ព្រះអាទិត្យចាប់ផ្ដើមរះនៅទិសខាងកើត បញ្ចេញពន្លឺរស្មើដាស់អស់សត្វបក្សាបក្សី អារុក្ខអារក្សមនុស្សសត្វទាំងឡាយអោយក្រោកពីការលង់លង់
នៅព្រឹកនេះហ្វៀលឡិចទៅក្រុមហ៊ុនជាមួយប៉ារបស់នាយហាត់ការងារអោយស្ទាត់ជំនាញ ព្រោះនៅតែ1អាទិត្យទៀតទេដល់ថ្ងៃប្រកាសលទ្ធផលរបស់គេហើយ ពេលដែលប្រកាសលទ្ធផលហើយលោកសម្បត្តិនឹងលើកហ្វៀលឡិចជាអគ្គនាយកក្រុបហ៊ុនផលិតស្រានេះ គាត់ទុកចិត្តទៅលើហ្វៀលឡិច គាត់ដឹងថានាយជាមនុស្សពូកែឆាប់ចេះឆាប់យល់ហើយក៏ឆាប់ចាប់បាន
"នេះជាដេនកូនចៅដៃស្ដាំរបស់ឯងណាហ្វៀលឡិច"
"សូមគោរពចៅហ្វាយ"ជេនមានអាយុត្រឹមតែ18ឆ្នាំប៉ុណ្ណោះ
"អ៊ឹម"ហ្វៀលឡិចគ្រាន់តែគ្រហ៊ឹមជាការដឹងឮ
"ធ្វើការងាររបស់ឯងទៅ ប៉ាទៅនិយាយការងារជាមួយភ្ញៀវសិន"លោកសម្បត្តិក៏ដើរចេញពីបន្ទប់នឹងបាត់ទៅ
«ដេន!»ហ្វៀលឡិច
«បាទចៅហ្វាយ»ដេន
«ឯងធ្វើការនៅទីនេះយូរឬនៅ»
«គឺមួយឆ្នាំហើយចៅហ្វាយ»ដេន
«តែមើលទៅឯងដូចជានៅក្មេងណាស់»ហ្វៀលឡិចសម្លឹងមើលទៅមុខរបស់ដេន
«តែខ្ញុំអាចធ្វើការងារទាំងនេះបានចៅហ្វាយ»ដេន
«អ៊ឹម»ហ្វៀលឡិចគ្រាន់តែគ្រហឹមហើយក៏ធ្វើការងាររបស់គេបន្តចំណែកដេនក៏ធ្វើការងារនាយដូចគ្នា
ងាកមកមើលម៉ូនីតាឯណេះវិញកំពុងនៅហាងពេជ្ររបស់ម៉ាក់ដោយថ្ងៃនេះនាងនៅតែឯងទេ ព្រោះអ្នកស្រីអនគាត់ទៅសមាគម៍ជួបជុំមិត្តភក្ដិរបស់គាត់បាត់ហើយ ម៉ូនីតានៅជាមួយនឹងបុគ្គលិកមិនមែនតែឯងសុទ្ធសាទទេ
«ហេឡូអ្នកនាង»កំពុងនៅអង្គុយសុខៗក៏មានភ្ញៀវប្រុសម្នាក់ចូលមក
«អរ សួស្ដីលោកតើលោកត្រូវការមើលពេជ្រម៉ូតអ្វីដែរ»ម៉ូនីតា
«មានពេជ្រត្បូងទទឹមដែរទេស្រីស្អាត»boy
«ចាស៎គឺមានលោក នៅខាងនេះ សូមអញ្ជើញមើល»ម៉ូនីតាក៏ចង្អុលមកខាងឆ្វេងដៃរបស់នាងបង្ហាញពេជ្រទៅកាន់ភ្ញៀវ
«អ្នកនាងជាម្ចាស់ហាងឬ»មើលទៅរូបរាងបើប្រាប់ថាបុគ្គលិកក៏នាយមិនជឿដែេ
«ចាស៎ខ្ញុំកូនម្ចាស់ហាង»ម៉ូនីតា
«នាងស្អាតណាស់»boy
«ចាស៎អរគុណ»ម៉ូនីតា
«នាងស្អាត»បុរសនោះនៅតែនិយាយដដែលៗធ្វើអោយម៉ូនីតាឆ្ងល់មែនទែន
«អ...អឺ...លោក»
«ខ្ញុំស្រឡាញ់នាង»what bro?
«wahhh?លោកហាងខ្ញុំលក់ពេជ្រមិនមែនជាកន្លែងសារភាពស្នេហ៍ទេចាស៎»ម៉ូនីតាហួសចិត្តនឹងបុរសមិនស្គាល់ឈ្មោះម្នាក់នេះណាស់
«តែខ្ញុំស្រឡាញ់នាងហើយឃើញភ្លាមស្រឡាញ់ភ្លាមតែម្ដង ខ្ញុំមានឈ្មោះថា អេរិច»កុំអោយម៉ូនីតាមិនស្គាល់នាយ នាយក៏ប្រាប់ពីឈ្មោះរបស់នាយ
«លើកមកទិញពេជ្រឬមកញ៉ែអ្នកលក់ពេជ្រ»ម៉ូនីតាធុញអាប៉ិនេះដល់កំពូល មកធ្វើជាអ្នកលក់ពេជ្រជំនួសបុគ្គលិកថ្ងៃដំបូងប៉ះចំភ្ញៀវបែកៗចឹង
«ទាំង2»អេរិចនិយាយហើយក៏លូកដៃទៅចាប់ដៃម៉ូនីតា
«លែងដៃខ្ញុំ»ម៉ូនីតាក៏ក្រឡាស់ដៃចេញពីដៃអេរិចយ៉ាងលឿន
«អូស សុំទោសអ្នកនាង»អេរិច
«លោកឃើញទ្វានោះទេ?»ម៉ូនីតាចង្អុលទៅទ្វាច្រកចេញ
«ឃើញ»
«សូមអញ្ជើញចេញខ្ញុំមិនស្វាគមន៍ភ្ញៀវដូចជាលោកទេ»ម៉ូនីតាដាក់ផាំងៗធ្វើអោយអេរិចស្ពឹកមុខមិនស្ទើទេ
ពួកគេមិនដឹងនោះទេទង្វើនិងការសន្ទនារបស់ពួកគេត្រូវបានមើលដោយកែវភ្នែកមួយគូរសម្លឹងដោយការចងគំនុំ
« ហ៊ឹសឱកាសសងសឹកយើងបានមកដល់ហើយតើ»តើជាអ្នកណា???មាលា?ឬក៏លីនណា?
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
