ព្រឹកថ្ងៃថ្មីអ្វីៗក៏ថ្មី ដោយថ្ងៃនេះខាងសាលាមិនទាន់អោយចូលរៀនភ្លាមទេ លោកគ្រូនាយកគាត់ដឹងថាសិស្សមកពីដើរលេងហត់ចឹងក៏អោយពួកគេសម្រាកនៅផ្ទះមួយថ្ងៃ
នៅឯផ្ទះម៉ូនីតា បង្ហាញអោយឃើញមនុស្ស3នាក់កំពុងតែអង្គយពិសារបាយជាមួយគ្នា ក្នុងនោះគឺ លោកសារ៉ាត់ អ្នកស្រីអន និងម៉ូនីតា
«អ្នកម៉ាក់ថ្ងៃនេះទៅហាងដែរទេ»ម៉ូនីតា
«ទៅតើកូន មានអីហែស៎»អ្នកស្រីអន
«ខ្ញុំសុំទៅដែរណាម៉ាក់»ម៉ូនីតា
«ទៅធ្វើអីកូននៅផ្ទះសម្រាកទៅ»អ្នកស្រីអនគាត់ឃើញថាកូនដើរលេងហត់ទើបចង់អោយនៅផ្ទះសម្រាកយកកម្លាំង
«ម៉ូនីតា»លោកសារ៉ាត់
«ចាស៎ប៉ា?»ម៉ូនីតាក៏ងាកមើលមុខប៉ារបស់នាង
«ប្រឡងបាក់ឌុបហើយកូនចង់រៀនតឬក៏រកស៊ី»លោកសារ៉ាត់ ត្បិតតែគ្រួសារគាត់ជាអ្នកមានមែនតែគាត់ក៏មិនបង្ខំអោយកូនរៀនបន្តដែរបើគេចង់រៀនគាត់អោយទៅរៀននៅបរទរសតែបើចង់រកស៊ីគាត់បើកក្រុមហ៊ុនមួយអោយកាន់កាប់ រកស៊ីដោយខ្លួនឯង
«កូនចង់រកស៊ីណាប៉ា មិនចង់រៀនបន្តទេខាតឆ្នាំ»ម៉ូនីតា
«តែបើរៀនបន្តកូនអាចនិងមានអនាគតជាងនេះណា រៀនបានច្រើន ចំណេះក៏ច្រើនណាកូន»អ្នកស្រីអន
«រៀនបានតិចឬច្រើន គោលដៅតែមួយគត់គឺរកលុយណាម៉ាក់»ម៉ូនីតា
«ម៉ាក់តាមតែកូនទេចឹង»
ពួកគាត់ក៏បញ្ចប់ការសន្ទនារួចក៏នាំគ្នាបរិភោគអាហារបន្តទៀត
ងាកមកមើលគ្រួសារលោកដូណាតុនវិញ កំពុងតែអង្គុយលើសាឡុង បីនាក់ ឪពុកម្ដាយនិងកូន
«ហ្វៀលឡិច ជិតដល់ថ្ងៃប្រឡងបាក់ឌុបហើយមែនទេ»លោកសម្បត្តិ
«បាទប៉ា»
«ប្រឡងចប់ប៉ាអោយក្រុមហ៊ុនផលិតស្រាអោយឯងកាន់កាប់ហើយ»លោកសម្បត្តិ
«ម៉េចមិនអោយកូនរៀនបន្តលោកបង»អ្នកស្រីឃីម
«សួរវាមើលវាចង់រៀនតអត់»លោកសម្បតិ
«អត់🥹»ហ្វៀលឡិចឆ្លើយយ៉ាងរហ័ស
«អូនឃើញទេ វាគ្មានទៅចង់រៀនតស្អីវាទេ»លោកសម្បត្តិ
«ហើយបើអោយកូនចូលភ្លាមកាន់កាប់ភ្លាបកូនចេះដែរហី»អ្នកស្រីឃីម គាត់បារម្ភខ្លាចហ្វៀលឡិចមិនទាន់អាចធ្វើបាន
