ភាគទី៣៤

680 23 0
                                        

បល្ល័ង្កស្នេហ៍
ភាគទី៣៤💔

ក្រាក!
ទ្វារបន្ទប់បើកឡើងទាំងព្រឹកព្រហាមមកបង្ហាញវត្តមានរាងកាយតូចស្ដើងក្នុងឈុតអាវសឺមីសជាប់នឹងខ្លួនហើយក៏គ្មានអ្នកណានោះដែរក្រៅពីមនុស្សដែលឧស្សាហ៍ជាងគេនៅក្នុងផ្ទះនោះ ស្កាលេតចាកចេញមកពីក្នុងបន្ទប់កាត់ព្រឹក អាចនិយាយបានថាយប់មិញនេះហូស៊ុកគេចាត់ការនាងតែក៏បន្ធូរដៃឲ្យខ្លះដែរព្រោះបើមិនចឹងការដើរបង្ហាញនេះច្បាស់ជាត្រូវរំសាយចោលជាមិនខាននោះឡើយ។
"អរុណសួស្ដីអ្នកនាងលេត,មានអ្វីឲ្យខ្ញុំបម្រើទេ?"
"នាងជួយទៅចិតបន្លែទុកឲ្យខ្ញុំផងបន្តិចទៀតខ្ញុំចុះទៅចម្អិនបបរនឹងអាហារពេលព្រឹកឲ្យអ្នកប្រុសនាង"អ្នកបម្រើក៏អោនគំនាបលាស្រីតូចយើងមុននឹងបោះជំហានចាកចេញទៅយ៉ាងស្ងៀមស្ងាត់ទុកឲ្យស្កាលេតនៅឈរទីនោះម្នាក់ឯង កែវភ្នែកស្រស់ថ្លាងាកសម្លឹងមើលទៅកញ្ចក់បង្អួចដែលអាចឲ្យនាងសម្លឹងមើលឃើញនៅខាងក្រៅយ៉ាងច្បាស់ទើបនាងឃើញថាដូចជាមានមនុស្សចម្លែកចូលមកក្នុងវីឡា មិនបង្អង់យូរព្រោះតែចង់ដឹងទើបនាងប្រញាប់បោះជំហានដើរចាកចេញទៅតែក៏ឈប់ព្រោះមានអ្នកឃាត់ឃាំងនាង...
"អរុណសួស្ដីបងថ្លៃ!"ស្រីស្រស់ឡេនណាចេញមកទាំងនៅឈុតគេងនៅឡើយ តែមើលទៅនាងដូចជាមិនមែនទើបតែក្រោកនោះទេព្រោះនាងមើលទៅដូចជាស្រស់ស្រាយជាងនាងទៅទៀត។
"ឡេនក្រៅលឿនជាងសព្វដងទៅទៀត"ស្កាលេតនិយាយ
"ហ៊ឹមឲ្យតែមានកម្មវិធីរបស់ហាងម្ដងៗខ្ញុំគេងមិនសូវជាបានលក់ស្រួលទេបងព្រោះថាខ្ញុំមានទំនួលខុសត្រូវខាងការតុបតែងនឹងឌីសាញកន្លែងពិធីនោះ បើមានកំហុសបងស៊ុកក៏នឹងស្ដីបន្ទោសចឹងទើបខ្ញុំចេះតែបារម្ភ"ស្កាលេតក៏មានការភ្ញាក់ផ្អើលមិនស្ទើរដែរចឹងបានន័យថាកម្មវិធីធំស្កឹមស្កៃនឹងការតុបតែងយ៉ាងល្អប្រណីតនោះវាជាគំនិតរបស់ឡេនណាទេរឺ? នាងចំជាពូកែពិតមែន!មិនសរសើរមិនបាននោះឡើយ...
"ឡេនពូកែណាស់ ចឹងហើយមិនឆ្ងល់ទេដែលហូស៊ុកគេប្រគល់តួនាទីនោះឲ្យទៅឡេនធ្វើ! ហូស៊ុកសំណាងណាស់ដែលបានឡេនណានៅក្បែរនឹងជួយជ្រោមជ្រែងបែបនេះ"
"លេតទេដែលសំណាងនោះ ព្រោះថាលេតបាននៅក្បែរបងស៊ុក បានការយកចិត្តទុកដាក់ហួងហែងពីគាត់ បងប្រុសខ្ញុំម្នាក់នេះគឺមិនដែលយកចិត្តស្រីណាបានយូរដូចជាលេតទេ"ឡេនណាដូចជាចង់និយាយបែបនេះឲ្យលេតបានធូរស្រាលចិត្តតែនាងក៏មិនតបតរអ្វីឡើយក្រៅពីក្រវីក្បាលតិចៗ
"ខ្ញុំថាឡេនប្រហែលជាយល់ច្រឡំហើយ!"
"ចឹងខ្ញុំសុំទៅផ្លាស់សម្លៀកបំពាក់សិនហើយព្រោះខ្ញុំត្រូវបើកប្រជុំបុគ្គលិកនៅកន្លែងពិធីនៅម៉ោង៨ផងណា៎ សំណាងល្អណា៎រាជនីតំណាងត្រកូល"ស្កាលេតក៏ញញឹមបន្តិចមុននឹងសម្លឹងមើលការដើរចូលទៅរបស់ឡេនណា ក្រសែភ្នែកនាងក៏ងាកមើលទៅជ្រុងម្ខាងដែលនាងបានឃើញមនុស្សចម្លែកនោះតែក៏បាត់លែងឃើញពួកគេទៀត ក្នុងចិត្តកើតមានចម្ងល់នឹងភាពភ័យខ្លាចមកភ្លាម ខួរក្បាលព្យាយាមរិះគិតដោះស្រាយចម្ងល់នោះដោយខ្លួនឯង..
(ពួកគេនោះជាអ្នកណា?ពួកគេមកទីនេះមានបំណងអី?)

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]حيث تعيش القصص. اكتشف الآن