូរសព្ទ័ចុះរួចក៏ងាកមកមើលនាងល្អិតដែលកំពុងតែនៅធ្មឹងក្នុងរង្វង់ដៃរបស់គេ មាត់ក្ដាប់របូតៗ

"ទៅដើរលេងទេ!"

"អត់"នាយកម្លោះនិយាយមួយម៉ាត់ ក្មេងល្អិតក៏តបតរមួយម៉ាត់វិញ

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now