ភាគទី ០២

Beginne am Anfang
                                    

យប់ជ្រៅគ្របដោយស្បៃរាត្រីងងឹតសូន្យសុងឮតែសម្លេងសត្វដែលយំនាពេលយប់ ក៏ដូចជានាងតូចម្នាក់នេះយ៉ាងចឹងកំពុងតែដេកបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ទាំងដៃកំពុងតែឱបក្រសោបរូបថតអ្នកមានគុណទាំងពីរជាប់ដៃ
«ម៉ាក់ប៉ា កូនហត់ណាស់ អ្ហឹកៗៗ កូនហត់នឹងធ្វើជារឹងមាំនៅចំពោះមុខគ្រប់គ្នាណាស់»យ៉ាហ្វី ឱបក្រសោបអង្អែលរូបថតថ្នមៗទឹកភ្នែកក៏រមៀលស្រក់ជោគខ្នើយនាងហត់ ហត់នឹងសម្តែងជារឹងមាំនៅចំពោះមុខអ្នកដទៃ នាងហត់ដែលធ្វើជារីករាយនៅផ្នែកខាងក្រៅតែផ្នែកខាងក្នុងវិញនាងបែរជាយំនឹងរឿងដែលកើតឡើងដដែលៗរាល់ថ្ងៃនេះ
«កូននឹកអ្នកទាំងពីរខ្លាំងណាស់»នាងនៅតែមិនប្រលែងរូបថត នាងនៅតែឱបជាប់ទ្រូង នាងនឹកភាពកក់ក្តៅទាំងប៉ុន្មានដែលខានទទួលពីពួកគាត់អស់ជាយូរឆ្នាំមក ក្រោយពីពួកគាត់លាចាកលោកបាត់នាងមិនដែលស្គាល់អ្វីហៅថាក្តីសុខផ្លូវកាយនិងផ្លូវចិត្តឡើយ នាងបែរជាស្គាល់តែពាក្យថាលំបាករងារឯកការហាក់បីដូចជាពិភពលោកនេះគ្មានកន្លែងណាឲ្យនាងជ្រគកោនដើម្បីផ្តល់កម្តៅយ៉ាងចឹង។ យ៉ាហ្វី បន្តបង្ហូរទឹកភ្នែកជារើយៗរហូតដល់ទន់ត្របកភ្នែកដេកលក់បាត់ទាំងមិនទាន់បានបាយមួយគ្រាប់ចូលពោះនៅឡើយ។

