"ម៉ូនីតា..កើតអីបានជាយំបែបនេះ"ហ្វៀលឡិចចេញពីបន្ទប់ទឹកក៏ឃើញម៉ូនីតាពេបមាត់ទាំងទឹកភ្នែកមើលមកនាយ នាយក៏ដើរទៅជិត
"អ្ហឹកៗ មនុស្សឆ្កួត ម្ដេចក៏ទុកឲអូននៅតែឯងបែបនេះ អូនភ័យណាស់ដឹងទេ ពេលក្រោកឡើងមិនឃើញបង"ម៉ូនីតាពេបមាត់យំកាន់តែខ្លាំង លើកដៃតូចៗស្រឡូនរនាងវាយហ្វៀលឡិចតិចៗ
"ធ្វើដំណើរឆ្ងាយបងស្អុះស្អាប់ពេកក៏ចូលងូតទឹកឲស្រឡះខ្លួន មិននឹកស្មានថាចេញមកវិញឃើញកូនក្មេងអង្គុយពេបមាត់យំនៅលើពូកសោះ"ហ្វៀលឡិចឈរជ្រែងចង្កេះឲម៉ូនីតាវាយតាមចិត្ត ហើយក៏និយាយឌឺដងទៀត
"យ៉ាក៎!ហ្វៀលឡិច បងថាអ្នកណាកូនក្មេង"ម៉ូនីតាស្រាប់តែឈប់យំភ្លាមៗពេលត្រូវហ្វៀលឡិចបង្អាប់នាងថាជាកូនក្មេង
"នៅតែ2នាក់អូនគិតថាបង ថាឲអ្នកណា?"ហ្វៀលឡិចអោនមុខទៅជិត
"អូនមិនមែនកូនក្មេងទេ ប្រុសឡប់"
"ឈប់ប្រកែកទៅ នៅជាមួយបង អូននៅតែជាកូនក្មេងដែលបងត្រូវការពារមើលថែថ្នាក់ថ្នមរហូតនឹង"
"ហ្វៀលឡិច"
"បាទទ..សឺតត"ឆ្លើយហើយក៏ឆ្លៀតថើបថ្ពាល់ក្រពុំមួយខ្សឺត
"ក្រអូបអ្វីម៉្លេះទេ"ហ្វៀលឡិច
"ក្រអូបស្អី អូនមិនទាន់ងូតទឹកផង"
"មិនទាន់ងូតទឹកក៏នៅតែក្រអូប"
"បានហើយ អូនងូតទឹកសិន"
"បាទ អនាគតប្រពន្ធ"
ម៉ូនីតាក៏ប្រញ៉ាប់យកកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន នៅពេលដែលងូតទឹកហើយ ហ្វៀលឡិចបាននាំម៉ូនីតាទៅញ៉ាំអាហារថ្ងែត្រង់សិនមិនទាន់នាំទៅដើតលេងក្បែរសមុទ្រទេ ចាំពេលរសៀលនាយមានអ្វីស៊ុបប្រាយ
៚ត្រឡប់ទៅកាលពីម្សិលមិញ
ហ្វៀលឡិចបានណាត់គ្នាជាមួយមិត្តរបស់នាយ រួមទាំងដេប អេឡានិងសារ៉ាផងដែរ ដើម្បីនិយាយពីគម្រោងមួយ
"ឯងហៅពួកយើងមកជុំគ្នាបែបនេះ មានការអីសំខាន់ហែស៎"ជេសា
"យើងមានរឿងចង់ពឹងឲពួកឯងជួយ រួមទាំងនាងផងដែរ"ហ្វៀលឡិចនិយាយហើយក៏រេភ្នែកមើលទៅអេឡានិងសារ៉ា
"រឿងអី"អេឡា
"ស្អែកខ្ញុំមានគម្រោងសុំម៉ូនីតារៀបការនៅមាត់សមុទ្រ"
