បល្ល័ង្កស្នេហ៍
#ភាគទី៣០💔
រីករាយអានណាចាស៎
"អរុណសួស្ដីកូនស្រីម៉ាក់"គ្រាន់តែបើកភ្នែកឡើងមកភ្លាម មនុស្សដែលមានវត្តមាននៅចំពោះមុខនាងគឺជាម្ដាយរបស់នាង ស្កាលេតនាងក្រោកឡើងតាំងពីព្រហាមមកដើម្បីទៅទិញបបរនឹងក្រោកឡើងរៀបចំកន្សែងដើម្បីជូតខ្លួនឲ្យកូនស្រី អែមមីលើកដៃញីភ្នែកខ្លួនឯងស្រាលៗទាំងនៅងងុយតែដៃតូចៗក៏មិនភ្លេចលើកឡើងមកក្រសោបកញ្ចឹងកររបស់ម្ដាយអោបកៀកកើយម្ដាយជារឿយៗដូចជាទម្លាប់ដែលនាងតែងតែធ្វើទៅកាន់អ្នកម៉ាក់ជាទីស្រឡាញ់ បើសិនជានាងក្រោកមកមិនបានអោបម្ដាយបែបនេះទេ ប្រាកដណាស់ថាមួយថ្ងៃពេញនេះនាងនឹងយំរហូតមិនឈប់តែម្ដង ស្កាលេតអោបកូនជាប់ទ្រូងថើបសក់កូនថើរៗជាមួយនឹងស្នាមញញឹម។
"កូនគេងលក់ស្រួលទេ?ក្បាលកូនមាននៅឈឺដែរទេ?"ស្កាលេតសួរនាំមិនភ្លេចលូកដៃស្ទាបអង្អែលក្បាលរបស់កូនត្រង់កន្លែងរបួសនោះស្រាលៗផងតែអ្វីដែលនាងទទួលបានមកវិញនោះជាស្នាមញញឹមស្រស់បំព្រងពីអែមមី ក្មេងតូចក្រវីក្បាលញាប់ស្អេកចង់ប្រាប់ម្ដាយថានាងមិនអីនោះទេ កែវភ្នែកមូលក្រឡង់ងាកសម្លឹងមើលទៅជុំវិញខ្លួននាងដោយទឹកមុខស្ងៀមស្ងាត់បំផុតហាក់ដូចជាកំពុងតែរំពឹងចង់ឃើញវត្តមានរបស់នរណាម្នាក់ក្រៅពីអ្នកម៉ាក់ចឹង..
"លោកប៉ាមានការងារនៅក្រុមហ៊ុន ប្រហែលជារសៀលបន្តិចប៉ានឹងមករកអែមមីហើយណា ហ្អឹម! មោះក្រោកមកម៉ាក់នាំកូនទៅជូតខ្លួននឹងអាលបានផាត់គំនូរទៀតណា!ល្អទេ?"
"ចាស៎ម៉ាក់ៗ"អែមមីលែងជំទាស់នឹងចង់ដឹងអ្វីទៀតហើយ នាងលូកដៃអោបករម្ដាយជាប់ជាថ្មីសម្របខ្លួនឲ្យម្ដាយពរចូលទៅកាន់បន្ទប់ទឹកក្នុងបន្ទប់សម្រាកព្យាបាលនោះ ស្កាលេតដាក់កូនស្រីឲ្យអង្គុយចុះលើកៅអីខ្ពស់ល្មមដែលខាងមន្ទីរពេទ្យតែងតែមានវាសម្រាប់អ្នកជម្ងឺតូចៗដូចជាអែមមីងាយស្រួលក្នុងការក្រោកឡើងលាងដៃនឹងលុបមុខដោយខ្លួនឯងក្នុងពេលចាំបាច់។
ស្កាលេតបើកទឹកបង្ហូរតិចៗមុននឹងលូកដៃក្បង់ទឹកមួយចំនួនមកជូតសម្អាតមុខឲ្យកូនស្រី ស្នាមញញឹមម្ដាយក៏បន្តលេចឡើងនៅលើផ្ទៃមុខនាងជារឿយៗកាលបើបានឃើញទឹកមុខស្រស់បំព្រងរបស់កូន នាងសប្បាយខ្លាំងដល់ថ្នាក់ទឹកភ្នែកមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់នាងដោយមិនបានព្រៀងទុកទៅវិញ, នាងតែងតែបាននៅក្បែរកូន មើលថែកូនដោយផ្ទាល់បែបនេះ ចុះបើសិនជាថ្ងៃណាមួយនាងលែងមានឱកាសបែបនេះទៀត នាងច្បាស់ជានឹកស្នាមញញឹមមួយនេះស្លាប់ហើយ។
"ម៉ាក់ៗ"
