ភាគ9 សងសឹក

5 1 0
                                        

គ្រាន់តែឃើញមុខខ្លួនប្រឡាក់សុទ្ធតែធ្យូងភ្លាម ម៉ូនីតាក៏ដឹងបាត់ទៅហើយថាជាស្នាដៃអ្នកណា ហើយក៏ដឹងពីមូលហេតុដែលហ្វៀលឡិចហៅឈ្មោះនាងចំបែបនេះ ការពិតមកពីចង់ធ្វើបាបនាងសោះ
«អាយយយយយយយ»ម៉ូនីតាក៏ស្រែកឡើងផ្អើលអស់គ្រប់គ្នាដែលនៅទីនោះ ហើយមិនបាច់សួររកលោកគ្រូទេ គាត់ដើរចេញបាត់ហើយ
«ហ្វៀលឡិចចង្រៃ អាចៃយន្តហោះ»ថាហើយថាមនុស្សហ្វៀលឡិចនេះហែស៎ ដែលចេះហៅឈ្មោះគេត្រឹមត្រូវនោះ គ្មានអី ក្រៅពីធ្វើបាបគេនោះទេ
«អេឡា យន្តហោះមានចៃដែរឬ?អាយរ៉ូក៏សួរទៅកាន់អេឡាដែលអង្គុយរាយជីទល់មុខនាយ ធ្លាប់តែឮមានចៃឆ្កែ តែនេះឮចៃយន្តហោះទៀត
«យន្តហោះឯណាមានចៃនោះបងអាយរ៉ូ»អេឡេហៅអាយរ៉ូថាបងព្រោះអាយរ៉ូមានអាយុបងអេឡា1ឆ្នាំ ទោះរៀនថ្នាក់ទី12ដូចគ្នាតែអាយុពួកគេមិនដូចគ្នាទេ
«នាងស្រែកស្អីទៀតហើយ ចង់បែកក្រដាសត្រចៀកហើយនៀគ»ហ្វៀលឡិចធ្វើជាមិនដឹងមិនឮ
«អាត្រីក្រាញ់គ្រៀមស្រកា អាលោកឯងម្ដេចក៏យកធ្យូងមកប៉ាតមុខខ្ញុំហាស៎ បើខ្ញុំមិនបានវ៉ៃលោកឯងទេកុំហៅខ្ញុំថាម៉ូនីតាអោយសោះ!!!!»ម៉ូនីតា ក្ដៅដូចបាយពុះរួចក៏រកហក់វាយហ្វៀលឡិច តែហ្វៀលឡិចក៏លឿនណាស់ដែររត់ទៅបាត់យ៉ាងលឿន ឯម៉ូនីតាក៏រត់កាន់ដំបូងប៉ុនមេដៃដេញវ៉ៃហ្វៀលឡិច
«ឈប់ភ្លាម ហ្វៀលឡិច ដូ ណា តុន»ជើងរត់មាត់ស្រែកហៅគេអោយឈប់ ព្រោះកម្ពស់ត្រឹម1.60ដៃជើងខ្លីៗរត់មិនទាន់គេ
«ឈប់មានតែភ្លើ»ជើងចេះតែរត់ទៅមាត់ចេះតែស្រែកតប
«ឈប់អោយខ្ញុំវាយតាមសម្រួលភ្លាម»ម៉ូនីតា
«បើឈប់អោយនាងវាយដដែលខ្ញុំចាំបាច់រត់ធ្វើអី?»ជើងកាន់តែបន្ថែមល្បឿនមាត់ចេះតែស្រែកតបតមិនអោយចាញ់គ្នាទេ អោយនាយឈប់យ៉ាងម៉េចបើម៉ូនីតា ជើងរត់ មាត់ស្រែក ដៃកាន់ដំបងប៉ប៉ិនមេដៃឯណោះ ឈប់មានតែភ្លើ
«ខ្ញុំប្រាប់ថាអោយឈប់ណា លោកមានឮទេ»ម៉ូនីតា