"ហាស៎/"គ្រប់គ្នាលាន់មាត់ទាំងភ្ញាក់ផ្អើល
"ស្រែកនោះស្រែក បែកក្រដាសត្រចៀកយើងអស់ហើយ"ហ្វៀលឡិចសម្លក់មិត្តខ្លួន
"អ៊ីយ៉ូយឡូយដល់ហៃ"សារ៉ា
"ចង់ឡូយដូចគេយកបងធ្វើសង្សារទៅ"ដេវីត
"សល់តែលោកមួយនៅលើផែនដីខ្ញុំសុខចិត្តនៅលីវ"សារ៉ា
"បានហើយៗ ឥឡូវហ្វៀលឡិចលោកនិយាយមកចង់ឲពួកយើងជួយពីអ្វី"អេឡាប្រញ៉ាប់កាត់2នាក់នោះ មិនចឹងទេឈ្លោះគ្នាផ្អើលក្លឹបឡូវហើយ
"គឺចង់ឲអ្នកទាំងអស់គ្នាជួយដេគ័រកន្លែងដែលខ្ញុំសុំម៉ូនីតារៀបការ រៀបចំឲមើលទៅ រ៉ូមែនទិច ឃើញហើយធ្វើឲសំណព្វចិត្តខ្ញុំរំភើបរំជើបរំជួល តែសុំដាក់ពណ៌ស្វាយលាយពណ៌សណា ធ្វើនៅក្បែរមាត់សមុទ្រ"ហ្វៀលឡិច
"ហើយចំណែកដេនឯង ត្រូវបិទភ្នែកម៉ូនីតាពីចម្ងាយមុននឹងនាងដើរមកដល់ក្បែរកន្លែង ប៉ុន្តែមិនត្រូវឲនាងដឹងថាជាឯងទេ ត្រូវវាយឆ្មក់យល់ទេ?"ហ្វៀលឡិចក៏រៀបរាប់ពីគម្រោងការរបស់ខ្លួនឲគ្រប់គ្នាបានដឹង
"បាទយល់ហើយចៅហ្វាយ"ដេន
"ចុះពួកឯង អេឡា សារ៉ា យល់យ៉ាងម៉េចដែរ"ហ្វៀលឡិច
"ពួកខ្ញុំគ្មានអ្វីជំទាស់ទេ ខ្ញុំចង់ឃើញមិត្តខ្ញុំមានថ្ងៃនេះយូរណាស់មកហើយ"អេឡា
"សម្រេចបែបនឹងទៅចុះ ស្អែកពួកយើងនឹងទៅពេលថ្ងៃ"អាយរ៉ូ
៚បច្ចុប្បន្ន
ពេលរសៀលម៉ោង3ហ្វៀលឡិចបាននាំម៉ូនីតាមកដើរលេងក្បែរៗមាត់សមុទ្រ ដោយល្ងាចនេះម៉ូនីតាស្ថិតក្នុងឈុតរ៉ូបពណ៌ស លើជង្គង់ ដៃខ្លីប៉ោងស្មា ទម្លាក់សក់គាបដង្គៀបបន្តិចដើម្បីឲមើលទៅលេចធ្លោ សក់វែងត្រឹមចង្កេះរលើបរលោងគួរឲទាក់ទាញ កំពុងតែដើរសុខៗងាកក្រោយក៏ស្រាប់តែបាត់ហ្វៀលឡិច មិនទាន់ទាំងស្រែកផង ភ្នែករបស់នាងត្រូវបាននរណាមិនដឹងមកបិទជិតឈឹង
"អ្នកណាគេ លែងខ្ញុំភ្លាម"ម៉ូនីតាស្លន់ស្លោ
"បិទមាត់ហើយដើរទៅមុខទៅ បើមិនចង់ងាប់"ដេនឯណេះខំតម្លើងសម្លេងឲធំកុំឲម៉ូនីតាចំណាំបាន
