ភាគទី ១២

Comenzar desde el principio
                                    

"ជីមីន"គ្រាន់តែគេដាក់នាងលើពូកភ្លាម យ៉ាហ្វី ក៏បើកភ្នែកព្រិមៗសម្លឹងទៅកាន់គេទាំងហើបមាត់ហៅតិចៗទាំងមិនទាន់អស់ងងុយ
"ហឹម? គេងទៅបងនៅទីនេះហើយ"ជីមីន ប្រញាប់ឡើងទៅដេកជិតនាងរួចក្រសោបរាងកាយនាងជាប់រង្វង់ដៃលួងលោមឲ្យនាងដេកវិញ យ៉ាហ្វី ស្ងាត់មាត់ដេកទៅវិញបន្ទាប់ពីត្រូវបុរសកំពូលស្នេហ៍ក្រសោបជាប់ ជីមីន ដាក់បបូរមាត់អឹបជាប់ថ្ងាសនាងទើបបិទភ្នែកដេកដូចគ្នា។

ព្រឹកថ្មី...
ព្រឹកថ្ងៃថ្មីរះចាំងចែងពេញផ្ទៃមេឃ ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់តាមរយៈក្រណាត់វាំងននដែលបក់រវិចៗតាមកម្លាំងខ្យល់បណ្តាលឲ្យរាងក្រាស់ ជីមីន ក្រោកឡើងទើបសម្លឹងមើលនារីដែលកំពុងតែដេកលក់ក្រោមទ្រូងរបស់គេ នាយសង្ហាបញ្ចេញស្នាមញញឹមយ៉ាងស្រស់រួចក៏ងើបពីគ្រែសន្សឹមៗមិនចង់រំខានដល់នាងព្រោះយប់មិញមិនដឹងជានៅចាំគេដល់ម៉ោងប៉ុន្មានទេ។ ជីមីន ដើរទៅយកកន្សែងមកពាក់នឹងស្មារដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតកាយកខ្វក់ទាំងប៉ុន្មានឲ្យជ្រះហូរទៅតាមទឹក។

កន្លះម៉ោងក្រោយភ្នែកតូចៗចាប់បើកសន្សឹមៗក៏ឃើញរាងកាយបុរសដែលនាងស្រឡាញ់ឈរនៅមាត់បង្អួចក្រពាត់ដៃទៅមុខ ទើបនាងញញឹមក្រោកពីលើគ្រែដើរទៅឱបគេពីក្រោយដាក់ក្បាលនៅលើស្មារបស់គេ
"យប់មិញបងទៅណា?"យ៉ាហ្វី សួរទៅកាន់គេទាំងដាក់ក្បាលជាប់ស្មាគេដដែល
"បងមិនបានទៅណាទេ ការងារច្រើនទើបបងធ្វើដល់យប់ជ្រៅក៏ជ្រុលភ្នែកដេកលក់បន្តិច សូមទោសណាដែលទុកអូនឲ្យនៅម្នាក់ឯង"ជីមីន បង្វែរកាយមក យកដៃក្រសោបថ្ពាល់នាងរួចនិយាយទាំងដែលគេកំពុងតែកុហកនាងទាំងស្រុង
"មិនអីទេបើសិនជាបងរវល់ តែកុំធ្វើការយប់ជ្រៅពេកឮទេ?"
"បាទ"នាយយកដៃទាំងគូរឱបនាងជាប់ទាំងមានអារម្មណ៍ថាគេកំពុងតែខុសជាខ្លាំង
"ជីមីន! មានរឿងអីបងត្រូវប្រាប់អូនឮទេ ហាមកុហកអូន"នាងស្រាប់តែមានអារម្មណ៍មិនស្រួល មានអារម្មណ៍ថាគេកំពុងតែកុហកអ្វីម្យ៉ាងទើបនិយាយទៅកាន់គេ
"អូនកើតអី?"
"អូនអត់កើតអីទេ តែបងសន្យាមកថាមិនកុហកអូន មានរឿងអីត្រូវនិយាយប្រាប់អូន"
"ប...បាទ បងសន្យា"ជីមីន ហាក់ស្ទាក់ស្ទើរតែមិនចង់ឲ្យនាងឈឺចាប់ទើបសម្រេចនិយាយពាក្យកុហកយកមកដាក់មុខ ម្យ៉ាងគេក៏មិនអាចខ្វះនាងបានដូចគ្នាគេស្រឡាញ់នាងខ្លាំងជាងជីវិតរបស់គេទៅទៀត បើអាចគេឲ្យពេលវេលាដើរថយក្រោយនិងសុំជួបនាងមុនជួប អាយឈីន គេនឹងស្រឡាញ់កាន់ដៃនាងជំនះគ្រប់ឱបសគ្គទោះប្តូរជីវិតក៏គេមិនរៀបការជាមួយ អាយឈីន ដែរ។
(បងសូមទោស បងកុហកអូនព្រោះមិនចង់ឲ្យអូនឈឺចាប់)ជីមីន វាចាវានៅក្នុងចិត្តឮតែម្នាក់ឯងមិនបញ្ចេញមកខាងក្រៅទាំងដៃកំពុងតែឱបនាងជាប់ គេដឹងទោះមុននឹងក្រោយនាងគង់តែដឹងដដែលតែគេសុំ...សុំត្រឹមនៅជាមួយនាងឲ្យបានយូរជាងនេះនិងរកវិធីដោះស្រាយឲ្យបានសិនតែប៉ុណ្ណោះ។

❦ម្ចាស់បេះដូង❦Donde viven las historias. Descúbrelo ahora