ភាគ 2ជិះម៉ូតូជាមួយគ្នា

2 1 0
                                        

   កាត់មកពេលល្ងាចម៉ោង6:00ថ្ងៃក៏ចាប់ផ្ដើមលិច មេឃក៏ចាប់ផ្ដើមរាងងងឹតបន្តិចម្ដងៗ សិស្សៗនាំគ្នាចេញពីរៀន ធ្វើដំណើរទៅផ្ទះរបស់ពួកគេរាងៗខ្លួន ខ្លះជិះឡាន អ្នកខ្លះជិះម៉ូតូ ឯសិស្សខ្លះទៀតក៏ដើរដោយថ្មើជើងព្រោះថាកន្លែងស្នាក់នៅរបស់ពួកគេគឺនៅជិតសាលា
  នៅតាមផ្លូវម៉ូនីតាកំពុងដើរទៅផ្ទះ ស្រាប់តែកម្លោះហ្វៀលឡិចក៏ជិះម៉ូតូមកឈប់នៅនឹងមុខនាង
«អេ តុក្តា កាទាតត ជិះម៉ូតូជាមួយខ្ញុំមកខ្ញុំជូននាងទៅផ្ទះ មិនមែនបារម្ភទេតែខ្ញុំឃើញក្មេងដើរហត់ស៊ឹងធ្លាក់អណ្ដាតក៏ចេះតែជួយទៅ»ហ្វៀលឡិច
«វាថីលោកឯងទៀតហើយ nickname ថ្មីហេស៎ បើអាលោកឯងហៅឈ្មោះខ្ញុំអោយត្រឹមត្រូវវាស្លាប់ឬយ៉ាងម៉េច»ម៉ូនីតា
«ក្រែងនាងឈ្មោះម៉ូនីតាហី ខ្ញុំមិនហីថាតុកាតា ឃើញជាប់ឈ្មោះតានឹងអត់ចុះ»ហ្វៀលឡិច
«គ្មានពីណាឆ្កួតដូចលោកឯងទេ»ម៉ូនីតា
«និយាយច្រើនណាស់ ឡូវសម្រេចថាជិះជាមួយខ្ញុំឬក៏អត់?»ហ្វៀលឡិច
«មើលមាត់ខ្ញុំ ខ្ពើម...ជិះ!»ម៉ូនីតា ចង្អុលទៅមាត់របស់នាង
«តែមេឃជិតងងឹតមែនទែនហើយ ដើរម្នាក់ឯងប្រយ័ត្នមានអាបែកថ្នាំណាមកចាប់បាត់ទៅ ខ្ញុំជួយមិនបានទេណា»ហ្វៀលឡិច និយាយបំភ័យ តែការពិតវាមិនខ្វះទេមនុស្សបែកថ្នាំញៀនថ្នាំអីនឹង
«លោកបំភ័យខ្ញុំហេស៎?»ម៉ូនីតា ក្នុងចិត្តរាងភ័យៗតិចដែរពេលឮហ្វៀលឡិចនិយាយបែបនេះ
«ខ្ញុំមិនបានបំភ័យទេ ខ្ញុំនិយាយការពិត បើនាងចង់ដើរក៏ដើរទៅ»ហ្វៀលឡិចនិយាយរួចក៏រកមួលម៉ូតូចេញ
«អេឈប់!»ម៉ូនីតា
«យ៉ាងម៉េច ប្ដូរចិត្តហើយហែស៎?»ហ្វៀលឡិច
«គ..គឺ ខ្ញ..ខ្ញុំជិះដែរ»ម៉ូនីតា មើលទៅមេឃរាងងងឹតខ្លាំងដែរ នាងក៏សុខចិត្តខាំមាត់សង្កត់ចិត្តទ្រាំជិះជាមួយហ្វៀលឡិចតែម្ដងទៅ ចំណាយពេល10នាទីហ្វៀលឡិចក៏ជូនម៉ូនីតាមកដល់ផ្ទះ
  «អរ..អរគុណហើយ»ម៉ូនីតា អរគុណហើយរត់ចូលផ្ទះយ៉ាងលឿន មនុស្សធ្លាប់តែមិនត្រូវគ្នាដល់មកអរគុណគេចឹងនាងរាងអៀនមាត់
«កញ្ចាញ់ច្រាសនេះ ស្មានតែចេះតែជេរ ហើយមិនចេះអរគុណតើ»ហ្វៀលឡិចក៏ជិះម៉ូតូចេញទៅ