«ឮតែមិនឈប់»ហ្វៀលឡិច
  ងាកមកមើលខាងរងដំណាំវិញលោកគ្រូដើរមកឃើញម៉ូនីតា កាន់ដំបងរត់ដេញវាយហ្វៀលឡិច គាត់ក៏ប្រញ៉ាប់ដើរមកសួរសិស្សៗដែលកំពុងតែរាយជីនោះ
«មានរឿងអីមែនទេ បានជាម៉ូនីតាដេញវាយហ្វៀលឡិច»លោកគ្រូក៏សួរទៅសិស្សទាំងអស់គ្នា
«ហ្វៀលឡិចយកធ្យូងប៉ាតមុខម៉ូនីតាលោកគ្រូ ទើបបានជាម៉ូនីតាខឹងហើយដេញវាយបែបនោះ»អេឡាក៏ឆ្លើយ
«យ៉ាប់ណាស់ពីរនាក់នេះ គ្មានថ្ងៃណាដែលថាមិនឈ្លោះគ្នាទេ»លោកគ្រូក្រវីក្បាលហួសចិត្តនឹងសិស្សគាត់2នាក់នេះមួយថ្ងៃៗឈ្លោះតែគ្នា ឆ្ងល់ណាស់អត់ចេះហត់ខ្លះទេអី?
«មែនតើលោកគ្រូ»សិស្សៗឯទៀតក៏ឆ្លើយឡើង
«ឈ្លោះៗចាំមើលតិចទៀត/ស្លាញ់គ្នា»លោកគ្រូនិយាយមិនទាន់ផុតផងសិស្សៗក៏នាំគ្នាបន្ថែមពីក្រោយដែលធ្វើអោយគ្រូងាកមកមើលមុខសិស្សៗយ៉ាងលឿន
«យី អីក៏ប៉ិនម៉្លេះ ពួកយើង»លោកគ្រូហួសចិត្តនឹងពីរនាក់នោះមិនទាន់បាត់ផង ឡូវមកហួសចិត្តនឹងសិស្សៗមួយថ្នាក់តែម្ដង ម្នាក់ៗស្នេហាពេញខ្លួន
   ម៉ោងកសិកម្មក៏បានកន្លងផុតទៅ រួចក៏ចូលដល់ម៉ោងគីមីម្ដង មុខវិជ្ជាគីមីមានរយៈពេល2ម៉ោងដូចគ្នា ម៉ោង2:00គ្រូមិនទាន់ចូលភ្លាមទេ ទាល់តែ10នាទីទើបគ្រូចូលបង្រៀនឆ្លៀតពេលនោះ ហ្វៀលឡិចក៏បានទិញសូកូឡាមួយប្រអប់យកទៅអោយមាលា គេតាំងចិត្តថានឹងសារភាពដាក់មាលា
«មាលាឈប់»មាលារៀបនឹងដើរចូលថ្នាក់ទៅហើយ ក៏ត្រូវឈប់ពេលឮហ្វៀលឡិចហៅ
«មានការអី»មាលា
«គឺនេះខ្ញុំទិញសូកូឡានេះមកអោយនាង ខ្ញុំមិនដឹងថានាងចូលចិត្តឬក៏អត់ទេ»ហ្វៀលឡិចក៏ហុចប្រអប់សូកូឡាអោយទៅមាលាសង្ឃឹមថាមាលានឹងសប្បាយចិត្តទទួលយកតែអ្វីៗមិនដូចការគិតរបស់គេទេ
«អរគុណលោកហើយតែខ្ញុំអត់យកទេ»មាលានិយាយរួចរៀបនឹងដើរចេញទៅហើយស្រាប់តែ
«ឈប់សិន ហេតុអី2ថ្ងៃនេះមាលាប្លែកខ្លាំងម្លេះ ហេតុអ្វីបានជានាងចេះតែគេចមុខពីខ្ញុំរហូតចឹង»ហ្វៀលឡិចនាយឆ្ងល់មែនទេហេតុអីមាលាប្ដូរអត្តចរិតបែបនេះកាលពីគេទៅនិយាយថ្ងៃដំបូងមិនមែនបែបនឹងទេ
