"អូននឹងត្រូវដើរបង្ហាញឈុតគ្រឿងពេជ្រដែលបងបានឌីសាញនៅដើមខែក្រោយនេះ ដើរបង្ហាញក្នុងនាមជារាជនីគ្រឿងអល្លង្ការរបស់ត្រកូលបង"
"ខ្ញុំ..អត់ទេ"ស្កាលេតបែរជាប្រកែកជាមួយនឹងសំណើររបស់ហូស៊ុកជាមួយនឹងទឹកមុខចងចិញ្ចើម នាងឆ្ងល់ណាស់ថាតើគេគិតអីមកលើនាងឲ្យច្បាស់ទៅ?ហេតុអីក៏មួយរយៈនេះគេបែរជាមកធ្វើល្អដាក់នាងទៅវិញ?
"គ្មានការប្រឆាំងតវ៉ាអ្វីនោះទេ បងបានធ្វើការសម្រេចអស់ទៅហើយលេត អូនត្រូវតែធ្វើតាម"គេនិយាយបានតែប៉ុណ្ណេះជណ្ដើរយន្តក៏បើកឡើងមកបង្ហាញថាគេបានមកដល់ជាន់ដែលគេធ្វើការទៅហើយ ហូស៊ុកក៏ងាកសម្លឹងមើលនាងរួចទាញកាន់ក្រសោបដៃនាំនាងចេញទៅជាមួយនឹងគេ!
"សួស្ដីលោកនាយក"គ្រាន់តែបើកទ្វារចូលមកក៏ឃើញថាមានមនុស្សស្រីប៉ុន្មាននាក់នៅទីនោះស្រាប់បូករួមនឹងសម្លៀកបំពាក់ស្រមោលសរនឹងឈុតផ្សេងៗជាច្រើនទៀត ស្កាលេតក៏ឈរសម្លឹងមើលទៅពួកគេទាំងនោះហើយក៏ភ្ញាក់កាលបើម្នាក់ក្នុងចំណោមពួកនាងមកចាប់កាន់ដៃនាង..
"នាងខ្ញុំសុំអនុញ្ញាតណាអ្នកនាង"ស្រីម្នាក់នោះក៏នាំស្កាលេតដើរចូលមកកៀកជិតនឹងកន្លែងដែលព្យួររ៉ូបហើយអ្នកឯទៀតក៏វាស់វែងរាងកាយរបស់នាងត្រង់ទ្រូង ចង្កេះ ដើមដៃនឹងស្មាដោយមានម្នាក់ជាអ្នកចាំកត់ត្រា វាស់ចប់ហើយពួកគេក៏សម្លឹងមើលមុខគ្នាទៅវិញទៅមកហើយក៏មិនភ្លេចងាកមើលទៅរាងសង្ហាដែលកំពុងតែឈរគងអន្ទាក់ខ្លានៅឯសាឡុងសម្លឹងមើលពួកនាង
"ដើមទ្រូងCup c ចង្កេះសាយគួរឲ្យចង់អោប"
"លោកនិយាយស្អី?ឡប់.."ស្កាលេតងាកសម្លក់ស្វាមីកាលបើគេនិយាយស្ដីប្លែកៗមកទាំងដែលនៅក្នុងបន្ទប់នេះក៏មានវត្តមានអ្នកផ្សេងទៀតដែរ ស្រីៗទាំងនោះក៏នាំគ្នាសើចឡើងតិចៗបន្ទាប់ពីបានលឺនូវពាក្យសម្ដីលេបខាយរបស់លោកនាយកវ័យក្មេងមកកាន់ភរិយាគួរឲ្យស្រឡាញ់របស់គាត់..
"ចឹងនាងខ្ញុំសុំទៅធ្វើការបន្តទៀតហើយលោកនាយកចាស៎"ហូស៊ុកក៏ងក់ក្បាលតបទៅពួកនាងរួចពួកនាងៗក៏នាំគ្នាចាកចេញទៅបន្សល់ទុកតែ២នាក់ប្ដីប្រពន្ធនេះឲ្យនៅជាមួយនឹងគ្នា ស្កាលេតហាក់កើតទុក្ខមិនសុខចិត្តដែលគេបង្ហាញអាការៈចម្លែកដាក់នាងបែបនេះហើយនៅលេបខាយនាងនៅនឹងមុខអ្នកដទៃទៀត កាន់តែគិតកាន់តែខឹង..
