ភាគ20 សារភាពស្នេហ៍

1 1 0
                                        

«មឹកអាំងនៅទីនេះឆ្ងាញ់ណាស់»ម៉ូនីតា ពេលដែលដាក់មឹកចូលមាត់ហើយនាងក៏លាន់មាត់
«បងថាមាត់អូនឆ្ងាញ់ជាង»ហ្វៀលឡិចដែលអង្គុយជិតម៉ូនីតានោះក៏អោនទៅខ្សឹបដាក់ត្រចៀកម៉ូនីតា
«ឆ្កួត»ម៉ូនីតាឆ្លើយផងអៀនផង លេងមកនិយាយបែបនេះអ្នកណាមិនអៀននោះ
«អាហ៊េម សារ៉ាយើងដូចជាឈឺកណាស់ យកទឹកអោយយើងផឹកតិចមើល»អេឡាដែលបានឃើញទិដ្ឋភាពនោះនាងក៏ធ្វើជាក្រហ៊េម
«មើល2នាក់នឹងយើងសួរដូចឆោត មានទំនាក់ទំនងអ្វីនឹងគ្នា»អាយរ៉ូ នាយឆ្ងល់យូរណាស់ហើយឃើញស្និទ្ធស្នាលនឹងគ្នាណាស់ឡូវ មិនដូចពីមុនទេ ឃើញឈ្លោះតែគ្នា
«គ្មានទេស»ហ្វៀលឡិចក៏ឆ្លើយយ៉ាងរហ័ស
«ហែងសួរដូចភ្លើចឹង បើវាមិនស្រឡាញ់គ្នាស្មានតែវាស្និទ្ធស្នាលគ្នាមែន»ដេវីត
«មែននឹង»សារ៉ាក៏យល់ឃើញដូចដេវីតដែរ
«ពួកឯងកុំចេះតែថា»ម៉ូនីតា
«ម៉ូនីតាប្រយ័ត្នឆ្កែវើយ»អេឡាក៏រំឮកពេលដែលនាងបង្អាប់ម៉ូនីតានិងហ្វៀលឡិច
«ឆ្កែស្អីឯង»ម៉ូនីតាគ្រាន់តែអេឡានិយាយភ្លាមនាងនឹកឃើញតែម្ដង
«តោះពួកយើងទៅលេងទឹកសមុទ្រទៅ ទុកអោយ2ក្បាលនឹងនៅនឹងហើយ»អាយរ៉ូ
«យប់ហើយលេងទឹកយ៉ាងម៉េចបងអាយរ៉ូ»អេឡា
«ចុះបងមានថាថ្ងៃឯណា ឯងមិនឃើញគេដាក់ភ្លើងភ្លឺចាចទេអី ពួកយើងគ្រាន់តែទៅអង្គុយស្រូបខ្យល់ត្រជាក់ៗ»អាយរ៉ូ
«អើយទៅតា៎ឯងទៅយើងមិនទៅទេ»ដេវីត
«យើងក៏អត់ទៅដែរ»ជេសា
«ពួកខ្ញុំក៏មិនទៅដែរ/នៅញ៉ាំមឹកវិញ»អេឡានិងសារ៉ាក៏និយាយព្រមគ្នា
«ខ្ញុំសុំទៅនោះបន្តិច»និយាយហើយម៉ូនីតាក៏ងើបចេញពីតុដើរទៅក្បែរទឹក
ប្រហែលជាមួយសន្ទុះមិនទាន់ឃើញម៉ូនីតាមកទៀតហ្វៀលឡិចក៏ងើបចេញពីតុទៅរកម៉ូនីតា
«ម៉េចក៏មកអង្គុយទីនេះតែម្នាក់ឯងទៀតហើយ»ហ្វៀលឡិចនាយឃើញម៉ូនីតាកំពុងអង្គុយមើលទឹករលកដែលកំពុងតែច្រាលឡើងមកលើច្រាំង
«ខ្ញុំថាមកមួយភ្លែតតែពេលអង្គុយទៅចេះតែមិនចង់ងើប»ម៉ូនីតា
«ខ្ញុំបារម្ភណាដឹងទេ»ហ្វៀលឡិចក៏អង្គុយក្បែរម៉ូនីតា
«បារម្ភ?»ម៉ូនីតាក៏ផ្ទួនពាក្យដែលហ្វៀលឡិចនិយាយ
«ត្រូវហើយបារម្ភណាស់ មិនគួរណាក្មេងដើរបាត់ៗចឹងសោះមិនដឹងថាទ្រូងប្រុសម្នាក់នេះបារម្ភប៉ុណ្ណាទេ»ហ្វៀលឡិច
«បារម្ភពីខ្ញុំធ្វើអី?ស្រឡាញ់ខ្ញុំហើយមែនទេ?ប្រយ័ត្នណា ប្រយ័ត្នខ្ញុំច្របាច់បេះដូងនឹងទៅ តិចថាឈឺចាប់»ម៉ូនីតា ធ្លាប់និយាយហើយបើថ្ងៃណាមួយហ្វៀលឡិចមកលង់ស្រឡាញ់គេ គេនឹងច្របាច់បេះដូងហ្វៀលឡិច
«ច្របាច់មើលផង ប្រយ័ត្នច្របាច់ចំបេះដូងខ្លួនឯង»ហ្វៀលឡិច