«លោកឈប់ពាក់ព័ន្ធនឹងខ្ញុំទៅបានទេ ខ្ញុំមិនចង់ឆ្លងជំងឺed(អេដ)ពីលោកទាំងវ័យក្មេងទេ»មាលាក៏និយាយការពិតតែម្ដងដើម្បីកុំអោយហ្វៀលឡិចតាមមករំខាននាងទៀត
«នាងទៅដឹងមកពីណាថាខ្ញុំកើតed»ហ្វៀលឡិចឮមាលានិយាយហើយនាយកាន់តែឆ្ងល់ តើនាយកើតedបានយ៉ាងម៉េចទៅ ស្រីមិនដែលលេងផង ហើយក៏មិនបានទៅប្រឡូកប្រឡាកជាមួយនឹងអ្នកណាដែរ
«....»មាលាគ្រាន់តែមើកមុខហ្វៀលឡិចហើយមិនបានតបទេ នាងក៏ដើរចូលថ្នាក់បាត់ទៅ ចំណែកហ្វៀលពេលមាលាដើរចូលថ្នាក់បាត់គេក៏នឹកឃើញសម្ដីដែលម៉ូនីតានិងមាលានិយាយគ្នានៅកន្លែងកង់ទីន កាលពី2ថ្ងៃមុននោះ
«ហ៊ឹស ម៉ូនីតា នាងចង់លេងជាមួយខ្ញុំផងហេស៎ បានតើខ្ញុំនឹងកំដរនាង»គេសង្ស័យមិនខុសមែនអ្នកនៅពីក្រោយរឿងនេះពិតជាម៉ូនីតាពិតមែន។ ហ្វៀលឡិចគេក៏មិនបាននៅឈរយូរទៀតដែរគេក៏ដើរចូលមកក្នុងថ្នាក់តែភ្នែកនៅសម្លក់ម៉ូនីតាមិនឈប់ គ្រូក៏ចូលមកបង្រៀន។ល។ រយៈពេល2ម៉ោងក៏បានកន្លងផុតទៅក៏ដល់ម៉ោងចេញទៅផ្ទះសិស្សៗក៏នាំគ្នាចូលរៀនគួរបំប៉ន ព្រោះថ្ងៃប្រឡងកាន់តែគាកមែនទែនហើយ ចំណែកម៉ូនីតាក៏ដូចគ្នានាងចេញពីថ្នាក់រៀនរួចក៏ដើរទៅថ្នាក់រៀនគួរជាមួយមិត្តរបស់នាង
«ជិតដល់ថ្ងៃប្រឡងហើយយើងមិនទាន់ចេះអីទេ»សារ៉ាក៏ពោលឡើង
«កុំភ័យពេកទៅមើលនៅឡើង1ខែទៀតឯណោះ»អេឡា
«ចាញ់យើងទេ អត់ចេះអត់ភ័យ»ម៉ូនីតា
កំពុងតែបណ្ដើរគ្នានិយាយគ្នាក៏ស្រាប់តែ
«កញ្ចាញ់ច្រាសម៉ូតូ!!»ហ្វៀលឡិចនឹងគ្នីគ្នារបស់គេក៏ដើរមកពីក្រោយ
«វាយ៉ាងម៉េចអាលោកឆ្កួតនេះ»ម៉ូនីតា
«កុំបាច់មកជេរខ្ញុំ នាងធ្វើស្អីខ្លះនាងមានដឹងខ្លួនទេ»ហ្វៀលឡិច ទឹកមុខរបស់គេគឺមិនលេងសើចដូចរាល់ដងទេ
«ពួកឯងទៅមុនទៅយើងមានការបន្តិច ពួកលោកក៏ដូចគ្នា»ដោយឃើញទឹកមុខហ្វៀលឡិចមិនល្អបែបនេះនាងដឹងបាត់ទៅហើយថាមានរឿងអ្វីនៅ ទើបអោយសារ៉ា អេឡា និងគ្នីគ្នារបស់ហ្វៀកឡិចទៅថ្នាក់
