ភាគទី២៦

724 19 0
                                        


រីករាយអានណាចាស៎
កម្មវិធីគ្រប់យ៉ាងទៅដោយរលូន ទាំង៣នាក់ម្ដាយកូននាំគ្នាញ៊ាំអាហារនឹងប្រឡែងលេងជាមួយនឹងគ្នាអស់មួយល្ងាចមក សម្រឹបជើងធ្ងន់នឹងស្រាលបន្លឺឡើងស្របគ្នានោះគឺជាសម្រឹបជើងរបស់២នាក់ប្ដីប្រពន្ធដែលកំពុងបន្តដំណើរឡើងមកជាន់ខាងលើវិញដោយបុរសជាប្ដីបីត្រកងអោបកូនស្រីជាទីស្រឡាញ់ជាប់នឹងទ្រូង កាន់ក្រសោបជាប់តែម្ដងព្រោះខ្លាចថាកូនស្រីអាចនឹងធ្លាក់ដោយសារតែចប់ពិធីខួបកំណើតភ្លាមនាងក៏គេងលង់លក់តែម្ដង។
ក្រាក!
ទ្វារបន្ទប់បើកឡើងថ្នមៗដោយស្នាដៃរបស់ស្កាលេត នាងនាំផ្លូវឲ្យហូស៊ុកចូលមកខាងក្នុងនាំផ្លូវហូស៊ុកឲ្យពរកូនចូលមកក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់នាង ហូស៊ុកព្យាយាមដើរដោយប្រើសម្រឹបជើងថ្នមតែក៏រហ័សព្រោះមិនចង់ខាតពេលវេលានឹងមិនចង់ឲ្យកូនភ្ញាក់។
រាងក្រាស់ទម្លាក់កូនចុះស្រាលៗនៅលើគ្រែទន់ៗពណ៌លឿងមានសណ្ឋានជាតុក្កតាខ្លាឃ្មុំជាតុក្កតាដែលអែមមីស្រឡាញ់នោះឯង នាយក៏មិនទាន់ទៅណាដែរពោលគឺគេដាក់ខ្លួនអង្គុយនៅលើគ្រែចុងជើងកូនចំណែកឯភរិយាគេក៏អង្គុយនៅក្បាលគ្រែកៀកក្បែរកូនជាងគេ
ស្កាលេតអង្អែលក្បាលកូនស្រីស្រាលទាំងញញឹម បបូរមាត់តូចក្រពុំឈូកអោនប្រថាប់បបូរមាត់លើថ្ងាសកូនស្រី ថើបផ្ដិតក្ដីស្រឡាញ់ពោរពាសជូនទៅកូនជាពិេសសសម្រាប់ថ្ងៃពិសេសរបស់នាង អែមមីថ្ងៃនេះនាងសប្បាយខ្លាំងណាស់ មានក្ដីសុខណាស់អាចនិយាយបានថាខួបរបស់នាងលើកនេះគឺពិសេសជាងឆ្នាំណាទាំងអស់ នាងបាននៅជុំគ្នាជាមួយប៉ាម៉ាក់នាង ញ៊ាំអាហារជាមួយគ្នាបានផ្លុំទៀននិងចំណាយពេលលេងជាមួយគ្នា កាលបើបានឃើញកូនសប្បាយចិត្តទាំង២នាក់ប្ដីប្រពន្ធនេះក៏សប្បាយចិត្តដែរ។
"អែមមីសប្បាយចិត្តណាស់ថ្ងៃនេះ"បន្ទាប់ពីស្ងាត់អស់មួយសន្ទុះទៅ ហូស៊ុកក៏ជាអ្នកផ្ដើមនិយាយមុនដោយមិនភ្លេចកាន់អង្អែលកំភួនជើងកូនស្រីស្រាលៗតែអ្វីធ្វើឲ្យអោយគេមានការភ្ញាក់ផ្អើលនោះគឺជាស្នាមញញឹមភ្លឺថ្លាដែលកំពុងតែបាញ់ឆ្ពោះមករកគេ វាជាស្នាមញញឹមដែលកក់ក្ដៅបំផុតហើយដែលគេបានឃើញនោះ។
"អរគុណបងណាស់...សម្រាប់ថ្ងៃនេះ"
"អែមមីជាកូនស្រីបងហើយអ្វីដែលធ្វើឲ្យកូនមានក្ដីសុខប្រាកដណាស់ថាបងនឹងធ្វើឲ្យវាកើតឡើងនោះ"ស្កាលេតកាលបើបានលឺពាក្យស្វាមីពោលក៏ហាក់កក់ក្ដៅក្នុងចិត្តលើសដើមទៅទៀតពេលនេះគេក៏បង្ហាញវាខ្លះៗមកតាមកាយវិការមិនមែនបានតែនិយាយដូចជាកាលពីមុននោះទេ...
