«ខ្ពើមនិយាយជាមួយលោកឯងណាស់»ម៉ូនីតាដល់ហ្វៀលឡិចឆ្លើយមកបែបនឹងនាងលែងមានពាក្យនិយាយតែម្ដង និយាយខ្លួនសោះបែជាមកសួរនាងទៅវិញ
«ត្រង់បឺតមាត់មិញមិនឃើញខ្ពើមផង»ហ្វៀលឡិច និយាយយ៉ាងរំភើយ មិនបាច់មើលមុខម៉ូនីតាទេចាប់ផ្ដើមក្រហមទៀតហើយ(គ្នាអៀន)
«ហ៊ើយខ្ញុំឈប់និយាយជាមួយលោកឯងហើយ ទៅដេកវិញ»បើនៅនិយាយទៀតច្បាស់ណាស់ ប្រុសម្នាក់នេះនឹងធ្វើអោយនាងអៀនដល់ស្លាប់ជាមិនខាន
«ហ៊ឹសក្មេងនេះ»ហ្វៀលឡិចក៏អស់សំណើចនឹងភាពគួរអោយស្រឡាញ់របស់ម៉ូនីតា រួចនាយក៏ដើរទៅពីក្រោយម៉ូនីតាទៅតង់របស់ខ្លួន ព្រោះយប់ជ្រៅដែរហើយ ប្រញ៉ាប់គេង ត្រូវងើបពីព្រឹកផង
កាត់មកពេលព្រឹកថ្ងៃថ្មី សិស្សៗនាំគ្នាងើបពីព្រលប់ដើម្បីរៀបចំខ្លួន ចាកចេញពីគិរីរម្យទៅកំពតវិញ ដំបូងថាមកគិរីរម្យ2យប់3ថ្ងៃតែក៏ប្ដូរវិញ មានពេល3ថ្ងៃលោកនាយកចង់នាំសិស្សដើរអោយបាន2-3កន្លែង ទើបគាត់ប្ដូរទៅលេងនៅកំពតវិញ ។ ប្រហែលជាម៉ោង7:30នាទី ពួកគេក៏ឡើងឡានក្រុងត្រឡប់ទៅវិញ ដូចជាពេលមកដែរម៉ូនីតាគឺពុលឡានទៀតហើយ តែលើកនេះហ្វៀលឡិចមកអង្គុយកៅអីជាមួយម៉ូនីតាតែម្ដង ងាយស្រួលនាយមើលម៉ូនីតា
«ខ្ញុំបានទិញស្ករគ្រាប់ហិរប្រហើរ ស្ករកៅស៊ូ ទឹកក្រូច ទុកអោយនាងញ៉ាំតាមផ្លូវ ដើម្បីកាត់បន្ថយកុំអោយនាងពុលឡាន»ហ្វៀលឡិចក៏យករបស់ដែលគេបានទិញទុកពីយប់មកអោយម៉ូនីតា(ពេលដែលដើរទិញអីយប់មិញហ្វៀលឡិចក៏បានឆ្លៀតចូលទិញ)
«អូររច្រើនម៉្លេះ»ម៉ូនីតាឃើញច្រើនក៏លាន់មាត់
«ប៉ុណ្ណឹងសោះថាច្រើន ក្រែងនាងញ៉ាំច្រើនស៊ឹងអី»ហ្វៀលឡិច
«ឆឺស»ព្រោះខ្លួនញ៉ាំច្រើនមែនម៉ូនីតាក៏លែងនិយាយតទៅហ្វៀលឡិចវិញ
«ហ្វៀលឡិចតើខ្ញុំអាចខ្ចីតុក្តាខ្នើយរបស់លោកបានទេ ខ្ញុំវិលមុខចង់គេងបន្តិច» លីនណាដែលអង្គុយកៅអីខាងស្ដាំដៃហ្វៀលឡិចនោះក៏និយាយឡើង តាមពិតនាងមិនបានវិលមុខអីទេ គ្រាន់តែចង់បានការចាប់អារម្មណ៍ពីហ្វៀលឡិចតែប៉ុណ្ណោះ
«មានអីបានតើនាងយកសិនទៅចឹង»ហ្វៀលឡិចក៏យកតុក្តានោះហុចអោយទៅលីនណា
«មិនបានទេ ខ្ញុំមិនអោយ»ម៉ូនីតាពេលដែលឃើញហ្វៀលឡិចរៀបនឹងហុចតុក្តាអោយទៅលីនណានាងក៏ស្រែកបន្តិច
«វាមិនមែនជារបស់ឯងឯណា របស់ហ្វៀលឡិចទេតើ »លីនណា
«របស់សង្សារយើងក៏ដូចជារបស់យើងដែរ នាងយល់ទេ»ម៉ូនីតា រកពាក្យតបមិនឃើញព្រោះមិនមែនជារបស់ខ្លួនពិតមែន ក៏និយាយបែបនឹងទៅ ឯហ្វៀលឡិចពេលបានឮម៉ូនីតានិយាយបែបនេះ នាយញញឹមខ្ជឹបតែម្ដង
«ពីពេលណា ហេតុអីខ្ញុំមិនដឹង»លីនណាក៏សួរភ្លាមតែម្ដង ទាំងដែលក្នុងចិត្តនាងក្ដៅឆេវតែម្ដង នេះក្រាសរបស់នាងត្រូវបានទៅលើសត្រូវរបស់នាងចឹងឬ
«ពីពេលណាឬ?ខ្ញុំត្រូវជម្រាបប្រាប់នាងដែរមែនទេ»ម៉ូនីតា
«ហ្វៀលឡិចតើពិតទេដែលអ្នកទាំង2ជាសង្សារគ្នា»លីនណាមិនជឿនូវសម្ដីម៉ូនីតាប៉ុន្មានទេ ព្រោះគិតថាម៉ូនីតាគ្រាន់តែនិយាយដើម្បីចង់ឈ្នះនាង
