ព្រឹកនេះហ្វៀលឡិចបានបើកឡានមកផ្ទះរបស់ម៉ូនីតា ឡានចតភ្លាម ស្របពេលដែលម៉ូនីតាដើរចេញពីខាងក្នុងមកល្មម
"ម៉ូនីតា"ហ្វៀលឡិច
"..."ម៉ូនីតាឈរធ្មឹងដោយមិនឆ្លើយតប
"អូន!បងសុំទោស ទុកពេលឲបងរកភស្តុតាងផងតើបានទេ បងស្រឡាញ់អូនណាស់ សូមជឿបងណា បងសុំអង្វរ"ហ្វៀលឡិចលូកដៃទៅក្រសោបដៃម៉ូនីតាតែត្រូវម្ខាងទៀតគ្រវាសដៃចេញ
"..."
"បងនៅតែនិយាយដដែលៗថាបងមិនបានក្បត់អូនទេ មិនជឿបងសូម្បីតែបន្តិចតើមែនទេ"
"ខ្ញុំជឿលើភ្នែករបស់ខ្ញុំ"
"ពេលខ្លះការពិតមិនដូចអ្វីដែលអូនឃើញនោះទេ"
"ដោះលែងខ្ញុំទៅ"ម៉ូនីតានិយាយទាំងទឹកមុខស្មើធេងហាក់មិនឈឺចាប់អ្វីសោះ តែអ្នកដែលបានស្ដាប់ឮឈឺដូចគេចាក់រាប់រយកាំបិទ
"ចង់ចាកចេញពីបងណាស់មែនទេ?"ហ្វៀលឡិចក៏ស្រែកសួរទាំងទឹកមុខខឹងសម្បារបូករួមនឹងការឈឺចាប់ពេញទ្រូង
"ផាច់"
"លោកគ្មានសិទ្ធិស្រែកដាក់ខ្ញុំទេ"ម៉ូនីតាក្រោយលើកដៃទះកំភ្លៀងហ្វៀលឡិចហើយក៏និយាយទាំងទឹកភ្នែក
"បងសួរថាចង់ចាកចេញពីបងណាស់មែនទេ?ស្អប់បងខ្លាំងណាស់មែនទេ?ខ្ពើមបងណាស់មែនទេ?បានជាមួយម៉ាត់ណាក៏សុំឲបងដោះលែងពីរម៉ាត់ណាក៏សុំឲបងដោះលែង តើអូនមានគិតពីចិត្តបងដែរទេ ថាបងឈឺខ្លាំងប៉ុណ្ណា អូនគិតថាចេះឈឺចាប់តែអូនឬ?ចុះបង បេះដូងបងជាថ្មមែនទេ"ហ្វៀលឡិចនិយាយទាំងអួលដើមករហូតធ្លាយទឹកភ្នែកស្រក់ចុះមក ទ្រាំមកប៉ុន្មានថ្ងៃហើយថ្ងៃនេះនាយនិយាយឲអស់ឲដឹងថានាយក៏ឈឺដូចគ្នា
"មែនខ្ញុំស្អប់លោកខ្ញុំខ្ពើមលោក អ្ហឹក ..អ្ហឹក"ម៉ូនីតាក៏ស្រែកដាក់វិញទាំងញ័រខ្លួនទទ្រើក
"ហ៊ឹស"ហ្វៀលឡិចសើចក្នុងដើមកបន្តិចរួចក៏បើកឡានចេញទៅណាមិនដឹងទាំងទឹកភ្នែកនៅហូរនៅឡើយ
ចំណែកម៉ូនីតាវិញ យកដៃជូតទឹកភ្នែកចេញរួចក៏បើកឡានទៅភូមិគ្រឹះដូណាតុន ។ ជំហ៊ានជើងបោះចូលទៅខាងក្នុងបង្ករជាការភ្ញាក់ផ្អើលដល់អ្នកស្រីឃីមនិងលោកសម្បត្តិជាខ្លាំង
"អីយា ម៉ូនីតាកូន ម្ដេចក៏មកតែឯងបែបនេះចុះឯណាហ្វៀលឡិចនោះ"អ្នកស្រីឃីម ឃើញថាម៉ូនីតាចូលមកតែម្នាក់ឯងគាត់ក៏សួររកហ្វៀលឡិច
"ខ្ញុំមានរឿងចង់និយាយជាមួយប៉ាម៉ាក់បន្តិចបានទេ"ម៉ូនីតាសួរដោយរេភ្នែកមើលទៅអ្នកស្រីឃីមឆ្លាស់គ្នានិងលោកសម្បត្តិ
"មានរឿងអីកូន និយាយមកចុះ"លោកសម្បត្តិ
"ខ្ញុំសុំផ្ដាច់ពាក្យ"ម៉ូនីតានិយាយហើយក៏អោនមុខចុះបន្តិចនាងមិនហ៊ានសម្លឹងមុខពួកគាត់ចំទេ
"ហេតុអី?"លោកសម្បត្តិគាត់ភ្ញាក់ផ្អើលមិនស្ទើទេ នេះមានរឿងអី
"មានរឿងអីឬកូនហេតុអីក៏ចង់ផ្ដាច់ពាក្យ"អ្នកស្រីឃីមភ្ញាក់ដូចគេទះ10កំភ្លៀងអញ្ចឹងនេះមានរឿងអីដល់ថ្នាក់ណាទៅបានជាកូនប្រសារគាត់មកសុំផ្ដាច់ពាក្យបែបនៀគ
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