  ម៉ូនីតាដើរចូលក្នុងផ្ទះក៏ឃើញម៉ាក់របស់នាងកំពុងតែអង្គុយនៅលើសាឡុង មើលទូរទស្សន៍
«នីតា មកហើយហីកូន ម៉េចមិនខលប្រាប់អោយពូជឿនទៅយកកូន »អ្នកស្រីអន(ពូជឿនជាតៃកុងឡានរបស់គ្រួសារម៉ូនីតា)
«នេះអ្នកម៉ាក់ភ្លេចហើយឬថាពូជឿនទៅលេងស្រុក»ម៉ូនីតា
«អូរ!ម៉ាក់ភ្លេច ហើយអ្នកណាគេជូនកូនមកនឹងចុះ»អ្នកស្រីអន
«គឺមិត្តភក្ដិកូននឹងណាម៉ាក់»ម៉ូនីតា
«បើចឹង ទៅផ្លាស់ខោអាវទៅ ម៉ាក់អោយ អ៊ុំសេន រៀបចំបាយម្ហូប»អ្នកស្រីអន
«ចាស៎ម៉ាក់»ម៉ូនីតាក៏ឡើងទៅបន្ទប់របស់នាងដើម្បីប្ដូរសម្លៀកបំពាក់ ។
   មួយសន្ទុះក្រោយមកនាងក៏ចុះមកវិញ
«ចុះមកហើយកូន ញ៉ាំបាយទៅ»អ្នកស្រីអន ឃើញម៉ូនីតាចុះមកគាត់ក៏ប្រញ៉ាប់ហៅកូនអោយញ៉ាំបាយ
«ចាស៎ម៉ាក់ ម៉ាក់ចុះលោកប៉ាមិនទាន់មកពីធ្វើការទេហែស៎»ម៉ូនីតា
«ម៉ាក់ភ្លេចប្រាប់ឯង ប៉ារបស់កូនចេញទៅអ៊ីតាលីបាត់ហើយ ក្រុមហ៊ុននៅទីនោះមានបញ្ហាទើបត្រូវចេញទៅភ្លាមៗទើបមិនបានប្រាប់កូន»អ្នកស្រីអន គ្រួសាររបស់គាត់ជាគ្រួសារអ្នកមានលំដាប់ទី3មុខជំនួញមានច្រើន ដោយអ្នកស្រីអន មានហាងលក់ពេជ្រធំៗចំនួនរ2កន្លែងដែលកាន់កាប់ដោយខ្លួនអ្នកស្រីផ្ទាល់ និងមានក្រុមហ៊ុនផលិតស្រាក្រហម ក្រុមហ៊ុនលក់ឡាន ដែលកាន់កាប់ដោយប្ដីអ្នកស្រីគឺលោក សារ៉ាត់ ដែលជាប៉ារបស់ម៉ូនីតានឹងឯង
«អរចឹងទេឬម៉ាក់ »ម៉ូនីតា
  ម្ដាយកូនទាំងពីរក៏បញ្ចប់ការសន្ទនារួចក៏នាំគ្នាហូបបាយ នៅតុបាយឮតែសម្លេងចានស្លាបព្រាប៉ះទង្គិចគ្នា ។ រំលងអស់20នាទីពួកគេក៏បរិភោគបាយរួច
 
