ភាគ10 អារម្មណ៍អ្វី??

1 1 0
                                        

«ស្អប់ៗទៅខ្ញុំមិនបានអោយលោកមកស្រឡាញ់ខ្ញុំឯណាហើយលោកមិនដែលស្រឡាញ់ខ្ញុំស្រាប់ទៅហើយមិនចឹង»ម៉ូនីតា
«ចាំទុក ខ្ញុំស្អប់នាង ម៉ូ នី តា»ហ្វៀលឡិចលើកនេះហៅឈ្មោះៗម៉ូនីតាមួយៗច្បាស់ៗតែម្ដង
«បានខ្ញុំនឹងចាំទុក កុំអោយថ្ងៃណាមួយមកស្រឡាញ់ខ្ញុំនោះ ខ្ញុំនឹងខ្វះបេះដូងរបស់លោកមកច្របាច់ជាក់ជាមិនខាន»និតាយរួចម៉ូនីតាក៏ដើរចេញបាត់ទៅ គេមិនបានទៅចូលរៀនគួរទេ គេដើរចេញទៅខាងក្រៅរបងសាលារួចក៏ខលហៅពូជឿនអោយមកយក។ល។ ចំណែកឯហ្វៀលឡិចក៏មិនបានទៅរៀនគួរដែរ បន្ទាប់ពីម៉ូនីតាដើររចេញទៅ គេក៏ទៅយកម៉ូតូជិះទៅផ្ទះដូចគ្នា។
ថ្ងៃថ្មីក៏ឈានចូលមកដល់ ថ្ងៃនេះគឺប្លែកបន្តិចព្រោះថា នៅសាលារៀនមិនមានវត្តមានកញ្ញាម៉ូនីតាមកកង់ទីនទេ
ជាធម្មតារាល់ពេលព្រឹកមុនម៉ោងចូលរៀនសិស្សៗនាំគ្នតៅញ៉ាំនៅកង់ទន់ជាទម្លាប់ តែលើកនេះមកតែអេឡានិងសារ៉ា មិនបានឃើញម៉ូនីតាមកឡើយ ចំណែកឯហ្វៀលឡិចនិងមិត្តរបស់គេកំពុងតែអង្គុយញ៉ាំបាយ ក៏ឃើញថា ថ្ងៃនេះអេឡា និងសារ៉ាដើរមកតែ2នាក់ប៉ុណ្ណោះចុះឯណាម្នាក់ទៀត?
«អេឡា ឯម៉ូនីតា ម៉េចក៏មកតែ2នាក់ចឹង»អាយរ៉ូក៏សួរទៅអេឡា
«ម៉ូនីតាតេប្រាប់ខ្ញុំថាឈឺដៃគេ គេមិនបានមករៀនទេថ្ងៃនេះ»អេឡានិយាយរួចភ្នែកក៏ដៀងមើលទៅហ្វៀលឡិចដែលអង្គុយឈ្ងោកញ៉ាំបាយមិនខ្ចីមាត់រកអ្នកណា
«ដៃរបស់គេកើតអី»ដេវីត
«សួរមិត្តរបស់លោកទៅ»សារ៉ាក៏ឆ្លើយទៅវិញ រួចនាងក៏បែមកញ៉ាំបាយរបស់ខ្លួន ព្រោះបន្តិចទៀតដល់ម៉ោងចូលរៀនហើយ
បន្តិចក្រោយមកហ្វៀលឡិចក៏បានងើបចេញពីតុដើរសំដៅទៅកាន់ថ្នាក់រៀនរបស់គេ ដោយមិនបាននិយាយរកអ្នកណាឡើយដែលធ្វើអោយមិត្តគេទាំង3ឆ្ងល់តែម្ដង
«ពួកហែងគិតថាអាឡិចវាកើតអី?»ជេសាក៏សួរទៅកាន់មិត្តគេទាំង2
«ម៉ូនីតាអត់មកអត់គ្នាឈ្លោះទេដឹងបានវាស្ងាត់»អារ៉ូ
«ភូស/អួយ»សម្រែករបស់អាយរ៉ូបន្ទាប់ពីត្រូវមួយដៃរបស់ដេវីត