(អូនស្កប់ចិត្តណាស់ទៅហើយហូស៊ុក)
ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ បន្ទាប់ពីខួបរបស់អែមមីប៉ុន្មានថ្ងៃមកនេះគ្រប់យ៉ាងហាក់មានភាពស្រស់ស្រាយជាជាងសព្វដងទៅទៀតសម្រាប់គ្រួសារមួយនេះ បន្ទាប់ពីបានចំណាយពេលជាច្រើនជាមួយនឹងគ្រួសារមកហូស៊ុកគេក៏ហាក់ស្វែងយល់ពីក្ដីសុខថ្មីស្រឡាងពោលគឺគេតែងតែចង់ធ្វើអ្វីដែលពិសេសនឹងទៅកាន់ភរិយានឹងកូនដើម្បីឲ្យពួកគេបានសប្បាយរីករាយនឹងរំភើប ដូចជាពេលនេះចឹង...
"លោកមានអ្វីណែនាំទេព្រោះលោកធ្លាប់បានដើរកំសាន្តច្រើន"
"ខ្ញុំនេះហ្អេស៎?ហ៊ឹសៗលោកហូស៊ុក"សម្លេងគ្រលរធំបន្លឺឡើងមកកាលបើអ្នកដែលមានឈ្មោះជាដៃគូរកសុីបែរជាមកសុំយោបល់គេពីកន្លែងដើរកំសាន្តនោះ កែវភ្នែកមុតអោនស្ដុបចុះមើលទៅអេក្រង់Tabletទំនើបរបស់ខ្លួន ព្យាយាមអូសបន្តមើលទៅទីតាំងកំសាន្តដែលគេចង់ណែនាំ...
"ខ្ញុំប្រហែលជារំខានពេលវេលារបស់លោកស៊ុកជីនហើយមែនទេ?ខ្ញុំគ្រាន់តែចង់ទៅកន្លែងថ្មីៗជាមួយនិងគ្រួសារ ម៉្យាងកូនស្រីខ្ញុំនាងក៏ចូលដើរលេងបែបកន្លែងដែលទាក់ទងនឹងរបស់បុរាណៗបែបដូចជាកន្លែងតាំងពិពរណ៍វត្ថុចំណាស់អីបែបនេះ"
"ចឹងក៏នាំនាងទៅអង់គ្លេសតែម្ដងទៅ នៅទីនោះមានប្រវត្តិសាស្ត្របុរាណសម្រាប់ស្វែងយល់ ខ្យល់អាកាសក៏ល្អ លោកក៏អាចនាំគ្រួសារលោកជិះតូចកំសាន្តតាមស្ទឹងដើម្បីមើលទេសភាពក្នុងទីក្រុងឡុងដ៏ផងដែរលោកហូស៊ុក"ដោយស្ដាប់មើលយោបល់របស់ស៊ុកជីនគួរឲ្យចាប់អារម្មណ៍ទើបហូស៊ុកងក់ក្បាលទាំងញញឹមហាក់ជ្រួតជ្រាបនឹងយកមកគិត...