«កុំបារម្ភអីម៉ាក់ រាល់យប់ខ្ញុំតែងតែទៅបន្ទប់ការងាររបស់ប៉ាដើម្បីអោយប៉ាបង្រៀនការងារហើយថ្ងៃទំនេរកូនក៏ធ្លាប់ទៅក្រុមហ៊ុនជាមួយប៉ាដែរម៉ាក់ អញ្ចឹងកូនចេះច្រើនហើយ»ហ្វៀលឡិចក៏ពន្យល់ម៉ាក់របស់នាយ
«មែនហើយអូន ឃើញវារាងឡប់ៗចឹងទេតែវាឆ្លាតណាស់ការងារពន្យល់តែបន្តិចចាប់បានហើយ»លោកសម្បត្តិ គាត់មិនសូវមានពាក្យពិរោះនិយាយទៅកាន់ហ្វៀលឡិចទេ តែគាត់ស្រឡាញ់ហ្វៀលឡិចណាស់
«ប៉ាហ៎»ហ្វៀលឡិចធ្វើជាពេបមាត់ង៉ក់ងរ😂
«ហាសហាប៉ានិយាយលេងទេ»លោកសម្បត្តិគាត់អស់សំណើចនឹងចរិតមិនចេះធំរបស់កូនគាត់ ក្រោយពីជជែកគ្នាហើយលោកសម្បត្តិនិងហ្វៀលឡិចក៏ទៅក្រុមហ៊ុមនបាត់ទៅ បន្សល់ទុកតែអ្នកស្រីឃីម កំពុងតែអង្គុយគិតម្នាក់ឯង
«ថ្ងៃនេះដូចជាខ្ជិលទៅហាងណាស់ ទៅលេងម៉ាអននៅហាងបន្តិចសិន»អ្នកស្រីឃីម អង្គុយគិតមួយសន្ទុះគាត់ក៏អោយតៃកុងឡានរបស់គាត់ជូនទៅ។ធ្វើដំណើរ30នាទីគាត់ក៏មកដល់ហាងមួយលក់ពេជ្រមួយដែលមានអក្សរនៅពីលើហាងថា(ហាងពេជ្រម៉ាអន)រួចគាត់ក៏ដើរចូល
«ស្វាគមន៍អ្នកស្រីមកកាន់ហាងយើងខ្ញុំ តើអ្នកស្រីត្រូវការពេជ្រប្រភេទអ្វីដែរ លោកស្រីអញ្ជើញមើលម៉ូតបានលោកស្រី»បុគ្គលិក
«តើម៉ាអននៅដែរទេ»អ្នកស្រីឃីម
«ចាស៎អ្នកស្រី គាត់នៅខាងក្នុង»បុគ្គលិក
«ខ្ញុំសុំជួបគាត់បន្តិច»អ្នកស្រីឃីម
«ចាស៎អ្នកស្រី ចាំបន្តិច ខ្ញុំទៅប្រាប់គាត់អោយ»បុគ្គលិកម្នាក់នោះក៏ដើរចូលទៅខាងក្នុង មួយសន្ទុះនាងក៏ដើរចេញមកវិញរួមជាមួយអ្នកស្រីអននិងម៉ូនីតាផងដែរ
«អរ ឃីមទេឬ ចូលអង្គុយលេងសិនមក ខ្យល់អីបក់ឯងមកដល់ទីនេះនៀគ»អ្នកស្រីអន
«ខ្យល់នឹកនឹងណា»អ្នកស្រីឃីម
«ជម្រាបសួរអ្នកមីង»ម៉ូនីតាដែលឈរក្បែរអ្នកស្រីអន ក៏លើកដៃសំពះជម្រាបសួរទៅកាន់មនុស្សចាស់
«លើកដៃថ្វាយព្រះកូន ក្រោយត្រូវហៅមីងថាម៉ាក់អ៊ុំឮទេ»អ្នកស្រីឃីម សែនស្រឡាញ់ពេញចិត្តម៉ូនីតាណាស់
«ចាស៎ម៉ាក់អ៊ុំ»ម៉ូនីតា
