ភាគទី២៩

Start from the beginning
                                        

"ចេញទៅ!អ្នកណាអនុញ្ញាតឲ្យនាងមកទីនេះ?នាងប្រាកដយ៉ាងមិចថាកូនម្នាក់នោះជារបស់យើង?"ហូស៊ុករុញនាងដោយប្រើដៃស្រាលព្រោះនៅយោគយល់ថានាងមានគ៌ភទើបមិនចង់ប្រើកម្លាំងបាយខ្លាំងដាក់នាង ជេនក៏ងាកមើលមកគេទាំងភ្នែករលីងរលោងរួចដៃទាំងសងក៏ទម្លាក់ចុះមកកាន់ក្រសោបពោះខ្លួនឯង សម្រក់ទឹកនេត្រាមួយតំណក់មក។
"បើបងមិនជឿអូន ចាំអូនយកក្រដាសពិនិត្យមកឲ្យបងក៏បានហើយអូនក៏មិនដែលទៅមានអ្នកណាដែរហូស៊ុកគឺអូនមានតែម្នាក់គត់ កូននេះជាកូនរបស់ពួកយើងណាហូស៊ុក"
"បានហើយ!"
"ហ្អាយ៎ អ្ហឹកៗ"ជេនក៏ស្រែកបន្តិចកាលបើហូស៊ុកគេវាសដៃនាងខ្លាំងៗ ទឹកភ្នែកនាងមិនមានប្រសិទ្ធិភាពសូម្បីតែបន្តិចមកលើហូស៊ុកតែស្ត្រីចំណាស់ដេលងប់នឹងពាក្យថាចៅប្រុសនោះទៅវិញទេដែលងប់ងល់នោះ លោកស្រីឡេនឌីប្រញាប់ចូលមកកៀកជិតជេនរួចកាន់ស្មានាងជាប់ ភ្នែកកំណាចងាកបែរមើលទៅកូនប្រុសទាំងខឹងសម្បារជាខ្លាំង ដៃជ្រីវជ្រួញក៏លូកចង្អុលកូនប្រុសចំៗ
"បើសិនជាចៅប្រុសម៉ាក់កើតអី ម៉ាក់មិនលើកលែងឲ្យឯងជាដាច់ខាត កុំបន្ទោសម៉ាក់គ្រប់យ៉ាងមកពីនាងក្មេងប្រពន្ធឯងនោះវាគ្មានសមត្ថភាពរកចៅប្រុសឲ្យម៉ាក់ ឯងដឹងទេថាត្រកូលយើងត្រូវការអ្នកស្នងចុះមកនាងលេតនោះវាមានតែកូនស្រីៗបែបនេះសួរថាបានអ្នកណាស្នងទៅ?"
"ម៉ាក់កាន់តែហួសហេតុហើយ,បាន!បើម៉ាក់ចង់បាននាងមកនៅទីនេះចឹងម៉ាក់មើលនាងដោយខ្លួនឯងទៅខ្ញុំមិនពាក់ពន្ធ័ មិនទាក់ទងនោះឡើយ"
"ចឹងបើនាង២នាក់នោះត្រូវចុះចេញពីវីឡាឯងក៏បន្ទោសម៉ាក់មិនបានដូចគ្នា ព្រោះម៉ាក់មានសិទ្ធិបើម៉ាក់មិនពេញចិត្តកូនប្រសារណាម៉ាក់ក៏អាចឲ្យឯងលែងលះបាន ម៉្យាងនាងនោះវាក៏កំពុងតែរកលេសលែងលះនឹងកូនដូចគ្នា"លោកស្រីឡេនឌីនិយាយឡើងមកទាំងជឿជាក់ខ្លាំងមែនទែន ជឿជាក់ថាហ្គេមមួយនេះគាត់ជាអ្នកឈ្នះ គាត់ជាអ្នកកាន់សន្លឹកបៀរធំជាងគេ ចឹងអ្វីគ្រប់យ៉ាងគាត់ជាអ្នកសម្រេច...