«ភ្លើណាស់ អានេះតែពួកយើងក៏វាមិននិយាយរកផង ហែងថាវាអត់គ្នាឈ្លោះ»ដេវីត
«បានហើយដល់ម៉ោងចូលរៀនហើយ»ជេសា
ពួកគេក៏បណ្ដើរគ្នាទៅកាន់ថ្នាក់រៀន នៅក្នុងថ្នាក់មានមនុស្សម្នាក់មិនខំស្ដាប់គ្រូពន្យល់ទេបែជា៖
«ហ៊ើយហេតុអីយើងត្រូវខ្វល់ពីគេ បារម្ភពីគេ ធ្វើអី គេកើតជារឿងរបស់គេទេតើ»គ្មានអ្នកណាក្រៅពីហ្វៀលឡិចទេមិនស្ដាប់គ្រូពន្យល់ទេបែជាអង្គុយគិតពីម៉ូនីតាទៅវិញ
មិនយូរប៉ុន្មានការបង្រៀនរបស់គ្រូ ពីមួយម៉ោងចូលមួយម៉ោងត្រូវបានបញ្ចប់នៅម៉ោង11:00ដល់ម៉ោងដែលសិស្សៗត្រូវចេញសម្រាកញ៉ាំបាយពេលថ្ងៃ
ថ្ងៃនេះហ្វៀលឡិចមិនបាននៅញ៉ាំបាយនៅសាលាទេគេទៅញ៉ាំបាយផ្ទះ ជិះម៉ូតូទៅផ្ទះនៅតាមផ្លូវគិតតែពីម៉ូនីតាមិនឈប់ចិត្តមួយចង់ទៅមើលចិត្តមួយប្រាប់ថាអត់ មនុស្សនេះគួរអោយស្អប់ណាស់ ធ្វើដំណើរអស់15នាទីគេក៏មកដល់ផ្ទះ ពេលថ្ងៃបែបនេះអ្នកស្រីឃីម និងលោកសម្បត្តិមិននៅផ្ទះទេ លោកសម្បត្តិនៅធ្វើការរបស់គាត់នៅក្រុមហ៊ុន ចំណែកអ្នកស្រឃីមវិញកំពុងតែនៅហាងមើលភ្ញៀវអាណោះ ពួកគាត់សិតតែមមាញឹកនឹងការងារ
   បន្ទាប់ពីយកម៉ូតូទៅទុកហើយគេក៏ដើរចូលគ្នាផ្ទះ
«អុស!លោកប្រុសតូចមកផ្ទះហេតុអ្វីមិនប្រាប់អ៊ុំ ស្រួលអ៊ុំបានធ្វើម្ហូបទុកអោយ លោកប្រុសតូចមកមិនអោយដំណឹងបែបនេះអ៊ុំមិនបានត្រៀមអ្វីទេ»អ៊ុំយីម ដែលជាមេដោះប្រចាំការនៅក្នុងផ្ទះនេះ
«មិនអីទេអ៊ុំ មិនបាច់ធ្វើអ្វីទេ ចាំខ្ញុំរកអីញ៉ាំខ្លួនឯងក៏បាន មិនរំខានអ៊ុំទេ»និយាយហើយហ្វៀលឡិចក៏ឡើងទៅបន្ទប់របស់គេនៅជាន់ខាងលើបាត់ទៅ
«គួរតែឆាតទៅសួរឬក៏អត់»ចូលបន្ទប់ភ្លាមហ្វៀលឡិចក៏ទាញទូរស័ព្ទមកមើលឆាតម៉ូនីតាភ្លាម
«តែម្សិលមិញយើងក្ដាប់ដៃគេខ្លាំងដែរ ចឹងក៏អាចជាកំហុសយើង ហ៊ើយឆាតទៅសួរបន្តិចប្រហែលមិនអីទេ»គិតចុះគិតឡើងក៏សម្រេចចិត្តឆាតទៅសួរម៉ូនីតា
[កញ្ចាញ់ច្រាស]ហ្វៀលឡិចក៏ផ្ញើសារទៅកាន់ម៉ូនីតា ឆាតទៅសួរសុខទុក្ខគេតែមើលហៅឈ្មោះគេចុះ
 
