បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ហ្វៀលឡិចក៏ដើរចេញទៅដោយមិនបានឃើញម៉ូនីតាអង្គុយនៅតុក្បែរតារាងឡើយ ឃើញតែ សារ៉ានិងអេឡាប៉ុណ្ណោះ នាយក៏ដើរទៅរកសួរស្រាប់តែ
«ព្រូស»
«អួយ បែកជង្គង់បែកមុខហើយទេដឹងអាកាបាញ់ណាធាក់អញ»គ្រាន់តែងាកមកភ្លាមក៏ឃើញម៉ូនីតាឈរសម្លក់នាយរួចទៅហើយ
«គឺខ្ញុំយ៉ាងម៉េច »ម៉ូនីតា
«ហើយថីបានជានាងមកធាក់ខ្ញុំ ព្រាយខ្លាចូលសណ្ឋិតទៀតហើយមែន»ហ្វៀលឡិចរាងចង់ខឹងបន្តិចៗសុខៗក៏មកហក់ធាក់នាយឡើងដួលផ្កាប់មុខ
«លោកធ្វើអីម៉េចក៏ឆាប់ភ្លេចម៉្លេះ»ម៉ូនីតា
«ហើយខ្ញុំទៅធ្វើអីនាង»ហ្វៀលឡិច
«មិនដឹងខ្លួនទៀត មកពីលោកនឹងធ្វើអោយបងសុងយ៉ុលបដិសេដ្ឋនឹងខ្ញុំ លោកឯងសប្បាយចិត្តណាស់ទៅហែស៎ហើយនៅមកលេងបាល់ឈ្នះក្រាសរបស់ខ្ញុំទៀត លោកអាក្រក់ណាស់ ខ្ញុំស្អប់ៗ ស្អប់លោកខ្លាំងណាស់ »ម៉ូនីតាស្រែកដាក់ត្រចៀកហ្វៀលឡិចតែម្ដង
«បែបនេះហើយទើបខ្ញុំសប្បាយចិត្ត តែប៉ុណ្ណេះនាងលែងបានសារភាពស្នេហ៍ទៀតហើយ»ហ្វៀលឡិចក៏ដើរចេញទៅបាត់ បន្សល់នៅតែម៉ូនីតាដែលដាក់គូទអង្គុយខូចចិត្ត
«ហើយរឿងនឹងវាយ៉ាងម៉េច»អេឡា
«ហឺៗឯងដឹងទេក្រាសរបស់យើងបានបដិសេដ្ឋនឹងយើងគាត់ជឿអាប៉ិហ្វៀលឡិចថាយើងនឹងជាសង្សារអាប៉ិហ្វៀលឡិច ហឹកៗ អាប៉ិខ្មោចឆៅនឹងវាប្រាប់ក្រាសយើងថាវានឹងសង្សារយើង »ម៉ូនីតាខូចចិត្តផងយំផង តែដូចអត់មានចេញទឹកភ្នែកសោះ
«OMGតិចប្រូហ្វៀលឡិចលួចស្រឡាញ់ឯងទៅ»សារ៉ា
«ភូស»??