ហូស៊ុកក៏ឡើងមកជាន់ខាងលើវិញបន្ទាប់ពីចុះទៅយករបស់មួយសន្ទុះធំនោះ ដៃមាំលូកទាញបើកទ្វារស្រាលៗព្រោះវាក្បាលព្រលប់ទៅហើយអ្នកនៅខាងក្នុងក៏ប្រហែលជាត្រូវការភាពស្ងប់ស្ងាត់ដូចគ្នា នាយព្យាយាមបើករំកិលទ្វារបន្ទប់ដោយប្រើសម្លេងតិចបំផុតចូលមកខាងក្នុងទាំងដៃកាន់ថង់ទឹកស្អំ តែចូលមកដល់ក៏ឃើញថាលេតបានជ្រលក់ទឹកស្អំជើងជូនគាត់ស្រេចបាច់អស់ហើយ នាងក៏មិនទាន់បានទៅសម្រាកទៀតនៅអង្គុយសំកុកមើលឪពុក ដៃស្រឡូនក៏លូកកាន់ដៃឪពុកជាប់អឹបនឹងមុខជាមួយទឹកមុខក្រៀមក្រំ ហូស៊ុកក៏ចូលមកជិតនាងដាក់ថង់ស្អំនៅក្បែរគ្រែរួចបន្ទន់ជង្គង់ចុះស្មើនាងរួចក្រសោបអោបនាងដោយដៃទាំងទ្វេរ មុខសង្ហាក៏អោនផ្ទប់នឹងស្មានាងទើបគេអាចដឹងដល់សភាពរាងកាយញ័រទទ្រើតរបស់នាងតាមរយៈការអោប តែវាក៏មិនបានយូរដែរព្រោះស្កាលេតលូកដៃរុញគេចេញ...
"អូនមិនរំខានបងទេ បើបងមានការរវល់មើលថែជេនក៏ទៅចុះព្រោះបងជាប៉ារបស់ក្មេង"
"អូនជឿនាងមែនទេ? ជឿថាកូននាងជារបស់បងមែនទេ?បងមិនបានធ្វើឲ្យនាងមានកូនទេ..."ហូស៊ុកព្យាយាមនិយាយពន្យល់មកភរិយាបង្ហាញប្រាប់ថាខ្លួនស្អាតស្អំតែគេក៏បែរបានទទួលទឹកមុខហួសចិត្តពីនាងត្រឡប់មកវិញ នាងក៏រុញគេចេញកាន់តែឆ្ងាយមុននឹងក្រោកឈរអស់មួយកម្ពស់សម្លឹងមើលគេ...
"បងជាប្រភេទមនុស្សបែបនេះមែនទេ? មនុស្សដែលគ្មានទំនួលខុសត្រូវលើអ្វីដែលបងបង្កបែបនេះ?ឲ្យអូនទុកចិត្តបងមើលថែអែមមីបានយ៉ាងមិចទៅ បើគ្រាន់តែសាច់ឈាមបងបង្កើតបងមិនទទួលស្គាល់ផងនោះ? អូនមិនចង់ឲ្យក្មេងមិនដឹងអីដូចជាកូនក្នុងផ្ទៃជេនមករងទុក្ខដូចជាកាលអូនមានទម្ងន់អែមមីទេ!"នាងបែរជាលើករឿងកាលពីប៉ុន្មានឆ្នាំមុនមកនិយាយពេលនេះទាំងដែលកាលនោះហូស៊ុកព្យាយាមរកនាងសឹងតែជ្រែកដីទៅហើយនោះ។
"អូនទៅសិនហើយ!"ស្កាលេតបញ្ចប់ដោយការដើរចាកចេញទៅទុកឲ្យឪពុកនៅសម្រាក ហូស៊ុកច្បូតមុខខ្លួនឯងទាំងតានតឹងមុននឹងចេញទៅខាងក្រៅតាមនាង គេអាចឃើញថានាងកំពុងតែចុះជណ្ដើរទៅខាងក្រោម នេះនាងចង់ទៅណាទៀតហើយ?
"លេតអូនទៅណា?បងមិនឲ្យអូនទៅទេ!"
"លែងទៅ..កូននៅមន្ទីរពេទ្យម្នាក់ឯង អូនមិនអាចទុកនាងឲ្យអ្នកបម្រើមើលទេ កូននាងមិនទម្លាប់"ស្កាលេតនិយាយប្រាប់គេរួចព្យាយាមរើចេញពីការចាប់កាន់របស់គេ ហូស៊ុកក៏ប្ដូរមកជាការចាប់កាន់ដៃនាងរួចនាំនាងទៅជាមួយគេ ឡើងឡានបើកចេញទៅជាមួយនឹងគ្នា គ្រប់សកម្មភាពរបស់ពួកគេក៏នៅតែជៀសមិនផុតពីក្រសែភ្នែកមនុស្សម្នាក់នេះ...
(លែងលះមិនដាច់រឺ?ល្អ...ចាំយើងជួយសម្រេចបំណងចុះ)

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now