រាងកាយខ្ពស់ស្រឡះឈររេរានៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់មិនមែនទើបតែមកឈរទេគឺគេឈរអស់ជាច្រើនម៉ោងជាប់គ្នាទៅហើយនៅទីនេះ គេឈរសម្លឹងរង់ចាំពីដំណឹងរបស់ភរិយានៅខាងក្នុងសភាពរាងកាយទន់ខ្សោយរបស់នាងអម្បាញ់មិញនេះធ្វើឲ្យគេពិបាកក្នុងការទទួលយកណាស់ មនុស្សស្រីដែលធ្លាប់តែរួសរាយស្រស់ស្អាតដូចជាផ្ការីកលាស់នានិទាឃរដូវតែបែរជាប្ដូរមកជាក្រៀមក្រោះមិននិយាយស្ដី មួយថ្ងៃគិតតែពីឈ្ងោកនឹងការងារផ្ទះនឹងព្យាយាមកែប្រែផ្ទះឲ្យក្លាយទៅជាកន្លែងដែលគួរឲ្យចង់រស់នៅតែនាងក៏បែរជាព្រលែងការយកចិត្តទុកដាក់លើខ្លួនឯងចោលទៅវិញ។
"លោកដុកទ័រ"ជួនជាពេលដែលគេកំពុងតែដើរទៅមកនោះទ្វារក៏បើកឡើងបង្ហាញវត្តមានលោកដុកទ័រធំចេញមកខាងក្រៅគាត់ដោះម៉ាសចេញរួចក៏សម្លឹងមើលទៅហូស៊ុក ទឹកមុខរបស់គាត់ហាក់មិនបានផ្ដល់ក្ដីសង្ឃឹមឲ្យនាយឡើយ តែបែរជាធ្វើឲ្យគេកាន់តែមានការព្រួយបារម្ភពីស្កាលេតលើសដើម។
"លោកជាស្វាមីអ្នកនាងស្កាលេតមែនទេ?"
"បាទ៎លោក"ហូស៊ុករហ័សឆ្លើយតប ស្របគ្នានោះដុកទ័រផ្សេងក៏បានបើកទ្វារបន្ទប់ឲ្យធំរួចរុញរាងកាយស្ដឹងគ្មានកម្លាំងចេញមកខាងក្រៅតែក៏មិនបានឈប់ដែរគឺរុញបង្ហូសនាំនាងទៅកាន់បន្ទប់សម្រាកសម្រាប់អ្នកជម្ងឺវិញ ហូស៊ុកលូកកាន់ប៉ះបានខ្មងដៃភរិយាតែបន្តិចរួចក៏បណ្ដោយឲ្យគេយកនៅទៅសម្រាក គេក៏ងាកមកចាប់អារម្មណ៍នឹងលោកដុកទ័រវិញ។
"ខ្ញុំមានការចង់ពិភាក្សានឹងសាកសួរលោកខ្លះ"
"បាទ៎"ហូស៊ុកក៏ឆ្លើយតបរហ័សទៅគាត់រួចគេក៏ដើរចេញទៅតាមលោកដុកទ័រឆ្ពោះទៅរកបន្ទប់ធ្វើការរបស់ដុកទ័រធំនោះ។មកដល់ខាងក្នុងហូស៊ុកក៏បានឃើញរូបភាពមួយបញ្ចាំងមកយ៉ងច្បាស់នឹងបានឃើញពីរបួសដែលមើលទៅដូចជាធ្ងន់ធ្ងរដែរតែបើតាមដែលអារម្មណ៍គេគិតនោះគឺវាអាចពាក់ពន្ធ័នឹងអាការៈភរិយាគេដែរទេ?ហូស៊ុកអង្គុយធ្មឹងសម្លឹងមើលទៅអេក្រង់នោះមិនដកភ្នែកក្នុងចិត្តហាក់បួងសួងថាវាមិនមែនជាអាការៈជម្ងឺភរិយាគេចុះ..
"លោកអាល់ម៉ាឌី"
"បាទ៎លោកដុកទ័រខ្ញុំកំពុងតែស្ដាប់ហើយ"ហូស៊ុកប្រញាប់លុបចោលការគិតនោះរួចងាកមកចាំស្ដាប់អ្វីដែលជាស្ថានការណ៍ពិតពីមាត់របស់លោកដុកទ័រវិញ គាត់ក៏លូកដៃបិទអ្វីដែលហូស៊ុកបានឃើញហាក់ដូចជារំសាយការព្រួយបារម្ភរបស់គេមួយកម្រិតតូចចឹងឯង រួចគាត់ក៏ងាកបន្តទៅយកក្រដាសសឺមីមួយដែលនៅលើតុរួចក៏ហុចមកឲ្យហូស៊ុកមើល នាយសង្ហាទទួលយកយ៉ាងលឿនរួចក៏រហ័សបើកវាមើលទាំងចង់ដឹងចង់លឺ..
