ភាគ28 ជប់លាងផឹកស្រាចំស្រាសារភាពស្នេហ៍

1 1 0
                                        

កាត់មកដល់ថ្ងៃរសៀលម៉ោង12អេឡានិងសារ៉ាបានជិះឡានមកយកម៉ូនីតានៅផ្ទះរបស់នាង និងចេញដំណើរទៅផ្ទះលំហែរបស់ហ្វៀលឡិច ហើយជេសា អាយរ៉ូនិងដេវីតគឺទៅដល់មុនអស់ហើយ នៅតាមផ្លូវម៉ូនីតាក៏បានចូលmartដើម្បីទិញរបស់ផឹកខ្លះយកទៅផងដែរ

 នេះគឺជាផ្ទះលំហែរបស់ហ្វៀលឡិចធ្វើបែបបុរាណអមជាមួយនិងធម្មជាតិ ពួកគេជប់លាងដោយក្រាលជាកន្ទេលនៅនឹងមុខផ្ទះពីខាងស្ដាំដៃ ក្រាលនៅលើស្មៅនិងយកឆ័ត្រធំមួយមកបាំងកុំអោយក្ដៅ ណាមួយមេឃក៏វាស្រទំដែរធ្វើដំណើរប្រហែលជា1ម៉ោងកន្លះអេឡា សារ៉ា និងម៉ូនីតាក៏បានមកដល់ដោយធ្វើដំណើរត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នេះគឺជាផ្ទះលំហែរបស់ហ្វៀលឡិចធ្វើបែបបុរាណអមជាមួយនិងធម្មជាតិ ពួកគេជប់លាងដោយក្រាលជាកន្ទេលនៅនឹងមុខផ្ទះពីខាងស្ដាំដៃ ក្រាលនៅលើស្មៅនិងយកឆ័ត្រធំមួយមកបាំងកុំអោយក្ដៅ ណាមួយមេឃក៏វាស្រទំដែរ
ធ្វើដំណើរប្រហែលជា1ម៉ោងកន្លះអេឡា សារ៉ា និងម៉ូនីតាក៏បានមកដល់ដោយធ្វើដំណើរតាមgoogle maps មកដល់ក៏ឃើញជេសា អាយរ៉ូ និងដេវីតកំពុងតែដាក់សាច់អាំង
«មកដល់ទៀងម៉ោងតែម្ដងណ៎»ជេសា
«មានទិញអីមកទេ»អាយរ៉ូក៏សួរ
«ទិញតើនេះ spyស្ពាយ10ដប និងផ្លែឈើ 2-3មុខ មានទំពាំងបាយជូរ ស្ត្រប៊ឺរី និង ប៊្លូប៊ឺរី»ម៉ូនីតាក៏លើកបង្ហាញនូវអ្វីដែលនាងទិញមក
«ហើយទិញផ្លែឈើមកធ្វើអី»អាយរ៉ូក៏ឆ្ងល់ មកផឹកហើយម៉េចក៏ទិញផ្លែឈើមក
«គឺទិញយកមកលាយនោះអី លាយជាមួយspyគឺឆ្ងាញ់ណាស់ មិនដែលផឹកទេឬ»សារ៉ាក៏តប
«មកពីមិនដែលនឹងហើយបានឆ្ងល់»ដេវីត
«ឆឺស»សារ៉ា
«ចុះឯណាហ្វៀលឡិច»មកដល់មួយសន្ទុះហើយដូចជាមិនឃើញវត្តមានហ្វៀលឡិចសោះ ម៉ូនីតាក៏សួរទៅកាន់គ្រប់គ្នា
«អាឡិចវាចូលយកស្រាទៅទុកក្នុងទូរទឹកកក »ជេសា
«វាមកហើយនួក»ដេវីតក៏ចង្អុលទៅហ្វៀលឡិចដែលដើរចេញពីក្នុងផ្ទះ
«អីយ៉ា!សង្សារសំណព្វចិត្តបង មកដល់យូរហើយឬ»ហ្វៀលឡិចក៏ដើរមកជិតម៉ូនីតា
«អូនមកដល់មួយសន្ទុះហើយ»ម៉ូនីតា
«អូនមានទិញអីមកអត់ចោះ»ហ្វៀល
