រីករាយអានណាចាស៎
សម្រឹបជើងក្រាស់លាន់សន្ធឹកបន្លឺឡើងចេញពីបរិវេណខាងមុខមន្ទីរពេទ្យកណ្ដាលទីក្រុង មុខមាត់មាំទាំបង្ហាញឡើងច្បាស់នៅលើផ្ទៃមុខសង្ហាឥតខ្ចោះរបស់គេតែមើលទៅក៏មានភាពកោងកាចបង្កប់ក្រោមផ្ទៃមុខនោះដែរ គ្រាន់តែបានទទួលដំណឹងពីជំនិតរបស់គេភ្លាមហូស៊ុកក៏ទម្លាក់ការងារចោលទាំងអស់ហើយប្រញាប់រត់មកមន្ទីរពេទ្យនេះភ្លាមតែម្ដង
"អ្នកប្រុស!អញ្ជើញខាងនេះទាន៎"កាលបើមកដល់ខាងក្នុងមន្ទីរពេទ្យភ្លាមក៏មានកូនចៅគេ២-៣នាក់នៅចាំទីនោះជាស្រេចក្នុងការនាំផ្លូវនាយឡើងទៅកាន់ជាន់ខាងលើ ជណ្ដើរបិទគ្រឹបអ្នកជម្ងឺនឹងបុគ្គលិកមន្ទីរពេទ្យទីនោះចាប់ផ្ដើមជជែកចេចចាច៎ភ្លាមព្រោះថាពួកគេកម្រនឹងបានឃើញវត្តមានអ្នកមានមុខមាត់បែបនេះនៅខាងក្រៅណាស់ ហើយរឿងដែលកាន់តែធ្វើឲ្យពួកគេឆ្ងល់នោះគឺ 'មានហេតុភេទអីទើបបានជាអ្នកប្រុសត្រកូលអាល់ម៉ាឌីមកទីនេះ?'
ទីង!
ជណ្ដើរយន្តបើកឡើងនៅជាន់ទី៤ ជាជាន់បន្ទប់ព្យាបាលធម្មតានឹងមានអ្នកជម្ងឺប្រើប្រាស់ជាន់នោះរៀងច្រើនគួរសមដែរ ដំណើរមកដល់របស់គេធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលមិនស្ទើរ ពួកគេកេះគ្នា ខ្សឹបខ្សៀវនិយាយគ្នាតែមិនបានស្គាបត្រចៀករបស់នាយសង្ហាអីបន្តិចឡើងព្រោះគេមកទីនេះមិនមែនប៉ងមកចង់ស្ដាប់រឺដឹងលឺពីការគិតរបស់អ្នកណានោះទេតែគេមកដើម្បីរកភរិយាគេ ជាពិេសសនោះគឺកូនស្រីរបស់គេនឹងហើយ..
"លេត.."ជើងវែងទច់ដំណើរខ្លួនកាលបើដើរមកដល់ខាងមុខបន្ទប់កូនស្រីសម្រាកក៏បានឃើញវត្តមានរបស់ភរិយាគេនៅអង្គុយធ្មឹងនៅខាងក្រៅទៅវិញ សម្រឹបជើងធ្ងន់ដើរលឿនស្មិញចូលទៅរកនាងរួចក៏បន្ទន់ជង្គង់ចុះបន្តិចដោយកាន់ក្រសោបដៃនាងទាំងសងខាង..