  ងាកមកមើលខាងម៉ូនីតាឯណេះវិញកំពុងតែអង្គុយញ៉ាំបាយថ្ងៃត្រង់ ញ៉ាំបាយបណ្ដើរមើលទូរស័ព្ទបណ្ដើរ ក៏ស្រាប់តែឃើញឆាតនរណាមិនដឹងលោតមក នាងក៏ចុចចូលមើល
  (នៅក្នុងឆាត)
[កញ្ចាញ់ច្រាស]
«ឆុយ អាខោននេះធ្លាប់ឆាតមកយើងកាលពីប៉ុន្មានថ្ងៃមុនតើ អេស៎នេះហៅយើងកញ្ចាញ់ច្រាសផង ច្បាស់ណាស់ថាជាអាប៉ិហ្វៀលឡិចនឹងមិនខាន»ម៉ូនីតាគ្រាន់តែឃើញនាងដឹងបាត់ទៅហើយថាជាអ្នកណា ព្រោះក្រៅពីហ្វៀលឡិចគ្មានអ្នកណាហៅនាងបែបនឹងទេ
[ច្រាសឪហែង]កំពុងតែខឹងរឿងម្សិលមិញមិនទាន់បាត់ផង នៅឆាតមកទៀត ម៉ូនីតាជេរយតែម្ដង
[ចុម!លេងជេរឪផង]ហ្វៀលឡិច
[ហើយវាយ៉ាងម៉េចលោកឯង ខ្ញុំមិនបានទៅរៀនមួយព្រឹក មិនបានឈ្លោះជាមួយខ្ញុំ ក៏ឆាតមកឈ្លោះខ្ញុំនៅក្នុងឆាតទៀត]
[ខ្ញុំមិនបានចង់ឈ្លោះជាមួយនាងទេ]ហ្វៀលឡិច
[បើមិនឈ្លោះរករឿង តើជាស្អីវិញ]ម៉ូនីតា
[ខ្ញ..ខ្ញុំគ្រាន់តែចង់]និយាយដល់ត្រឹមនេះគេក៏អាក់បន្តិច
[ចង់ស្អី?]ម៉ូនីតា
[គឺចង់សុំទោសនាង រឿងកាលពីម្សិលមិញ]ហ្វៀលឡិច
[រឿងអី?]តាមពិតនាងដឹងថាហ្វៀលឡិចសំដៅលើរឿងអ្វី នាងគ្រាន់តែសួរធ្វើពើតែប៉ុណ្ណោះ
[ម្សិលមិញខ្ញុំបានក្ដាប់ដៃរបស់នាងខ្លាំង ខ្ញុំដឹងថាខ្ញុំធ្វើខុស ព្រោះតែខ្ញុំខឹងនាងខ្លាំងពេក ទើបគ្រប់គ្រងខ្លួនឯងមិនបាន]ហ្វៀលឡិចនិយាយទាំងដឹងកំហុស
[លោកមានចេតនាធ្វើបាបខ្ញុំ មកសុំទោសខ្ញុំធ្វើអី]ម៉ូនីតា
[ខ្ញុំគ្មានចេតនាទេ អោយខ្ញុំស្បថក៏បានដែរ ខ្ញុំសុំទោសមែនណា ]ហ្វៀលឡិច
[ខ្ញុំគ្មានទោសអោយលោកទេ]ម៉ូនីតាក៏ឆ្លើយតបទៅហ្វៀលឡិចរួចនាងក៏បិទទូរស័ព្ទទុកបាត់ទៅ នាងមិនចង់និយាយអ្វីជាមួយនឹងហ្វៀលឡិចទៀតទេ ក្ដាប់កដៃរបស់នាងស៊ឹងតែបាក់ឆ្អឹងទៅហើយ រួចក៏មកពោលពាក្យសុំទោស គិតថាសុំទោសហើយដៃរបស់នាងនឹងលែងឈឺមែនទេ

Sunflowers 🌻

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now