"ហ្អឹម?មានអីមែនទេកូន?ឈឺមែនទេ?"ដោយសារតែរវល់តែនឹកព្នកគិតទើបធ្វើឲ្យនាងមិនបានស្ដាប់លឺសម្លេងកូនស្រីកំពុងអន្ទងហៅ អែមមីសម្លឹងមើលមុខម្ដាយមិនស្រួលក្នុងចិត្តកាលបើឃើញម្ដាយមានអាការៈប្លែកៗបែបនេះ ដៃតូចៗក៏លូកកាន់ក្រសោបមុខម្ដាយស្រាលៗបើកភ្នែកម៉ក់ហាក់បង្កប់ចម្ងល់រាប់លានស្រាយមិនចេញឲ្យម្ដាយបានឃើញ ស្កាលេតឃើញបែបនេះក៏ប្រញាប់រលាស់ជូតឲ្យស្អាតមុននឹងកាន់ស្មាកូនស្រីជាប់ជាមួយនឹងស្នាមញញឹមតែថាមិនមែនមានតែអែមមីម្នាក់ប៉ុណ្ណោះទេដែលសម្លឹងមើលមកស្កាលេតជាមួយនឹងភាពមន្ទិលនោះឡើយសូម្បីតែវត្តមានអ្នកទើបមកដល់នោះក៏ដូចគ្នាដែរ។
"ប៉ាៗ"
"ប៉ាៗមកហើយ"អែមមីប្រញាប់បន្លឺសម្លេងគួរឲ្យស្រឡាញ់ចេញមកកាលបើបានឃើញវត្តមានបុរសជាឪពុកមកដល់ ដៃតូចៗក៏ទម្លាក់ចុះមកកាន់ទប់កៅអីបម្រុងទៅរកឪពុកតែស្កាលេតនាងក៏ទប់ស្មាកូនរួចលើកពរកូនជំនួសព្រោះខ្លាចថានាងអាចនឹងធ្លាក់ដោយសារតែប្រញាប់ពេក នាងពរកូនចេញមកប្រឈមជាមួយនឹងហូស៊ុក រាងក្រាស់ទទួលយកកូនមកពរជំនួសរួចក៏ថើបឈ្មុលថ្ពាល់កូនស្រីថើបយកៗជាច្រើនខ្សឺតរហូតទាល់តែកូនស្រីរសើបសើចកាច់ករទើបគេឈប់ប្រឡែងនាង ស្កាលេតឈរសម្លឹងមើលពួកគេមួយភ្លែតរួចក៏ដើរហួសទៅរៀបចំចានបបរឲ្យកូននៅលើតុ។
"ព្រឹកនេះកូនប៉ាបានអ្វីញ៊ាំទៀតទៅ?មើលទៅក្លិនដូចជាឈ្ងុយដល់ហើយនៀក៎ មោះទៅមើលជាមួយនឹងប៉ាៗទេ?
"ម៉ាក់ថាបបរសាច់ត្រីណាប៉ាៗ ម៉ាក់ថាញ៊ាំហើយអែមមីនឹងឆាប់ជាបានទៅមើលម៉ាក់ៗបង្ហាញម៉ូដជាមួយនឹងប៉ាៗណា៎"អែមមីនិយាយបណ្ដើរដៃលូកអោបករលោកប៉ានាងជាប់ដដែលមិនលែង ហូស៊ុកញញឹមបញ្ចេញស្នាមខួចនៅលើថ្ពាល់ទៅកូនមុននឹងងាកសម្លឹងមើលទៅភរិយាបន្តិចចង់ដឹងថានាងបានរៀបចំអាហារឲ្យកូន មិនយូរ២នាក់ឪពុកកូនក៏នាំគ្នាបោះជំហានទៅកាន់តុអាហារពេលព្រឹកនោះ ហូស៊ុកអង្គុយចុះទប់ខ្លួននៅលើកៅអីដោយមានកូនស្រីអង្គុយបន្តុបលើភ្លៅ ដៃមាំលូកឡើងអង្អែលក្បាលកូនស្រីស្រាលៗ..
"កូនប៉ាឆ្លាតដល់ហើយ ប៉ានឹងឲ្យគេតែងខ្លួនកូនប៉ាឲ្យស្រស់ស្អាតដូចជាព្រះនាងចឹង"
"បើកូនជាព្រះនាងចឹងប៉ាជាស្ដេចហើយម៉ាក់ៗជាម្ចាស់ក្សត្រីហើយមែនទេប៉ាៗ ហ៊ិហ៊ិដូចជារឿងភាគនិទានចឹង"អែមមីនិយាយទាំងញញឹម ស្កាលេតបានលឺក៏សើចមុននឹងដាក់ខ្លួនអង្គុយចុះទល់មុខកូនស្រីចាប់ផ្ដើមដួសបបរឡើងមកផ្លុំតិចៗរួចបញ្ចុកកូនស្រីដែលកំពុងតែនិយាយព្រោកប្រាចប្រាប់លោកប៉ានោះ។
"ចឹងបានន័យថានៅថ្ងៃនោះប៉ាៗនឹងម៉ាក់ត្រូវរាំជាមួយគ្នាមែនទេនៅពេលកម្មវិធីចប់រួចរាល់នោះ?"អែមមីនាងស្រាប់តែឆ្ងល់ភ្លាម
"អត់ទេកូន ម៉ាក់គ្រាន់តែឡើងដើរបង្ហាញប៉ុណ្ណោះពេលចប់ម៉ាក់ក៏ត្រឡប់ទៅផ្ទះវិញដើម្បីលេងជាមួយកូនណា៎"
"តែក្នុងព្រេងនិទានក្រែងស្ដេចនឹងម្ចាស់ក្សត្រីតែងតែរាំជាមួយគ្នានៅក្រោមពន្លឺភ្លើងស្រស់ស្អាតក្នុងវិមានស្អាតៗតើម៉ាក់ៗ"
(តែម៉ាក់ៗមិនមែនជាម្ចាស់ក្សត្រីម្នាក់នោះទៀតទេកូន...)
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)