«អួយ ហើយថីបានមកទះយើងមីk'ta»សារ៉ា ធ្វើមុចជូរហូញតែម្ដងថីបានមកទះនាងចឹង
«កុំអោយយើងឮឯងនិយាយថាអាប៉ិមុខត្រីឆ្លូញនោះស្លាញ់យើងឬថាយើងស្លាញ់គេអោយសោះ យើងស្អប់អាប៉ិនឹងណាស់»ម៉ូនីតា
«ទៅៗយើងមិននិយាយទៀតទេ នាងតាសម្អុយនេះចេះទះយើងចឹងទៅកើត»សារ៉ា
«ម៉ោង5ហើយពួកយើងទៅផ្ទះទៅ»អេឡា
«អ៊ឹមតោះ»សារ៉ា
ពួកគេក៏នាំគ្នាធ្វើដំណើរទៅផ្ទះ ដោយសារ៉ាជាបើកបរដដែល នៅក្នុងឡានមានសភាពស្ងាត់គ្មាននរណានិយាយអ្វីទេ សារ៉ាផ្ដោតលើការបើកបររបស់នាង ឯអេឡានិងម៉ូនីតាក៏អង្គុយចុចទូរស័ព្ទរាងខ្លួន ។ បន្ទាប់ពីធ្វើដំណើរអស់20នាទីឡានក៏មកដល់មុខផ្ទះម៉ូនីតា
«អរគុណហើយឯង»ម៉ូនីតាចុះពីលើឡានរួចក៏ដើរចូលទៅក្នុងបាត់ទៅ ចំណែកអេឡានិងសារ៉ាក៏ចេញឡានទៅផ្ទះរបស់ពួកគេរាងៗខ្លួួន
«ប៉ាម៉ាក់ លោកប៉ាមកហើយនឹកណាក់នៀគ»ម៉ូនីតាដើរចូលក្នុងផ្ទះក៏ឃើញអ្នកស្រីអន និងលោកសារ៉ាត់ កំពុងតែអង្គុយនៅលើសាឡុង
«មិនបាច់មកអោបយកចិត្តប៉ាទេ ទើបតែមកពីណាហា៎ស»លោកសារ៉ាត់
«ប៉ាហ៎ កូនគ្រាន់តែនឹកប៉ាតើ ប៉ាអត់នឹកកូនទេហ៎»ម៉ូនីតា
«ប៉ានឹកតើ តែកូនទើបតែមកពីណា»លោកសារ៉ាត់
«កូនមកពីមើលគេប្រកួតបាល់នឹងណាប៉ា»ម៉ូនីតា
«ម៉ូនីតាស្អែកថ្ងៃអាទិត្យកូនមានរវល់ទៅណាទេ?»អ្នកស្រីអនដែលអង្គុយស្ដាប់ឪពុកកូនគេនិយាយគ្នាហើយគាត់ក៏សួរឡើង
«ចាស៎ម៉ាក់គឺអត់មានរវល់ទៅណាទេ មានអីឬម៉ាក់?»ម៉ូនីតា
«ស្អែកនេះម៉ាក់មានណាត់ជាមួយមិត្តភក្ដិរបស់ម៉ាក់និងកូនប្រុសរបស់គេ ម៉ាក់ចង់នាំកូនទៅដែរ អោយស្គាល់គ្នានឹងណា»អ្នកស្រីអន
«ចឹងទេឬម៉ាក់ មិនទៅមិនបានទេឬម៉ាក់»ម៉ូនីតា នាងមិនចង់ទៅទេ
«មិនបានទេ បើកូនមិនរវល់អីផង ត្រូវតែទៅ»អ្នកស្រីអនគាត់ចង់ណែនាំកូនគាត់អោយមិត្តភក្ដិគាត់ស្គាល់
«ហូយ៎ម៉ាក់ ទៅក៏បានដែរ»ម៉ូនីតាឆ្លើយទាំងចិត្តមិនចង់
កាត់មើលនៅឯភូមិគ្រឹះរបស់គ្រួសារដូណាតុនវិញ ដូណាតុនគឺជាត្រកូលរបស់ហ្វៀលឡិច គាត់ជាលោកតារបស់ហ្វៀលឡិច ដែលជាឪពុករបស់លោកសម្បត្តិ
«អូន បងឮថាស្អែកមានណាត់មែនទេ តើជាអ្នកណាទៅ»លោកសម្បត្តិបានសួរទៅប្រពន្ធរបស់គាត់ ព្រោះឮនិយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹង
«ចាស៎លោកបង គឺមានណាត់ជាមួយ អ្នកស្រីអន នឹងណាលោកបង ហើយក៏ចង់ណែនាំកូនៗអោយស្គាល់គ្នាផង»អ្នកស្រីឃីម
«នេះកុំប្រាប់ណាថាចង់ផ្សំផ្គុំកូនឡិចនិងកូនអ្នកស្រីអន»លោកសម្បត្តិគាត់ចាប់ផ្ដើមសង្ស័យ
«ប្រាកដជាបែបនឹងហើយ យ៉ាងម៉េចឬលោកបងជំទាស់?»អ្នកស្រីឃីម
«ទេៗបងម៉េចនឹងអាចជំទាស់ប្រពន្ធបងនោះ អូនចង់ធ្វើអីក៏ធ្វើទៅ អោយតែអូនគិតថាត្រឹមត្រូវ»ពិតណាស់មិនថាអ្នកស្រីឃីមចង់ធ្វើអ្វីទេ លោកតែងតែស្របតាមប្រពន្ធជានិច្ច ព្រោះគាត់ដឹងថាអ្វីដែលប្រពន្ធគាត់ធ្វើសុទ្ធតែជារឿងដែលត្រឹមត្រូវ។
កំពុងជជែកគ្នាសុខៗស្រាប់តែឮសម្លេងម៉ូតូជិះចូលមកខាងក្នុងនៃភូមិគ្រឹះ សម្លេងម៉ូតូនេះគ្មានអ្នកណាក្រៅពី ហ្វៀលឡិច ដូណាតុន នឹងទេ ពេលចេញពីលេងបាល់គេក៏ទៅអង្គុយលេងនៅកោះនរាជាមួយមិត្តរបស់គេ មួយសន្ទុះទើបត្រឡប់មកផ្ទះវិញ ។ បន្ទាប់ពីទុកម៉ូតូហើយគេក៏ដើរចូលមកក្នុងផ្ទះ
«អរ ហ្វៀលឡិចមកហើយហីកូន មកនេះបន្តិចម៉ាក់មានរឿងចង់និយាយ»គ្រាន់តែឃើញហ្វៀលឡិចដើរមកភ្លាមអ្នកស្រីឃីមក៏ប្រញ៉ាប់ឃាត់
«មានការអ្វីឬម៉ាក់»ហ្វៀលឡិច
«អង្គុយសិនមកចាំម៉ាក់ប្រាប់»ហ្វៀលឡិចក៏ចូលទៅអង្គុយជិតប៉ារបស់គេ
«គឺចេះទេ ព្រឹកស្អែកនេះម៉ាក់មានណាត់ជាមួយនឹងមិត្តភក្ដិរបស់ម៉ាក់ជាមួយនឹងកូនស្រីរបស់គាត់ ម៉ាក់ចង់នាំកូនទៅដែរដើម្បីអោយមីងរបស់កូនបានស្គាល់»អ្នកស្រីឃីម មិនបានប្រាប់ពីគំនិតរបស់គាត់ដែលចង់ផ្សំផ្គុំនឹងទេ ខ្លាចកូនប្រុសក្បាលរឹងរបស់គាត់នឹងមិនទៅ
«ម៉ាក់ ប៉ុន្តែ»ហ្វៀលឡិចរៀបនឹងប្រកែកទៅហើយ
«គ្មានតែស្ករអ្វីទាំងអស់ស្អែកឯងជាអ្នកបើកឡានអោយម៉ាក់»អ្នកស្រីឃីម និយាយដាច់អហង្ការតែម្ដង
«ប៉ា»ចាប់ផ្ដើមហៅប៉ាអោយជួយហើយ
«ប៉ាតាមម៉ាក់ឯង»ឃើញទេសូម្បីតែលោកសម្បត្តិក៏តាមភរិយាគាត់ដែរ
«ហ៊ឹស»ដោយខឹងចិត្តធ្វើអីមិនបានហ្វៀលឡិចក៏ឡើងទៅបន្ទប់របស់គេបាត់ទៅ
«មើលកូនបងចុះ»អ្នកស្រីឃីមក្រោយហ្វៀលឡិចឡើងទៅបន្ទប់បាត់ក៏និយាយឡើង
«កូនអីតែបង កូនអូនដែរសោះ»កូនដូចតែគ្នាសោះ ពេលកូនខូចបែជាលើកដាក់គាត់ទៅវិញ
Sunflower 🌻
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
