«បើអា ហើយមិនបាច់ លោក ទេ»ហ្វៀលឡិចក៏សម្លក់ម៉ូនីតា ហៅនាយអា ហើយ ចាំបាច់ហៅលោកធ្វើអី
«ឆឺស ថ្ងៃនេះអារម្មណ៍ល្អខ្ជិលឈ្លោះជាមួយលោកណាស់ តោះអេឡា សារ៉ា ដល់ម៉ោងចូលរៀនឥឡូវហើយ»ម៉ូនីតានិយាយរួចក៏ងើបចេញពីតុជាមួយនឹងគ្នីគ្នារបស់នាងបាត់ទៅ
ចំណែកឯហ្វៀលឡិចក៏ដើរទៅតុមិត្តរបស់គេ ដែលមាន ជេសា ដេវីត និងអាយរ៉ូកំពុងតែអង្គុយនៅទីនោះ
«ហើយវាមានរឿងអីម្ដេចក៏មាលាធ្វើចរិតប្លែកៗដាក់ឯងម៉្លេះ»គ្រាន់តែហ្វៀលឡិចដាក់គូទអង្គុយភ្លាមអាយរ៉ូក៏សួរតែម្ដង
«យើងក៏មិនដឹងដែរ តែយើងក៏ឆ្ងល់ថាហេតុអ្វីក៏មាលានិងនាងម៉ូតូ នោះនិយាយគ្នាបែបនេះ ព្រោះតាំងពីយើងស្គាល់នាងមកយើងមិនដែលឃើញនាងសួររកអ្នកណាមុនទេ»ហ្វៀលឡិច
«តើអាចទេបើសិនជារឿងដែលមាលាប្លែកដើមហេតុមកពីម៉ូនីតានោះ»ដេវីតក៏និយាយឡើង ព្រោះ គេចាំបានរឿងដែលហ្វៀលឡិចធ្វើអោយក្រាសរបស់ម៉ូនីតាយល់ច្រឡំមកលើនាង
«ហេតុអ្វីក៏ឯងគិតថាជានាង?»ជេសា ក៏សួរ
«ឯងមិនចាំទេឬរឿងកាលពីប៉ុន្មានថ្ងៃមុន ដែលអាឡិចវាទៅធ្វើអោយសុងយ៉ុលស្អីនោះយល់ច្រឡំមកលើម៉ូនីតា ហេតុនេះហើយទើបនាងចង់សងសឹក»ដេវីត
«យើងគិតថាមិនអាចទេ ពីព្រោះថាម៉ូនីតានាងមិនដឹងថាអាឡិចវាលួចស្រឡាញ់មាលាឯណា»អាយរ៉ូ ដែលស្ងាត់អស់ជាយូរក៏និយាយឡើង
«កុំអោយខ្ញុំដឹងថានាងជាអ្នកនៅពីក្រោយការប្លែករបស់មាលាអោយសោះ នាងច្បាស់ជាត្រូវរបស់ខ្ញុំមិនខាន»ហ្វៀលឡិចនិយាយទាំងក្ដាប់ដៃ
«ហើយឯងចង់ធ្វើអីគេ?»ជេសាក៏សួរ ឃើញក្ដាប់ដៃមុខមាំសម្បើមណាស់
«គឺ...ធ្វើអីក៏បានធំអស់ហើយ»ហ្វៀលឡិចឆ្លើយហើយក៏ងើបចេញពីតុដើរទៅកាន់ថ្នាក់រៀនបាត់ទៅ
«ម៉ាអាគីបាញ់ ខំចាំស្ដាប់មើលវានិយាយ»ដេវីត
ពួកគេក៏ងើបពីតុដើរចេញពីកង់ទីន ចូលទៅក្នុងថ្នាក់រៀនរបស់ពួកគេព្រោះម៉ោង7:5នាទីហើយដល់ម៉ោងគ្រូចូលបង្រៀនហើយ ម៉ោង7-8ជាម៉ោងកសិកម្ម
