ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ព្រះចន្ទលិចបាត់ ព្រះអាទិត្យក៏រះឡើងនៅទើសខាងកើត ដាស់អស់ មនុស្ស សត្វ បក្សាបក្សី ដែលកំពុងតែដេកលក់ស្កប់ស្កល់អោយក្រោកពីដំណេក
ក្រឡេកមកមើលម៉ូនីតាឯណេះ ពេលនេះម៉ោង5ហើយនាងមិនទាន់ងើបពីគេងនៅឡើយទេ
«ទីងៗៗ»សម្លេងទូរស័ព្ទរបស់នាងក៏បានរើឡើង
«ហ៊ើយពីណាគេខលមកមិនស្គាល់ម៉ោងគេដេកម៉ោងគេពួនទេឬយ៉ាងម៉េច»ម៉ូនីតាងើបមកទាំងញីភ្នែករាវរកទូរស័ព្ទរួចក៏លើកទទួលដោយមិនបានមើលលេខថាជាអ្នកណានោះទេ
«អាឡូ ខលមក មិនដឹងម៉ោងគេដេកពួនទេយ៉ាងម៉េចហាស៎»ម៉ូនីតា
«មីកាតុញ ម៉ោង5ហើយរៀបចំហើយនៅ ភ្លេចហើយហេស៎ថាថ្ងៃនេះទៅដើរលេង នេះកុំប្រាប់ថាមិនទាន់ងើបណា»អេឡា
«ហាស៎ម៉ោង5ហាស៎ ម៉ោងរោទ៍យើងវាអត់រោទ៍ ចាំមកយកយើងផង ឡូវប៉ុណ្ណឹងបានហើយយើងរៀបចំសិន»និយាយចប់ម៉ូនីតាក៏បិទទូរស័ព្ទបាត់ ដោយមិនអោយអ្នកខាងនោះបានតបទាន់
«ហ៊ើយអញលើកអាណាចាប់អាណាទេ ស្លន់អាចម៍ណាស់ គួរធ្វើអីមុនទៅ»ពេលនេះស្លន់ពេកចាប់នេះខុសចាប់នោះខុសមិនដឹងធ្វើអីមុនទេ
«ដំបូងទៅងូតទឹក លាបឡេ លាបស្គីនឃែ រៀបចំស្គីនឃែដាក់ក្នុងកាបូប តែប៉ុណ្ណឹងរួចាល់ហើយ»ក្រោយពីប្រើពេលអស់1នាទីដើម្បីគិតម៉ូនីតាក៏សម្រេចចិត្តទៅងូតទឹកមុន ចំណាយពេល40នាទីទើបរួចរាល់ បន្ទាប់ពីគ្រប់យ៉ាងរៀបរយហើយនាងក៏ប្រញ៉ាប់ចុះពីលើផ្ទះរត់មកមុខផ្ទះព្រោះឡានរបស់អេឡាចាំនៅនឹងមុខផ្ទះស្រាប់ គ្រាន់តែឡើងឡានភ្លាម
«ដេកគ្មានដឹងពេលវេលាដើរលេងសោះមីកាតុយ»សារ៉ា ក៏ថាអោយតែម្ដង
«ស្មានតែយើងចង់អោយយឺតមែនទេ មកពីម៉ោងរោទ៍យើងវាមិនរោទ៍»ម៉ូនីតា
«ទៅៗយើងដឹងហើយ/ពូបើកឡានទៅ»សារ៉ាអោយអ្នកបើកឡានរបស់នាងជូននាងមកសាលា ព្រោះខាងសាលាបានជួលឡានក្រុងចំនួន5គ្រឿងសម្រាប់ដំណើរកម្សាន្តមួយនេះ បន្ទាប់ពីធ្វើដំណើរអស់15នាទីពួកគេក៏ទៅដល់សាលា សិស្សៗឯទៀតគេមកដល់ហើយយឺតតែម៉ូនីតានិងគ្នីគ្នារបស់នាងតែប៉ុណ្ណោះ
