ជាច្រើនថ្ងៃកន្លងផុតទៅ បើគិតទៅវាមួយខែទៅហើយ ហ្វៀលឡិចក៏បានជាសះស្បើយ នាយចូលធ្វើការវិញធម្មតា ចំណែកឯទំនាក់ទំនងហ្វៀលឡិចនិងម៉ូនីតាវិញ ឥឡូវស្អិតរមួតណាស់ មិនដែលឈ្លោះគ្នាទេ កាន់ស្និទ្ធស្នាលគ្នា និង ផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ ស្រឡាញ់កាន់តែយូររឹតតែស្រឡាញ់ ស្រឡាញ់ខ្វះមិនបាន។
ដោយព្រឹកនេះម៉ូនីតានិងហ្វៀលឡិចមានដំណើរកម្សាន្តទៅកំពង់សោម
"អូនសម្លាញ់"ហ្វៀលឡិចមកទទួលម៉ូនីតា
"មកដល់ល្មម"ម៉ូនីតាដើរចេញមកក្រៅចំពេលម៉ូនីតាមកដល់ល្មម
"អូនរួចរាល់ហើយមែនទេ?"ហ្វៀលឡិច
"រួចរាល់ហើយបងសម្លាញ់"ម៉ូនីតា
"ផ្អែមទាំងព្រឹកតែម្ដងហើយ"ហ្វៀលឡិចក៏សើចនឹងចរិតម៉ូនីតា ឥឡូវនឹងមិនបានទេចេះញ៉ិញ៉ក់សាហាវណាស់
"ពេញចិត្តអត់ចឹង?"
"ពេញចិត្តស្ដូក"និយាយហើយហ្វៀលឡិចក៏បើកទ្វាឡានឲម៉ូនីតាចូលអង្គុយខាងក្នុង រួចនាយក៏ដើរទៅម្ខាងទៀត បើកទ្វាចូលអង្គុយកន្លែងតៃកុង ឡាន។ ពួកគេក៏ចេញឡានទៅ ជិះបានពាក់កណ្ដាលផ្លូវហ្វៀលឡិចក៏និយាយ
"អូនឃ្លានឬនៅ"ហ្វៀលឡិច
"តិចតួច"ម៉ូនីតា
"អញ្ចឹងយើងចូលញ៉ាំអីនៅហាងជិតនេះសិនទៅអញ្ចឹង"
"ចឹងក៏បាន"បានចម្លើយពីម៉ូនីតាហើយហ្វៀលឡិចក៏កាច់ចង្កូតឡានបត់ចូលទៅក្នុងហាង
"ត្រូវការពិសារអ្វីដែរ"បុគ្គលិកប្រុសកាន់មីនុយមកឲពួកគេមើល
"អូនញ៉ាំអី"ហ្វៀលឡិចក៏សួរទៅម៉ូនីតា
"បាយឆា"
"សុំបាយឆាបង្គារ2ចាន ម៉ាឆាឡាតេមួយ និងកាហ្វេមួយមក"ហ្វៀលឡិចក៏ហុចមីនុយនោះឲបុគ្គលិកវិញ
"កាហ្វេ និង ម៉ាឆា ស្ករប៉ុន្មានដែរបង"បុគ្គលិកប្រុស
"ម៉ាឆាស្ករ50 កាហ្វេ ស្ករ70មក"ហ្វៀលឡិច
"បាទ សូមរងចាំបន្តិច"បុគ្គលិកប្រុស ក៏ដើរទៅវិញ
"ម៉េចក៏បងប្រាប់គេ ដាក់ស្ករ50 ម៉ាឆា របស់អូន"
"បងដឹងថាអូនអត់ចូលចិត្តផ្អែម"
"អីយ៉ា សង្សារអូនគួរឲស្រឡាញ់ម៉្លេះ"
"សង្សារស្អី!គូរដណ្ដឹងណា"ហ្វៀលឡិចឮហើយប្រតិកម្មខ្លាំងតែម្ដង សង្សារយ៉ាងម៉េចនិយាយឲស្រួលបួល ភ្ជាប់ពាក្យរួចហើយណា
"អ៊ុស...អូនច្រឡំ"
"ក្រោយៗតា៎ហ៊ានច្រឡំទៀត ស៊ីកាញ៉ហើយហែង អាក្បាលខូច"
"ឆឺស"
15នាទីក្រោយមកបុគ្គលិកក៏លើកអាហារមកឲ
"នេះបាយឆាបង្គារ កាហ្វេ និង ម៉ាឆារបស់អ្នកទាំងពីរ"បុគ្គលិក
"អរគុណ"ហ្វៀលឡិច
"ក្រែងអូនឃ្លានហី ឆាប់ញ៉ាំទៅ"
"អូនដឹងហើយៗ"
ពួកគេទាំងពីរក៏នាំគ្នាញ៉ាំបាយឆារបស់ពួកគេរាងខ្លួន។រំលងអស់20នាទីពួកគេក៏ញ៉ាំរួចរាល់ ហៅបុគ្គលិកគិតលុយ រួចក៏ចេញដំណើរទៅមុខទៀត។ល។ ធ្វើដំណើរអស់រយៈពេល3ម៉ោងពួកគេក៏បានទៅដល់កំពុងសោម ប៉ុន្តែម៉ូនីតាបានគេងលក់បាត់ទៅហើយ ទើបហ្វៀលឡិចត្រូវបីនាងឡើងទៅអូតែលដើម្បីសម្រាក។ មុននឹងមកលេងទីនេះហ្វៀលឡិចបានឲដេនកក់អូតែលឲនាយរួចហើយទើបនាយអាចចូលបានយ៉ាងងាយ. ទៅដល់ក្នុងបន្ទប់នាយក៏ដាក់ឲម៉ូនីតាគេងនៅលើពូក ចំណែកនាយចូលបន្ទប់ទឹកសម្អាតខ្លួន ព្រោះធ្វើដំណើរមកផ្លូវឆ្ងាយ ស្អុះស្អាប់ខ្លួនណាស់។
"ហ៊ឹមម"ហ្វៀលឡិចចូលបន្ទប់ទឹកភ្លាមម៉ូនីតាក៏ភ្ញាក់វិញល្មម
"ហ្វៀលឡិច!នេះនៅទីណានឹង ហ្វៀលឡិចអ្ហើយ អ្ហឹកៗ"ក្រោកមកមិនឃើញហ្វៀលឡិច ថែមទាំងខ្លួនកំពុងគេងលើគ្រែក្នុងបន្ទប់ មិនដឹងថាជាកន្លែងណាទៀត ម៉ូនីតាភ័យឡើងយំ ចំណែកឯហ្វៀលឡិចងូតទឹកមិនបានឮសម្លេងស្រែកហៅរបស់ម៉ូនីតាទេ ប្រហែលជា15នាទីក្រោយទើបនាយចេញមកវិញ
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
