បល្ល័ង្កស្នេហ៍ 💔
ភាគទី៦៤
(វាមានទៅមានមកទេ)
តុក!តុក
"អាហារពេលព្រឹករៀបចំរួចរាល់ហើយអ្នកប្រុស"សម្លេងតឿនរន្ថើនពីខាងក្រោយមកមុននឹងសម្រឹបជើងបោះជំហានស្រាលចាកចេញទៅបាត់ព្រោះបានបំពេញតួនាទីរបស់ខ្លួនរួចមក។សម្លេងអម្បាញ់មិញនេះហាក់ដាស់ដល់រាងកាយមនុស្សប្រុសស្រី២នាក់ដែលកំពុងតែគេងលង់លក់នៅក្នុងបន្ទប់ធំទូលាយជាបន្ទប់មេគ្រួសារ
"ហ៊ឹម"សម្លេងគ្រហឹមដើមករបន្លឺចេញតាមចលនាពើតពើងរាងកាយនាយសង្ហាជាអ្នកប្រុសដែលអ្នកបម្រើមកជម្រាបអញ្ជើញអម្បាញ់មិញនោះ កែវភ្នែកបើកឡើងថ្នមៗស្របនឹងដៃម្ខាងលូករាវរកវត្តមានមនុស្សម្នាក់ទៀតដែលរួមដំណេកជាមួយខ្លួន ស្នាមញញឹមក៏ញ៉ោចឡើងភ្លាមៗមុននឹងខិតកិលខ្លួនទៅកៀកក្បែរឈ្មុលចង្កេះគេពីក្រោយខ្នង។
បបូរមាត់ក្រាស់ញ៉ោចស្នាមញញឹមឡើងមកកាលបើក្រោកមកព្រឹកនេះមានវត្តមានមនុស្សម្នាក់ដែលគេតែងតែនឹកចង់ស្និតស្នាលចង់អោបអង្អែលថ្នាក់ថ្នមនៅទីនោះ គេងលង់លក់ហាក់មានក្ដីសុខខ្លាំងណាស់ចឹង ហូស៊ុកសម្លឹងមើលស្កាលេតជិតក៏ឃើញថានាងគេងលង់លក់មិនដឹងខ្យល់អ្វីទាល់តែសោះកាន់តែសម្លឹងគេកាន់តែមិនអាចហាមឃាត់ខ្លួនឯងមិនឲ្យថើបនាងបាន
"ជុប៎"អត់ទ្រាំមិនបានហូស៊ុកក៏ឆ្មក់ទម្លាក់ស្នាមថើបលើថ្ពាល់នាងដោយប្រើប្រាស់កម្លាំងខ្លាំងសមល្មមឲ្យអ្នកគេងលង់លក់ហាក់ដឹងខ្លួនឡើងមកតិចៗស្កាលេតបែរខ្លួនមកផ្នែកដែលមានវត្តមានហូស៊ុកមុននឹងដៃតូចស្រឡូនម្ខាងទម្លាក់ប៉ះនឹងកញ្ចឹងកររបស់នាងច្រមុះស្រួចមានខ្ទង់ខ្ពស់ជល់គ្នានឹងច្រមុះស្រួចរបស់នាយដែរ ហូស៊ុកក៏អស់សំណើចបន្តិច.
"ព្រឹកហើយ"
"ក្រោកឡើងមកអូនសម្លាញ់!អូនគេងយូរជាងកូនទៅទៀតនេះ"គេនិយាយបញ្ជោះស្កាលេតបណ្ដើរដៃលើកវែកសក់នាងស្រាលៗទាំងភាពពេញចិត្តពេញថ្លើមព្រោះនាងមិនបានបដិសេធមិនព្យាយាមគេចពីគេដូចជាកាលពីមុនឡើយ បបូរមាត់នាងកម្រើកឡើងស្រាលៗមានពណ៌ក្រហមព្រឿងៗដូចជាបបូរមាត់ទារកតូចកំពុងគេង ហូស៊ុកក៏កើតចិត្តឆ្ងល់ថាខ្លួនពេលនេះកំពុងតែគេងជាមួយប្រពន្ធរឺក៏កូនក្មេងទៅនៀក៎?
"លេត!"
"សុំ៥នាទីទៀត...អឹម...ណា៎បងស៊ុកគី"
"មិនបានទេនាងច្រម៉ក់"ហូស៊ុករករឿងមិនអោយនាងបានគេងបន្តទាល់តែសោះដោយគេថើបនាងគ្រប់កន្លែងដាលពីកញ្ចឹងករម្ខាងទៅកាន់កញ្ចឹងករម្ខាងទៀតមុននឹងថើបបង្ហូសមករកភ្នែក ច្រមុះ បបូរមាត់ក្រពុំឈូករបស់នាង គេក្រឡុកក្រឡាស្កាលេតទាល់តែនាងលើកដៃរុញទ្រូងគេរួចបើកភ្នែកឡើងព្រឹមៗមកទាំងខឹងចិត្ត មនុស្សកំពុងតែមានក្ដីសុខនឹងការគេងផងមករករឿងបែបនេះទៅវិញ
"យ៉ាងមិចនៀក៎?មិចក៏ធ្វើបែបនឹង?"
"ប្រាប់ហើយតើថាគេសុំគេងបន្ត៥នាទីទៀត មិចក៏បងស៊ុកគីចិត្តអាក្រក់យ៉ាងនឹងហ្អក៎?ឈប់ស្រឡាញ់ហើយ"ស្កាលេតក្ដាប់មាត់ខ្លួនឯងរួចក៏ច្រានទ្រូងគេចេញមិនឲ្យមកកៀកជិតនឹងខ្លួនទៀត បែរខ្លួនទៅម្ខាងមិនឲ្យគេមើលមុខ ច្បាស់ណាស់អាការៈនេះគេហៅថាអាការៈរបស់មនុស្ស«ងក់ងរ»
"មើលចុះ!"
