ពេលរសៀលឈានចូលមកដល់ ប្រហែលជាម៉ោង6ហ្វៀលឡិចបានចេញពីធ្វើការយ៉ាងលឿនទោះការងារមិនទាន់រួចរាល់ក៏នាយចេញដែរ សល់ប៉ុន្មានទុកអោយដេនជាអ្នករៀបចំទៅចុះ ព្រោះប្រញ៉ាប់ទៅដោះស្រាយជាមួយម៉ូនីតា។ បន្ទាប់មកហ្វៀលឡិចក៏ធ្វើដំណើរចេញពីក្រុមឆ្ពោះទៅហាងពេជ្ររបស់ម៉ូនីតា ធ្វើដំណើរមិនយូរប៉ុន្មានគេក៏ទៅដល់ ហើយពេលទៅដល់ក៏ឃើញថាម៉ូនីតារៀបចំបិទហាងល្មម
"ម៉ូនីតា"ហ្វៀលឡិចចុះពីលើឡានដើរសំដៅទៅរកសំណណ្វចិត្ត
"..."ម៉ូនីតាគ្រាន់តែងាកមើលតែមិនបានឆ្លើយតបវិញទេ ដែលជាហេតុធ្វើឲហ្វៀលឡិចយល់យ៉ាងច្បាស់ថាម៉ូនីតានៅខឹងនឹងខ្លួន
"អូនសម្លាញ់ហា៎ បងនឹកអូន"ដោយឃើញថាអ្នកម្ខាងទៀតមិនព្រមនិយាយតបនឹងខ្លួន ហ្វៀលឡិចក៏ដើរទៅ យកដៃក្រសោបអោបចង្កេះម៉ូនីតារួចក៏ដាក់ចង្ការនៅលើស្មានាងតូច
"លែង!"ម៉ូនីតាក៏ទាញដៃហ្វៀលឡិចចេញពីចង្កេះរបស់ខ្លួន តែហាក់ដូចជាមិនរបេះសោះ ហ្វៀលឡិចអោបកាន់តែណែនជាងមុនទៅទៀត
"បងសុំទោស!"
"..."ម៉ូនីតាស្ងាត់
"អូន!បងសុំទោសពិតមែន តើឲបងធ្វើដូចម្ដេចទើបអូនព្រមលើកលែងទោសឲបង វាជាកំហុសអចេតនាទេ"ហ្វៀលឡិចដោយឃើញម៉ូនីតាស្ងាត់នាយក៏និយាយបន្ត ចង់ឲនាយធ្វើយ៉ាងម៉េច និយាយយ៉ាងម៉េច?ក្រៅពីពាក្យសុំទោស បើគ្រប់យ៉ាងនាយមិនបានធ្វើដូចអ្វីដែលម៉ូនីតាបានឃើញផងនោះ
"លែងទៅ ខ្ញុំប្រញ៉ាប់បិទហាងទៅផ្ទះ"ទីបំផុតម៉ូនីតាក៏ព្រមនិយាយតែសម្ដីម៉ូនីតាមិនបានធ្វើឲហ្វៀលឡោចសប្បាយចិត្តនោះទេ ហេតុអីប្ដូរសព្វនាម អូន ទៅជាខ្ញុំ?
"ម៉ូនីតា!"ហ្វៀលឡិចនិយាយដោយសង្កត់ឈ្មោះម៉ូនីតាខ្លាំងៗនាយមិនពេញចិត្តនៅពេលដែលម៉ូនីតាប្ដូរការហៅនោះទេ
"យ៉ាងម៉េច?"ម៉ូនីតា
"ហេតុអីក៏ប្ដូរសព្វនាម?ហេតុអីហៅខ្លួនឯងថាខ្ញុំ??"ហ្វៀលឡិច
"ខ្ញុំចង់ហៅ ថីមានបញ្ហា?"ម៉ូនីតាក៏លើកចិញ្ចើមសួរ
"មាន"ហ្វៀលឡិច
"មានស្អ..អឹបប"សម្ដីដែលចង់និយាយទាំងប៉ុន្មានត្រូវបង្ខំចិត្តលេបចូលទៅក្នុងពោះវិញទាំងអស់ មិនអាចនិយាយចេញបាន ព្រោះត្រូវហ្វៀលឡិចទម្លាក់បបូរមាត់ថើបបំបិទមាត់ជិត ថើបរហូតដល់ម៉ូនីតាជិតអស់ខ្យល់ទើបនាយដកបបូរមាត់វិញ
"ស្អុយមាត់ណាស់"ម៉ូនីតាក៏យកដៃជូតមាត់ត្រង់កន្លែងដែលហ្វៀលឡិចថើបអម្បិញមិញ តែថ្ពាល់វិញឡើងក្រហមងាំង
"ពិតមែនឬ?"ហ្វៀលឡិចក៏ធ្វើជាសួរទាំងដែលដឹងហើយថាម៉ូនីតាគ្រាន់តែនិយាយកុហកព្រោះនៅខឹងនឹងនាយ
"អឺ"ម៉ូនីតា