«សូមជម្រាបសួរលោកគ្រូ»ពេលដែលលោកគ្រូកសិកម្មដើរមកសិស្សទាំងអស់ក៏នាំគ្នាក្រោកឈរលើកដៃសំពះជម្រាបសួរ
«បាទ អរគុណ អង្គុយចុះប្អូនៗ»លោកគ្រូ
«អរគុណលោកគ្រូ»សិស្ស
«ថ្ងៃនេះយើងមិនទាន់ចូលមេរៀនថ្មីទេ គឺអនុវត្តពីការបង្កាត់ពូជប៉េងប៉ោះនិងដាំដើមឈើរីដែលយើងបានរៀនកាលពីម្សិលមិញ ក្នុងការងារនេះពួកយើងត្រូវបែងចែកជា5ក្រុម មួយក្រុមមាន5នាក់ »លោកគ្រូក៏បានរៀបរាប់ពីការចែកក្រុម
«ម៉ូនីតា ហ្វៀលឡិច ជេសា អាយរ៉ូ អេឡា គឺនៅក្នុងក្រុមជាមួយគ្នា»លោកគ្រូ
«លោកគ្រូតើអាចប្ដូរមនុស្សបានទេលោកគ្រូ»ម៉ូនីតា ឮហើយនាងចង់គាំងបេះដូង ហេតុអីមកអោយនាងនៅក្រុមជាមួយមនុស្សដែលនាងស្អប់បែបនេះ
«មិនបានទេប្អូន »លោកគ្រូ
«ប៉ុន្តែលោកគ្រូ»ម៉ូនីតារកតែប្រកែកទៅហើយស្រាប់តែលោកគ្រូនិយាយកាត់
«មិនមានតែស្ករអ្វីទាំងអស់ ឡូវសម្រេចថាចឹងចុះ តោះចាប់ផ្ដើមការងាររបស់ពួកយើងតាមក្រុមទៅ»លោកគ្រូក៏នាំពួកគេទៅរងបន្លែ ដើម្បីធ្វើការដាំដុះ រួចក៏ចែកគ្រាប់ចែកូនឈើរីអោយទៅពួកគេតាមក្រុម សិស្សៗទាំងអស់ក៏នាំគ្នាចាប់ផ្ដើមធ្វើការងារតាមក្រុមរបស់ពួកគេ ងាកមកមើលក្រុមរបស់ម៉ូនីតាវិញ
«លោកឯងចេះកាប់ដីដែរទេនឹង កាប់ដៃឈូសដីដូចមាន់កាយអាចម៍ចឹង»ម៉ូនីតាឈរជ្រែងចង្កេះស្ដីអោយហ្វៀលឡិចដែលកំពុងកាប់គាស់ឈូសឆាយដីដើម្បីដាំកូនឈើរី
«បើខ្លាំងនាងមិនធ្វើខ្លួនឯងទៅ»ហ្វៀលឡិច
«បើខ្ញុំធ្វើដដែលចាំបាច់អីអោយលោកមកនៅក្នុងក្រុមជាមួយខ្ញុំនោះ»ម៉ូនីតា
«ស្មានតែខ្ញុំនឹងចង់នៅក្រុមជាមួយនាងណាស់ទៅឬនាងកញ្ចាញ់ច្រាស»ហ្វៀលឡិចឈប់បន្តិចរួចក៏ឆ្លើយទៅម៉ូនីតា
«ខ្ពើមចរិតណាស់ ខ្ញុំក៏មិនបានចង់អោយលោកនៅក្នុងក្រុមខ្ញុំដែរ អាជីងចក់ប្រឡាក់អំបិល»ថារួចនាងក៏ អង្គុយចុះរួចដកស្មៅនៅលើរងចេញជាមួយនឹងអេឡា