ព្រឹកថ្មី...
ព្រឹកថ្មីរះចិញ្ចាចចិញ្ចែងបញ្ចេញពន្លឺពណ៍ស្រស់ថ្លាពេញផ្ទៃមេឃតែ យ៉ាហ្វី ហាក់ដូចមិនរីករាយទាល់តែសោះ ទឹកមុខស្រពាប់ស្រពោនព្រោះតែរឿងកាលពីយប់មិញ
«រៀបចំអីវ៉ាន់ទៅ»មីងរបស់នាងគ្រាន់តែចូលមកក្នុងផ្ទះភ្លាមក៏ហាស្រីទៅកាន់ យ៉ាហ្វី យ៉ាងគម្រោះគម្រើយ
«រៀបធ្វើអីមីង ពួកយើងទៅណា?»យ៉ាហ្វី ជ្រួញចិញ្ចើមឆ្ងល់សុខៗក៏ឲ្យនាងរៀបអីវ៉ាន់បែបនេះ
«អញឲ្យនាងឯងរៀបក៏រៀបទៅ»គាត់ស្រាប់តែហាស្តីស្រែកគំហកខ្លាំងៗព្រោះតែធុញនាងនេះវាសួរច្រើនពិតមែន
«តែមីងប្រាប់ខ្ញុំសិនមកថារៀបធ្វើអី?»យ៉ាហ្វី នាងមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តទើបសួរគាត់ដោយក្តីចង់ដឹង
«អញលក់នាងឯងឲ្យគេហើយ យ៉ាងមិចទៅរៀបបានឬនៅ?»
«មីង!»យ៉ាហ្វី ស្រាប់តែស្រឡាំងកាំងពេលដែលឮសម្តីគាត់ ថាមិចលក់នាង? នាងស្តាប់ច្រឡំមែនទេ?
«មិចក៏មិនឆាប់ទៅរៀបចំអីវ៉ាន់ទៅឬក៏ចង់ត្រូវ?»គាត់បើកភ្នែកធំៗស្រែកក្តែងៗទាំងគ្មានអារម្មណ៍ថារអានឹងពាក្យសម្តីរបស់គាត់សូម្បីបន្តិច
«មីង ហេតុអីក៏លក់ខ្ញំុ ខ្ញំុមិនមែនទំនិញទិញដូរទេ»យ៉ាហ្វី ស្រែកទៅកាន់គាត់ទាំងទឹកភ្នែកនាងសឹងតែមិនជឿទេាះគាត់ចូលចិត្តជេធ្វើបាបនាងយ៉ាងណាក៏នាងមិនដែលគិតថាគាត់ចង់លក់នាងឲ្យទៅគេដែរ
«កំុប្រហើនមកស្រែកដាក់អញ អញខំចិញ្ចឹមក្បាលនាងឯងផ្តល់កន្លែងឲ្យក្បាលនាងឯងជ្រគកោនក៏ដល់ពេលដែលនាងឯងរកលុយឲ្យអញហើយ»គាត់និយាយយ៉ាងផុយទាំងមិនខ្វល់ តែអ្នកដែលស្តាប់នេាះទៅវិញទេដែលរកពាក្យតបលែងឃើញ នេះមានន័យថាគាត់ចិញ្ចឹមនាងដើម្បីតែលក់នាងចឹងឬ?
«គេមកហើយឆាប់ទៅទៅមិនបាច់រៀបចំស្អីទៀតទេ»មីងរបស់នាងនិយាយរួចក៏ចាប់អូសដៃនាងចេញទៅក្រៅយ៉ាងលឿនពេលដែលឮសម្លេងឡានបន្លឺឡើងនៅខាងមុខផ្ទះ
«អ្ហឹកៗៗ មីង»យ៉ាហ្វី យំទាំងភាពឈឺចាប់អួលណែនពេញទ្រូងពេលដែលមីងដែលនាងគោរពបែរជាមឆនចិត្តព្រៃផ្សៃបែបនេះ
«នេះពួកលោកយកនាងទៅហើយកំុភ្លេចលុយខ្ញំុ»គាត់រុញនាងឲ្យទៅក្នុងដៃបុរសប៉ុន្មានអ្នកនេាះគ្រៀកជាប់រួចពួកគេក៏ចាប់នាងចូលទៅក្នុងឡានទាំងនាងប្រឹងក្រាញននៀលមិនព្រមចូល
«មីង សូមអង្វរកំុលក់ខ្ញំុអី»យ៉ាហ្វី ប្រឹងប្រតាយប្រទង់ជាមួយមនុស្សប្រុសប៉ុន្មានអ្នកនេាះដោយស្រែកអង្វរកទៅមីងរបស់នាងក្រែងគាត់នឹងប្តូរចិត្តតែអត់ទេគាត់បែរជាឈរឱបលុយញញឹមសម្លឹងមើលនាងត្រូវគេចាប់អូសទៅ ទៅវិញ
«អ្ហឹកៗៗៗ»យ៉ាហ្វី ឈ្ងោកមុខយំនៅក្នុងឡានស៊េរីទំនើបនេាះរហូតដល់ដង្ហក់ខ្យល់
«ខ្ញំុទិញនាងឲ្យទៅធ្វើការនៅកន្លែងរបស់ខ្ញំុ មិនមែនទិញនាងយកទៅកាប់សម្លាប់ទេចាំបាច់អីត្រូវយំ?»សម្លេងធំគ្រលរបស់មនុស្សប្រុសម្នាក់នៅខាងស្តាំដៃរបស់នាងបន្លឺឡើងទើបនាងងើយមុខសន្សឹមៗដើម្បីសម្លឹងមើល គឺជាគេបុរសកាលពីម្សិលមិញដែលមិត្តនាងនិយាយប្រាប់បើនាងចាំបានឈ្មេាះគេគឺ ផាក ជីមីន
«ឈប់យំឥឡូវនេះខ្ញំុមិនចូលចិត្ត»ជីមីន និយាយដោយសម្លេងកាចៗទាំងមិនសម្លឹងមើលមុខនាងកែវភ្នែកគេជំនួសឲ្យការមើលឯកសារដែលនៅក្នុងដៃវិញគេជាមនុស្សឆ្គួតនឹងការងារទេាះទៅទីណាក៏ស្ពាយការងារទៅតាមដែរ យ៉ាហ្វី មិននិយាយអីនាងជូតទឹកភ្នែកយ៉ាងស្អាតស្ងាត់មាត់តាមបញ្ជារបស់គេព្រេាះតែខ្លាចនឹងទឹកមុខកំណាចរបស់គេប្តូរជាសម្រក់ទឹកភ្នែកស្ងាត់ៗបែរទៅកញ្ចក់ម្នាក់ឯងទាំងអួលណែនពេញដើមទ្រូង
———————

❦ម្ចាស់បេះដូង❦Wo Geschichten leben. Entdecke jetzt