  ក្រឡេកមកមើលខាងហ្វៀលឡិចវិញបន្ទាប់ពីជូនម៉ូនីតាទៅដល់ផ្ទះហើយគេក៏ត្រឡប់មកផ្ទះវិញ ចេញពីផ្ទះម៉ូនីតាមកផ្ទះរបស់គេចំណាយពេល10នាទី  ។ គេក៏ចតម៉ូតូទុករួចក៏ដើរចូលទៅក្នុងផ្ទះ
  «អ្នកម៉ាក់ លោកប៉ា នឹកណាស់»ហ្វៀលឡិចក៏ដើរទៅអោបម៉ាក់របស់គេដែលកំពុងតែអង្គុយនៅលើសាឡុងមើលទូរទស្សន៍ ឯប៉ារបស់គេកំពុងអានកាសែត
«អាកូនជើងល្អ លួចទៅដើរលេងនៅឯណា បានជាស្មើនេះទើបតែមកដល់ផ្ទះ»អ្នកស្រីឃីម
«ហូយម៉ាក់ កូនមានទៅដើរលេងឯណា កូនជូនមិត្តកូនទៅផ្ទះនឹងណា»ហ្វៀលឡិច
«មុខឯងនឹងដែលចេះជូនមិត្តភក្ដិទៅផ្ទះនោះ បើ4នាក់ពួកឯងសិតតែមានម៉ូតូជិះរាងៗខ្លួននឹង»លោកសម្បត្តិ គាត់និយាយបែបនេះព្រោះគាត់ដឹងពីចរិតកូនគាត់មិនសូវចូលចិត្តរាប់អានអ្នកណាជាមិត្តទេ គេមិនទុកចិត្ត
«ប៉ាហ៎ ខ្ញុំមិនមែនមានមិត្តតែពួកវាណាប៉ា»ហ្វៀលឡិច
«ចឹងឯងប្រាប់មក ថាមិត្តដែលឯងជូនគេទៅផ្ទះនឹងជាអ្នកណាស្រីឬក៏ប្រុស»លោកសម្បត្តិ
«គ..គឺ ស្រីណាប៉ា»ហ្វៀលឡិចនាយឆ្លើយមិនចង់ចេញ
«ជាមិត្តឬជាសង្សារកូនអោយប្រាកដហ្វៀលឡិច ប្រាប់ម៉ាក់អោយត្រង់មើល»អ្នកស្រីឃីម
«ពុទ្ធោអើយម៉ាក់ សង្សារស្អីទៅ បើម៉ាក់និងប៉ាមិនជឿខ្ញុំក៏មិនដឹងគួរនិយាយអីទៀតដែរ ខ្ញុំទៅបន្ទប់ហើយ»ហ្វៀលឡិចគ្រាន់តែឮហើយចង់ឈ្លក់ទឹកមាត់ មនុស្សមិនដែលត្រូវគ្នាផង ជាសង្សារគ្នាបានយ៉ាងម៉េច កាចក៏កាចឆ្នាស់ក៏ឆ្នាស់ ហើយបើរឿងជេរ និង ឈ្លើយវិញ rateអោយ100/100ហើយកញ្ញាម៉ូនីតានឹង
«ប្ដូរខោអាវហើយចុះមកញ៉ាំបាយវិញផង»អ្នកស្រីឃីម
«អូនចេះតែញ៉ោះកូនហើយ»លោកសម្បត្តិ
«អូននិយាយលេងនឹងណាលោកបង»អ្នកស្រីឃីម
   មួយសន្ទុះក្រោយមកហ្វៀលឡិចក៏ចុះមកវិញ
«ចុះមកហើយហេស៎កូន ចឹងញ៉ាំបាយទៅម៉ាក់អោយមេដោះរៀបចំរួចហើយ»អ្នកស្រីឃីម
«ចុះម៉ាក់និងប៉ា មិនពិសារទេឬ?»ហ្វៀលឡិច
«ប៉ានិងម៉ាក់ឯងហូបរួចហើយ»លោកសម្បត្តិ
«ចឹងម៉ាក់ឡើងទៅគេងមុនហើយ តោះលោកបង»អ្នកស្រីឃីម
«តោះអូន»លោកសម្បត្តិ
«បាទម៉ាក់»ហ្វៀលឡិច
  ហ្វៀលឡិចក៏អង្គុយញ៉ាំបាយនៅតុបាយម្នាក់ឯង លុះពេលញ៉ាំហើយគេក៏ឡើងទៅបន្ទប់របស់គេវិញ
  គេមិនទាន់ចូលគេងភ្លាមទេ គេក៏យកទូរស័ព្ទមកលេងហ្វេសប៊ុកបន្តិច អូសមើលសុខៗក៏ឃើញស្តូរីនរណាម្នាក់ដែលនៅលើប្រូហ្វាលprofile ហ្វេសប៊ុកFacebook របស់គេគឺមានតាំងរូបតុក្តាanimeដោយមិនដឹងថាម្ចាស់អាខោននោះជានរណានោះឡើយ គេមិនធ្លាប់ឃើញសោះ ដោយចង់ដឹងហ្វៀលឡិចក៏ចុចចូលមើល ស្រាប់តែបានឃើញនឹងស្គាល់យ៉ាងច្បាស់
«តាមពិតកញ្ចាញ់ច្រាសមាត់សេកសោះ ហើយនេះមកមានFriend Facebook ជាមួយយើងតាំងពីអង្កាល់នឹង ហើយស្អីគេខេបសិនសិតតែបេះដូងខ្វះកម្ដៅ ហ៊ឹសឆាតកូរមួយសិន» គ្រាន់តែឃើញខេបសិនម៉ូនីតាហើយហ្វៀលឡិចហាក់ចង់អស់សំណើច រួចក៏បានផ្ញើសារទៅកាន់ម៉ូនីតា

