ភាគទី៧០

618 17 0
                                        

បល្ល័ង្កស្នេហ៍
ភាគ៧០

            ក្រាក!ឈូ
            "ខេសៗ អ្ហឹសៗ"ទឹកមួយធុងចាក់ស្រោចពីលើរាងកាយមនុស្សស្រីដែលត្រូវគេចងភ្ជាប់នឹងកៅអីឈើដែលនៅទីងងឹតស្លុបមានតែពន្លឺថ្ងៃដែលចាំងចូលមកតាមចម្រឹងបន្ទប់នោះប៉ុណ្ណោះ ស្កាលេតក្អកសឹងតែដាច់ខ្យល់កាលបើទឹកជ្រាបចូលតាមផ្លូវដង្ហើមនាងនឹងមាត់របស់នាងព្រោះតែកម្លាំងចាក់ស្រោចនោះ កែវភ្នែកស្រអាប់ព្យាយមបើកឡើងមកទាំងហត់នឿយមុននឹងបានឃើញវត្តមានរបស់មនុស្ស២នាក់ផ្សេងទៀតនៅក្នុងបន្ទប់នោះជាមួយនាង...
            "អែមមី អ្ហឹក អែមមីកូនម៉ាក់ អ្ហឺ"ស្កាលេតឧទានហៅឈ្មោះកូនស្រីដែលកំពុងតែដេកកាច់កញ្ចឹងករទៅក្រោយ នាងព្យាយាមរើបម្រាស់ខ្លួនតែច្រវ៉ាក់ដែលគេចងភ្ជាប់ខ្លួននាងវាមាំខ្លាំង នាងកាន់តែរើបម្រាស់ខ្លួននាងក៏រឹតកាន់តែខ្លាំងឡើង...
            "អែមមី អ្ហឹក អែមមីឆ្លើយជាមួយម៉ាក់មក"សម្លេងយំស្កាលេតលឺកាន់តែខ្លាំងឡើង ខ្ទរខ្ទារពេញក្នុងបន្ទប់ងងឹតនោះដោយស្កាលេតសង្ឃឹមថាវាអាចនឹងដាស់ដល់កូនស្រីនាងតែវាបែរជាដាស់ដល់ស្ត្រីចំណាស់ម្នាក់នៅក្បែរនោះទៅវិញ លោកស្រីឡេនឌីបើកភ្នែកឡើងស្រាលៗ ភ្នែកងងឹតស្លុបវិលក្បុង កញ្ចឹងករខាងក្រោយក៏ឈឺចាប់ខ្ទោកៗព្រោះតែការវាយប្រហារពីជនល្មើសទាំងនោះ។
            "ស្កាលេត"
            "ឯងមិនអីទេមែនទេ?"អាចនិយាយបានថាវាជាលើកដំបូងហើយដែលនាងបានលឺពាក្យនេះចេញពីមាត់ម្ដាយក្មេកគ្មានចិត្តមេត្តាម្នាក់នេះតែវាហាក់មិនបានជ្រួតជ្រាបដល់ក្នុងចិត្តនាងឡើយ ពោលគឺនាងគ្រាន់តែងាកសម្លឹងមើលគាត់ដោយក្រសែភ្នែកហាក់ដាក់កំហិតទៅលើគាត់ពីលើស្ថានការណ៍មួយកម្រិតទៀត។
            "យើងដឹងថានាងស្អប់យើង តែពេលនេះវាមិនមែនជារឿងសំខាន់ទេ គួរណាស់តែរកវិធីចេញពីទីនេះទៅ"ស្កាលេតនៅតែមិនតបមកកាន់គាត់ទៀតដោយនាងគិតតែពីហៅកូនឲ្យក្រោកមិនឈប់
            "ដាវីស ស្កាលេត!!!"
            "ដោះស្រាយ?ដោះស្រាយអីទៅ បើអ្នកដែលប្រព្រឹត្តនោះគឺជាកូនស្រីរបស់លោកស្រីនោះ"ស្កាលេតតម្លើងសម្លេងដាក់គាត់វិញ នាងគ្មានអ្វីដែលត្រូវខ្លាចក្រែងរិទ្ធិអំណាចនាងទៀតនោះឡើយ ព្រោះទោះជាកន្លងមកនាងព្យាយាមធ្វើល្អ អោនលំទោនគោរពគាត់យ៉ាងណាក៏គាត់មិនដែលមើលឃើញដែរ មានតែពាក្យថាស្អប់ខ្ពើមមកកាន់នាងនឹងកូនរបស់នាង យ៉ាងហោចបើសិនជាគាត់ស្អប់ខ្ពើមនាងក៏គាត់គួរតែសន្ដោសដល់ចៅស្រីដែលមានឈាមរបស់ត្រកូលគាត់ដែរ តែអត់ទេ..