«មិនចេះគោរពពេលវេលាទាល់តែសោះម៉ោង6ត្រូវធ្វើដំណើរម៉ោង5:55ហើយទើបតែមកដល់»ខណៈដែលពួកគេចុះពីលើឡាននោះលីនណាក៏ស្ដីថាតែម្ដង
«ទើសក្បាលនាងឬ?ម៉ោង6បានឡានចេញតើ នាងចេះស្អីទាំងដែលលោកគ្រូអ្នកគ្រូមិនបានថាអីផង»ម៉ូនីតា
«តោះៗឡានមកហើយពួកយើងឆាប់ឡើងឡានទៅ»លោកគ្រូនិយាយក៏ហៅសិស្សគ្រប់គ្នា ព្រោះឡានដែលគាត់បានម៉ៅនោះមកដល់ហើយ សិស្សៗទាំងអស់ក៏នាំគ្នាឡើងឡានចូលអង្គុយកៅអីរាងៗខ្លួន ចំណែក ម៉ូនីតា អេឡា សារ៉ា និងគ្នីគ្នារបស់ហ្វៀលឡិចគឺជិះឡានជាមួយគ្នាក្នុងនោះក៏មានលីនណានិងមិត្តរបស់នាងផ្សេងទៀតផងដែរ ។ល។បន្ទាប់ពីសិស្សៗឡើងឡានអស់ តៃកុងឡានក៏បានបញ្ឆេះឡានចេញដំណើរទៅ នៅក្នុងឡានគឺមិនស្ងាត់ទេសិស្សនាំគ្នាសប្បាយអរ ជជែកគ្នាលេងមិនឈប់ទាល់តែសោះ មានតែម៉ូនីតាប៉ុណ្ណោះដែលមិនសូវមាត់ក ព្រោះនាងពុលឡានក្រុង មិនដឹងយ៉ាងម៉េចឡានផ្សេងៗមិនពុលបែជាមកពុលឡានក្រុងទៅវិញ ម៉ូនីតានិងហ្វៀលឡិចគឺអង្គុយមុខក្រោយគ្នា ដោយម៉ូនីតា អេឡា សារ៉ា គឺអង្គុយនៅកៅអីខាងមុខ ចំណែកឯ ហ្វៀលឡិច ជេសា ដេវីត និងអាយរ៉ូអង្គុយកៅអីក្រោយកៅអីដែលដែលម៉ូនីតាអង្គុយ
«អេកញ្ចាញ់ច្រាសនាងកើតអីបានជាស្ងាត់ម៉្លេះ»ហ្វៀលឡិចក្រោយពីឃើញថាម៉ូនីតាមិនសូវជាមាត់កនិយាយរកអ្នកណានាយក៏ឆ្ងល់តាមធម្មតាម៉ូនីតានិយាយច្រើនណាស់
«ម៉ូនីតាពុលឡាន»អេឡាក៏ងាកមកប្រាប់ហ្វៀលឡិច ព្រោះតែម៉ូនីតាបានគេងកើយស្វារបស់នាង
«ឃើញជិះឡានរាល់ថ្ងៃសោះហើយមកពុលឡានបានយ៉ាងម៉េច»ហ្វៀលឡិច
«វាពុលតែឡានក្រុងទេ»សារ៉ាក៏តបមកវិញ
វិញ
«បើអោយនាងគេងបែបនេះពិបាកដល់ពួកនាងហើយ ឡូវអញ្ចេះចុះ ពួកនាងមុខអង្គុយខាងក្រោយមកទុកអោយខ្ញុំទៅអង្គុយខាងមុខស្រួលអោយនាងគេងលើស្មាខ្ញុំក៏បាន ខ្ញុំក៏បានយកកូនតុក្តាមកមួយដែរ(តុក្តានិងមានរាងមូលទន់ៗអាចកើយធ្វើជាខ្នើយបាន)
«គិតយ៉ាងម៉េច?»សារ៉ាក៏ងាកសួរអេឡា
«តាមនឹងទៅចឹង ពួកយើងចុកស្មាដែរ»អេឡាក៏យល់ព្រមធ្វើតាមអ្វីដែលហ្វៀលឡិចនិយាយ