«ខ្ញុំមិនបានធ្វើស្អីផង»ម៉ូនីតាឆ្លើយយ៉ាងរំភើយ
«បាន!នាងមិនឆ្លើយមែនទេមកនេះ»ហ្វៀលឡិចក៏ចាប់កដៃរបស់ម៉ូនីតាយ៉ាងខ្លាំងរួចក៏ដើរចេញពីកន្លែងនេះ
«អួយ!លោកឆ្កួតឬយ៉ាងម៉េច ឆាប់លែងដៃខ្ញុំភ្លាម ខ្ញុំឈឺណា»ម៉ូនីតា មុខចង់យំបន្តិចអីបន្តិច ព្រោះកម្លាំងដៃហ្វៀកឡិចគឺខ្លាំងណាស់ក្ដាប់កដៃនាងស៊ឹងបាក់ឆ្អឹងទៅហើយ
«ឈឺហើយអោយចាំ!»ហ្វៀលឡិចក៏អូសដៃម៉ូនីតាមកដល់ក្រោយសាលា
«វាស្អីលោកនឹងលែងដៃខ្ញុំទៅ ខ្ញុំឈឺ»ម៉ូនីតាពេលនេះឈឺដៃស៊ឹងតែស្រក់ទឹកភ្នែកទៅហើយ
«ជានាងមែនដែរទេដែលទៅប្រាប់មាលាថាខ្ញុំកើតed?»ទឹកមុខហ្វៀលឡិចពេលនេះគឺខឹងខ្លាំងណាស់
«បើជាខ្ញុំវាយ៉ាងម៉េច»ម៉ូនីតាក៏ស្រែកដាក់តែម្ដង
«ហេតុអីក៏នាងធ្វើបែបនឹង?ហេតុអីទៅប្រាប់មាលាបែបនោះ នាងធ្វើបែបនេះដើម្បីអី??»ហ្វៀលឡិចក៏ស្រែកសួរម៉ូនីតាខ្លាំងៗហេតុអីក៏ធ្វើបែបនេះដាក់នាយ ដឹងនាយខ្មាសមនុស្សដែលនាយលួចស្រឡាញ់ប៉ុណ្ណាដែរទេ
«Have go have back មានទៅមានមក មិនមែនមកពីលោកទេឬ?»ម៉ូនីតាក៏សួរបកវិញ
«ខ្ញុំយ៉ាងម៉េច»ហ្វៀលឡិច
«ហ៊ឹស ខួរក្បាលលោកពិតជាអន់ណាស់ !លោកបានធ្វើអោយក្រាសខ្ញុំលែងចង់នៅជិតខ្ញុំ ខ្ញុំត្រូវបាត់បង់ស្នេហាក៏ដោតសារតែអ្នកណា មិនដោយសារតែលោកនឹងហើយ!ធ្វើដាក់គេបាន គេធ្វើដាក់វិញខឹង»ម៉ូនីតា
«តែនេះវាលើសហើយនាងដឹងថាខ្ញុំអាម៉ាសមុខប៉ុណ្ណាដែរទេ?»ហ្វៀលឡិច
«ខ្ញុំមិនខ្វល់ បើលោកមិនធ្វើបាបខ្ញុំ ខ្ញុំក៏មិនធ្វើបាបលោកដែរ ឥឡូវរួចគ្នាហើយ»ម៉ូនីតា មកពីគេមកធ្វើបាបនាងមុនទេតើ
«នាងគួរអោយស្អប់ជាទីបំផុត ម្ដេចក៏នាងធ្វើខ្លួនគួរអោយស្អប់ខ្លាំងយ៉ាងនេះ»ហ្វៀលឡិចក៏ស្រែកដាក់ម៉ូនីតាម្ដងទៀត

Sunflower 🌻

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now