            "នាងចង់បានន័យថាយ៉ាងមិច?នាងមកចោទប្រកាន់កូនស្រីយើងបានយ៉ាងមិចទៅ?"លោកស្រីឡេនឌីមិនត្រឹមតែមិនជឿជាក់នាងតែក៏ស្រែកគំហកបកមកនាងដូចជានាងជាអ្នកបង្កើតរឿងនោះឡើងមកចឹង ស្កាលេតមិនបាននិយាយអ្វីបន្តទៀតបានត្រឹមតែងើយក្បាលឡើងទាំងភ្នែករលីងរលោង
            "អ្ហឹម..."សម្លេងស្រាលបន្លឺឡើងមកពីនាងល្អិតដែលកំពុងតែអង្គុយជាប់នឹងលោកស្រីឡេនឌី ស្កាលេតត្រូវគេចងជាប់នឹងកៅអីម្នាក់ឯងចំណែកឯអែមមីនឹងលោកស្រីឡេនឌីត្រូវគេចងភ្ជាប់នឹងសសរបន្ទប់ អែមមីបើកភ្នែកសន្សឹមៗឡើងមកតែអាការៈមិនប្រក្រតីនាងធ្វើឲ្យអ្នកជាម្ដាយឯណោះកាន់តែនៅមិនសុខ អែមមីញ័របបូរមាត់ឡើងតិចៗ ស្រីតូចអង្កុញជើងខ្លួនឡើងបន្តិចហាក់ដូចជាចង់ប្រាប់ថានាងរងាណាស់ពេលនេះ...
            "ម៉ាក់ៗ អ្ហឹក"ទោះជានាងឈឺក៏នាងមិនភ្លេចស្រែកហៅវត្តមានម្ដាយដែរ ក្មេងតូចព្យាយាមរើខ្លួនព្រោះចង់ទៅរកម្ដាយតែក៏មិនបានការព្រោះនាងត្រូវគេចងខ្សែចំណងជាប់ខ្លាំងមែនទែន ស្កាលេតសម្រក់ទឹកភ្នែកម៉ាត់ៗកាលបើនាងមិនអាចសូម្បីតែអោបកូនពេលកូនឈឺបែបនេះ...
            "រងា...អ្ហឺ..រងាណាស់ម៉ាក់"អែមមីមើលទៅកាន់តែមិនស្រួល នាងហៅម្ដាយប្រាប់ថានាងរងាខ្លាំង បបូរមាត់នាងក៏ឡើងស្លេកស្លាំងលើសដើមទៀត នាងព្យាយាមកិលខ្លួនខ្លាំងដើម្បីបង្កសម្លេងឲ្យអ្នកនាងខាងក្រៅចូលមកមើល...
            "អ្ហាយ៎ ជួយផង!!"ស្កាលេតស្រែកឡើងកាន់តែខ្លាំងដល់ថ្នាក់ថាសូម្បីតែលោកស្រីឡេនឌីក៏មិនយល់ថានាងធ្វើបែបនេះដើម្បីអ្វីដែរ នាងដូចជានាំបញ្ហាមកឲ្យខ្លួនឯងចឹង ស្ត្រីចំណាស់ក៏លូកទាញចៅស្រីដែលញ័រខ្លួនចំប្រប់ដូចជាកូនសត្វនោះ ស្កាលេតក៏ស្រែកឡើងកាន់តែលឺបំណងឲ្យមានមនុស្សចូលមក..
            គ្រាំង!!
            ទ្វារបន្ទប់ងងឹតបើកឡើងមកនាំរាងកាយមនុស្សប្រុសមាឌធំម្នាក់ចូលមកទាំងដៃមានកាន់កាំភ្លើង កែវភ្នែកក្រហមហាក់ដូចជាខឹងសម្បារនឹងសម្លេងស្រែករំខានរបស់នាង គេបោះជំហានចូលមកជិតនាង...
            ផ្លាច់!គ្រាំង...
