ភាគទី៣៩

768 21 0
                                        

បល្ល័ង្កស្នេហ៍
ភាគទី៣៩💔

"លេត..លេតដឹងខ្លួន"
(ខ្ញុំ..ខ្ញុំគ្មានចេតនាទេ!)
ស្រីជើងល្អដែលជាដើមហេតុបង្កក៏ប្រញាប់ប្រញាល់រត់ចេញទៅតាមផ្លូវខាងក្រោយនៅសល់តែរាងកាយមាំដែលលើកត្រកងភរិយានោះ ដៃតូចស្រឡូនលូកឡើងទាំងញ័រទម្លាក់លើស្មារបស់នាយស្របនឹងឈាមហូរច្រាលមកតាមមាត់..
"អូនទ្រាំបន្តិចណា៎,បងជូនអូនទៅពេទ្យ..."រាងកាយខ្ពស់ស្រឡះក្រោកឈរមួយជំហរទាំងភរិយានៅក្នុងរង្វង់ដៃ ភ្នែកបែកផ្សែងងាកសម្លឹងមើលជុំវិញខ្លួនតែគ្មានវត្តមានអ្នកណានៅទីនេះសោះ មិនចាំយូរហូស៊ុកក៏រហ័សលើកបីស្កាលេតរត់ចេញទៅ រត់ទាំងមិនច្រកស្បែកជើងទៀតផង...
ងឺត!
ហូស៊ុកចាកចេញពីបរិវេណវីឡាបានមួយសន្ទុះឡានខ្មៅរលើបមួយគ្រឿងក៏ចតនៅពីមុខវីឡាធំរបស់ត្រកូលអាល់ម៉ាឌី ណាមជុនបោះជំហានចូលមកខាងក្នុងវីឡាតែក៏ឃើញថាគ្រប់យ៉ាងបែរជាកំពុងតែចលាចលដោយនាំគ្នារត់ទៅកាន់វីឡាតូចនៅមិនឆ្ងាយពីទីនោះ មិនចាំយូរនាយក៏ប្រញាប់រត់ទៅទីនោះ...
"លេត..អូន.."ណាមជុនទច់ដំណើរកាលបើមកដល់ក៏ឃើញឈាមក្រហមឆ្អិននៅដាបពេញលើការ៉ូបូកផ្សំនឹងរូបថតរបស់លោកវីលាមបែកខ្ចាត់ខ្ចាយនៅក្បែរនោះ ណាមជុនបោះជំហានស្រាលៗដើរទៅមុននឹងលើកក្រសោបរូបថតពោរពេញដោយស្នាមញញឹមរបស់លោកវីលាមមកអោបក្រសោបជាប់ទ្រូង បិទភ្នែករំងាប់អារម្មណ៍តែក៏នៅមានទឹកថ្លាមួយតំណក់ហូរស្រក់កាត់ទឹកមុខមាំរបស់គេ..
"សុំទោសលោកពូ!"
"ខ្ញុំមកយឺតមួយជំហានហើយហ៊ឺ"នាយនៅតែបន្តនិយាយពាក្យសុំទោសជាច្រើនលើកច្រើនសារ ដៃមាំម្ខាងគក់ទ្រូងខ្លួនឯងលាន់ឌឹបៗសឹងតែក្អួតឈាម កែវភ្នែកក្រហមឆ្អិនងាកសម្លឹងមើលក៏ប្រទះនឹងទ្វារខាងក្រោយចំហរចោលនោះ ដៃមាំលូកក្ដាប់ណែនទាំងភាពខឹងសម្បារ នាយលើកដៃវាសទឹកភ្នែកចេញរួចក៏ក្រោកឈរមួយអស់កម្ពស់អោបរូបថតលោកវីលាមជាប់..
"ស៊ើបឲ្យដឹងថាអ្នកណានៅពីក្រោយរឿងទាំងនេះ ធ្វើយ៉ាងណាត្រូវចាប់អ្នកបង្កឲ្យបាន"
"បាទលោកប្រធានាធិបតី"បុរសជាជំនិតដៃស្ដាំរបស់ណាមជុនរហ័សទទួលយកបញ្ជា រួចក៏ប្រញាប់នាំកូនចៅទៅបំពេញការងារទាំងនោះ ណាមជុនអោបកាន់រូបថតលោកវីលាមចាកចេញទៅទាំងចិត្តក្ដៅ ពាក្យសម្ដីរបស់គេនិយាយទាំងប៉ុន្មានហាក់ធ្វើឲ្យអ្នកដែលស្ដាប់ពីបន្ទប់ក្រោមដីមកភ័យញ័រខ្លួនអស់ទៅហើយ!