"អញ្ចឹងថើបម្ដងទៀតទៅលែងស្អុយហើយ"ហ្វៀលឡិច
"អត់..ទ..អឹបប"រកតែម៉ូនីតាប្រកែកមិនទាន់ហ្វៀលឡិចក៏ចាប់ថើបបំបិទមាត់ជាលើកទី2លើកនេះហ្វៀលឡិច លូកអណ្ដាតទៅក្នុងក្រអូមមាត់អ្នកម្ខាងទៀត មិនព្រមដកមាត់មកវិញទាល់តែសោះ ហាក់ដូចជាញៀននឹងបបូរមាត់មួយនេះខ្លាំងណាស់
"ឌឹប ឌឹប"ហ្វៀលឡិចថើបរហូតទាល់ម៉ូនីតាលើកដៃវាយខ្នងនាយ ទើបហ្វៀលឡិចព្រមប្រលែង
"មនុស្សឆ្កួត"ម៉ូនីតាជេរហ្វៀលឡិចទាំងអៀនជាខ្លាំង
"ឆ្កួតក៏នៅតែជាប្ដីអូនមិនអញ្ចឹង"ហ្វៀលឡិចក៏ញាក់ចិញ្ចើមដាក់ទាំងទឹកមុខច្រឡឺម
"មិនបានយល់ព្រមការជាមួយទេ ប្ដីប្ដួយស្អី"ម៉ូនីតា
"មិនព្រម បងចាប់បង្ខំ"ហ្វៀលឡិច
"គំនិតអាក្រក់"
"ចំពោះតែក្មេងក្បាលរឹងដូចជាអូន"
"ខ្ញុំស្អប់លោកណាស់"
"ស្អប់ៗទៅ អត់ខ្វល់ សំខាន់បងស្រឡាញ់អូន..សឺតត"ហ្វៀលឡិចនិយាយហើយក៏ឆ្មក់ថើបថ្ពាល់ក្រពុំម៉ូនីតាមួយខ្សឺត
"ហ្វៀលឡិច!!"ម៉ូនីតាកាន់តែក្ដៅចិត្ត នេះនាងឈ្លោះជាមួយគេតែឯងឬ
"បាទ អូនសម្លាញ់!មោះពៅបងជូនអូនទៅផ្ទះ"ហ្វៀលឡិចនិយាយហើយក៏ចាប់ដៃម៉ូនីតាទៅឡាន ឯម៉ូនីតាក៏មិនបានប្រកែកអ្វីដែរព្រោះថាបុគ្គលិករៀបចំបិទហាងរួចរាល់ទៅហើយ នាងក៏សម្រេចចិត្តទៅជាមួយហ្វៀលឡិច
៚នៅក្នុងឡាន
"ឈប់ខឹងបងហើយមែនទេ?"ហ្វៀលឡិចដៃម្ខាងបញ្ជាចង្កូតឡានដៃម្ខាងទៀតចាប់ដៃរបស់ម៉ូនីតា
"អត់បានខឹងផង"ម៉ូនីតា
"បានហើយបងហត់ជំនួស អត់ខឹងប៉ុណ្ណឹងហើយចុះទម្រាំតែខឹងទៀតមិនដឹងជាគេចបងទៅដល់ទីណាទេ"ហ្វៀលឡិចឮហើយនាយអស់សំណើចបន្តិច
"ឆឺស"ម៉ូនីតា ពេលគេនិយាយត្រូវចំណុចនាងក៏អោបដៃងាកមុខចេញ
"ហ៊ឹស ហ៊ឹស"ហ្វៀលឡិចឃើញហើយ អស់សំណើចនឹងភាពគួរឲស្រឡាញ់របស់គូរដណ្ដឹងបណ្ដូលចិត្តជាពន់ពេក ខ្នាញ់អើយខ្នាញ់។
ហ្វៀលឡិចក៏បើកឡានជូនម៉ូនីតាត្រឡប់ទៅផ្ទះវិញ មិនយូរប៉ុន្មានពួកគេក៏មកដល់ផ្ទះម៉ូនីតាដោយចំណាយពេលធ្វើដំណើរត្រឹមតែ15នាទី។កម្លោះហ្វៀលឡិចក៏ចុះពីលើឡានរួចក៏ដើរមកខាងស្ដាំដៃបើកទ្វាឲម៉ូនីតាចុះ តែនាយមិនបានឡើងឡានទៅវិញទេ ដែលជាហេតុធ្វើឲម៉ូនីតាឆ្ងល់តែម្ដង
"ហើយមិនទៅ នៅធ្វើអីទៀត??"រាល់ដងឲតែជូននាងមកដល់ផ្ទះហើយនាយដឹងតែត្រឡប់ទៅវិញហើយ ចុះឡូវនៅធ្វើអី
"ចូលលេងប៉ាម៉ាក់ក្មេក"ហ្វៀលឡិចញាក់ស្មាបែបហីៗហើយក៏ដើរចូលទៅក្នុងផ្ទះមុនបាត់
"ហ៊ឺ!"ម៉ូនីតាធ្វើមុខឡេងឡង់ៗរួចក៏ដើរចូលទៅតាម
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