«នេះ!បងដឹងហើយមែនទេថាត្រូវធ្វើយ៉ាងម៉េច»ម៉ូនីតាក៏ហុចថង់អីវ៉ាន់អោយទៅហ្វៀលឡិច
«បងដឹងហើយកាតឿ/អេពួកឯង មកនេះជួយលាយផ្លែឈើនិងspyជាមួយយើង »ហ្វៀលឡិចក៏ងាកហៅ3នាក់ដែលកំពុងតែអាំងសាច់
«ចុះសាច់បានអ្នកណាមើល»ជេសា
«ចាំពួកខ្ញុំជាអ្នកចាត់ចែងចុះរឿងសាច់អាំងអីនឹង»ម៉ូនីតា
«អូខេ អញ្ចឹងក៏បាន»ពួកគេក៏ដើរមកក្បែរហ្វៀលឡិច រួចក៏ចាប់ផ្ដើមចាក់spyលាយជាមួយនឹងផ្លែឈើ
«សាច់អាំងឆ្អិនខ្លះហើយ អេឡាយកចានមកដាក់»ម៉ូនីតា
«នេះចានដាក់មោ»អេឡា
«លាយរួចឬនៅ»សារ៉ាក៏សួរទៅពួកប្រុសៗទាំង4នាក់
«ហើយៗបាទ»ដេវីត
«ម៉ូនីតាមកអង្គុយផឹកសិនមក ចាំទៅមើលសាច់អាំងវិញ»សារ៉ាក៏ហៅម៉ូនីតា
«អើៗ»ម៉ូនីតា
ទាំងអស់គ្នាក៏លើកម្នាក់មួយកែវៗរួចក៏ជល់គ្នា
«ជល់មួយៗ»ជេសា
«លើកដាច់សាច់ស្អាត»ម៉ូនីតានិយាយហើយក៏អកអស់មួយកែវបាត់
«ឆុយ!ដាច់បស់វាមែន»សារ៉ា
«អួយជាតិណាស់ម៉ែអើយ»អេឡា
«ម្នាក់ៗមើលទៅដូចធម្មតា មិននឹកស្មានថាពូកែផឹកយ៉ាងនេះសោះ»ហ្វៀលឡិចក៏និយាយឡើង លេងលើកម្ដងដាច់មួយកែវបែបនេះ
«ដូចអេឡាអីឃើញស្លូតៗសុភាពៗតែផឹកវិញមួយកែវដាច់»អាយរ៉ូ
«យ៉ាងម៉េចបងច្រណែនខ្ញុំមែនទេ?»អេឡាក៏លើកចិញ្ចើមសួរទៅអាយរ៉ូ
«បងមិនច្រណែនឯងទេ កុំផឹកច្រើនពេកប្រយ័ត្នស្រវឹង»អាយរ៉ូ
«ផឹកខ្លាចស្រវឹងកុំផឹកអីខាតលុយខាតស្រា»អេឡា តបមកវិញធ្វើអោយអាយរ៉ូគ្រឺតខ្នាញ់មែនទែន
«ពីណាគេប្រឡាក់សាច់ឆ្ងាញ់ម៉េះ»សារ៉ាដាក់សាច់អាំងចូលមាត់មួយម៉ាត់ លាន់មាត់សរសើរតែម្ដង
«គឺបងណាអូនសម្លាញ់»ដេវីតក៏ញាក់ចិញ្ចើមទ្រឺតៗ មិនខុសទេដាច់នឹងដេវីតជាអ្នកប្រឡាក់
«បងអាចម៍»សារ៉ាក៏ធ្វើជាពេបមាត់
«តោះជល់មួយទៀត»ហ្វៀលឡិចក៏លើកកែវជល់មុនគេ
«ហ្វៀលឡិចបងលើកអោយដាច់មួយកែវណា តែមិនដាច់អូនមិនយកធ្វើប្ដីទេ»ម៉ូនីតា នាងចូលចិត្តផឹក បើប្ដីមិនពូកែផឹកគេមិនយកទេស
«ហ៊ឹស ហ៊ឹស នេះលេងគម្រាមបងផងឬ»ហ្វៀលឡិចចង់ហួសចិត្តបន្តិចអីបន្តិចនេះលេងសុទ្ធតែគម្រាមផងឬ ភ្លេចហើយឬថានាយជាកូនម្ចាស់ក្រុមហ៊ុនផលិតស្រា រសជាតិស្រាមួយណាដែលថាហ្វៀលឡិចមិនបានផឹកនោះ
«អូនមិនបានគម្រាមតែអូននិយាយមែនធ្វើមែន»ម៉ូនីតា ពេលនេះអស់4កែវហើយលើកដាច់សាច់ស្អាតស្រវឹងមិនដឹងខ្លួនឡូវហើយ