"អ្ហឹកៗទ..ទៅ..ហើយ"ម៉ូនីតាពេលដែលត្រូវគេគម្រាមបែបនេះមិនដឹងធ្វើយ៉ាងម៉េចក៏ចេះតែដើរទៅៗរហូតដល់កន្លែងមួយដេនក៏ដកដៃចេញ ធ្វើឲម៉ូនីតាបានឃើញទិដ្ឋភាពនៅចំពោះមុខ។ ខាងមុខមានតុបតែងដោយផ្កាពណ៌ស្វាយលាយជាមួយនឹងពណ៌ស មើលទៅដូចជារោង តែមិនមែនរោង នៅតាមផ្លូវត្រូវដើរចូល អមដោយផ្កាជាច្រើនម៉ូតចម្រុះពណ៌នៅជុំវិញ ហើយអ្វីដែលកាន់តែពិសេសនោះគឺហ្វៀលឡិចកំពុងតែឈរញញឹមដាក់នាងទៀតផង
"ហ្វៀលឡិច ..ន..នេះ ស្អីនឹង"ម៉ូនីតាសួរទាំងបេះដូងលោតញាប់ មានអារម្មណ៍ថារំភើបយ៉ាងម៉េចមិនដឹង ហ្វៀលឡិចបានដើរមកឈរទល់មុខម៉ូនីតា រួចលុតជង្គង់ចុះគ្រឹបនឹងដី រីឯដៃលើកប្រអប់អ្វីម៉្យាងបើកបង្ហាញឲឃើញយ៉ាងច្បាស់ថាក្នុងនោះជាអ្វី
"រៀបការជាមួយបងណា ព្រះនាងម្ចាស់របស់បង"
"អ្ហឹក..ៗ..នេ..នេះ"ម៉ូនីតាឃើញហើយស្រឡាំងកាំងទឹកភ្នែកចាប់ផ្ដើមស្រក់ហូរដោយឥតព្រៀង តែជាទឹកភ្នែកហូរដោយក្ដីរំភើបរំជើបរំជួលនឹកស្មានមិនដល់ថាមានថ្ងៃនេះ
"ឈប់យំ ហើយឆ្លើយជាមួយបងមក ព្រមរៀបការជាមួយបងឬអត់ ព្រមធ្វើជាព្រះនាងរបស់បងពេញមួយជីវិតឬអត់"
"ព្រមទៅៗៗ"សុខៗសម្លេងហ៊ោរកញ្ជ្រៀវស្រាប់តែលិចឮឡើង បង្វែអារម្មណ៍ម៉ូនីតាឲងាកទៅមើលភ្លាម ក៏ឃើញថា ជេសា ដេវីត អាយរ៉ូ ដេន អេឡា សារ៉ា រួមទាំងប៉ាម៉ាក់នាងនិងប៉ាម៉ាក់ហ្វៀលឡិចស្រាប់តែនៅទីនេះទាំងអស់
"អ្ហឹកៗ អូ..អូន ព្រម"ម៉ូនីតាឃើញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏ងាកមកផ្ដល់ចម្លើយជាទីគាប់ចិត្តឲហ្វៀលឡិចវិញ
"ចិញ្ចៀនបញ្ចាំចិត្ត បងប្រគល់វាឲអូនហើយ"ហ្វៀលឡិចឮហើយក៏ស៊កចិញ្ចៀនចូលម្រាមដៃនាងរបស់ម៉ូនីតានឹងថើបដៃនាងមួយខ្សឺត ហើយក៏ងើបឈរឡើងថើបថ្ងាសរបស់នាង
"អូនរំភើបណាស់ដឹងទេ អ្ហឹកៗ"
"បងស្រឡាញ់អូនខ្លាំងណាស់"
"អូនក៏ស្រឡាញ់បងដែរ"
ចប់ដោយបរិបូណ៌
STAI LEGGENDO
រឿង ស្នេហាឆ្មាកណ្ដុរ
Avventuraស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
ភាគ48[រៀបការជាមួយបងណា]
Comincia dall'inizio
