ភាគទី៥១

713 22 0
                                        

បល្ល័ង្គស្នេហ៍ 💔
ភាគទី៥២
'បងមិនបានយល់សប្ដិទេមែនទេ?'

"ឆាប់និយាយមក"រាងក្រាស់រហ័សបើកទ្វារចាកចេញមកតាមជំនិតខ្លួនដែលទើបមកដល់ នាយគ្រីសហាក់មើលទៅរីកមុខរីកមាត់ខ្លាំងជាងសព្វដង មិនខុសពីចៅហ្វាយនាយរបស់គេនោះឡើយ។
"នៅប៉ុន្មានថ្ងៃក្រោយពីថ្ងៃអ្នកនាងលេតធ្វើអត្តឃាតនោះមានអ្នកភូមិក្បែរនោះម្នាក់បាននិយាយថាឃើញមានមនុស្សនាំយករាងកាយអ្នកនាងលេតយកទៅ"
"ចឹងបានន័យថាលេតមិនទាន់ស្លាប់ទេត្រូវទេ?"
"រឿងនេះមិនប្រាកដទេចៅហ្វាយព្រោះគេអះអាងថាបានឃើញត្រឹមរាងកាយរបស់អ្នកនាងលេតប៉ុណ្ណោះ មិនទាន់ច្បាស់ការណ៍នៅឡើយទេថាអ្នកនាងលេតនៅមានជីវិតរឺអត់នោះ"ភាពសប្បាយរីករាយអម្បាញ់មិញនោះហាក់លុបបាត់សាបសូន្យពីលើផ្ទៃមុខហូស៊ុកប្ដូរមកវិញដោយភាពអស់សង្ឃឹម នាយខំគិតសង្ឃឹមហើយថាភរិយាខ្លួនអាចនឹងមានជីវិតរស់រានអាចឲ្យគេស្វែងរកនាងឃើញតែនេះវាជាអ្វីទៅ?
"អាចទេបើសិនជាអាចឲ្យបងបានជួបអូនជាថ្មី?"ហូស៊ុកឧទានតែម្នាក់ឯងនូវឃ្លាប្រយោគទាំងអស់ក្នុងចិត្តតែម្នាក់ឯង នាយសង្ហាជាជំនិតកាលបើអស់តួនាទីហើយក៏អោនគំនាបលាចៅហ្វាយនាយចាកចេញទៅបាត់ទុកឲ្យគេនៅស្រងូតស្រងាត់ម្នាក់ឯង។
"លោកពូ!"នៅសុខៗទ្វារបន្ទប់ក៏បើកឡើងមកបង្ហាញរាងកាយតូចច្រមិចរបស់អ្នកប្រុសតូចចេញមកភ្លាមយ៉ាងអន្ទះសារ មិនចាំអោយជុននីអូនិយាយឡើយហូស៊ុកប្រញាប់បោះជំហានចូលទៅខាងក្នុងបន្ទប់ភ្លាមតែម្ដង ចូលមកដល់ក៏ឃើញថាក្មេងតូចជាកូនរបស់គេកំពុងតែច្រត់ហៀបនឹងក្រោកអង្គុយតែត្រូវឪពុកចូលទៅត្រកងឃាត់។
"អែមមីកូនប៉ា"
"ប៉ាៗហ៊ឺ"អែមមីនិយាយឡើងមក ខ្លួនតូចច្រមិចព្យាយាមរើបម្រាស់ពីការអោបរឹតរបស់ឪពុកភ្លាមទាំងដែលអម្បាញ់មិញនាងគេងមមើរហៅឪពុកមិនឈប់សោះ
"កុំធ្វើបែបនេះអីអែមមី លោកពូបារម្ភពីអែមមីខ្លាំងណាស់"
"ហ៊ឹកៗបើសិនប៉ាៗបារម្ភពីអែមមី ស្រឡាញ់អែមមីចឹងប៉ាៗក៏មិនទៅមានអ្នកក្រៅឲ្យម៉ាក់ៗពិបាកចិត្តនឹងចាកចេញទេ ហ៊ឹកៗស្អប់ប៉ាៗ ស្អប់ប៉ាៗណាស់ អឹកហ៊ឹកហ៊ឹក"នាងល្អិតអែមមីយំសស្រេសស្រាក់ស្រែកយំឡើងទាំងគួរឲ្យអាណិត ទោះជាឪពុកនាងព្យាយាមអោបក្រសោបនាងយ៉ាងណាក៏ដោយក៏នាងមិនព្រមឲ្យអោបដែរ និយាយឲ្យចំគឺមិនឲ្យចូលជិតតែម្ដង
"អែមមីមោះឈប់យំណា ជុននីអូមិនចង់ឲ្យអែមមីយំទេលែងស្អាតអស់ហើយ"ក្មេងប្រុសតូចច្រមិចមានវ័យស្របាលគ្នានឹងអែមមីនោះក៏ចូលមកជិតនាងរួចអោបនាងភ្លាម អែមមីយំអណ្តើតអណ្ដក់មិនឈប់នៅក្នុងការអោបរបស់ជុននីអូ ក្រសែភ្នែកហើមក្រហមងាកសម្លឹងមើលទៅឪពុកដែលកំពុងតែបោះជំហានចាកចេញទៅទាំងងងឹតងងុលក្នុងចិត្ត។
"ប៉ាៗហ៊ឹកហ៊ឹក"ទោះជាចិត្តនាងខឹងលោកប៉ាក៏ប៉ុន្តែនាងមិនអាចបដិសេធបានថានាងមិនស្រឡាញ់លោកប៉ានាងឡើយ គ្រាន់តែថារឿងទាំងអស់ដែលកើតឡើងនោះវាហាក់ដិតដាមជាប់ខួរក្បាលរបស់នាងខ្លាំងពេក។
"រង់ចាំពេលដែលលោកប៉ាមកពីបរទេសវិញ ពួកយើងនឹងទៅដើរលេងនៅខាងក្រៅទាំងអស់គ្នាណា៎"ជុននីអូនិយាយលួងលោមនាងល្អិតយ៉ាងផ្អែមស្រទន់ទៅតាមទម្លាប់ ហើយនាងក៏ហាក់ស្ដាប់បាននឹងស្ងៀមស្ងាត់។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now