ឡាៗម៉ាក់ៗចាស៎
សម្លេងស្រួយស្រៈរបស់នាងល្អិតដែលកំពុងតែអង្គុយរេរាំខ្លួនតាមភ្លេងរបស់តុក្កតាដែលនាងមើលអែមមីងាកសម្លឹងមើលម្ដាយដែលកំពុងតែចាក់ទឹកឲ្យនាង ស្កាលេតងាកសម្លឹងមើលមកកូនទាំងញញឹមមុននឹងយកដៃម្ខាងបង្វិលកង់រទេះឲ្យបន្តដំណើរទៅរកសាឡុងដែលកូនស្រីកំពុងតែអង្គុយរួចហុចកែវទឹកត្រជាក់ឲ្យនាង...
"ញ៊ាំអត់បានទេម៉ាក់"
"ហេតុអីកូន?ក្រែងកូនថាស្អកកកមែនទេ?"
"តែប៉ាៗមិនឲ្យអែមមីញ៊ាំទឹកត្រជាក់ពេលយប់ទេម៉ាក់ៗប៉ាថាអាចធ្វើឲ្យកូនហើមពោះបាន ចឹងទឹកនេះម៉ាក់ៗញ៊ាំចុះចាំកូនទៅយកទឹកក្ដៅៗមកញ៊ាំក៏បានហ៊ិហ៊ិ"ថាហើយនាងល្អិតក៏បោះជំហានរត់ត្រុយចុះពីសាឡុងសម្ដៅទៅកាន់ផ្ទះបាយ រាងស្ដើងជាម្ដាយតាមងាកសម្លឹងមើលកូនជារឿយៗពាក្យកូននិយាយទាំងប៉ុន្មាននាងហាក់ចងចាំមកជាថ្មី
(ប៉ាៗមិនឲ្យញ៊ាំទឹកត្រជាក់យប់ព្រោះខ្លាចហើមពោះ)
ស្នាមញញឹមញ៉ោចឡើងស្រាលៗលើបបូរមាត់របស់នាងភ្លាមដោយមិនដឹងខ្លួនតែក៏ផ្លាស់ប្រែមកជាស្មើធេងវិញកាលបើកូនស្រីនឹងបងប្រុសបកត្រឡប់មកជាមួយគ្នាវិញ រ៉ាហ្វែលលើកក្មួយពរជាប់នឹងចង្កេះហាក់មានក្ដីសុខខ្លាំងណាស់ចំពោះវត្តមានក្មួយម្នាក់នេះ គេថើបថ្ពាល់ក្មួយស្រាលៗជាច្រើនខ្សឺតទាល់តែអែមមីសើចកាច់ករ...
"បងនាំអែមមីទៅគេងហើយណា៎ រាត្រីសួស្ដីណា៎"
"អូ!មែនហើយ ប៊ិសតែភ្លេចទៅហើយ!អុំមានកូនតុក្កតាស្អាតៗទុកឲ្យអែមមីផងណា៎ ចាំអុំយកឲ្យ"រ៉ាហ្វែលដាក់ក្មួយអង្គុយចុះលើភ្លៅស្កាលេតរួចក៏រហ័សដើរចូលទៅបន្ទប់ក្បែរនោះ អែមមីត្រសុលអោបម្ដាយកែវភ្នែកងាកសម្លឹងមើលទៅខាងក្រៅយ៉ាងយូរ ស្កាលេតប្រញាប់ទាញកូនស្រីពីការអោបកាលបើបានលឺសម្លេងដង្ហក់របស់នាង អែមមីពេបមាត់ចង់យំទាំងគ្មានមូលហេតុ នាងលើកដៃជូតទឹកភ្នែកខ្លួនឯងរួចក៏ញញឹមដាក់ម្ដាយទាំងរលីងរលោង...
"ប៉ាៗគេងហាលភ្លៀងទៀតហើយម៉ាក់ តាំងពីម៉ាក់ៗបាត់ខ្លួនប៉ាៗតែងតែធ្វើបាបខ្លួនឯងចឹង ថ្ងៃខ្លះប៉ាអង្គុយបញ្ឈរភ្នែកមួយយប់ទល់ភ្លឺក៏មាន ហ៊ឹក"អែមមីរហ័សលូកដៃជូតទឹកភ្នែកកាលបើអុំប្រុសរបស់នាងមកដល់ រ៉ាហ្វែលលើកពរក្មួយរួចក៏ហុចតុក្កតាខ្លាឃ្មុំឲ្យនាង ស្កាលេតតាមសម្លឹងមើល២នាក់ពូក្មួយនោះឡើងទៅបន្ទប់ជាមួយគ្នាទាំងទ្រូងខាងឆ្វេងហាក់ចុកណែនរកនិយាយមិនត្រូវ កែវភ្នែកថ្លាងាកសម្លឹងមើលទៅសភាពរាងកាយមាំទាំអង្គុយផ្អែកក្បាលនឹងគល់ឈើក្រោមភ្លៀងខ្យល់សឹងតែរហែកមេឃនោះ...
