ភាគ4 ឈ្លោះមិនដែលឈ្នះ

2 0 0
                                        

  ងាកមកខាងក្រុមហ្វៀលឡិចវិញ ក្រោយពីម៉ូនីតានឹងមិត្តរបស់នាងដើរទៅបាត់
«ឈ្លោះមិនដែលឈ្នះគេដដែល ហែងក៏ខំប្រឹងឈ្លោះម៉េះ»ជេសា
«យី!ម៉េចក៏ថាឈ្លោះមិនឈ្នះ»ហ្វៀលឡិច
«ហើយដែលមានលើកណាហែងឈ្លោះឈ្នះគេអត់?»
«អត់»ហ្វៀលឡិច
«ម៉ាអាប៉ាកាច់ ចឹងខំនិយាយដែរ»អាយរ៉ូ
«ពួកអាតាប៉ែមកដល់ម៉ោងចូលរៀនហើយ»ដេវីត
  ពួកគេក៏នាំគ្នាដើរចូលថ្នាក់វិញ នេះជាម៉ោងទី2ដែលជាមុខវិជ្ជា ជីវៈវិទ្យា
*នៅក្នុងថ្នាក់រៀន
«ប្អូនៗពួកយើងជិតដល់ថ្ងៃប្រឡងបាក់ឌុបហើយណាសល់តែពីរខែទៀតទេ ខំប្រឹងមើលមេរៀនធ្វើលំហាត់អោយបានច្រើន »អ្នកគ្រូជីវៈគាត់មានឈ្មោះថាអ្នកគ្រូលី
«ចាស៎អ្នកគ្រូ/បាទអ្នកគ្រូ»សិស្សៗទាំងអស់ក៏ឆ្លើយព្រមគ្នា
«ឡូវអ្នកគ្រូនឹងដាក់លំហាត់នេះអោយពួកយើងឡើងធ្វើម្ដងម្នាក់ៗ»អ្នកគ្រូលីក៏សរសេរប្រធានលំហាត់នៅលើក្ដាខៀន
«តោះ ម៉ូនីតា ឡើងមកធ្វើកំហាត់នេះ»អ្នកគ្រូលី
ម៉ូនីតាក៏បានងើបចេញពីតុរបស់នាងឡើងទៅធ្វើកំហាត់ លំហាត់ប៉ុណ្ណឹងៗម៉ូនីតាស៊ីផុយ ធ្វើតែ3នាទីហើយ ព្រោះនាងជាសិស្សពូកែជីៈនោះអី
«នេះអ្នកគ្រូហ្វឺតខ្ញុំដោះស្រាយលំហាត់រួចហើយ»ម៉ូនីតាក៏ប្រគល់ហ្វឺតអោយទៅអ្នកគ្រូលីវិញ
«គ្នាយើងមើលៗតើម៉ូនីតាធ្វើត្រូវឬអត់»អ្នកគ្រូលី
«ត្រូវ/ត្រូវអ្នកគ្រូ»សិស្ស
    បន្ទាប់មកអ្នកគ្រូលីក៏ដាក់លំហាត់ជាច្រើនអោយពួកគេឡើងធ្វើម្ដងម្នាក់ៗ រហូតជិតដល់ម៉ោង អ្នកគ្រូលីគាត់ចង់តេស្តសមត្ថភាពសិស្សមើល ថាចេះបានប៉ុណ្ណាហើយ។ ម៉ោងទីពីរក៏បានបញ្ចប់ហើយក៏ដល់ម៉ោង11:00ល្មម សិស្សៗក៏នាំគ្នារៀបចំអីវ៉ាន់ចេញទៅផ្ទះព្រោះថាថ្ងៃនេះជាថ្ងៃសៅរ៍ចុងសប្ដាហ៍មិនមានម៉ោងរៀនពេលថ្ងៃទេ គឺមានតែម៉ោងរៀនគួរពេលល្ងាចម៉ោង4-5-6-7។
  ថ្ងៃនេះម៉ូនីតាគឺជិះឡាន ព្រោះតែកុងឡានរបស់នាងត្រឡប់មកពីលេងស្រុកវិញហើយ
   ម៉ូនីតាកំពុងអង្គុតលើសាឡុងមើលទូរស័ព្ទស្រាប់តែឃើញសារ៉ាឆាតមក
នៅក្នុងឆាត
[ហេស៎អាតា ល្ងាចនេះទៅមើលគេប្រកួតបាល់ឬអត់]សារ៉ា
«ទៅមើលនៅឯណា?»ម៉ូនីតាផ្ញើសារតបទៅវិញ
  [នៅជិតវិមានឈ្នះៗ]សារ៉ា(អធ្យាស្រ័យចំពោះកន្លែងទីតាំងព្រោះនេះជាដាច់រឿងបែបប្រឌិត)
«ហ៊ើយយើងខ្ជិលណាស់ នៅផ្ទះកន្លះថ្ងៃយើងចង់ដេក»ម៉ូនីតា 
[តែក្រាសឯងក៏មកដែរណាលោកសុងយ៉ុលហ៎ ឯងសម្រេចចិត្តម្ដងទៀតទៅមើល]
«ហាស៎ឯងថាម៉េច ក្រាសយើងមកដែរ ហីយ៉ាបើបែបនេះយើងអត់ទៅមើលម្ដេចនឹងកើតទៅហក៎»ម៉ូនីតា
[យើងចេញទៅម៉ោង2ឯងរៀបចំទៅខ្លួនទៅចាំយើងបើកឡានទៅយកពីរនាក់អេឡា]
«okឯង»ម៉ូនីតា
ម៉ោង1ម៉ូនីតាក៏ចាប់ផ្ដើមងូតទឹកស្លៀកពាក់ និង makeup តិចតួចដើម្បីទៅមើលក្រាស់លេងបាល់ ថ្ងៃនេះនាងបានដាក់ចិត្តដាក់កាយទិញភេសជ្ជៈអោយក្រាសរបស់នាងទៀតផង ម៉ោង2ឡានរបស់សារ៉ាក៏មកដល់
«តីត តីត»សារ៉ាក៏វ៉ៃស៊ីផ្លេនៅខាងមុខភូមិគ្រឹះ(ក្រៅរបង)
«ផូស»
«អួយនាង អេឡា ហើយថីបានមកវាយក្បាលយើងហើយហាស៎»សារ៉ា
«ឯងជក់ខុសកញ្ចប់មែន ឯងស៊ីផ្លេនៅខាងក្រៅរបងនឹងវាឮដែរ មិនខលហៅវាមក»អេឡា ខ្នាញ់ពេកដាក់មួយដៃទៅ
«អើមែនភ្លេច !/អាឡូវមីk'taកាល់យាងចេញមកយើងនៅចាំនៅមុខភូមិគ្រឹះ»
[អើៗយើងចេញទៅហើយ]

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now