«អ..អឺ..គឺបាទពិតមែនហើយ ពួកយើងជាសង្សារគ្នា»ដោយងាកមើលមុខម៉ូនីតាសម្លក់នាយខ្លាំងពេកក៏ឆ្លើយតាមនឹងតែម្ដងទៅ មិនយល់ដែរហេតុអីនាយស្របតាមម៉ូនីតាគ្រប់យ៉ាងបែបនេះ
«អរ»លីនណា ពេលឮសម្ដីចេញពីមាត់ហ្វៀលឡិចហើយ នាងក៏ប្រាកដចិត្តហើយថា អ្វីដែលម៉ូនីតានិយាយគឺជាការពិត នាងក៏មិនបាននិយាយអ្វីទៀតដែរ ពេលនេះកំពុងតែខូចចិត្ត
ឡានក៏ចេះតែវិលកង់ទៅមុខ សិស្សនៅក្នុងឡាន ក៏នៅជជែកគ្នាលេង ឯអ្នកខ្លះក៏គេង បន្តិចក្រោយមកឡានក៏ឈប់អោយពួកគេញ៉ាំអាហារពេលព្រឹក ព្រោះពេលនេះម៉ោង8:30នាទីហើយ ។
«ពួកយើងនាំគ្នាចុះញ៉ាំអីសិនទៅ កុំអោយឃ្លាន »លោកគ្រូបន្ទុកថ្នាក់ ពេលឡានឈប់គាត់ក៏ដើរមកប្រាប់សិស្សៗ
ពួកគេក៏ចុះពីលើឡានចូលទៅក្នុងហាង ចូលតុអង្គុយ
ដោយគ្នីគ្នារបស់ហ្វៀលឡិចនិងគ្នីគ្នារបស់ម៉ូនីតាគឺអង្គុយតុតែមួយព្រោះតុនេះរាងវែងដែរ
«ពួកឯងញ៉ាំអីព្រឹកនេះ»សារ៉ា សួរទៅ នីតានិងអេឡា
«យើងមិនដឹងញ៉ាំអីទេសមិនឃ្លានផង»ម៉ូនីតា ពុលឡានចឹងនាងមិនចង់ញ៉ាំអីទេខ្លាចក្អួត
«អត់ឃ្លានក៏ញ៉ាំដែរទៅ ប្រយ័ត្នក្រពើរះ សារ៉ាយកបាយឆាបង្គារអោយគេទៅ»ហ្វៀលឡិចដែលអង្គុយក្បែរនោះក៏និយាយឡើង (គេបារម្ភហ៎)
«ក្រពើរះនឹងអីគេ»ដេវីតឯណេះពេលឮពាក្យនឹងហើយឆ្ងល់តែម្ដងស្អីគេក្រពើរះនឹង
«ក្រពះរើ»ហ្វៀលឡិច
«ក្រពះខ្ញុំតើលោកខ្វល់ម៉េះ»ម៉ូនីតា
«ខ្ញុំខ្វល់ពីក្រពះសង្សារខ្ញុំចឹងហើយ»ហ្វៀលឡិច
«អ្នកណាសង្សារលោក»ម៉ូនីតា
«ចុះអ្នកណា និយាយនៅលើឡានព្រឹកមិញនោះ»ហ្វៀលឡិចក៏រំឮក
«ខ្ញុំនិយាយលេងតើ»ម៉ូនីតា
«មិនដឹងទេស នាងនិយាយលេងតែខ្ញុំអត់លេងជាមួយទេ»ហ្វៀលឡិច
...តាមពិតគ្រាន់តែកុហកយើងចឹងសោះ ចាំមើលណាយើងនឹងសងសឹកនាងយ៉ាងម៉េច! (Who?)
បន្តិចក្រោយមកបុគ្គលិកក៏លើកម្ហូបអាហារដែលពួកគេបានកម្មង់មកដាក់អោយ
«ចង់ទៅកំពតៗ»អង្គយសុខជេសាក៏និយាយឡើង
«ហើយចុះនឹងមិនទៅកំពត»សារ៉ា
«ចង់ទៅឡូវ ចង់ឃើញកំពត ចង់ចាប់ក្ដាមអាធំនៅកែបមកអាំង»ជេសា
«ចឹងហែងមិនទិញយន្តហោះមួយជិះទៅទៅបើស្លន់ម៉្លឹងៗ»ហ្វៀលឡិច ដោយឃើញមិត្តខ្លួនស្លន់ខុសគេខុសឯងពេកក៏ថាទៅ អាកំពុងតែទៅហើយនឹងហាស៎នៅចង់ទៅកំពតៗអីទៀត
ហ្វៀលឡិចនិយាយហើយក៏គ្មានអ្នកណានិយាយអីទៀតដែរពួកគេនាំគ្នាញ៉ាំបាយ អាលនឹងឆាប់បានចេញធ្វើដំណើរបន្តទៀត ។ រំលងអស់20នាទីសិស្សៗទាំងអស់ក៏ញ៉ាំអីរួចរាល់ ពួកគេឡើងឡានវិញ រួចធ្វើដំណើរបន្តទៀត នៅក្នុងឡានពេលនេះគឺមានសភាពស្ងាត់ ព្រោះថាសិស្សៗគឺនាំគ្នាដេកអស់ហើយ ពួកគេដេកយកកម្លាំង ព្រោះទម្រាំតែទៅដល់គឺយូរណាស់ ទើបពួកគេសម្រាកយកកម្លាំងសូម្បីតែហ្វៀលឡិចនិងម៉ូនីតាក៏ដេកដូចគ្នា
Sunflower 🌻
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