«សុំសរសើរពូកែរកពាក្យជេរឯងណាស់ អាឡិច»ជេសា ដែលកំពុងតែឆាយដីនោះក៏និយាយឡើង ព្រោះថាម៉ូនីតាតែងតែមានពាក្យថ្មីៗជេរហ្វៀលឡិចរហូត
20នាទីក្រោយមកពួកគេក៏កាប់ឈូសឆាយដីហើយ ដល់វគ្គដាំកូនឈើរីម្ដង
«ស្លាប់ហើយៗ»ម៉ូនីតាកំពុងតែកាយដីជាក្រហ៊ុកមួយដើម្បីដាក់កូនឈើរីចូល ក្រឡេកទៅឃើញហ្វៀលឡិចដោតកូនឈើរីលើដីដោយមិនបានកាយកប់វិញ នាងក៏ស្រែកខ្លាំងៗ
«ហើយវាស្អីនាងនឹង ស្រែករកស្លាប់អី»ឯហ្វៀលឡិចកំពុងតែផ្ដោតអារម្មណ៍ដាំកូនឈើរីឯងនេះភ្ញាក់អោយព្រឺត លេងចេះមកស្រែកចឹងទៅកើត
«លោកឯងមកដាំឬមកបំផ្លាញអោយប្រាកដទេ អ្នកណាគេបង្រៀនអោយលោកដាំកូនឈើរីបែបនេះ »ម៉ូនីតា
«បើខ្ញុំមិនចេះដាំផង»ហ្វៀលឡិច
«បើមិនចេះប្រកាច់មិនសួរគេ អាមុខត្រីឆ្លូញនេះចំជាចង្រៃមែន»គ្រឺតពេកម៉ូនីតាជេរមួយម៉ាត់ទៀតទៅ
«បើនាងមិនបានជេរខ្ញុំមួយនាទីនាង ប្រកាច់ស្លាប់ឬយ៉ាងម៉េចបានចេះតែជេរមិនឈប់បែបនេះ»ហ្វៀលឡិចចង់តែឆ្ងល់ទេ មួយថ្ងៃៗជេរតែគេរហូត ឈ្លោះគ្នាលើកណាមិនដែលថាអត់ជេរទេ
«ប្រាកដហើយបើខ្ញុំមិនបានជេរលោកខ្ញុំច្បាស់ជាប្រកាច់ស្លាប់»ម៉ូនីតាក៏ឆ្លើយឌឺថែម
«មាត់នឹងពូកែជេរពូកែដៀលណាស់ ចាំមើលគង់តែមានថ្ងៃទេ»ហ្វៀលឡិច
«មានថ្ងៃអ្វីទៅ ហ្វៀលឡិច ដូ ណា តុន»ម៉ូនីតា
«ទាល់តែចាប់បឺតមាត់អោយស្លេកម្ដងហើយទើបបានបើពូកែជេរយ៉ាងនេះ ចាំមើលថាបឺតមាត់ហើយនៅជេរទៀតទេ»ហ្វៀលឡិចក៏ដើរចូលមកកាន់តែកៀកម៉ូនីតា ដែលធ្វើអោយម៉ូនីតាហាក់ភ័យខ្លួន នេះចង់បឺតមាត់នាងមែនទែនឬ
«អា..អារោគចិត្តថ្លើមប្រម៉ាត់»ភ័យពេកច្រឡំជេរ
«នៅជេរទៀត បែបចង់អោយខ្ញុំថើបណាស់ហើយមើលទៅ»ហ្វៀលឡិចមិនបានថយក្រោយទេគឺចូលកាន់តែជិត ធ្វើអោយម៉ូនីតាបែកញើសប៉ុនៗគ្រាប់ពោត
«នែ៎ថ..ថយចេញ ឆាប់ថយចេញពីខ្ញុំភ្លាម»ហ្វៀលឡិចមិនមាត់នៅតែបន្តដើរទៅមុខ ឯម៉ូនីតាចេះតែដើរថយក្រោយហើយក៏
«អួយ»ហ្វៀលឡិចស្រាប់តែស្រែក
