ភាគ41[មិនអាចកើតឡើង]

0 0 0
                                        

ព្រឹកថ្ងៃថ្មី ប៉ុន្តែមិនថ្មីសម្រាប់ហ្វៀលឡិចនោះទេ យប់មិញនាយទៅក្លឹបអាយរ៉ូ ផឹកឡើងស្រវឹងជោគខ្លួន
៚កាត់មកកាលពីយប់មិញ
បន្ទាប់ពីហ្វៀលឡិចចេញពីផ្ទះរបស់ម៉ូនីតាគឺនាយបានបើកឡានទៅក្លឹបរបស់អាយរ៉ូ ជាមិត្តរបស់គេ
"ចុម!ខ្យល់អីបក់អគ្គនាយកវ័យក្មេងមកដល់ទីនេះ មិនខ្លាចប្រពន្ធវាយទេឬ"អាយរ៉ូគ្រាន់តែឃើញហ្វៀលឡិចដើរចូលមកភ្លាមនាយសួរទាំងភ្ញាក់ផ្ញើល
"គ្មានខ្យល់ឯណាបក់មកទេ យើងជិះឡានមក"ហ្វៀលឡិចដាក់គូទអង្គុយលើសាឡុង
"កើតស្អី ភ្នែកហើមម្លេះ"អាយរ៉ូក៏សង្កេតឃើញទឹកមុខនិងភ្នែករបស់ហ្វៀលឡិចឡើងក្រហមដូចទើបនឹងយំហើយ
"សត្វចូលភ្នែក"ហ្វៀលឡិច
"អាចម៍ ឡូវអាប់ដេតម៉េះ ចេះកុហកទៀត"អាយរ៉ូគ្មានជឿអីបន្តិចទេ
"យកស្រាមកផឹក"ហ្វៀលឡិចមិនចង់អោយអាយរ៉ូសួរច្រើន
"ទោះប្រាប់ថាយកស្រាមកអង្គុយមើលក៏យើងមិនជឿដែរ"អាយរ៉ូ
"តាប៉ែណាស់អាតាប៉ែ"ហ្វៀលឡិចងើបមុខសម្លក់អាយរ៉ូថ្លែ និយាយសាច់ការចេញតែសាច់កាប់
"ប្អូនយកស្រាមកទីនេះ"អាយរ៉ូដោយឃើញទឹកមុខមិត្តមិនល្អនាយក៏មិនចង់លេងច្រើនដែរក៏ហៅឲបុគ្គលិកយកស្រាមក
  គ្រាន់តែគេលើកស្រាមកភ្លាម ហ្វៀលឡិចអកយកៗមិនសំចៃសោះ
"ផឹកមួយៗទៅថីលេងអកយកៗដូចផឹកទឹកទៅហើយ"អាយរ៉ូឃើញហើយហួសចិត្ត នេះស្រាណាមិនមែនទឹកទេ
"..."ហ្វៀលឡិចមិនបាននិយាយតបទេនៅបន្តផឹកស្រាដដែល
"ផឹកអីផឹកម៉្លេះ ផឹកធ្វើមើលតែមនុស្សខូចចិត្តរឿងស្នេហាទៅហើយ"អាយរ៉ូក៏ធ្វើជានិយាយ
"ខូចចិត្តមិនខូចចិត្តមើលខ្លួនឯងទៅ"ហ្វៀលឡិច
"យីមើលវា!ខូចចិត្តរឿងស្អី កុំប្រាប់ថាឈ្លោះគ្នាជាមួយម៉ូនីតាណា?"អាយរ៉ូ
"អឺ"ហ្វៀលឡិច
"ថីបានឈ្លោះគ្នា"អាយរ៉ូ
"ឈ្លោះខ្លាំង"ហ្វៀលឡិច
"អាគីបាញ់ អញដឹងថាឈ្លោះខ្លាំងហើយ បើមិនខ្លាំងមិនមែនហែងយំឡើងហើមភ្នែកចឹងទេ ឡូវរៀបរាប់សាច់រឿងមកថាវាយ៉ាងម៉េច"អាយរ៉ូស៊ឹងតែហក់ធាក់ទេ សួរឆ្វេងឆ្លើយស្ដាំ
"រឿងនេះគឺ.."ហ្វៀលឡិចក៏រៀបរាប់តាំងពីដើមដល់ចប់ទាំងពីនាយទៅជួបភ្ញៀវនៅខន់ដូរទៀតផង
"ឯងបកស្រាយតែគ្មានភស្តុតាងឲនាងជឿ វាពិបាកឲនាងជឿណាស់ បើតាមទាន់ដល់ទៅពីរលើក ឯងមិនបានធ្វើអីគ្នាទោះប្រាប់យ៉ាងណាក៏នាងមិនជឿដែរ ហើយឯងមានចំណែកខុសដែលកុហកនាងទាំងដែលឯងក៏ដឹងថានាងនិងលីនណាស្អីនោះជាសត្រូវគ្នា"អាយរ៉ូ
"ឥឡូវនាងស្អប់យើង នាងសុំឲយើងដោះលែងនាង នាងថែមទាំងចង់ផ្ដាច់ពាក្យទៀត យើងគិតស្អីមិនចេញទេ បកស្រាយក៏នាងមិនជឿហើយក៏គ្មានភស្តុតាងមកបញ្ជាក់ទៀត"ហ្វៀលឡិចយកដៃជ្រោងសក់អោនមុខចុះទាំងតប់ប្រម៉ល់
"ដេន កូនចៅឯងនោះឲគេស៊ើបមើលឆែកនៅខន់ដូរលីនណាទៅ ពូកែស៊ឹងតែគ្រប់យ៉ាងមកល្ងង់ត្រឹមរឿងប៉ុណ្ណឹង"អាយរ៉ូ សរសើរហើយក៏មិនភ្លេចដៀលដែរ
"មែនហើយយើងភ្លេច ឡូវយើងទៅវិញហើយ"ហ្វៀលឡិចពេលឮអាយរ៉ូនិយាយទើបនឹកឃើញ ហើយក៏ប្រញ៉ាប់ចេញទៅទាំងយប់ មិនអាចទ្រាំដល់ថ្ងៃស្អែកទេពេលនេះម៉ូនីតាកំពុងតែរុញច្រាននាយចេញពីជីវិតនាងហើយ ត្រូវតែប្រញ៉ាប់រកភស្តុតាងមកបញ្ជាក់

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now