"លោកធ្វើអ្វីមួយមិនដែលគិតចង់ពិភាក្សាគ្នាជាមុនទេ លោកអឺអើតែម្នាក់ឯងហើយដល់ពេលលោកក៏អូសខ្ញុំឲ្យមកទីនេះ លោកទុកខ្ញុំជាស្អីទៅរាល់ថ្ងៃនេះហាស៎ហូស៊ុក អាល់ម៉ាឌី?"ស្កាលេតរះមួយបង់ៗដាក់ស្វាមី ក្នុងចិត្តកាន់តែខ្នក់ខ្នាញ់កាលបើគេមិនតបតរជាមួយនឹងនាងតែបែរជាបាញ់ក្រសែភ្នែកខិលមករកនាងទៅវិញស្កាលេតនាងដើរតាំងៗមករកសាឡុងបម្រុងនឹងអង្គុយតែបែរជាត្រូវដៃមាំលូកកាន់ក្រសោបទាញចង្កេះនាងជាប់ឲ្យនាងអង្គុយលើភ្លៅរបស់គេ..
"លោក.."
"អូនចង់ដឹងថាបងទុកអូនជាអីមែនទេ?គឺជាប្រពន្ធនឹងឯង,បើសិនជាបងទុកអូនជាអ្វីផ្សេងបងក៏មិនមែនលើកតម្កើងអូនបែបនេះដែរតំណែងរាជនីគ្រឿងអលង្ការនេះវាសាកសមជាមួយនឹងអូនខ្លាំងណាស់ហើយរួមទាំងរាជនីនៅត្រង់នេះ.."
ហូស៊ុកនិយាយស្រាលៗមុននឹងលូកដៃទាញកាន់ដៃនាងមកអឹបជាប់នឹងទ្រូងខាងឆ្វេងរបស់គេខណៈដែលនិយាយផ្ដោះផ្ដងលួងលោមនាង ស្កាលេតក៏សម្លឹងមុខគេជាមួយនឹងក្រសែភ្នែកមិចៗហាក់វិលវល់នឹងកាយវិការដែលគេកំពុងតែធ្វើនាពេលនេះ..
"បងគ្រាន់តែចង់ផ្ដល់ឲ្យអូននូវអ្វីដែលល្អបំផុតតែប៉ុណ្ណោះ បងគ្រាន់តែចង់ឲ្យអូនបានយល់"
"អូ!ខ្ញុំមករំខានពួកបងទេ?"រវល់តែនិយាយសាសងគ្នាជាមួយនឹងភរិយា ហូស៊ុកមិនបានចាប់អារម្មណ៍ថាមានមនុស្សម្នាក់បើកទ្វារចូលមកឡើយហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពី..
"មានការអីឡេន?"ហូស៊ុកងាកមើលទៅប្អូនតែគេក៏មិនបានលែងឲ្យភរិយាមានសេរីភាពឡើយ គេនៅលូកដៃក្រពាត់ចង្កេះនាងជាមួយទាញនាងឲ្យមកកាន់តែកៀកនឹងគេកាន់តែខ្លាំង ឡេនណាក៏អស់សំណើចបន្តិចមុននឹងដើរចូលមកបង្ហូសទៅដាក់ឯកសារនៅលើតុធ្វើការរបស់បងប្រុសហើយក៏ដើរសម្ដៅទៅទ្វារចេញវិញតែនាងក៏មិនភ្លេចងាកមើលបងប្រុសនឹងបងថ្លៃដែរ..
"ជួយចាក់សោរផងទៅក្រែងបុគ្គលិកគេក្រៅពីខ្ញុំចូលមកឃើញហើយគេយកទៅនិយាយដើមទៅណាលោកនាយក"ឡេនណាស៊កសៀតពាក្យសម្ដីទៅកាន់បងប្រុសមិនភ្លេចចុចចាក់សោរបន្ទប់ឲ្យបងប្រុសមុននឹងទាញទ្វារបិទទៀត ហូស៊ុកក៏អស់សំណើចបន្តិចព្រោះប្អូនស្រីគេដូចជាចូលដៃជើងជាមួយនឹងគេទៀត..
"បែបនេះចុះសប្បាយចិត្តណាស់"ស្កាលេតងាកសម្លក់នាយសង្ហាព្រោះថានាងមិនអាចធ្វើអីបានទេឲ្យតែជាប់ក្រញាំរបស់គេហើយនោះ..
"នៅជាមួយអូនគឺសប្បាយចិត្តបែបនេះហើយ"
"ហ៊ឹស!"ស្កាលេតគៀសដៃគេមួយគឹសតែហូស៊ុកក៏ប្ដូរទៅឆ្មក់ថើបនាងមួយខ្សឺតទុកជាការសងសឹកវិញ ហូស៊ុកក៏ទាញនាងមកអោបអឹបជាប់នឹងខ្លួនទាំងអស់សំណើច។
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)