"ឲ្យខ្ញុំធ្វើយ៉ាងមិចទៅ? ខ្ញុំ..ខ្ញុំមិនបានតាំងចិត្តសម្លាប់កូនលេតនោះទេ ខ្ញុំ..ខ្ញុំ"ជេននិយាយទាំងភ័យញ័របបូរមាត់ មុននឹងសម្រឹបជើងមនុស្សម្នាក់សក់វែងប្រះស្មាដើរចូលមករួចក៏លូកដៃកាន់ស្មានាងជាប់ទាំងសងខាង...
"តែនាងក៏បានធ្វើហើយ,នាងដឹងថាលេតមានកូន..មិនចឹងហេស៎"
"តែអ្នកនាងឡេនជាអ្នកប្រាប់..ប្រាប់ខ្ញុំ"ពាក្យសម្ដីបោះចុះឡើងរបស់ជេនធ្វើឲ្យមុខមាត់ស្លូតៗរបស់ស្រីម្នាក់ជាកូនស្រីពៅរបស់ត្រកូលអាល់ម៉ាឌីញ៉ោចស្នាមញញឹមឡើងហាក់ដូចជាពេញចិត្តណាស់ចឹង ស្រីតូចទម្លាក់ខ្លួនអង្គុយចុះក្បែរជេនរួចក៏សើចឡើងតិចៗ...
"អ្នកនាង...អ្នកនាងឡេនជួយខ្ញុំផងហ៊ឺ!ខ្ញុំមិនចង់ជាប់គុកទេ"
"យល់ថានាងធ្វើការងារបានល្អ..អញ្ចេសចុះ!"ឡេនណាលើកដៃម្ខាងគ្រវាសបញ្ជាឲ្យកូនចៅចូលមក គេចូលមកដោយមានកាន់កាបូបមួយមកជាមួយផង បុរសមាឌធំជាកូនចៅក៏បើកបង្ហាញជេនឲ្យឃើញថាវាជាចំនួនលុយច្រើនសន្ធឹកសន្ធាប់បើទោះជានាងស្លាប់ទៅ២០ជាតិក៏នាងមិនអាចរកបានប៉ុណ្ណឹងដែរ ឡេនណាញញឹមចុងមាត់មុននឹងលើកលុយមួយដុំឡើងរួចទម្លាក់ចូលកាបូបវិញ...
"នាងនឹងទទួលបានលុយទាំងអស់នេះ ហើយយើងក៏បានរៀបចំលិខិតឆ្លងដែនឲ្យនាងរួចអស់ហើយតែនាងត្រូវធ្វើការងារមួយឲ្យយើងជាលើកចុងក្រោយ"
"ការងារអី?"ដោយសារតែភាពលោភលន់ចង់បានទើបធ្វើឲ្យជេនហាក់គ្មានភាពស្ទាក់ស្ទើរសោះ ឡេនណាងក់ក្បាលតិចៗទាំងញញឹមរួចក៏មានកូនចៅម្នាក់យកកាបូបមួយទៀតចូលមកដោយមានប្រអប់ដែកមួយមកជាមួយ ឡេនណាបើកប្រអប់នោះឡើងស្រាលៗមុននឹងបង្ហាញចេញរូបរាងថ្នាំមួយបំពង់មានពណ៌ថ្លាដូចជាកញ្ចក់...
"វាជាស្អី?"
"ថ្នាំផ្លូវចិត្តកម្រិតធ្ងន់..វាជាថ្នាំដែលធ្វើឲ្យនាងលេតនោះបាត់បង់សតិ លែងដឹងខ្យល់អី! នាងមិនឆ្ងល់ទេរឺថាហេតុអីក៏មួយរយៈនេះវាចម្លែកម៉្លេះនោះ? ហ៊ឹសៗនាងលេតល្ងង់..."ឡេនណានិយាយឡើងមកទាំងអស់សំនើចរួចក៏បោះប្រអប់នោះឲ្យទៅជេនដែលកំពុងតែឈរទាំងភាំងស្មារតីសឹងមិនជឿពីអ្វីដែលនាងបានលឺនោះ...
"ចឹងបានន័យថារឿងគ្រប់យ៉ាងដែលកើតឡើងលើលេត..."
"វាហ៊ានណាស់...វាហ៊ានចូលមកដណ្ដើមបងស៊ុកពីយើង! អ្នកណាក៏ដោយឲ្យតែព្យាយាមចង់បានបងស៊ុក ម្នាក់នោះវានឹងត្រូវងាប់"កែវភ្នែកពិសពុលបញ្ចេញច្បាស់លើមុខរបស់ឡេនណា នាងសើចដូចជាមនុស្សដែលបាត់បង់សតិ កាយវិការរបស់នាងក៏ធ្វើឲ្យជេនកាន់តែខ្លាចរអា នៅតែមិនចង់ជឿថាអ្នកដែលអាចប្រព្រឹត្តរឿងទាំងនេះជាមនុស្សស្រីរមទម្យដូចជាឡេនណាសោះ។
"ឯងត្រូវតែវិនាស ដាវីសស្កាលេត"

