ភាគទី៥៥

668 18 0
                                        

បល្ល័ង្កស្នេហ៍ 💔
ភាគទី៥៥
(គេចម្លែកណាស់)

៥ខែកន្លងផុតទៅ
នៅតែរកនាងមិនឃើញ!!
រឿងរ៉ាវកើតឡើងសែនឈឺពើតផ្សាទាំងប៉ុន្មានបានកន្លងទៅ៥ខែជាងទៅហើយ រយៈពេលយូរណាស់ហើយដែលស្កាលេតចាកចោលកូននឹងស្វាមីជាទីស្រឡាញ់តែវាហាក់បីដូចជាមួយប៉ព្រិចភ្នែកប៉ុណ្ណោះសម្រាប់មនុស្សដែលបៀមជាប់នូវពាក្យថាវិប្បដិសារីម្នាក់នេះ
ហូស៊ុកអង្គុយសញ្ជឹងម្នាក់ឯងក្នុងបន្ទប់ មិនសូវជានិយាយស្ដីរាល់ថ្ងៃហាក់ដូចជារស់កំដរតែពេលវេលាប៉ុណ្ណោះ គេរស់នៅរំពឹងថាគេអាចនឹងបានឃើញវត្តមាននាងជាថ្មីនៅចំពោះមុខគេនាពេលនេះទាំងដែលការពិតវាបានបង្ហាញច្បាស់ទៅហើយថាគ្រប់យ៉ាងគ្រាន់តែជាការរំពឹងប៉ុណ្ណោះ វាមិនអាចនឹងកើតឡើងពិត
តុក!តុក
"ចូលមក ទ្វារមិនបានចាក់"សម្លេងគ្រលរបន្លឺឡើងពីដើមកររបស់កាយនាយហូស៊ុកដែលកំពុងតែអង្គុយផ្អែកជំហរខ្លួននឹងរានបង្អួចក្នុងបន្ទប់តែម្នាក់ឯងតាមទម្លាក់ កែវភ្នែកខ្មៅនិលងាកសម្លឹងមើលក៏ឃើញថាជាវត្តមាននាងតូចដែលមានឈ្មោះជាប្អូន
"មានការអី?"
"បងស៊ុកខានញ៊ាំអាហារ២ថ្ងៃហើយ"
"ជារឿងរបស់បងទេ ឯងមិនពាក់ពន្ធ័"ហូស៊ុកឆ្លើយតបជាមួយនឹងប្អូនស្រីហាក់ប្រាប់ន័យឲ្យនាងចេញទៅដោយមិនចាំបាច់ឲ្យគេប្រើពាក្យមិនសមរម្យដេញនាងនោះឡើយ ព្រោះពេលនេះគេហត់ទាំងកាយនឿយទាំងចិត្ត
"មិនពាក់ពន្ធ័យ៉ាងមិច?បងចង់បង្អត់ខ្លួនឯងទាល់តែស្លាប់មែនទេ?ចុះអ្នកម៉ាក់? ចុះក្រុមហ៊ុន?បងចង់ព្រលែងចោលទាំងអស់មែនដែរទេ?បងឆ្លើយមកមើល"ឡេនណាតម្លើងសរសៃករដាក់ហូស៊ុកកាលបើគេនៅតែមានៈ តាំងពីបាត់អវត្តមានស្រីម្នាក់នោះទៅគេក៏ផ្លាស់ប្ដូរទាំងស្រុងពីមនុស្សដែលម៉ត់ចត់នឹងការងារប្រែមកជាមនុស្សដែលចូលចិត្តសម្ងំមិនធ្វើអ្វីទាំងអស់ទៅវិញ បែបនេះកាន់តែធ្វើឲ្យនាងក្ដៅក្រហល់ក្រហាយចិត្តត្បិតគិតថាពេលបាត់វត្តមានស្កាលេតទៅនាងនឹងអាចឈ្នះគ្រប់យ៉ាង...
"បើសិនជាឯងមកព្រោះតែរឿងនេះក៏ចេញទៅវិញទៅ បងមិនចង់ឈ្លោះ"រាងក្រាស់ក្រោកមួយអស់កម្ពស់រួចបោះជំហានដើរបង្វែង
ពីឡេនណា ស្រីស្រស់តាមសម្លឹងមើលគេមុននឹងទន្ទ្រាំជើងទាំងខឹងសម្បារក្នុងចិត្ត ធ្មេញខាំសង្គ្រឺតចូលគ្នាសឹងតែសឹកអស់ទៅហើយ
ក្រាក!
"អ្នកប្រុស"ចេញមកដល់ខាងក្រៅក៏មានអ្នកបម្រើមកឈរចាំគំនាបគេជាស្រេច ហូស៊ុកបញ្ចេញខ្យល់ដង្ហើមតានតឹងបន្តិចមុននឹងងក់ក្បាលឆ្លើយតបឲ្យអ្នកបម្រើនិយាយ
"លោកឧត្តមសេនីយ៍យ៉ុនមករកទាន៎"វត្តមានរបស់ជំនិតគេក៏មកដល់ម្នាក់ទៀត ជម្រាបផ្ដាច់ការសន្ទនារវាងចៅហ្វាយនឹងអ្នកបម្រើទាំង២នាក់ ហូស៊ុកក៏គ្រវាសដៃជាសញ្ញាឲ្យអ្នកបម្រើនោះទៅធ្វើការខ្លួនបន្តវិញ
"ប្រហែលជាអាចមានតម្រុយថ្មី.."
"ធ្វើការបន្តចុះ!"ហូស៊ុកបោះពាក្យសម្ដីមួយម៉ាត់មុននឹងចាកចេញទៅយ៉ាងលឿន នាយជំនិតបានតែសម្លឹងមើលទៅចៅហ្វាយនាយចាកចេញទៅ មួយសន្ទុះក៏មានវត្តមានចៅហ្វាយស្រីចេញមកម្នាក់ទៀត ស្រីស្រស់ងាកសម្លឹងមុខគេបន្តិចរួចក៏បោះជំហានចាកចេញទៅម្នាក់ទៀត បបូរមាត់ញ៉ោចស្នាមញញឹមឡើងមកភ្លាមៗ
នេះនាងគិតធ្វើអីទៀតហើយ?

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now