(សង្ឃឹមថាអូនលេតនឹងកូនយល់ស្របចុះ)
រឺងៗ
"ទូរសព្ទ័លើករោទ៍ហើយ"ស៊ុកជីនដាស់តឿនគេបន្តិច នាយសង្ហាក៏ងក់ក្បាលញញឹមបន្តិចមុននឹងទាញទូរសព្ទ័ចេញមកខាងក្រៅតែគ្រាន់តែបានឃើញលេខនោះអារម្មណ៍សប្បាយរបស់គេក៏រសាត់អស់ ចូលមកវិញជាមួយនឹងភាពខឹងក្រោធនឹងធុញទ្រាន់ គេមិនបានទទួលហើយថែមទាំងចុចបិទចោលទៀត ស៊ុកជីនក៏ងឿងឆ្ងល់និងអាការៈគេតែក៏មិនបានសួរនាំព្រោះទម្លាប់គេមិនចង់ដឹងរឿងអ្នកដទៃស្រាប់ទៅហើយ ហូស៊ុកក្ដាប់កាន់ទូរសព្ទ័ជាប់នឹងដៃដោយទឹកមុខមាំ
(នាងចង់បានអីទៀតទៅជេន?)
ត្រឡប់មកវីឡាអាល់ម៉ាឌីឯណេះវិញ ថ្ងៃនេះជាថ្ងៃឈប់សម្រាកអែមមីក៏មិនបានទៅសាលាចឹងហើយនាងក៏នៅផ្ទះបានជាគ្នានឹងម្ដាយ ពេលនេះនាងកំពុងតែអង្គុយមើលតុក្កតាក្នុងបន្ទប់ទទួលភ្ញៀវ ឯម្ដាយនាងក៏ចម្អិនម្ហូបនៅផ្ទះបាយតាមទម្លាប់..
"ម៉ាក់យាយ..ម៉ាក់យាយនាំណាគេមកនឹង?"នៅសុខៗក៏លេចវត្តមានរបស់ស្ត្រីចំណាស់ដែលមានងារជាម្ដាយក្មេករបស់ស្កាលេត ជាជីដូនរបស់អែមមីមកពីក្រៅតែថាគាត់មិនបានមកតែម្នាក់ឯងនោះទេ ពោលគឺមានមនុស្ស្រីម្នាក់ចូលមកនឹងមានអ្នកបម្រើជំនិតលោកស្រីឡេនឌីគឺនាងអុីនអូសវ៉ាលីចូលមកតាមក្រោយ អែមមីក៏រហ័សរត់ទៅទទួលនឹងសួរនាំលោកយាយទាំងដែលនាងដឹងថានាងជាចៅសម្អប់ក៏ដោយ...
"គឺម៉ាក់ថ្មីរបស់ឯងនឹងហើយ នាងអែមមី"ស្ត្រីចំណាស់និយាយភាសាមិនសមគួរជាមួយនឹងចៅស្រីតូច អែមមីរត់អោបតុក្កតាមកសួរនាំគាត់ទាំងញញឹម តែក៏បែរជាត្រូវស្រពាប់ស្រពោនកាលបើលឺថាអ្នកដែលចូលមកនោះជាម្ដាយថ្មីរបស់នាង ចុះម្ដាយនាង?
"ម៉ាក់យាយកុហក"
"ប៉ាៗស្រឡាញ់តែម៉ាក់លេតទេ ប៉ាៗអត់អាចទៅស្រឡាញ់អ្នកណាទៀតទេ ហ៊ឹកហ៊ឺ"នាងតូចបែរជាយំនឹងពាក្យដែលលោកស្រីឡេនឌីបាននិយាយថាស្រីម្នាក់នោះជាម៉ាក់ថ្មីរបស់នាង ចឹងបានន័យថានាងជាភរិយាប៉ានាងម្នាក់ទៀតមែនទេ?ហេតុអីទៅ?
