ភាគទី១០

1K 46 1
                                        

"អោបបងប្រុសបាន ហេតុអីក៏ប្ដីអោបមិនបាន?"ហូស៊ុកពោលពាក្យទាំងនេះឡើងរួចក៏មិនភ្លេចអោបរឹតនាងកាន់តែណែនផងដែរគេធ្វើឲ្យនាងល្អិតស្កាលេតយើងទាល់និយាយមិនចេញហើយក៏សំរេចថានឹងនៅស្ងៀមឲ្យនាយអោបជារឿយៗ នៅពេលដែលប្រាកដចិត្តថាភរិយាលែងរើបម្រាស់ពីការអោបហើយហូស៊ុកក៏បន្ធូរដៃបន្តិចរួចក៏ទាញនាងតូចឲ្យផ្ដេកខ្លួនដេកនៅទ្រូងហាប់ណែនរបស់គេហើយក៏មិនភ្លេចថើបសក់នាងជារឿយៗតាមអារម្មណ៍ស្និតស្នាលដែលមាននាពេលនេះផង។
"បងចង់អោបអូន មើលថែអូនបែបនេះព្រោះអូនតែងតែធ្វើឲ្យបងមានអារម្មណ៍ថាកក់ក្ដៅជានិច្ច"
"លោកក៏និយាយពាក្យនេះជាមួយនឹងស្រីកំណាន់របស់លោកដូចគ្នាដែរមែនទេងហូស៊ុក?គ្រប់មនុស្សស្រីដែលលោកបានថ្នាក់ថ្នមគឺសុទ្ធតែបានទទួលលឺពាក្យនេះត្រូវទេ?"ស្កាលេតបន្លឺសម្លេងមកមួយៗតិចៗរតែស្ដាប់មើលទៅពាក្យសម្ដីរបស់នាងហាក់ដូចជាចាក់ដោតដល់ទ្រូងខាងឆ្វេងរបស់ហូស៊ុក រាលដាលដាស់ដល់ភាពភ័យខ្លាចដែលគេតែងតែមានឲ្យដឹងមកជាថ្មីទៀត នាយក៏រហ័សអោនសម្លឹងមើលនាងព្យាយាមកាន់អង្អែលស្មានាងជារហូតមិនឈប់ហាក់ដូចជាចង់បន្ទន់ចិត្តភរិយាចឹងតែអ្វីដែលគេទទួលបានគឺសម្លេងតំណកដង្ហើមធំពីខ្លួនរបស់នាង។
"ខ្ញុំធ្លាប់បាននិយាយប្រាប់លោកហើយថាលោកចង់ធ្វើអ្វីក៏ធ្វើចុះ ខ្ញុំមិនគិតខឹងនឹងលោកទេតែសុំមេត្តាលោកយល់ដល់មុខមាត់លោកខ្លួនឯងនឹងអារម្មណ៍របស់អែមមីផង កូនគេស្រឡាញ់លោកនឹងជឿជាក់លើលោកប៉ារបស់នាងខ្លាំងណាស់"
"ចុះអូនលេត?អូនដែលទុកចិត្តនឹងស្រឡាញ់បងដែរទេ?"
"អូនឆ្លើយមក"ហូស៊ុកផ្ទួនសំណួរទៅកាន់នាងបន្ទាប់ពីនាងបានលើកនូវហេតុផលដែលហាមឃាត់គេពីអំពើគ្រប់យ៉ាងដែលគេកំពុងតែធ្វើនោះ គេចង់ដឹងថាតើនាងដែលមានអារម្មណ៍អ្វីមកលើគេដែរទេរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ?គេចង់ដឹងតែប៉ុណ្ណឹងឯង...
"ខ្ញុំចង់សម្រាក លែងខ្ញុំ"ស្កាលេតនាងក៏រើខ្លួនតិចៗពីការអោបរបស់ស្វាមីរួចក៏ផ្ដេកខ្លួនដេកលើគ្រែ ហូស៊ុកក៏បានតែដកដង្ហើមធំរួចទាញភួយមកដណ្ដប់រាងកាយភរិយាហើយក៏ផ្ដេកខ្លួនដេកក្បែរនាងអោបនាងជាប់ពីក្រោយមិនលែង ស្កាលេតក៏ទាញភួយបោះទៅខាងក្រោយខ្លះដើម្បីឲ្យហូស៊ុកបានដណ្ដប់រាងកាយដូចជានាងដែរ ហូស៊ុកក៏ទាញវាយកមកដណ្ដប់ហើយក៏កិលខ្លួនកាន់តែកៀកជិតនឹងនាងប្រៀបដូចជាក្លាយជាមនុស្សតែមួយហើយ ស្កាលេតនាងក៏ខិតខ្លួនបន្តិចរួចក៏ងាកមកមើលស្វាមី។
"លោកមិនខ្លាចដាច់ផ្ងារធ្លាក់ទេរឺ?បើសិនជាលោកកើតអីម្នាក់ទៀតទៅអែមមីនាងនឹងកាន់តែពិបាក"ស្កាលេតនិយាយដាស់តឿនដល់គេព្រោះគេគេងបានកន្លែងតូចមួយបើសិនជាប្រហែសនាយអាចនឹងធ្លាក់ពីលើគ្រែបានហើយ ហូស៊ុកក៏ងក់ក្បាលតិចៗរួចក៏ខិតខ្លួនទៅតាមនាងរួចក៏អោបនាងដូចជាពេលមុនរួចស្នាមញញឹមក៏ញ៉ោចឡើងមកស្របនឹងបបូរមាត់ក្រាស់ងើយថើបសក់នាងស្រាលៗ
