កាត់មកព្រឹកថ្ងៃថ្មី ថ្ងៃនេះជាថ្ងៃពិសេសរបស់ហ្វៀលឡិច ថ្ងៃពិសេស?តើថ្ងៃពិសេសអ្វីទៀតទៅ?
ថ្ងៃនេះជាថ្ងៃហ្វៀលឡិចឡើងទទួលដំណែងជាអគ្គនាយកក្រុមហ៊ុនបន្ទាប់ពីប៉ារបស់នាយ ព្រោះកន្លងមកពេលចេញពីសាលាគេតែងតែមករៀនហាត់ការងារជាមួយគេជារៀងរាល់ថ្ងៃ អញ្ចឹងហើយទើបពេលដែលនាយរៀនចប់ភ្លាម លោកសម្បត្តិឲនាយឡើងជាអគ្គនាយកតែម្ដង ព្រោះថាសមត្ថភាពហ្វៀលឡិចក៏មិនអន់ដែរ
ហើយព្រឹកនេះហ្វៀលឡិចបានទៅទទួលម៉ូនីតានៅឯផ្ទះរបស់នាង
"លោកប៉ា ម៉ូនីតារៀបចំហើយឬនៅ"ហ្វៀលឡិចក៏ដើរចូលទៅក្នុងផ្ទះឃើញលោកសម្បត្តិកំពុងរៀបចំខ្លួនទៅក្រុមហ៊ុន
"អរ ហ្វៀលឡិច!ប៉ាមិនដឹងទេ កូនឡើងទៅមើលខាងលើទៅមើល"លោកសារ៉ាត់
"បាទ ប៉ា"ហ្វៀលឡិចក៏ដើរឡើងជណ្ដើរទៅជាន់ខាងលើសំដៅទៅបន្ទប់របស់ម៉ូនីតា
រួចនាយក៏ គោះទ្វាបន្ទប់
"តុក តុក"
"ម៉ូនីតា បើកទ្វាឲបងបន្តិច រៀបចំហើយឬនៅ"ហ្វៀលឡិច គោះទ្វានិងស្រែកសួរពីខាងក្រៅ នៅតែមិនមានការឆ្លើយតបពីខាងក្នុងទៀត នាយក៏គោះទ្វាម្ដងទៀត
"តុក តុក"
ចំណែកម៉ូនីតាដែលនៅក្នុងបន្ទប់ឯណេះវិញ ដោយឮសម្លេងគោះទ្វារំខានដំណេកនាង ម៉ូនីតាក៏ចុះពីលើគ្រែដើរទៅបើកទ្វាបន្ទប់ទាំងមួម៉ៅចង់ដឹងថាអ្នកណាអីក៏ហ៊ានម៉្លេះមករំខានដំណេករបស់នាង
"ក្រាក/ហ៊ើយស្រែកហៅរកគីបាញ់អីមិនដឹងមនុស្សកំពុងតែដេកទេឬយ៉ា.."បើកទ្វាភ្លាមស្រែកស្ដីឲភ្លាមទាំងស្ងាមហាំៗនៅមិនទាន់បើកភ្នែកស្រួលបួលផង
"ហ្វៀលឡិច!!"ម៉ូនីតាស្រែកទាំងភ្ញាក់ផ្អើល ស្លាប់ហើយនាងសក់ក្បាលឡើងកន្ទ្រីងកន្ទ្រើង ខ្មាស់គេណាស់លោកអើយ
"ម៉ូនីតា!នេះកុំប្រាប់ណាថា ទើបតែងើប?"ហ្វៀលឡិច គ្រាន់តែម៉ូនីតាបើកទ្វាមក នាយចង់គាំង ពុទ្ធោហាយ នេះហីអនាគតប្រពន្ធនាយស្មើនេះហើយទើបតែងើប ម៉ោង7ទៅហើយ
"នឹងហើយ ហេតុអ្វីបងមកមិនប្រាប់អូនអញ្ចឹង"ម៉ូនីតាទាញទ្វាបិទវិញបង្ហាញត្រឹមភ្នែកឲហ្វៀលឡិចឃើញ នាងស៊ឹងតែជ្រែកដីឲបាត់ទេ មិនគួរណាឲហ្វៀលឡិចមកឃើញសភាពនាងបែបនេះសោះខ្មាស់នាយមិនស្ទើទេលោកអើយ
"កុំមកថាបងមិនប្រាប់ ពីយប់មិញបងបានប្រាប់ហើយថាមកយកអូននៅពេលព្រឹក"ហ្វៀលឡិច នាយបានប្រាប់តាំងពីយប់មិញ ម្ដេចក៏ថានាយមិនប្រាប់
"ហ៊ើយ ប្រុសចង្រៃ!បងប្រាប់ពេលអូនស្រវឹងអូនម៉េចនឹងចាំនោះ"ម៉ូនីតា
"ឥឡូវរៀបចំខ្លួនមក ប្រញ៉ាប់ ជិតដល់ម៉ោងបងប្រជុំឡើងជាអគ្គនាយកក្រុមហ៊ុនហើយ បងត្រូវការឲអូនទៅអបអរសាទរបង ប្រពន្ធសម្លាញ់"ហ្វៀលឡិច
"បើកអង្គប្រជុំម៉ោងប៉ុន្មាន?"ម៉ូនីតា
"ម៉ោង8"ហ្វៀលឡិច
"ឥឡូវម៉ោង7ជាងហើយ អូនរៀបចំម៉េចនឹងទាន់នោះ"ម៉ូនីតា
"មិនអីទេនៅពេល40នាទីទៀតឯណោះ អូនឆាប់ងូតទឹករៀបចំទៅប្រាកដជាទាន់ បងនៅចាំ"ហ្វៀលឡិច
STAI LEGGENDO
រឿង ស្នេហាឆ្មាកណ្ដុរ
Avventuraស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