            "នាងឯងចង់ងាប់មែនទេ?"បុរសមាឌធំវ៉ាត់ស្កាលេតមួយកាំភ្លើងបណ្ដាលឲ្យនាងដួលគ្រេងទៅជាមួយនឹងកៅអី កែវភ្នែកនាងចាប់ស្រអាប់តែនាងក៏ព្យាយាមងាកសម្លឹងមើលទៅឃើញថាអែមមីកើយស្មាលោកយាយពេបយំដូចជាអស់កម្លាំងណាស់ចឹង ឈាមហូរស្រោចមកលើបបូរមាត់នាងតែនាងក៏នៅតែញញឹមដាក់កូន...
            "ក្រោកឡើងមក!ជួយហេស៎?អ្នកណានឹងមកជួយនាងទៅ?ដេកស្រម៉ៃទៅ..."គេលូកទាញនាងឲ្យក្រោកឡើងមកជាមួយកៅអី ស្កាលេតសម្លឹងមុខគេហាក់គ្មានភាពភ័យខ្លាចសោះឡើយ មួយសន្ទុះក៏មានសម្រឹបជើងតុបៗបន្លឺពីស្បែកជើងកែងរបស់ស្រីស្រស់ម្នាក់ដើរចូលមក ស្កាលេតងាកចោលក្រសែភ្នែកសម្លឹងមើលទៅវត្តមានម្នាក់នោះតែនាងមិនមានការភ្ញាក់ផ្អើលដូចជាមនុស្សម្នាក់ទៀតឡើយ...
            "ឡេន...ឡេនណាកូន"លោកស្រីឡេនឌីបន្លឺសម្លេងឡើងមកស្រាលៗស្របនឹងស្រីតូចដែលមានឈ្មោះថាជាកូនស្រីចិញ្ចឹមខ្លួនដើរចូលមក ឡេនណាក៏បន្ទន់ជង្គង់ចុះក្បែរម្ដាយចិញ្ចឹមខ្លួនជាមួយនឹងស្នាមញញឹម ដៃតូចស្រឡូនលូកទាញករអាវម្ដាយតិចៗតែក៏បញ្ចប់មកវិញដោយការគ្រវាសកញ្ឆក់វាដល់ដាច់រហែកអស់...
            "កូនហ្អេស៎?តែខ្ញុំមិនដែលទុកលោកស្រីជាម្ដាយទេ"ពាក្យសម្ដីនាងនិយាយឡើងមកហាក់ចាក់ស្រេះអួលអាក់ដល់ទ្រូងខាងឆ្វេងរបស់ស្ត្រីជាម្ដាយខ្លាំងមែនទែនដល់ថ្នាក់ថាស្ត្រីចិត្តរឹងដូចជាលោកស្រីឡេនឌីសម្រក់ទឹកភ្នែកមកបាន នាងញញឹមពេញចិត្តកាលបើឃើញគាត់ទន់ខ្សោយបែបនេះ...
            "គ្រប់គ្នាសុទ្ធតែប្រើប្រាស់យើង លោកស្រីក៏ដូចគ្នាមិនដោយសារតែខ្មាសអៀននឹងជំទាវៗអស់នោះទេរឺទើបលោកស្រីបង្ខំចិត្តយកខ្ញុំមកចិញ្ចឹមនោះ?"ឡេនណាស្រែកគំហកអស់មួយទំហឹងដាក់ស្ត្រីជាម្ដាយ លោកស្រីឡេនឌីសម្រក់ទឹកភ្នែកមកកាន់តែខ្លាំង...
            "លោកស្រីដឹងទេ?គ្រប់គ្នាតែងតែតិះដៀលខ្ញុំថាជាកូនស្រីដែលគេមិនត្រូវការ ព្រោះសូម្បីតែថ្ងៃដែលសាលាមានកម្មវិធីក៏លោកស្រីមិនដែលមក មិនសូម្បីតែទទួលទូរសព្ទ័ពីខាងសាលាទៀត លោកស្រីនៅចាំទេ? ពេលមួយដែលលោកស្រីវាយខ្ញុំនៅចំពោះមុខមិត្តដទៃទៀតព្រោះតែអី..."