"កូនយើង,កូនយើងមានរឿងអីទៅ?ហេតុអីក៏នាងបែរជាមានរបួសបែបនេះទៅវិញ?"ហូស៊ុកព្យាយាមសួរនាំទៅនាង ដៃកាន់ក្រសោបម្រាមស្រឡូនក៏ប្ដូរមកជាកាន់ក្រសោបស្មានាងទាំងសងខាងហាក់ចង់បានចម្លើយពីនាងវិញតែគ្រប់យ៉ាងក៏បែរជាស្ងាត់ជ្រាប ស្កាលេតមិនបានសូម្បីតែសម្លឹងមើលទៅគេ នាងធ្វើបែបនេះកាន់តែធ្វើឲ្យហូស៊ុកស្ទះទ្រូងថែមមួយកម្រិតទៀត អ្វីដែលគេបានឃើញនៅលើផ្ទៃមុខនាងពេលនេះគឺស្នាមទឹកភ្នែកដែលដិតដាមជាប់នៅលើថ្ពាល់ទាំងគូរបស់នាង។
"អត់ទោសសាច់ញាតិអ្នកជម្ងឺ..."គិលានុបដ្ឋាម្នាក់ចូលមកកាត់សង្វាក់របស់ពួកគេ ហូស៊ុកក៏ព្រលែងខ្យល់ដង្ហើមបន្តិចមុននឹងក្រោកឈរឡើងងាកទៅចាំទទួលស្ដាប់ពាក្យដែលនាងចង់និយាយ។
"ខាងយើងចង់ឲ្យលោកទៅបំពេញបែបបទសម្រាប់អ្នកជម្ងឺ.."
"បាទ៎"ហូស៊ុកឆ្លើយតបទាំងខ្សត់កម្លាំង ទឹកមុខញញឹមស្ងួតបន្តិចព្រោះមិនចង់ធ្វើមុខម៉ូវដាក់អ្នកដទៃ នាយក៏ដើរចាកចេញទៅតាមគិលានុបដ្ឋាម្នាក់នោះដើម្បីបំពេញបែបបទនៅកន្លែងបេឡា នៅទីនេះសល់តែវត្តមានរបស់នាងតូចយើងម្នាក់ឯងអង្គុយធ្មឹងត្រង់នោះ
(សួស្ដីអ្នកបង..ចាប់ពីពេលនេះខ្ញុំសុំផ្ញើខ្លួន ផ្ញើកាយជាមួយអ្នកបងហើយណា៎)
(ជៀសផ្លូវទៅព្រោះយើងមិនចង់ឲ្យចៅក្នុងផ្ទៃយើងនេះជាប់សន្ដានស៊យដូចជាម៉ែកូននាង)
(អ្ហឹកៗ ម៉ាក់ៗ..)
គ្រប់រូបភាពស្រែកទ្រហោយំនឹងពាក្យជេរប្រទិចរបស់ម្ដាយក្មេកនាងក៏ស្រាប់តែលោតឡើងពេញការចងចាំរបស់នាង ស្កាលេតទម្លាក់ដៃខ្លួនឯងចុះក្ដាប់សាច់សំពត់ខ្លួនឯង មុននឹងអោនមុខចុះសម្រក់ទឹកភ្នែកទាំងចុកអួលណែនក្នុងទ្រូង បើសិនជាគេចង់មើលងាយមើលថោកក៏អាចធ្វើវាមកលើនាងតែម្នាក់ឯងក៏បានតែអែមមីនាងមិនបានដឹងអ្វីនោះទេ នាងនៅក្មេង នាងក៏មានឈ្មោះថាជាកូនរបស់ហូស៊ុកត្រូវជាចៅរបស់គាត់ដែរ ហេតុអីក៏គាត់ធ្វើបែបនេះ?
ស្របពេលនោះស្កាលេតក្រោកឈរឡើងមួយអស់កម្ពស់រួចចាកចេញពីទីនោះ ហូស៊ុកដែលកំពុងតែឈរទូទាត់វិក័យបត្រ័នៅក្បែរនោះក៏ងាកមកទាន់ពេលដែលនាងតូចដើរចេញទៅក៏រហ័សលូកទាញយកក្រដាសវិក័យបត្រ័មកនឹងរត់ទៅតាមនាង...
"លេត..លេតអូនចង់ទៅណាលេត? លេត..."ហូស៊ុកតាមនាងមិនទាន់ព្រោះនាងបានឡើងឡានតាក់សុីចាកចេញពីទីនោះហើយ ហូស៊ុកក៏មិនចាំយូរប្រញាប់រត់ទៅរកឡានរបស់ខ្លួនហើយបើកចេញទៅតាមនាងភ្លាម។
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)