«ចូលទៅខាងក្នុងសិនទៅ»អ្នកស្រីអន
ពួកគាត់ក៏នាំគ្នាចូលទៅអង្គុយនៅខាងក្នុង
«ឯងមករកយើងមានការអីហែស៎»អ្នកស្រីអន
«គ្មានការអីទេ យើងអផ្សុកមិនដឹងទៅណាយើងក៏មកលេងឯងទៅនឹងណា»អ្នកស្រីឃីម
«ខានឃើញម៉ាក់អ៊ុំយូរហើយ ម៉ាក់អ៊ុំសុខសប្បាយជាទេ»ម៉ូនីតា
«ម៉ាក់អ៊ុំសុខសប្បាយទេកូន»អ្នកស្រីឃីម
«យ៉ាងម៉េចទៅហើយមុខជំនួញឯងនោះ»អ្នកស្រីអន
«មិនអីទេ រលូនណាស់ ភ្ញៀវចូលពេញគ្រប់ហាងតែម្ដងណាឯង»អ្នកស្រីឃីម
«អីយ៉ា បើអញ្ចឹងពិតជាល្អខ្លាំងណាស់»អ្នកស្រីអន
«ក្រឺង ក្រឺង»កំពុងតែនិយាយសុខៗទូរស័ព្ទម៉ូនីតាក៏រោទ៍ឡើងដូចជាមានអ្នកណាខល
«សូមអធ្យាស្រ័យម៉ាក់ និងម៉ាក់អ៊ុំ កូនសុំទៅលើកទូរស័ព្ទសិន»ម៉ូនីតាឃើញថាមានអ្នកខលមកនាងក៏សុំពេលទៅនិយាយទូរស័ព្ទបន្តិច
«ចាស៎ទៅចោះកូន»អ្នកស្រីអន
«ចា៎កូន»អ្នកស្រីឃីម ម៉ូនីតាញញឹមបន្តិចរួចក៏ដើរទៅទទួលទូរស័ព្ទបាត់ទៅ សល់តែអ្នកស្រីអននិងអ្នកស្រីឃីមអង្គុយមើលមុខគ្នា
«អើ ម៉ាអនហា៎ និយាយអញ្ចឹងម៉ូនីតាគេមានសង្សារឬនៅ»ដោយឃើញថាម៉ូនីតាដើរទៅបាត់អ្នកស្រីឃីមក៏សួរ
«យើងមិនដឹងទេឯង »អ្នកស្រីអនគាត់មិនសូវជាដឹងរឿងនឹងប៉ុន្មានទេ
«យើងសុំកក់ហើយណា កូនប្រសារបែបនេះយើងស្រឡាញ់ងាប់ចោល»អ្នកស្រីឃីម
«អីក៏ដល់ថ្នាក់នឹងហា៎»អ្នកស្រីអន
«យើងនិយាយពិតមែន!ណាមួយយើងក៏ធ្លាប់និយាយពីរឿងនេះដែរមិនអ៊ីចឹង?ឯងចង់ក្រឡាស់សម្ដីហេស៎»អ្នកស្រីឃីម
«មានឯណា!បើកូនយើងមិនទាន់មានសង្សារយើងOkតែបើគេមានហើយ យើងម៉េចនឹងអាចបំបែកគេនោះ»អ្នកស្រីអន
«រឿងនឹងយើងដឹងហើយ បើកូនឯងនៅទំនេរឯងខលប្រាប់យើងផងស្រួលយើងលើកផ្លែឈើ36មុខមកដាក់មុខផ្ទះ»អ្នកស្រីឃីម
«ហ៊ឹស ហ៊ឹស ឯងនេះពិតជាស្លន់ណាស់»អ្នកស្រីអន ហាក់អស់សំណើចនឹងមិត្តរបស់គាត់ នេះចង់បានកូនគាត់ជាកូនប្រសារណាស់ឬ
Sunflower 🌻
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