            "ព្រោះតែខ្ញុំហៅលោកស្រីថាម៉ាក់...បើលោកស្រីគង់តែធ្វើបែបនេះដដែលចឹងលោកស្រីយកខ្ញុំមកចិញ្ចឹមធ្វើស្អីទៅហាស៎!!!ខ្ញុំសុខចិត្តដេកតាមចិញ្ចើមថ្នល់ក៏វានៅគ្រាន់បើជាងមានគ្រួសារដូចជាគ្មានបែបនេះដែរ..."ឡេនណាស្រែកគំហកមួយទំហឹងដាក់ម្ដាយទឹកភ្នែកនាងក៏ហូរស្រក់មកតែនាងប្រញាប់លើកដៃវាសចេញ
            "មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលតែងតែយកចិត្តទុកដាក់នឹងមើលឃើញថាវត្តមានរបស់ខ្ញុំមានតម្លៃនោះ"ឡេនណានាងក៏និយាយឡើងមក កែវភ្នែកងាកសម្លឹងមើលទៅលើហាក់ដូចជាមានក្ដីសុខណាស់ចឹង
            "បងស៊ុកតែម្នាក់ប៉ុណ្ណោះដែលតែងតែនៅក្បែរខ្ញុំ មើលថែខ្ញុំ គាត់ជាមនុស្សតែម្នាក់ដែលធ្វើឲ្យខ្ញំព្យាយាមរហូតមកដល់ពេលនេះតែ..."
            "លោកស្រីក៏បំផ្លាញវាទៀត ហេតុអី?គ្រាន់តែខ្ញុំស្រឡាញ់បងស៊ុកនោះ? លោកស្រីគ្រាន់តែរើសខ្ញុំពីកន្លែងកខ្វក់មកបោះចោលនៅកន្លែងផ្សេងមួយទៀតដែលល្អជាងមុនបន្តិចតែជីវិតខ្ញុំនៅតែគ្មានពន្លឺដូចដើម...វាបានប្រយោជន៍ស្អីទៅ?"
            "ឡេនណា"លោកស្រីឡេនឌីព្យាយាមកិលខ្លួនទៅជិតកូនទាំងដឹងខុសតែឡេនណាក៏ក្រោកឈរមួយអស់កម្ពស់...
            "ចុងក្រោយបងស៊ុកក៏បដិសេធក្ដីស្រឡាញ់ខ្ញុំ ជាស្នាដៃរបស់លោកស្រីដែរមែនទេ?"លោកស្រីឡេនឌីនិយាយឡើងមករួចក៏បោះជំហានចេញទៅតែក៏ភ្លេចថានាងមិនទាន់បាននិយាយអ្វីជាមួយនឹងមនុស្សម្នាក់ទៀត ឡេនណាបោះជំហានទៅជិតស្កាលេតរួចក៏លូកដៃច្របាច់មាត់នាង...
            "ស្ថានភាពបែបនេះវាសាកសមជាមួយនឹងនាងណាស់ដាវីស ស្កាលេត ហ៊ឹស"ឡេនណាច្រានស្កាលេតឲ្យដួលទាំងកៅអីមួយទំហឹងលើដី ស្រីតូចក៏បោះជំហានចេញទៅជាមួយនឹងកូនចៅមាឌធំម្នាក់នោះ លោកស្រីឡេនឌីក៏បានតែសម្រក់ទឹកភ្នែកបន្ទាប់ពីបានលឺអ្វីដែលកូនស្រីនិយាយរួចមក ស្កាលេតឯណោះវិញកាលបើគ្រាន់តែគេចេញទៅបាត់នាងក៏រហ័សលូកក្រពាត់ដៃពត់ឡើងអាចធ្វើឲ្យមើលឃើញថាដៃនាងមានកាន់សោរដែលនាងលួចបានពីបុរសមាឌធំម្នាក់នោះ នាងចាក់សោរច្រវ៉ាក់ខ្លួនឯងរួចក៏ប្រញាប់រត់ទៅស្រាយខ្សែជាប់មាំរបស់លោកស្រីឡេនឌីនឹងកូនស្រីខ្លួន ដោយសារតែខ្សែនោះចងជាប់មាំខ្លាំងពេកទើបធ្វើឲ្យស្កាលេតស្រាយរហូតដល់ដាច់រលាត់ដៃហូរឈាមរហាច...
            "នាងហូរឈាមហើយ"
            "គ្មានពេលទេលោកស្រីនាំអែមមីចេញពីទីនេះមុនទៅ"ទីបំផុតនាងក៏អាចស្រាយវាបាន រួចនាងក៏ប្រញាប់ជួយបីកូនស្រីឡើងមក នាំពួកគេចាកចេញទៅតាមផ្លូវក្រោយដោយនាងឲ្យលោកស្រីឡេនឌីនឹងអែមមីទៅមុនតែគ្រប់យ៉ាងវាមិនបានដូចផែនការនាងគិតព្រោះថា...