(លេត...លេតកុំបិទភ្នែកណា៎)
"ចង្រៃយ៍...ជៀសផ្លូវទៅ!!"
ទីតៗៗ
ឡានជាច្រើនឈប់ចតបន្តកន្ទុយគ្នាហាក់មិនទៅមុខទាល់តែសោះ ដៃមាំដែលកាន់ចង្កូតឡាននោះក៏សុីផ្លេសឹងតែបាក់ម្រាមទៅហើយ នាយងាកសម្លឹងមើលមកភរិយាដែលដេកស្ដឹងនៅបាំងម្ខាង នាងមានសភាពស្លេកស្លាំងដៃម្ខាងកាន់ពោះខ្លួនឯងជាប់ ហូស៊ុកមិនបង្អង់យូរគេក៏ប្រញាប់រត់មកបើកទ្វាររួចលើកបីភរិយារត់ទៅដោយថ្មើរជើងតែម្ដង...
"ជៀសផ្លូវ..ជៀស"
(ហេ៎!គេយ៉ាងមិចនឹង?)
(នេះក្រែងកូនប្រុសត្រកូលអាល់ម៉ាឌីមែនទេ?នេះមានរឿងអី?)
សម្រឹបជើងរត់ទៅមុខមិនឈប់របស់បុរសម្នាក់ទាំងក្នុងដៃកំពុងតែបីក្រសោបរាងកាយតូចដាបទៅដោយឈាម ជើងទាំងសងខាងដាច់រលាតព្រោះតែគេរត់កាត់ផ្លូវក្រួសថ្មទាំងជើងទទេសម្ដៅពីផ្លូវស្ទះមក ហូស៊ុកងាកឆ្វេងស្ដាំទាំងភ្នែកក្ដៅបែកផ្សែង ដៃមាំលូកអោបទាញភរិយាមកអឹបជាប់នឹងទ្រូងព្យាយាមនិយាយដដែលកុំឲ្យនាងបិទភ្នែក
"ហូ..ហូស៊ុក"
"ទ្រាំបន្តិចណា៎លេត!បង...បងនឹងជូនអូននឹងកូនយើងទៅពេទ្យ"ពាក្យសម្ដីកក់ក្ដៅរបស់ហូស៊ុកនិយាយឡើងមកទាំងចិត្តអន្ទះសារគេបីភរិយារត់ឆ្លងពីផ្លូវមួយទៅកាន់ផ្លូវមួយទៀតមិនបានគិតខ្វល់ពីក្រសែភ្នែកដែលសម្លឹងមើលមកគេឡើយ...
"កូន..កូនពួកយើងនាងមិនអីទេមែនទេបង?"
"អូន...អូននឹកអែមមីកូនយើងណាស់ហ៊ឺ.."ស្កាលេតពោលពាក្យទាំងប៉ុន្មាននេះឡើងទាំងតឹងទ្រូងព្រោះពិបាកដកដង្ហើម បានលឺពាក្យនាងនិយាយហូស៊ុកក៏ខាំមាត់ខ្លួនឯងទប់មិនចង់យំតែក៏មិនអាចឃាត់បានព្រោះថាវាហូរស្រក់មកហើយ វាស្រក់តក់លើខ្ទង់ច្រមុះរបស់ស្កាលេតតែម្ដង...
"បងយំមែនទេ?កុំយំមើស៎..ហ៊ិហ៊ិ!"ស្កាលេតសើចឡើងខ្សាវៗហាក់គ្មានកម្លាំងកំហែងសោះនាពេលនេះ ហូស៊ុកក៏នៅតែព្យាយាមបីនាងរត់បន្តទៅទៀតរហូតទាល់តែមកដល់ផ្លូវធំ ដែលអាចសម្លឹងមើលឃើញមន្ទីរពេទ្យច្បាស់ ហូស៊ុកក៏ញញឹមឡើងទាំងមានសង្ឃឹម រួចក៏បន្ថែមល្បឿនជើងកាន់តែលឿនទៀត មិនយូរគេក៏មកដល់ខាងមុខមន្ទីរពេទ្យ..
"លេត..លេតពួកយើងមកដល់-"ហូស៊ុកនិយាយទាំងសប្បាយចិត្តស្របនឹងដៃតូចស្រឡូនរបស់លេតរបូតធ្លាក់ពីកញ្ចឹងករគេមក ហូស៊ុកអោនសម្លឹងមើលភរិយាតែនាងបិទភ្នែកបាត់ទៅហើយ កញ្ចឹងករនាងកាច់ងើយទៅខាងក្រោយ ទន់ល្អូកដូចជាសំឡី ទឹកភ្នែកមួយតំណក់ហូរស្រក់ចុះមកតក់លើមុខរបស់ស្កាលេតជាថ្មីទៀត ហូស៊ុកទម្លាក់ជង្គង់ចុះលើថ្មខាងមុខមន្ទីរពេទ្យ ដៃមាំលូកអោបរាងកាយគ្មានវិញ្ញាណរបស់មនុស្សស្រីជាទីស្រឡាញ់ជាប់ទ្រូង ស្រែកយំលែងខ្មាសអ្នកណាទាំងអស់...
"លេត..លេតឲ្យបងសុំទោស!"

សុំទោសបានការអីទៅ?!

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Tempat cerita menjadi hidup. Temukan sekarang