«មិនដឹងជាស្អីទេសអំពល់ទុកគេឯងណាស់ បើដឹងថាខ្លួនមិនចេះជិះឡានក្រុងហេតុអីមិនជិះឡានខ្លួនឯងមកទៅ»លីនណាដែលអង្គុយកៅអីក្បែរនោះក៏លូកមាត់ព្រោះ នាងមិនចង់ឃើញហ្វៀលឡិចក្រាសរបស់នាងស្និទ្ធស្នាលនឹងម៉ូនីតាដែលជាសត្រូវនាងនោះទេ
«គ្មានអ្នកណាចង់អញ្ចឹងទេ ជិះឡានម្នាក់ឯងម៉េចនឹងសប្បាយដូចជិះមានគ្នានោះ»ហ្វៀលឡិចដែលស្ដាប់ឮក៏តបទៅលីនណាវិញ មិនដឹងយ៉ាងម៉េចគេមិនចង់អោយអ្នកណានិយាយប៉ះពាល់ម៉ូនីតាទេ
«នាងល្មមឈប់ព្រូសបានហើយ»ដោយទើសត្រចៀកពេកអេឡាក៏ងាកទៅស្ដីអើយលីនណាផាំងៗតែម្ដង
«ម៉ូនីតាឯងអង្គុយជាមួយលោកហ្វៀលឡិចទៅ យើងចុកស្មាណាស់ សុំទៅអង្គុយខាងក្រោយហើយណា»បន្ទាប់ពីស្ដីអោយលីនណាហើយអេឡាក៏ងាកមកនិយាយជាមួយម៉ូនីតាវិញ
«អ៊ឹម»ម៉ូនីតាបានត្រឹមតែងក់ក្បាលនាងមិនចង់យាយអីទេ វិលមុខរកតែក្អួត ចំណែកឯង អេឡានិងសារ៉ាក៏ទៅអង្គុយកៅអីខាងក្រោយជាមួយជេសានិងអាយរ៉ូ
«នាងមានយកអ្វីមកលេបឬក៏ញ៉ាំដើម្បីកុំអោយពុលឡានដែរទេ»ហ្វៀលឡិចក៏សួរទៅម៉ូនីតា
«អត់ទេអ្វីក៏មិនបានត្រៀមដែរ ខ្ញុំចង់គេង»ម៉ូនីតានាងល្វើយណាស់
«គេងលើភ្លៅខ្ញុំមកចឹងរួចសណ្ដូកជើងទៅខាងកាបាំងឡានទៅ បែបនេះនាងនឹងមិនពិបាកគេងទេ»មិនដឹងយ៉ាងម៉េចបានជាគេត្រូវមកខ្វាយខ្វល់បារម្ភយកចិត្តទុកដាក់មកលើម៉ូនីតា សួរនាយ នាយក៏មិនដឹងដូចគ្នា នាយគ្រាន់តែធ្វើតាមបេះដូងនាយតែប៉ុណ្ណោះ
«ហ៊ឹម»ម៉ូនីតាក៏បានប្រកែកអ្វីដែរនាងក៏ប្រាសខ្លួនគេងកើយភ្លៅហ្វៀលឡិច រួចក៏សម្ងំគេងបាត់ទៅ
«ខ្ញុំមិនយល់ទេម៉ូនីតាហេតុអីខ្ញុំចង់នៅក្បែរនាង ហេតុអីខ្ញុំត្រូវមកខ្វាយខ្វល់នឹងមនុស្សស្រីកាចឆ្នាស់មាត់អាក្រក់ដូចជានាង »ពាក្យទាំងនេះនាយបានត្រឹមតែគិតក្នុងចិត្តប៉ុណ្ណោះ
កន្លងផុតទៅអស់2ម៉ោង ឡានបើកជិតដល់ពាក្យកណ្ដាលផ្លូវក៏ឈប់អោយសិស្សៗនាំគ្នាញ៉ាំអាហារពេលព្រឹកសិន សឹមចេញដំណើរត ឡានក៏ឈប់នៅហាងមួយរាងធំគួរសម សិស្សៗក៏នាំគ្នាចុះទៅកម្មង់អាហាររាងខ្លួនៗ