            "អេ!ចង់ទៅណា"ស្របពេលនោះក៏មានបុរសមាឌធំដដែលនោះចូលមកវិញ ស្កាលេតក៏ទាញទ្វារបិទរួចរត់ទៅជាមួយនឹងលោកស្រីឡេនឌី អែមមីតាមផ្លូវក្រោយ ក៏មានអ្នកនៅទីនោះដឹងនឹងតាមពួកនាង ស្កាលេតនាំលោកស្រីឡេនឌីមកដល់ផ្លូវលំខាងក្រោយរួចក៏ប្រញាប់ឲ្យលោកស្រីឡេនឌីបីកូនវិញ...
            "ស្កាលេត"
            "លោកស្រីនាំអែមមីទៅមុនចុះ ខ្ញុំនឹងបង្វែងដានពួកវា"
            "តែវាគ្រោះថ្នាក់ណាស់!"លោកស្រីឡេនឌីលូកកាន់ដើមដៃនាងតែក៏ត្រូវស្កាលេតបដិសេធដោយការរត់គេចទៅផ្លូវម្ខាងទៀត លោកស្រីឡេនឌីលើកចៅស្រីមកអោបជាប់នឹងទ្រូងរត់ចេញទៅភ្លាមបំណងទៅរកផ្លូវធំ រត់កាន់តែយូរទៅគាត់ក៏បានឃើញផ្លូវជាតិមួយ ស្នាមញញឹមញ៉ោចឡើងមក
            "យើងជិតដល់ផ្លូវធំហើយនាងល្អិត យើងនឹងហៅប៉ូលីសមកជួយម៉ាក់ឯង យើង..ផាំងៗ"និយាយមិនទាន់ចប់ផងក៏មានគ្រាប់កាំភ្លើង២គ្រាប់បាញ់តម្រង់មករកជើងគាត់ទាំងសងខាងពីចម្ងាយ ឲ្យលោកស្រីដួលគ្រេងទាំងកំពុងអោបពរចៅ មនុស្សម្នាក់នៅអង្គុយលើឡាន កែវភ្នែកថ្លារបស់មនុស្សស្រីដែលគ្មានបេះដូង...
            "នាងគួរឲ្យខ្លាចជាងខ្ញុំគិតទៅទៀតឡេនណា"រាងក្រាស់ហ្វីលីពនិយាយឡើងមកកាលបើបានឃើញនាងលើកកាំភ្លើងបាញ់ម្ដាយចិញ្ចឹមម្នាក់នេះដោយគ្មានញញើតដៃ
            "នាងនោះនៅឯណា?យើងនឹងសម្លាប់វាឲ្យបានថ្ងៃនេះ"
            "ជូនតាមសំណូមពរបាទ៎"ហ្វីលីពក៏បើកឡានបកត្រឡប់ទៅផ្លូវម្ខាងទៀត ងាកមកមើលស្ត្រីចំណាស់ឯណេះទៅវិញ គាត់ព្យាយាមក្រោកទាំងលំបាកលំបិនពរចៅស្រីដែលសន្លប់បាត់មាត់ករ ខ្លួនក្ដៅដូចជាភ្លើងនោះមកអោបជាប់ទ្រូងរួចក៏ព្យាយាមបន្តបោះជំហានដើរទាំងឈឺហូរឈាមសស្រាក់ បបូរមាត់គាត់ទៅជាស្លេកស្លាំង តែមិនចុះចាញ់នឹងការបន្តនាំចៅទៅបន្តទៀត មិនយូរក៏មានឡានមួយបើកមកដល់
            "លោកស្រី!!!"
            "ជួយ..ជួយផង!"ឡានទាំងនោះជាឡានប៉ូលីសបែបនេះ មានប៉ូលីសប៉ុន្មាននាក់ចុះមកទទួលយកលោកស្រីនឹងចៅស្រីឡើងឡាន ហូស៊ុករត់ចុះមកមើលកូនស្រីក៏ឃើញថានាងសន្លប់បាត់មាត់ករហើយក៏ឃើញថាម្ដាយក៏ត្រូវគេបាញ់ជើងទាំងសងខាង ដៃមាំក្ដាប់ចូលគ្នាហាក់ខឹងសម្បារ ដៃទាញកាំភ្លើងជាប់នឹងដៃរួចក៏បន្តដំណើរដោយថ្មើរជើងទៅ សូម្បីតែយ៉ុនហ្គីក៏មិនអាចឃាត់នាយបាន...