«អូនឯងចង់ធ្វើបងមែន»ហ្វៀលឡិចក៏អោនមុខទៅជិតមុខម៉ូនីតារួចក៏សួរតិចៗ
«ផាច់»
«អួយ នីតា»ហ្វៀលឡិច ក្រោយត្រូវមួយដៃរបស់ម៉ូនីតាក៏ស្រែកអ៊ួយតែម្ដង
«អ្នកណាអោយបងនិយាយអត់អនាម័យបែបនេះ»ម៉ូនីតាក៏សម្លក់ហ្វៀលឡិច
«នែ៎ប្រូវីត លាយនឹងមានដាក់ស្ករមែន»សារ៉ាក៏ធ្វើជាសួរទៅដេវីត
«មានឯណា»ដេវីត ក៏ប្រកែក នាយមិនដឹងថាសារ៉ាសួរក្នុងន័យបែបណាទេ
«អញ្ចឹងម្ដេចវាផ្អែមម៉្លេះ តិចកាត់ជើងទៅ»សារ៉ានិយាយហើយក៏ធ្វើជាងាកទៅមើលមុខម៉ូនីតានិងសារ៉ាឆ្លាស់គ្នា ធ្វើអោយប៉ុន្មាននាក់ទៀតដែលអង្គុយក្បែរនឹងយល់ភ្លាមៗ
«នែ៎វើយកុំមកស្វីតមុខយើងប្រយ័ត្នធាក់ប្រកាច់ទាំងពីរនាក់»អេឡានិយាយផងកាយវិការផង(អាការៈស្រវឹងហើយ)
«ស្រានិយាយទេហីអាអេឡា»ម៉ូនីតាក៏អស់សំណើចនឹងមិត្តខ្លួន រាល់ដងដូចមិននិយាយលះចឹងទេ តែបន្ទាប់ពីអស់6កែវតែឯងដូចលះសាហាវ
«អេឡា បងថាឯងស្រវឹងមែនទែនហើយ»អាយរ៉ូ
«ហ៊ឺ ខ្ញុំចង់រាំ ខ្ញុំចង់ច្រៀង»អេឡា
«យកបាស់និងមេក្រូមកអោយវាច្រៀងតិច វាដាច់ខ្យល់ងាប់បាត់ឡូវហើយ»សារ៉ា
ជេសាក៏យកបាស់និងមេក្រូមករួចក៏ភ្ជាប់ប្លូធូជាមួយនឹងទូរស័ព្ទរបស់នាយ
«អ៊ុ អួយមិនដែលដែលឃើញប្រុសស្អាតម្លឹង ព្រលឹងតើ..បងមានឈ្មោះអ្វី ចង់សាសងសម្ដី ជាមួយនឹងថ្លៃតើរូបបងគិងយ៉ាងណា»អេឡាច្រៀងហើយក៏យកដៃទៅប៉ះស្មាអាយរ៉ូ នាងច្រៀងដាក់អាយរ៉ូតែម្ដង
«អញថាវាស្រវឹងមែនទែនហើយ»សារ៉ា
«ពេលវាស្រវឹងវាលះជាងយើងទៀតណ៎»ម៉ូនីតាតាំងពីរាប់អានអេឡាមកដែលឃើញអេឡាស្រវឹងហើយច្រៀងចឹងទេ
«អុ អួយម៉េចក៏សង្ហារអ្វីម៉្លេះ បេះដូងអូនសែនរំភើបពេកក្រៃ ចង់ស្ទុះទៅកាន់ដៃ ហើយសារភាពប្រាប់ថ្លៃ ថាអាយលើបយូសូម៉ាច់(I love you so much)»អេឡា
«បងថាឯងស្រវឹងហើយអេឡា»អាយរ៉ូចង់អស់សំណើច នេះពេលស្រវឹងកូរថ្នាក់នេះឬ
«អត់ទេខ្ញុំមិនបានស្រវឹង ខ្ញុំស្រឡាញ់បងអាយរ៉ូ»យ៉ាផឹកចំស្រាសារភាពស្នេហ៍តា៎ហ្មងកូននឹង
«អូ ម៉ាយ ក្រត»ជេសាឮហើយឡើងចង់ឈ្លក់ស្រាដែលកំពុងតែលើកផឹក
«អ្ហឹស អីគេនឹង»ម៉ូនីតាក៏ស្រវឹងដូចគ្នា ក្រោយពីឃើញទង្វើអេឡាហើយនាងស្លេស្លឺតែម្ដងនេះជាមិត្តនាងឬអត់នឹង?