ក្រឡេកមកមើលម៉ូនីតាវិញ បន្ទប់ពីនាងញ៉ាំបាយ ងូតទឹករួចនាងក៏មិនទាន់ចូលគេងភ្លាមដែរ នាងនៅអានសៀវភៅប្រលោមលោករបស់នាង អានសុខៗ ទូរស័ព្ទរបស់នាងក៏ឮសម្លេង តឺង! នាងក៏យកទូរស័ព្ទមកមើល ក៏ឃើញនរណាម្នាក់បានផ្ញើសារមកនាង អាខោននោះគ្មានឃើញតាំងរូបអ្វីទេ តែចម្លែកអ្វី ម្ចាស់អាខោននោះបានហៅនាងថា?
«ហើយពីណាគេនឹងហៅយើងសិតតែស្រីស្អាត គួរតបអត់ន៎ តែបើអត់តបវាដូចជាអសីលធម៌ពេក ទៅ»គិតរួចម៉ូនីតាក៏បានឆ្លើយតបទៅវិញ
+នៅក្នុងឆាត
[Hiស្រីស្អាត]
[jah Hi]ម៉ូនីតា
[ហើយតបធ្វើអី គិតថាខ្លួនឯងស្អាតមែន?]
[អូរ..សុំទោសប្រុសសង្ហារ]ម៉ូនីតា
[បាទ មិនអីទេ]
[ហើយតបធ្វើអី គិតថាខ្លួនឯងនឹងសង្ហារមែន?]ម៉ូនីតា
«យីអាឡប់នេះឆ្កួតទេឬយ៉ាងម៉េច លេងជាមួយអ្នកណាមិនលេងមកលេងជាមួយនាងតា ដាក់ហែងវិញទាល់តែតបលែងរួច»ម៉ូនីតា
ងាកមកមើលហ្វៀលឡិចឯណេះវិញ គ្រាន់តែឃើញម៉ូនីតាតបហើយគាំងរកពាក្យតបលែងបានតែម្ដង ស្រីស្អីក៏ពូកែជេរហើយពូកែដៀលទៀត
«កញ្ចាញ់ច្រាសនេះ »ហ្វៀលឡិច ដោយរកពាក្យតបទៅម៉ូនីតាវិញមិនបានគេក៏បានត្រឹមខ្នក់ខ្នាញ់នៅក្នុងចិត្តនឹងចរិតម៉ូនីតា រួចគេក៏បិទទូរស័ព្ទចូលគេងទៅ។.  
  

                                                         Sunflower 🌻

រឿង ស្នេហាឆ្មាកណ្ដុរOnde histórias criam vida. Descubra agora