"តាមការពិនិត្យភរិយាលោកមានសារធាតុនីកូទីនដែលជាប្រភេទសារធាតុគីមីមួយនៅក្នុងបារី.."គ្រាន់តែលឺពាក្យថាបារីមួយម៉ាត់នេះមកហូស៊ុកហាក់ដូចជាគាំងនិយាយអ្វីលែងចេញ បើសិនជានិយាយថាភរិយាគេទៅជាបែបនេះព្រោះតែបារីនោះចឹងបានន័យថាគេជាអ្នកខុសទាំងស្រុងចំពោះរឿងនេះ..
"សារធាតុនេះវាមានគ្រោះថ្នាក់ណាស់ទៅលើសារពាង្គកាយមនុស្សយើងណាស់ជាពិសេសគឺស្ត្រីទន់ខ្សោយដូចជាអ្នកនាងស្កាលេតនេះឯង សារធាតុនេះវាធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទហើយអាចធ្វើឱ្យសារពាង្គកាយញ័រ បង្កើនសម្ពាធឈាម ចង្វាក់បេះដូង និងលំហូរនៃចរន្តឈាមធ្វើឱ្យបេះដូងដើរខុសប្រក្រតី ហើយវាក៏អាចធ្វើឲ្យអ្នកជម្ងឺបែកញើស ចង្អោរនិងធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើងដែរដូចជាអាការៈក្អួតឈាមរបស់ភរិយាលោកនេះឯង បើសិនជាអាចសូមមេត្តាលោកទុកនាងឲ្យឆ្ងាយពីអ្នកដែលជក់បារីទៅព្រោះវាអាចនឹងធ្វើឲ្យនាងកាន់តែធ្ងន់ធ្ងរខ្លាំងជាងនេះហើយវាក៏អាចនឹងប៉ះពាល់ដល់អាយុជីវិតដែរ"គ្រប់ពាក្យគ្រប់ម៉ាត់ដែលដុកទ័របាននិយាយហាក់ចាក់ចំអារម្មណ៍របស់ហូស៊ុកជាអ្នកដែលបង្កជាខ្លាំង គេបានតែអោនមុខចុះហើយមិនតបតរអ្វីទាល់តែសោះ។
៚កន្លងផុតទៅមួយម៉ោង៚
ទ្វារបន្ទប់សម្រាកVIPបើកឡើងស្រាលៗបង្ហាញរាងកាយខ្ពស់ស្រឡះដើរចូលមកខាងក្នុងជាមួយនឹងទឹកមុខក្រៀមក្រោះគ្មានភាពរីករាយក្នុងទាំងផ្លូវកាយនឹងផ្លូវចិត្តទាល់តែសោះ ឲ្យគេសប្បាយចិត្តបានយ៉ាងមិចទៅបើគេជាដើមហេតុធ្វើឲ្យភរិយាគេត្រូវមកដេកស្ដឹងលើគ្រែអ្នកជម្ងឺនេះហើយ?ហូស៊ុកដើរសម្ដៅចូលមកជិតៗក៏បានឃើញថាស្កាលេតនាងដឹងខ្លួនហើយតែនាងមិនទាន់ក្រោកឡើង ពោលគឺនាងនៅដេកធ្មឹងសម្លឹងមើលទៅពិដានខាងលើជាប់..
"លេត"
"ខ្ញុំមិនទាន់ស្លាប់ទេរឺ?"ស្កាលេតប្រហើរសម្លេងខ្សាវៗដូចជាកូនម្ជុលពិសចាក់ចូលក្នុងបេះដូងអ្នកកំពុងតែស្ដាប់ចឹង ហូស៊ុកក៏អង្គុយក្បែរគ្រែនាងរួចក៏លូកចាប់ក្រសោបម្រាមដៃនាងជាប់មិនពេញចិត្តនឹងអ្វីដែលនាងបាននិយាយនោះឡើយ..
"បងសុំទោស"
"មិចក៏លោកមិនទុកឲ្យខ្ញុំស្លាប់ទៅ?គ្រប់ពេលលោកដែលយកពាក្យសម្ដីខ្ញុំដាក់ក្នុងចិត្តខ្លះទេរឺក៏គ្រប់ពាក្យគ្រប់ម៉ាត់ដែលខ្ញុំនិយាយវាប្រៀបដូចជាខ្យល់ដែលហោះកាត់ប៉ះលោក?"
"មិនមែនបែបនឹងទេលេត,បងដឹងថាបងធ្វើនេះវាខុសហើយបងក៏នឹងមិនឲ្យវាមានលើកក្រោយទៀតដែរណា៎លេត"ហូស៊ុកក៏ស្ទុះមកអោបនាងជាប់ទាំងទ្រូងចុកអួលណែន ឯស្កាលេតក៏លើកដៃទាំងសងខាងគក់ខ្នងគេលាន់ឌឹបៗព្រោះតែនាងខឹង ខឹងដែលគេមិនព្រមស្ដាប់នាង ខឹងដែលគេតែងតែនិយាយថាសូមទោសទាំងដែលគេនឹងប្រព្រឹត្តរឿងដដែលនោះទៀត។
"ខ្ញុំហត់នឿយណាស់ហូស៊ុក"
សុំ១៥០ស៊ែបានទេ? ♥︎
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)