«អាអេឡាហែងផឹកចំស្រាសារភាពស្នេហ៍មែន»សារ៉ាមើលឡើងចំហរមាត់
«ស្រាសារភាពស្នេហ៍អីពួកឯងហាស៎ !អាយរ៉ូខ្ញុំលួចស្រឡាញ់បងឯងយូរហើយ»តបជាមួយម៉ូនីតានិងសារ៉ាហើយ នាងក៏ងាកមកនិយាយទល់មុខអាយរ៉ូ
«ពិតមែនឬ»ដឹងថាក្មេងស្រវឹងហើយតែក៏នៅតែនិយាយឆ្លងឆ្លើយចង់ដឹងចង់ឮថាក្មេងនិយាយអីបន្តទៀត
«ខ្ញុំនិយាយពិតមែនណា បងស្រឡាញ់ខ្ញុំឬអត់»អេឡា
«បងស្រឡាញ់ ហើយស្រឡាញ់ខ្លាំងទៀត»អាយរ៉ូ
«អើយតាលាន់ចង់រាកអាចម៍»ដេវីត
«មែននឹង»សារ៉ាក៏បន្ទរពីក្រោយ
«អាឡិចហា៎»ម៉ូនីតាអង្គុយមើលគេស្វីតសុខៗក៏ងាកមកហៅហ្វៀលឡិច
«អាក្បាលខូច ហ៊ានហៅបងអាផង»ហ្វៀលឡិចមិញជិតស្រវឹងហើយដល់ឮសម្ដីបណ្ដូលចិត្តហៅហើយស្វាងដូចគេទះ5ដៃ
«អាបងអូនស្រឡាញ់បង ស្រឡាញ់អើយស្រឡាញ់ ស្រឡាញ់ម៉ែឳជីដូនជីតាអាស្រឡាញ់ហើយ »ម៉ូនីតាក៏យកដៃទាំងពីរក្រសោបមុខហ្វៀលឡិចអោយមើលចំមកខ្លួន ហ្វៀលឡិចវិញឡើងចង់ដាច់ផ្ងា ពេលស្រវឹងស្រឡាញ់អីក៏ស្រឡាញ់យ៉ាងនឹង
«អ្ហឹស ម្លឹងៗ»ហ្វៀលឡិច
«អាគីបាញ់អើយអញស្រឡាញ់ហែងណាស់អាគីបាញ់»លើកនេះហ្វៀលឡិចឈ្លក់ស្រាតែម្ដង
«អូនសម្លាញ់ហា៎ អូនឯងស្រវឹងហើយពៅមាសបង»ហ្វៀលឡិចឡើងក្រពុលមុខតែម្ដង នេះឬចរិតសង្សារនាយពេលស្រវឹង
«អូនផឹកអូនដឹង អូនស្រវឹង អូនស្រឡាញ់បង»ម៉ូនីតានិយាយហើយក៏សើចលឹបភ្នែកបាត់ ធ្វើអោយហ្វៀលឡិចគ្រឺតខ្នាញ់យ៉ាងខ្លាំងចង់តែចាប់ថើបអោយណាណីទេ
«អ៊ីយូយ កំណាព្យឡូយមែនទែន អានីតា»ជេសា
«ផាច់ ផាច់/មែននឹងៗ»ដេវីតក៏ទះដៃ
«ទេវតាអើយប្រទានសង្សារអោយខ្ញុំមួយមក អោយខ្ញុំមកអង្គុយមើលគេស្វីតចឹង ដូចជាអយុត្តិធម៌ពេកហើយ ហាហា»សារ៉ានិយាយហើយក៏យំដូចក្មេង តែគ្មានទឹកភ្នែកអីមួយតំណក់

Sunflower 🌻

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now