«អោយសមមុខចឹងចុះប្រាប់ថាអោយថយនៅតែមកទៀត»មិញនេះគឺម៉ូនីតាបានជាន់ជើងហ្វៀលឡិចយ៉ាងខ្លាំង ប្រាប់អោយថយចេញមិនស្ដាប់ ទាល់តែបែបនេះទើបបាន
«នាងចាំមើលណា»ហ្វៀលឡិចនិយាយទាំងសង្គ្រឺតជើងធ្មេញក្ដៅចិត្តដែលធ្វើអ្វីម៉ូនីតាមិនបាន
«មានអ្វីអោយខ្ញុំមើលឬ ល្អមើលអត់?បើមិនល្អមើលខ្ញុំមិនមើលទេណា»ម៉ូនីតាក៏តបទៅវិញ មិនព្រមចុះចាញ់ដាច់ខាត
« ប្អូនៗឆាប់យកជីទៅដាក់រាយពីលើកូនឈើរីដែលគ្នាយើងបានដាំទៅ»កំពុងតែឈ្លោះគ្នាសុខៗ លោកគ្រូកសិកម្មក៏ដើរមកដោយគាត់អូសជីមក1ការ៉ុង យកមកអោយពួកគេរាយដាក់លើដំណាំ ។ ពួកគេក៏នាំគ្នាយកទៅរាយនៅលើឈើរីតាមក្រុមរបស់ពួកគេ
«អេស៎ម៉ូនីតា»អីយ៉ាលើកនេះហ្វៀលឡិចចេះហៅឈ្មោះរបស់ម៉ូនីតាបានត្រឹមត្រូវហែក៎
«យ៉ាងម៉េច គ្រូខាងណាចូលបានជាចេះហៅឈ្មោះខ្ញុំត្រូវ»ម៉ូនីតាកំពុងតែអង្គុយរាយជីហ្វៀលឡិចស្រាប់តែហៅឈ្មោះនាងចំតែម្ដង ធ្វើអោយនាងអត់ឆ្ងល់មិនបាន វាពិតជាចម្លែកណាស់
«គ្មានគ្រូខាងណាចូលទេ ខ្ញុំឃើញមុខនាងប្រឡាក់ដី»ហ្វៀលឡិច
«ប្រឡាក់ត្រង់ណា?»ម៉ូនីតា
«មើលខ្ញុំជូតអោយ»ហ្វៀលឡិចក៏យកដៃរបស់ខ្លួនទៅជូតមុខអោយម៉ូនីតា ចំណែកឯម៉ូនីតាមិនបានចាប់អារម្មណ៍នឹងដៃរបស់ហ្វៀលឡិចទេ
«អ..អរ...អរគុណ»ធ្លាប់តែឈ្លោះគ្នាដល់មកត្រូវគេជូតមុខអោយបែបនេះធ្វើខ្លួនមិនត្រូវទេ
«ម៉ូនីតា»អេឡាក៏ហៅព្រោះគេបានឃើញដៃរបស់ហ្វៀលឡិចមានកាន់ធ្យូង
«ស្អី?»ម៉ូនីតាក៏ងាកមុខមក
«មុ..មុខឯង ប្រឡាក់ធ្យូង»អេឡាក៏ចង្អុលទៅមុខរបស់ម៉ូនីតា
«ពិតមែនហែស៎»ម៉ូនីតា
«មែន នេះឯងយកកញ្ចក់ទៅមើលទៅ »ស្រោមទូរស័ព្ទរបស់អេឡាមានកញ្ចក់នៅពីក្រោយ
«ឯណាមើល»ម៉ូនីតាក៏យកកញ្ចក់ពីដៃរបស់អេឡាមកឆ្លុះមើល ភ្លាមនោះ?
«អាយយយយយយយយយយយ»
Sunflower 🌻
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