"រាត្រីសួស្ដីប្រពន្ធសម្លាញ់"ស្កាលេតបានលឺពាក្យនេះតែនាងមិនបាននិយាយអ្វីតបក្រៅពីបិទភ្នែកសម្ងំគេងលង់លក់ដំណេកទៅ។
៚ប៉ុន្មានថ្ងៃក្រោយមក៚
ឡានខ្មៅរលើបបើកចូលក្នុងបរិវេណវីឡាធំស្កឹមស្កៃនាំយករាងកាយសង្ហានឹងភរិយាមកវិញបន្ទាប់ពីពួកគេត្រូវសម្រាកអស់ប៉ុន្មានថ្ងៃមកហើយនោះ ឡានក៏ឈប់ចតនៅខាងមុខវីឡាស្របនឹងអ្នកបើកឡានងាកមកខាងក្រោយនឹងជម្រាបចៅហ្វាយនាយពីការឈប់ចត ហូស៊ុកក៏រារដៃប្រាប់គេថាមិនបាច់និយាយទេព្រោះខ្លាចថាអាចនឹងភ្ញាក់ដល់ភរិយាគេដែលកំពុងតែគេងលង់លក់ក្នុងរង្វង់ដៃរបស់ខ្លួននាពេលនេះ មួយសន្ទុះក៏មានអ្នកបម្រើមកបើកទ្វារឡានជូនគេ ហូស៊ុកក៏លូកដៃទ្រក្រសោបបីស្កាលេតចេញពីក្នុងឡានមកស្រាលៗ គេងាកសម្លឹងមើលទៅអ្នកបម្រើឯទៀតដែលឈរអមផ្លូវចូលរួចក៏បីភរិយាចូលទៅខាងក្នុង ស្កាលេតនាងទើបតែលេបថ្នាំរួចបានជានាងគេងលក់មិនដឹងខ្យល់បែបនេះតែវាក៏ផ្ដល់ភាពងាយស្រួលដល់គេក្នុងការបំពេញតួនាទីមើលថែនាងដែរ ស្នាមញញឹមគេក៏ញ៉ោចឡើងជារឿយៗកាលបើបានសម្លឹងមើលមុខភរិយាជិតៗបែបនេះ បែបមុខស្លូតមិនកោងកាចមិនត្រជាក់ស្រេបដូចជាសព្វដង ដូចជាក្រសែភ្នែកមនុស្សស្រីជាទីស្រឡាញ់ដែលគេបានជួបដំបូងនោះ ហូស៊ុកក៏បីនាងឡើងមួយៗទៅកាន់ជាន់បន្ទប់ខាងលើហើយក៏ផ្ដេកនាងស្រាលៗទៅលើពូកក្នុងបន្ទប់ទាញភួយក្រាស់មកដណ្ដប់ឲ្យនាង ដៃម្ខាងក៏លូកវែកសក់នាងសម្លឹងមើលផ្ទៃមុខគួរឲ្យស្រឡាញ់របស់នាងរហូត..
(លោកចង់ធ្វើអ្វីក៏ធ្វើចុះ ខ្ញុំមិនគិតខឹងនឹងលោកទេតែសុំមេត្តាលោកយល់ដល់មុខមាត់លោកខ្លួនឯងនឹងអារម្មណ៍របស់អែមមីផង កូនគេស្រឡាញ់លោកនឹងជឿជាក់លើលោកប៉ារបស់នាងខ្លាំងណាស់)
(បើលោកកើតអីទៅម្នាក់ទៀត អែមមីអាចនឹងកាន់តែពិបាក)
ពាក្យសម្ដីដែលនាងនិយាយកាលពីម្សិលនៅតែដក់ជាប់ក្នុងចិត្តរបស់គេ សម្ដីនាងអាចស្ដាប់មើលទៅមិនផ្អែមល្ហែមតែវាបង្កប់អត្ថន័យនឹងក្ដីព្រួយបារម្ភជាច្រើនរបស់នាងមកលើគេក៏ដូចជាធ្វើឲ្យគេបែរមកគិតថាយ៉ាងហោចណាស់ក៏លេតមិនស្អប់គេខ្លាំងដូចអ្វីដែលនាយបានគិតដោយខ្លួនឯងនោះឡើយ ហើយគេក៏គិតថាគេនឹងប្រើប្រាស់ពេលដើម្បីមើលថែនាងនឹងកូនឲ្យបានល្អ។ គិតរួចហូស៊ុកក៏រហ័សក្រោកឡើងរួចក៏ទាញទូរសព្ទ័ពីក្នុងហោប៉ៅរួចចេញទៅឈរនៅឯរានហាលខាងក្រៅដូចជាចុចខលទៅអ្នកណាម្នាក់ចឹង..
"អាឡូ? ខ្ញុំហូស៊ុកនិយាយ.."
"ចាត់ការបញ្ឈប់លេខារបស់ខ្ញុំចេញផង ហើយប្រាប់នាងថាចាប់ពីស្អែកទៅមិនបាច់មកធ្វើការទេ ហើយបើនាងស្នើសុំប្រាក់ប៉ុន្មានក៏ឲ្យនាងតាមសំណើរចុះ"
"ចំពោះលេខាថ្មី ខ្ញុំមានអ្នកអាចជំនួសជេនបានហើយ"និយាយផ្ដែផ្ដាំតែប៉ុណ្ណេះនាយក៏ទម្លាក់ទូរសព្ទ័ចុះរួចក៏ព្រលែងខ្យល់ដង្ហើមតានតឹងមានអម្បាញ់មិញអស់ ហើយអារម្មណ៍ធូរស្រាលក៏ត្រឡប់មកវិញ៕

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now