"អ្នកណាជាក្មេងងក់ងរនេះ"ហូស៊ុកកន្តក់មាត់តិចៗរួចក៏លើកចង្អុលដៃខាងឆ្វេងកេះស្មាស្កាលេតស្រាលៗដូចជាកំពុងតែប្រឡែងលេងនឹងកូនក្មេងរពឹសម្នាក់ទាំងដែលស្កាលេតនេះជាមនុស្សធំពេញក្រមុំទៅហើយ មិនតែប៉ុណ្ណឹងក៏មានកូនមួយទៅហើយទៀត
"កុំប៉ះ!"
"ស្អប់ណាស់ ហ៊ឹស"
"តែបងស្រឡាញ់អូន ក្មេងងក់ងរ"ហូស៊ុកស្ទុះអោបនាងជាប់ពីក្រោយមិនថានាងព្យាយាមរើយ៉ាងណាក៏មិនបានការដែរព្រោះកម្លាំងអោបរឹតគេវាខ្លាំងមហិមា ទាំងកម្លាំងដៃនឹងរាងកាយហាប់ទាញអឹបជាប់នឹងខ្លួននោះ ស្កាលេតខឹងចិត្តកាន់តែខ្លាំងព្រោះមិនអាចធ្វើអីគេកើតបានតែនៅប្រឹងឲ្យគេអោប ហូស៊ុកអស់សំណើចក៏សើចតែមិនភ្លេចលបលួចថើបនាងដែរ នាងកាន់តែគេចគេមានឱកាសថើបកាន់តែច្រើនដង...
"មើស៎!បងស៊ុកគីមនុស្សឆ្លៀតឱកាស"
"ឆ្លៀតតែជាមួយប្រពន្ធមិនខុសច្បាប់ឯណាមែនទេ?"
"ខុស!!!"
"ហ្អាក៎មិចចឹង?"ហូស៊ុកផ្ទួនសម្លេងខ្លួនមុននឹងព្រមស្រាយរង្វង់ដៃឲ្យនាងបានធូរស្រាល ស្កាលេតបានឱកាសក៏អុកកែងដៃនឹងពោះគេបន្តិចរួចក៏ស្ទុះក្រោកពីគ្រែទាំងខិល ហូស៊ុកលើកដៃទប់ពោះខ្លួនឯងមុននឹងងើបពីពូកទាំងខ្នក់ខ្នាញ់ស្កាលេត។
"នេះអូនបោកបង?នាងច្រម៉ក់ក្បាលខូច"
"អ៊ែក!មនុស្សឆ្លៀតឱកាសប៉ុណ្ណឹងតិចទេ"
"កុំឲ្យបងចាប់អូនបានឲ្យសោះ"
"ហ្អា៎"ស្កាលេតស្រែកចាច៎ឡើងខ្ទរពេញបន្ទប់ ជើងតូចស្រឡូនបោះជំហានលោតរំលងពូកម្ខាងរួចក៏ប្រញាប់ទៅលាក់ពួននៅក្នុងបន្ទប់ទឹកដោយទាញទ្វារបិទលាន់គ្រាំងសឹងតែជ្រុះគន្លឹះទៅហើយ ហូស៊ុកមកឈរចំមុខទ្វារបន្ទប់រួចក៏គោះទ្វារ
តុក!តុក
"បងចាក់សោរចូលហើយណា៎"
(ហ្អាយ៎មនុស្សអាក្រក់អត់ទេ!អូនកំពុងរៀបងូតទឹក)
"ចាំបងងូតឲ្យចឹង"
(មិន...ទេ!)សម្លេងស្រែកតវ៉ាពីខាងក្នុងបន្លឺឡើងកាលណាស្នាមញញឹមអ្នកនៅរង់ចាំខាងក្រៅក៏លេចឡើងស្រាលៗមក គេគិតចង់ប្រឡែងជាមួយនាងញ៉ោះ បានឃើញនាងញញឹម សម្លេងនាងសើចក្អាកក្អាយដូចជាអម្បាញ់មិញនេះក្ដីសុខក្នុងទ្រូងគេហាក់មានអ្វីមកបំពេញភាពខ្វះខាតដែលខ្លួនបានទុកចោលជាយូរ ដៃមាំលូកកាន់ក្រសោបប៉ះទ្វារបន្ទប់ទឹកទាំងញញឹម
(បងនឹងព្យាយាមប៉ះប៉ូវឲ្យអូនណាលេត)
(បងស្រឡាញ់អូន)
ពាក្យសម្ដីរបស់អ្នកនៅខាងក្រៅបន្លឺឡើងដល់ត្រចៀកមនុស្សស្រីដែលកំពុងតែឈរកាន់ប៉ះទ្វារពីខាងក្នុងដូចគ្នា ទឹកមុខគួរឲ្យស្រឡាញ់ដូចជាកូនក្មេងអម្បាញ់មិញក៏ប្រែមកជាស្មើធេង ស្កាលេតក៏ប្រៀបដូចជាមនុស្សមានវិញ្ញាណ២ក្នុងខ្លួនចឹង នាងលូកប៉ះអង្អែលទ្វារពីខាងក្នុងមកស្រាលៗដូចគ្នានឹងហូស៊ុក
"អូនអរគុណបងហើយក៏...."
"សុំទោស"
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)