ភាគ31 ស៊ុបប្រាយខ្នាតធំ

1 1 0
                                        

  កាត់មកពេលព្រឹកថ្ងៃថ្មី គ្រួសារហ្វៀលឡិចកំពុងតែម្នីម្នារូតរះរៀបចំបណ្ដារការរបស់របរខ្លះៗយកទៅផ្ញើរគ្រួសារលោកសារ៉ាត់ ទម្រាំតែរៀបចំហើយចូលម៉ោង8បាត់ទៅហើយ ។គ្រួសារលោកសម្បត្តិក៏បានចេញដំណើរទៅផ្ទះលោកសារ៉ាត់ ធ្វើដំណើរអស់រយៈពេលកន្លះម៉ោង ពួកគាត់ក៏មកដល់
«តីត តីត»
«អ្នកណាមកនឹងបង»អ្នកស្រីអនថ្ងៃនេះគាត់មិនទៅហាងទេ លោកសារ៉ាត់ក៏ដូចគ្នា
«ចាំបងទៅមើល»លោកសារ៉ាត់ក៏ដើរទៅខាងមុខផ្ទះថួចក៏បើកទ្វា
«សម្បត្តិទេឬ»លោកសារ៉ាត់និងលោកសម្បត្តិជាអ្នករួមភាគហ៊ុនជាមួយគ្នា ក៏ជាមិត្តភក្ដិគ្នាផងដែរ
«មិនអញ្ជើញយើងចូលក្នុងទេ»លោកសម្បត្តិ
«តោះៗចូលមកខាងក្នុងសិនមក»លោកសារ៉ាត់
«អូនមានភ្ញៀវមក»លោកសារ៉ាត់ក៏ស្រែកប្រាប់ប្រពន្ធរបស់គាត់
«អាឃីម លោកបងសម្បត្តិ ហ្វៀលឡិចក៏មកដែរ»អ្នកស្រីអនងាកទៅហើយគាត់ភ្ញាក់ផ្អើលណាស់ នេះមានរឿងអីឬទើបបានជាមកទាំងគ្រួសារបែបនេះ
«មានការអីហែស៎ទើបបានជាមកទាំងគ្រួសារបែបនេះ»លោកសារ៉ាត់ដាក់គូទអង្គុយចុះ រួចក៏សួរទៅលោកសម្បត្តិ
«ប្រាកដជាមានការសំខាន់ហើយ»លោកសម្បត្តិ
«មានការសំខាន់អ្វីទៅលោកបង»អ្នកស្រីអន
«អ្នកមីង ចុះឯណាម៉ូនីតា»ហ្វៀលឡិច អង្គុយមួយសន្ទុះហើយដូចជាមិនឃើញម៉ូនីតាសោះ
«អរម៉ូនីតានៅលើក្នុងបន្ទប់ជាន់ខាងលើឯណោះ ក្មួយឡើងទៅគោះទ្វាហៅបន្តិចទៅ»អ្នកស្រីអនគាត់ដឹងហើយថា2នាក់នឹងសង្សារគ្នា
«អ្នកម៉ាក់»ហ្វៀលឡិចរៀបនឹងដើរទៅហើយម៉ូនីតាក៏ចុះមកល្មម តែទឹកមុខភ្ញាក់ផ្អើលមិនស្ទើទេនេះហ្វៀលឡិចមកលេងមែនទែនឬនាំទាំងប៉ាម៉ាក់មកទៀត
«ជម្រាបសួរប៉ាអ៊ុំ ប៉ាអ៊ុំទៅកូន»អ្នកស្រីអន
«ជម្រាបសួរម៉ាក់អ៊ុំ ជម្រាបសួរប៉ាអ៊ុំ»ម៉ូនីតា
«អីយ៉ា!កូនប្រសារប៉ា»លោកសម្បត្តិឃើញម៉ូនីតាភ្លាមពេញចិត្តពេញថ្លើមតែម្ដង
«លើកដៃថ្វាយព្រះកូន»អ្នកស្រីឃីម
«ចុះអត់ជម្រាបសួរបងទេ»ហ្វៀលឡិច
«អត់ចង់»ម៉ូនីតា
«តោះឥឡូវចូលសាច់ការវិញ គឺអញ្ចេះទេ យើងចង់មកដណ្ដឹងម៉ូនូតាអោយហ្វៀលឡិចកូនប្រុសតែមួយគត់របស់យើង»លោកសម្បត្តិក៏និយាយពីគោលបំណងរបស់គាត់ដែលមកទីនេះ
«យើងមិនលើកអោយ»លោកសារ៉ាត់
«ប៉ាក្មេកប្រយ័ត្នខ្ញុំដុតផ្ទះចោលណា»ហ្វៀលឡិច
«យើស ឯងហ៊ានហេស៎»លោកសារ៉ាត់ងាកមើលមុខហ្វៀលឡិចខ្វាច់ យីក្មេងនេះសម្ដីអស់ទាស់
«ហ្វៀលឡិចម្ដេចនិយាយដាក់ពូបែបនេះ»អ្នកស្រីឃីម ប្រញ៉ាប់ស្ដីអោយ មកដណ្ដឹងកូនគេលេងសុទ្ធតែគម្រាមដុតផ្ទះគេ អាណាគេលើកអោយលោក
«ហិហិខ្ញុំនិយាយទេលោកពូ»ហ្វៀលឡិចក៏ធ្វើជាសើចបន្លប់កុំអោយអនាគតឳក្មេកខឹងទាន់
«ឡូវម៉ាអននិងលោកបងគិតយ៉ាងណា ព្រមឬអត់ បណ្ដាការ500000$ និងភូមិគ្រឹះមួយជាចំណងដៃ»អ្នកស្រីឃីម
«យើងដឹងតែលើកអោយហើយ»អ្នកស្រីអន
«ប៉ាខ្ញុំចង់ភ្ជាប់ពាក្យឡូវ»ហ្វៀលឡិច
«បើភ្ជាប់ពាក្យទុកសិនឯងគិតយ៉ាងម៉េចសារ៉ាត់»លោកសម្បត្តិ
«មានអីសម្រចទៅលើកូនៗទេថាចង់ភ្ជាប់ពាក្យពេលណា»លោកសារ៉ាត់
«ខ្ញុំថាចាំដល់ថ្ងៃប្រកាសលទ្ធផលសិនទៅប៉ា»ម៉ូនីតា
«បងក៏គិតចឹងដែរ»ហ្វៀលឡិច
«បើអញ្ចឹងសម្រេចតាមនឹងទៅចុះណា»អ្នកស្រីឃីម
«នឹងហើយតាមនឹងទៅចុះ»
«ប៉ាក្មេកម៉ាក់ក្មេកថ្ងៃនឹងខ្ញុំសុំនាំម៉ូនីតាទៅដើរលេង»ហ្វៀលឡិច
«អើៗមើលប្អូនផង»លោកសារ៉ាត់
«បាទប៉ា»ហ្វៀលឡិច
បន្ទាប់ពីនិយាយគ្នាចប់សព្វគ្រប់ហើយលោកសម្បត្តិនិងភរិយាក៏ត្រឡប់ទៅផ្ទះវិញហ្វៀលឡិចក៏ទៅដែរទៅប្ដូរខោអាវទៅដើរលេងនោះអី

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now