«អេស នាងល្អិត ងើបឡើងចុះញ៉ាំអាហារពេលព្រឹក»ហ្វៀលឡិចក៏ដាស់ម៉ូនីតាអោយងើប
«លោកហៅអ្នកណានាងល្អិត»ម៉ូនីតាពេលនេះនាងរាងស្វាងងងុយហើយទើបមានកម្លាំងមកតតាំងនិងហ្វៀលឡិច
«ហៅនាងនឹងហើយ មកកុំទាន់ឈ្លោះជាមួយខ្ញុំឆាប់ចុះញ៉ាំអីសិនមក»ហ្វៀលឡិចក៏កាន់ដៃម៉ូនីតាចុះពីលើឡាន
«នាងញ៉ាំអីចាំខ្ញុំទៅកម្មង់ឱ្យ»មកដល់តុនាយក៏ទាញតុអោយម៉ូនីតាអង្គុយ
«ស្អីហា៎កាន់តែប្លែកហើយសិតតែទាញតុអោយគ្នាអង្គុយទៀត អញសង្ស័យណាស់»ដេវីតដែលអង្គុយក្បែរនោះងាកឃើញក៏សង្ស័យតែម្ដង
«រឿងអញហែងកុំចេះ»ហ្វៀលឡិច
«ញ៉ាំអី»នាយក៏សួរម៉ូនីតាម្ដងទៀតព្រោះមិញឡៃតែឈ្លោះគ្នាជាមួយហ្វៀលឡិច
«ខ្ញុំគុយទាវ និងកាហ្វេមួយកែវមក»ម៉ូនីតាក៏ប្រាប់ហ្វៀលឡិច ហ្វៀលឡិចក៏ដើរទៅកម្មង់តាមដែលម៉ូនីតាប្រាប់ បន្តិចក្រោយមកនាយក៏លើកគុយទាវមួយចាន មីមួយចាន ក្រូចច្របាច់2កែវ ហ្វៀលឡិចក៏ដាក់ចានគុយនៅមុខម៉ូនីតា និងដាក់ចានមីនៅពីមុខខ្លួន
«ខ្ញុំយកកាហ្វេ ហេតុអីយកក្រូចច្របាច់អោយខ្ញុំ»ម៉ូនីតានាងកម្មង់កាហ្វេតែហ្វៀលឡិចបែជាយកក្រូចច្របាច់អោយទៅ
«នាងកំពុងតែមិនសូវស្រួលខ្លួន ខ្ញុំមិនអោយផឹកកាហ្វេទេ ផឹកក្រូចច្របាច់ទៅ កាត់បន្ថយពុលឡានបានខ្លះ»ហ្វៀលឡិច
«យ៉ាងម៉េចបារម្ភពីខ្ញុំហែស៎»ម៉ូនីតាក៏សួរចំៗតែម្ដងព្រោះប៉ុន្មានថ្ងៃនេះដូចជាឃើញtake care នាងសម្បើមណាស់
«កុំស្រមៃទាំងថ្ងៃអី»ហ្វៀលឡិច
«បារម្ភពីខ្ញុំមែនទេទើបយកចិត្តទុកដាក់នឹងខ្ញុំម៉្លេះ»ម៉ូនីតានៅតែបន្តសួ
«តាប៉ែណាស់ ឡៃតែនិយាយនឹងទៅគុយទាវនឹងរីកអស់ហើយ»ហ្វៀលឡិចឯណារកពាក្យឆ្លើយមិនចេញ ក៏និយាយបង្វែសាច់រឿងតែម្ដងទៅ
«ឆឺស»ម៉ូនីតាក៏ពេបមាត់ រួចនាងក៏ញ៉ាំគុយទាវរបស់នាងទៅបើនៅយូរទៀតអាចនឹងរីកពេញចានដូចហ្វៀលឡិចថាឡូវហើយ
Sunflower 🌻
ESTÁS LEYENDO
រឿង ស្នេហាឆ្មាកណ្ដុរ
Aventuraស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
