ភាគ47[ស្រឡាញ់កូនប្រសារបំបិទកូនបង្កើត😂]

0 0 0
                                        

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ថ្ងៃនេះជាថ្ងៃដែលហ្វៀលឡិចចេញពីមន្ទីរពេទ្យវិញហើយ មានដេន និង ម៉ូនីតានៅជាមួយនាយ
សម្លេងឡានសេរីទំនើបបានបើកចូលមកក្នុងបរិវេណភូមិគ្រឹះ
"ហ្វៀលឡិចកូន"អ្នកស្រីឃីមគ្រាន់តែឮសម្លេងឡានភ្លាមគាត់ចេញមកមើលភ្លាម
"អាកូនក្បាលខូច"លោកសម្បត្តិក៏ចេញមកដូចគ្នា
"ប៉ា ម៉ាក់"ហ្វៀលឡិចមានអារម្មណ៍ថាកក់ក្ដៅនៅពេលដែលមកឃើញប៉ាម៉ាក់នាយមកទទួលបែបនេះ
"ប៉ា ម៉ាក់ ជម្រាបសួរ"ម៉ូនីតា
"ចាស៎កូន តោះៗចូលទៅខាងក្នុង"អ្នកស្រីឃីម ពួកគេក៏នាំគ្នាចូលទៅខាងក្នុងផ្ទះ ដោយហ្វៀលឡិចអង្គុយនៅលើសាឡុង ជើងរបស់នាយលែងសូវឈឺហើយ
"យ៉ាងម៉េចហើយកូន បានធូរច្រើនឬនៅ"លោកសម្បត្តិរវល់មើលការងារនៅក្រុមហ៊ុនរបស់នាយ មិនបានទៅមើលហ្វៀលឡិចនៅពេទ្យទេ ចំពោះការងារបើពឹងតែដេនម្នាក់ក៏មិនកើតដែរ
"ខ្ញុំមិនអីទេប៉ា ខ្ញុំជិតជាហើយ"ហ្វៀលឡិច
"បានកូនប្រសារម៉ាក់នៅមើលថែដិតដល់បែបនេះបើមិនឆាប់ជាទើបចម្លែក..មែនទេដេន"អ្នកស្រីឃីមនិយាយហើយក៏ងាកមកនិយាយជាមួយដេនដែលឈរក្បែរនោះ
"បាទ មែនហើយអ្នកស្រី"ដេន
"ឈប់ខឹងកូនប្រសារប៉ាហើយឬ"លោកសម្បត្តិ
"មិនដែលខឹងផង"ហ្វៀលឡិច
"មួយថ្ងៃងរខ្ញុំ180ដងណាប៉ា លួងមិនងាយបាត់ទៀត"ម៉ូនីតាឮហើយខ្នាញ់ហ្មង សិតតែមិនដែលខឹង ស្បថមួយទៅចឹង
"ហាស៎ហា ចៅហ្វាយ ក្មេងតូចម៉្លេះ"ដេនឮហើយផ្ទុះសណណើចតែម្ដង
"បិទមាត់អាដេន"ហ្វៀលឡិច
"អត់ចង់"ដេន
"បានហើយៗ ទើបងើបពីឈឺកូនៗឡើងទៅសម្រាកសិនទៅណា បន្តិចទៀតចាំចុះមកញ៉ាំអីពេលថ្ងៃវិញ"អ្នកស្រីឃីម
"ចាស៎ម៉ាក់"ម៉ូនីតានឹងហ្វៀលឡិចក៏បានឡើងទៅជាន់ខាងលើ បន្ទប់របស់នាយ ចូលដល់ក្នុងបន្ទប់ហ្វៀលឡិចក៏ទាញកន្សែងចូលបន្ទប់ទឹកដើម្បីងូតទឹក នាយស្អុះស្អាប់ខ្លួនណាស់ មួយអាទិត្យនៅមន្ទីរពេទ្យមិនសូវបានងូតទឹកទេ ភាគច្រើនម៉ូនីតាជូតខ្លួនអោយ។ ចំណែកម៉ូនីតាពេលហ្វៀលឡិចចូលបន្ទប់ទឹកបាត់ នាងក៏ទម្លាក់ខ្លួនទៅលើពូកសម្ងំដេកបន្តិច ព្រោះមួយរយៈនេះអត់ងងុយពេក. 15នាទីក្រោយហ្វៀលឡិចក៏ចេញពីបន្ទប់ទឹកវិញដោយស្លៀកខោខ្លីរលុងត្រឹមជង្គង់និងអាវយឺតស មកដល់ក៏ឃើញម៉ូនីតាក៏ពុងតែគេងបែខ្នង
"អូនសម្លាញ់ហា៎!"ហ្វៀលឡិចយកដៃកេះម៉ូនីតាពីក្រោយនឹកស្មានថានាងគេងមើលទូរស័ព្ទ
"អូ..អុញគេងលក់បាត់"រៀបនឹងហៅម្ដងទៀតទៅហើយពេលអើតមើលក៏ឃើញម៉ូនីតាគេងលក់បាត់ទៅ
"សឺតត..គេងចុះ មួយរយៈនេះអូនហត់ហើយ ទាំងផ្លូវកាយទាំងផ្លូវចិត្ត បងសុំទោសព្រះនាងរបស់បង បងនឹងប៉ះប៉ូវសងអូនវិញ"ហ្វៀលឡិចថើបមាត់និងថ្ពាល់នាងក្រមុំយ៉ាងវែងទើបយកភួយដណ្ដើមឲនាងបន្តិចរួចបើកម៉ាស៊ីនត្រជាក់ឲ ចំណែកឯនាយក៏យកការងារមកមើល ដេនបានផ្ញើរមកឲនាយធ្វើនៅផ្ទះ

៙ម៉ោង11ហ្វៀលឡិចពិនិត្យមើលឯកសារហើយក៏ងាកមើលម៉ូនីតាឃើញថាកំពុងតែគេងមិនទាន់ភ្ញាក់នៅឡើយ នាយមិនចង់រំខានដំណេករបស់សំណព្វចិត្តក៏ចុះខាងក្រោមញ៉ាំបាយមុន
"ឯណាម៉ូនីតា"អ្នកស្រីឃីមឃើញហ្វៀលឡិចចុះមកតែម្នាក់ឯងក៏សួរ
"ម៉ូនីតាកំពុងតែគេង ខ្ញុំមិនចង់រំខាននាងទើបមិនដាស់នាង"ហ្វៀលឡិច
"ស្លាប់ហើយៗ ឆាប់ឡើងទៅដាសកូនប្រសារប៉ាឲមកញ៉ាំបាយភ្លាម មិនដឹងឃ្លានយ៉ាងណាទេ"លោកសម្បត្តិ
"បាទៗ"ហ្វៀលឡិចក៏ប្រញ៉ាប់ឡើងទៅខាងលើវិញ

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now