ភាគ 27 ថ្ងៃប្រឡងបាក់ឌុបបញ្ចប់

2 1 0
                                        

ការប្រឡងចេះតែប្រព្រឹត្តទៅយ៉ាងរលូន ដូចជាគ្មានបញ្ហាអ្វីនោះទេ ។ពីមួយកន្លងផុតទៅមួយម៉ោងជាបន្តបន្ទាប់មកទល់ពេលនេះគឺម៉ោង11ហើយដល់ម៉ោងដែលសិស្សត្រូវចេញសម្រាកញ៉ាំបាយហើយ។បន្ទាប់ពីចេញពីប្រឡងហ្វៀលឡិចនិងគ្នីគ្នារបស់នាយរួមទាំងម៉ូនីតា សារ៉ា អេឡាគឺពួកគេបានធ្វើដំណើរទៅញ៉ាំបាយនៅកន្លែងដដែល
«នែ៎ៗគ្នាយើង ព្រឹកនេះវិញាសារចេញមកយើងធ្វើបានទាំងអស់ណា»អង្គុយភ្លាមសារ៉ានិយាយភ្លាម
«Wowអនាគតសិស្សនិទ្ទេសAតើនេះ»ម៉ូនីតា
«ពូកែហ្មងហាស៎my cr»ដេវីត
«អ៊ែក»គ្រាន់ឮពាក្យក្រាសហើយសារ៉ាចង់ឈ្លក់ទឹកមាត់
«ហេវបាយ»ជេសា
«គេលើកមកហើយនួក»អាយរ៉ូ
ពេលដែលខាងបុគ្គលិកលើកម្ហូបមកពួកគេក៏មិនចាំយូរដែរគឺនាំគ្នាប្រញ៉ាប់ញ៉ាំ អាងនឹងឆាប់បានទៅមើលមេរៀនវិញ។ប្រហែលជា15នាទីពួកគេក៏ញ៉ាំរួចហើយក៏ត្រឡប់ទៅមណ្ឌលប្រឡងវិញ ថ្ងៃនេះម្នាក់ៗពុំសូវនិយាយជាមួយគ្នាទេរវល់មើលមេរៀនរាងៗខ្លួន មើលបានប្រហែលជា1ម៉ោងពួកគេក៏ដល់ម៉ោងចូលប្រឡងវិញ
«កាតឿធ្វើអោយបានល្អណា»មុននឹងចូលទៅបន្ទប់ប្រឡងហ្វៀលឡិចក៏ឈ្លៀតនិយាយទៅម៉ូនីតា
«ដឹងហើយអាត្នោត»ឆ្លើយទៅហ្វៀលឡិចហើយនាងក៏ដើរចូលទៅក្នុងបន្ទប់បាត់ទៅ

(កាត់ៗកន្លែងនឹងខ្លះទៅadminអត់សូវដឹងពីការប្រឡងនឹងម៉ានទេសុំទោសណាអ្នកអានទាំងអស់គ្នា🥹🙏🏻)
មកទល់ពេលនេះគឺម៉ោង5:00ដល់ម៉ោងដែលសិស្សគ្រប់គ្នាចេញពីប្រឡងហើយ។ហ្វៀលឡិចនិងគ្នីរបស់នាយរួមទាំងគ្នីគ្នារបស់ម៉ូនីតា ពួកគេនៅឈរជុំគ្នានៅមុខមណ្ឌល ចាំទៅផ្ទះទាំងអស់គ្នា
«ទីបំផុតការប្រឡងត្រូវបានបញ្ចប់ហើយ»ម៉ូនីតាក៏និយាយឡើងទាំងត្រេកអរជាពន់ពេក
«ដូចចេញពីគុកចឹង»ហ្វៀលឡិច
«ហែងធ្លាប់ជាប់គុក?»ជេសា
«អត់ផង»ហ្វៀលឡិច
«ស្អែកជប់លាងហី អបអរពេលប្រឡងចប់»អេឡា
«ផឹកមែន»សារ៉ា
«នឹងហៃ»ដេវីត
«ចុះពេលដឹងលទ្ធផល?»ហ្វៀលឡិច
«ជប់លាងទៀត»អេឡា
«ចុះបើធ្លាក់»អាយរ៉ូ
«ធ្លាក់ផឹកសេដជាប់ផឹកអបអរ»ម៉ូនីតា និយាយទៅជាប់ក៏ផឹកធ្លាក់ក៏ផឹកចាស៎
«ញាក់ឆាច់ហ្មងហា៎មិត្ត»សារ៉ា
«ឡូវសម្រេចថាជប់លាងនៅឯណា»ជេសាក៏សួរឮតែជប់លាងមួយថ្ងៃហើយតែមិនដឹងទៅជប់លាងនៅឯណា
«នៅផ្ទះលំហែយើងក្បែរជាយក្រុងល្អទេ»ហ្វៀលឡិច
«ស្អីហា៎!ហែងមានផ្ទះលំហែពីកាល់?»ដេវីត ស្គាល់គ្នាយូរហើយតែមិនដែលដឹងថាហ្វៀលឡិចមានផ្ទះលំហែសោះ
«ទើបធ្វើហើយមួយអាទិត្យមុន»ហ្វៀលឡិច
«ធ្វើនឹងលុយប្រូឯងឬលុយប៉ាប្រូឯង»ម៉ូនីតា
«លុយបងស៊ីសខ្ជូត បងសន្សំនិងលុយដែលជួយការងារប៉ា បានពីការបណ្ដាក់ទុនអីនឹង »ហ្វៀលឡិច
«ដឹងហើយលោកកូនមហាសេដ្ឋី»អាយរ៉ូ
«ស្អែកជុំគ្នានៅនឹងចាប់ពីម៉ោង12ទៅចាំយើងទម្លាក់ទីតាំង(Location)អោយ»ហ្វៀលឡិច
«ok»ទាំងអស់គ្នាក៏យល់ស្រប រួចពួកគេក៏នាំគ្នាទៅផ្ទះរាងខ្លួន ដោយថ្ងៃនេះម៉ូនីតាបដិសេដនិងហ្វៀលឡិចដែលចង់ចង់ជូននាងទៅផ្ទះ

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now