            "លោកយ៉ុនឡើងឡានមក ខ្ញុំដឹងថាឡេនណានាងទៅណានោះ"ជេនស្រែកឡើងមក យ៉ុនហ្គីក៏ឡើងឡានតាមនាងរួចពួកគេក៏បើកបន្តទៅតាមផ្លូវកាត់ក្បែរនោះ...

            (ផាំងៗផាំងៗ)
            ហូស៊ុកបោះជំហានដើរចូលទៅតាមសម្លេងទាំងនោះភ្លាម ព្រោះយ៉ាងណាក៏គេនឹងរកនាងឲ្យទាល់តែឃើញដែរ រាងក្រាស់ដើរកាត់បន្លាក្នុងព្រៃមកខ្វាចដាច់មុខរបស់គេតែក៏នៅមិនអាចឃាត់នាយបានដែរ..
            "ស្កាលេត..."
            (លេត...)
            សម្លេងរបស់ហូស៊ុកបន្លឺខ្ទរខ្ទារពេញក្នុងព្រៃហាក់បន្លឺច្បាស់ដល់ត្រចៀករបស់នាងតូចដែលកំពុងតែរត់នោះ ស្កាលេតព្យាយាមងាកមើលឆ្វេងស្ដាំរកមើលសម្លេងគេក្នុងព្រៃក្រាស់ឃ្មឹកនោះ បបូរមាត់តូចញ័រទទ្រើតឡើងកាលបើសម្លេងគេកាន់តែលឺតែនាងមិនបានឃើញរូបរាងគេឡើយ..
            "ហូ..ហូស៊ុក ហូ ផាំង"ស្កាលេតទន់ជង្គង់កាលបើខ្លួននាងត្រូវកាំភ្លើងមួយគ្រាប់បោះមកទម្លុះរាងកាយ នាងនៅតែព្យាយាមរត់ទៀត ស្រីស្រស់ដើរដោយថ្មើរជើងញញឹមឡើងកាលបើឃើញសភាពនាងបែបនេះ ឡេនណាតម្រង់កាំភ្លើងតម្រង់បាញ់លើស្កាលេតបន្តទៀតតែនាងបាញ់បញ្ឆិតរាងកាយនាងហាក់ដូចជាជនប្រម៉ាញ់សត្វចឹងឯង...
            "មិនសប្បាយសោះ!"ឡេនណាកេះកៃកាំភ្លើងឡើងយ៉ាងខ្លាំងទាំងស្នាមញញឹម ព្រោះថាវាជាថ្ងៃដែលនាងរង់ចាំគឺបានសំឡេះស្កាលេតដោយផ្ទាល់ដៃ។
            ផាំងៗៗគ្រាប់កាំភ្លើងហោះចេញពីកាណុង២គ្រាប់ផ្ទួនៗដោយឡេនណាបំណងឲ្យវាត្រូវលើស្កាលេតតែនាងគិតខុសហើយព្រោះមានមនុស្សម្នាក់មកអោបស្កាលេត រងគ្រាប់ទាំងនោះមុននឹងរាងកាយស្កាលេតទន់ដួលគ្រេងទាំងខ្លួនស្រោចឈាម ឡេនណាបើកភ្នែកធំៗឡើងកាលបើក៏មានកាំភ្លើងមួយគ្រាប់មកទម្លុះទ្រូងនាងដែរ នាងអាចឃើញស្កាលេតនឹងមនុស្សម្នាក់ដែលនាងស្មានមិនដល់នោះដួលគ្រេងជាមួយគ្នាទៅលើដី...
            "បងស៊ុក!!!!!"ហូស៊ុកទម្លាក់កាំភ្លើងដែលបាញ់លើឡេនណាចុះលើដី រួចលូកដៃទាញក្រសោបភរិយាមកអោបជាប់នឹងទ្រូងទាំងដែលរាងកាយនាងបាត់ចលនាអស់ទៅហើយ ភ្នែកនាងក៏បិទជិតហើយ។
            "បងសុំទោស បងមកយឺតមួយជំហានហើយ"ត្របកភ្នែកបិទចុះស្រាលៗស្របនឹងទឹកភ្នែកហូរស្រក់ចុះមក ឡេនណាទន់ជង្គង់សម្រក់ទឹកភ្នែកមកមុននឹងដេកស្ដឹងលើដី ឡានរបស់ហ្វីលីពក៏ប្រញាប់បើករត់គេចកាលបើមានឡានប៉ូលីសមកដល់ទីនោះ ។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now