"មិនអាចស្អី? នេះម៉ាក់ចុងឯងគេក៏មានចៅឲ្យយើង ជាចៅប្រុសទៀតផង មិនមែនក្មេងស្រីគ្មានបានការដូចជាឯង នឹងកំពូជគ្រួសារម្ដាយឯងទេ មើស៎ជៀសផ្លូវ"
"ហ៊ឹកហ៊ឹក អួយ៎ម៉ាក់យាយ"លោកស្រីឡេនឌីច្រានស្មាចៅមួយទំហឹងធ្វើឲ្យនាងដួលដាច់ផ្ងារបោកក្បាលនឹងការ៉ូ សម្លេងស្រែកយំនាងបន្លឺឡើងកាន់តែខ្លាំង ខ្លាំងរហូតដល់ថ្នាក់អ្នកជាម្ដាយទុកការងារចោលហើយរត់មកមើលកូនតែក៏បែរជាបានឃើញកូនកំពុងតែដេកផ្ទាល់លើឥដ្ឋស្រែកយំឡើងដង្ហក់ខ្យល់ ឯម្ខាងទៀតក៏ជាម្ដាយក្មេកនឹងវត្តមានស្រីម្នាក់ទៀត..
មិនបង្អង់ស្កាលេតក៏ប្រញាប់រត់ទៅត្រកងបីកូនឡើងពីឥដ្ឋ អោបកូនរលាក់ខ្លួននាងកុំឲ្យយំ មុននឹងងាកទៅប្រឈមមុខជាមួយនឹងមនុស្សដែលនាងមិនប្រាថ្នាចង់ជួបទាល់តែសោះនោះ ស្រីស្រស់ជេនក៏ញញឹមរួចអោនក្បាលបែបឌឺដងដាក់ស្កាលេតបន្តិច..
"សួស្ដីអ្នកបង..ចាប់ពីពេលនេះខ្ញុំសុំផ្ញើខ្លួន ផ្ញើកាយជាមួយអ្នកបងហើយណា៎ អូមិនមែនតែខ្ញុំម្នាក់ឯងទេតែគឺ.."ដៃតូចស្រឡូនក៏លូកអង្អែលពោះខ្លួនឯងស្រាលៗបង្ហាញប្រាប់ថានេះជាកូនរបស់នាងនឹងហូស៊ុក នាងមានទម្ងន់ជិត៣ខែហើយ ពោលតាំងពីនាងមិនទាន់ត្រូវហូស៊ុកបញ្ឈប់ការងារម៉្លេះ..
"ជៀសផ្លូវទៅព្រោះយើងមិនចង់ឲ្យចៅក្នុងផ្ទៃយើងនេះជាប់សន្ដានស៊យដូចជាម៉ែកូននាង ហ៊ឹសម៉ោនាងអុីន"
"ចាស៎លោកស្រី"លោកស្រីឡេនឌីឡើងទៅខាងលើជាមួយនឹងជេន នាងស្រីអ្នកបម្រើនោះក៏អូសវ៉ាលីឡើងទៅខាងលើតែក៏មិនភ្លេចងាកមកសម្លឹងមើលស្កាលេតទាំងចង់សើចចម្អកចឹងដែរ ស្កាលេតក៏បានតែងើយក្បាលបិទភ្នែកសម្រួលអារម្មណ៍បន្តិច ដៃម្ខាងក៏អោបកូនស្រីដែលយំឡើងគាំងសឹងតែគ្មានសម្លេងនោះ ដៃអង្អែលក្បាលកូនស្រាលៗមុននឹងដកមកវិញព្រោះតែមានអ្វីសើមៗប្រឡាក់ដៃនាង តែវាធ្វើឲ្យនាងភ្ញាក់ផ្អើលព្រោះវាជាឈាម...
"អែមមី..អែមមីកូនម៉ាក់ ហ៊ឺ"ស្កាលេតទាញកូនស្រីពីដៃមកក៏ឃើញថានាងសន្លប់បាត់ទៅហើយ មិនបង្អង់យូរនាងក៏ប្រញាប់បីកូនរត់ចេញទៅហើយឲ្យតៃកុងឡានបើកចូលនាងទៅមន្ទីរពេទ្យ នាងអោបកូនជាប់ទ្រូងទាំងអន្ទះសារ ដៃទាំងសងខាងញ័រតែនៅតែព្យយាមអោបកូន ទឹកភ្នែករាប់លានតំណក់ក្នុងនាមជាម្ដាយក៏ស្រក់ចុះមកដោយឥតព្រាង..
(ឲ្យម៉ាក់សុំទោសកូន.. ហ៊ឹកហ៊ឹក ឲ្យម៉ាក់សុំទោស)

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now