ផាំងៗ
ភ្លៀងផ្គររន្ទះផូងផាំងពាសពេញអាកាសព្យាយាមបំភ័យសត្វលោកទាំងអស់ឲ្យមានការភិតភ័យនឹងប្រញាប់រកទីជម្រកឲ្យបានសមរម្យតែបែរក្រឡេកមកមើលបុរសម្នាក់ដែលកំពុងតែអង្គុយផ្អែកខ្នងនឹងគល់ឈើនោះវិញគេហាក់មិនមានកង្វល់ចិត្តដែលខ្លួននៅហាលភ្លៀងទាល់តែសោះ ទោះជាពេលនេះរាងកាយគេរងាញាក់ញ័រយ៉ាងណាក៏ដោយក៏មិនព្រមងើប គេនៅអោបរាងកាយខ្លួនឯងអាវសឺមីសបញ្ចេញសាច់ដុំហាប់ណែនយ៉ាងច្បាស់ បបូរមាត់សស្លេកដូចជាមនុស្សគ្មានឈាមគេងាកសម្លឹងមើលទៅផ្ទះចំការដែលបិតបាំងភ្លៀងឲ្យប្រពន្ធកូនគេ ឲ្យតែពួកគេបានគេងស្រួលនាយមិនខ្វល់ទេ
"ហ៊ឹស"សម្លេងគ្រលរបន្លឺឡើងមកស្របនឹងសម្រឹបជើងមនុស្ស២នាក់មកជាគ្នានឹងគេ ដៃមាំលូកទាញកន្ត្រាក់ករអាវរបស់ហូស៊ុកឡើងទាំងក្នុងទ្រូងគេក៏មានកំហឹងដូចគ្នា កាលបើមកឃើញសម្លាញ់អង្គុយកណ្ដាលភ្លៀងបែបនេះ...
"ហេតុអីក៏ឯងតែងតែធ្វើស្អីល្ងង់ៗបែបនេះ?ចង់ងាប់មែនទេ?"ណាមជុនស្រែកឡើងមួយអស់សម្លេងទៅកាន់ហូស៊ុក ស្នាមញញឹមសោះកក្រោះបញ្ចេញឡើងច្បាស់ពីបបូរមាត់ស្លេករបស់ហូស៊ុកគេលើកដៃវាសណាមជុនឲ្យខិតជៀសពីគេរួចបែរទៅកាន់ទិសផ្ទះវិញតែក៏បែរជាឈប់កាលបើប្រឈមនឹងវត្តមានមនុស្សស្រីម្នាក់ដែលឈរកាន់ឆត្រ័ទាំងញ័រជើង បបូរមាត់ក្រាស់ញ័រឡើងកាលបើបានឃើញទឹកភ្នែករបស់នាងស្រក់មក
"លេត...បង ផាច់"មួយកំផ្លៀងវាត់ចំថ្ពាល់របស់គេភ្លាម
"លេត..លេតស្អប់បងស៊ុកគីណាស់! ហ៊ឹកបងប្រុសល្ងង់"ស្កាលេតស្រែកឡើងរួចក៏បោះទម្លាក់ឆត្រ័ចោលរួចបែរខ្លួនដើរតិចៗហាក់ឈឺជើងជាខ្លាំង មិនបានប៉ុន្មានផងរាងកាយនាងក៏ដួលខ្ពោកអុកជង្គង់នឹងដី ហូស៊ុកប្រញាប់ស្ទុះទៅត្រកងបំណងអោបនាងតែត្រូវស្កាលេតងាកមកច្រានគេ កាយវិការនាងដូចជាកូនក្មេងងក់ងរចឹងឯង...
"លេតឲ្យបងសុំទោស!បង..បងខុសហើយហ៊ឹក"
"ហ៊ឹកៗបងស៊ុកគី"នាងតូចយំឡើងសស្រិសស្រាក់រួចក៏លាដៃអោបតបគេវិញក្រោមមេឃភ្លៀងខ្លាំង ហូស៊ុកក្ដាប់មាត់ខ្លួនឯងសម្រក់ទឹកភ្នែកតែវាជាទឹកភ្នែកនៃភាពរំភើប ទីបំផុតគេក៏បានអោបនាង៕
យូមីន
DU LIEST GERADE
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
ភាគទី៦២
Beginne am Anfang
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)