«គ្មានថ្ងៃទេ»ម៉ូនីតាឆ្លើយទាំងខុសពីការពិត
«ខ្ញុំចាញ់ហើយ»ហ្វៀលឡិចដែលស្ងាត់មួយសន្ទុះក៏និយាយបន្ត
«ចាញ់អី?»ម៉ូនីតា
«ខ្ញុំស្រឡាញ់នាង!»ហ្វៀលឡិចក៏ងាកមកមើលមុខម៉ូនីតាចំតែម្ដង ដែលធ្វើអោយម៉ូនីតាឮហើយគាំងតែម្ដង បើមុខវិញក្រហមដូចប៉េងប៉ោះទុំ
«ល..លោ..លោកនិយាយមែនឬនិយាយលេង»ម៉ូនីតាពេលនេះនាងញ័រអស់ហើយលេងមកសារភាពចំៗបែបនេះនាងធ្វើខ្លួនមិនត្រូវទេ
«បង ស្រឡាញ់ អូន ម៉ូនីតា»ម្ដងនេះហ្វៀលឡិចនិយាយមួយៗច្បាស់ៗ ចាំមើលនៅគិតថានាយនិយាយលេងទៀតទេ
«ផាច់»
«អួយម៉េចក៏ទះបងទៀតហើយ មិនស្រឡាញ់បងទេឬ»គ្នាអៀនហ៎ច្រឡំដៃទះ
«ខ្ញ..ខ្ញុំក៏ស្រឡាញ់លោកដែរ»ម៉ូនីតានិយាយតែមុខមិនដឹងងាកទៅណាទេ🌚
«និយាយម្ដងទៀតហើយបែមុខមករកបង»ហ្វៀលឡិច
«អូនស្រឡាញ់បង»ម៉ូនីតាក៏ងាកមុខមកចំហ្វៀលឡិចតែម្ដង
«ថាម៉េចបងស្ដាប់មិនឮទេ»ហ្វៀលឡិច
«អូនថាអូនស្រឡាញ់បង មនុស្សឆ្កួតនេះ»ស្អប់ណាស់ជេរមួយទៀតចុះ
«បងក៏ស្រឡាញ់អូនដែរព្រះនាងរបស់បង»ហ្វៀលឡិច
«អឹម»ហ្វៀលឡិចនិយាយហើយក៏ចាប់ក្រសោបមុខម៉ូនីតារួចក៏ទម្លាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់ដ៏ទន់របស់ម៉ូនីតា ដែលធ្វើអោយនាងត្រៀមខ្លួនស៊ឹងមិនទាន់ តែក៏ព្រមបិទភ្នែកទទួលស្នាមថើបពីមនុស្សដែលនាងស្រឡាញ់
«Congratulations >អេឡា
«ទីបំផុតពួកឯងស្រឡាញ់គ្នាហើយ»អាយរ៉ូ
«ឈ្លោះតែគ្នាដល់ឡូវមកថើបគ្នាអីណាអ៊ីវ»ជេសា
«អញថាឆ្កែឆ្កែមែន»សារ៉ានាងចាំមើលថ្ងៃនេះយូរហើយ
ប៉ុន្មាននាក់នេះមិនដឹងចេញមកពីគន្លាតណាទេគ្រាន់តែគេថើបគ្នាភ្លាមមកដល់ភ្លែត
«នេះពួកឯង»ហ្វៀលឡិចកំពុងតែថើបម៉ូនីតាឯណេះនាយភ្ញាក់អោយព្រើត នេះមកតាំងពីស្មាលណាលោក
«អញតាមលួចមើលម៉ាង៉ៃហើយ»ដេវីតដោយឃើញទឹកមុខហ្វៀលឡិចរាងឆ្ងល់ៗក៏ប្រាប់ទៅ
«យើងដូចមិនទាន់ឃើញសុំធ្វើសង្សារគ្នាឡើយទេ ពួកឯងថាចឹងទេ»អាយរ៉ូក៏និយាយទៅកាន់មិត្តទាំងអស់គ្នា
«មែនហើយៗ»all
«ធ្វើសង្សារនឹងបងបានទេ ធ្វើជាព្រះនាងរបស់បងណា»ហ្វៀលឡិចពេលដែលឮអាយរ៉ូនិយាយហើយនាយក៏លូកដៃយកចិញ្ចៀនពីហោប៉ៅដែលនាយបានទិញទុកនោះ ហើយលុតជង្គង់នៅមុខម៉ូនីតា
«ព្រមទៅៗកុំជោរពេកឆ្កែ»សារ៉ា
«អូនព្រម»ម៉ូនីតាក៏ហុចដៃរបស់នាងអោយហ្វៀលឡិចដើម្បីពាក់ចិញ្ចៀន
«ផាំង ផាំង»កាំជ្រួញក៏បន្លឺឡើង បាញ់ពេញមេឃនៅមាត់សមុទ្រ គឺជាស្នាដៃរបស់មិត្តៗគេនឹងឯង មើលទៅវាហាក់រ៉ូមែនទិចខ្លាំងណាស់
«ជោគជ័យមួយគូរហើយ»ជេសាក៏ស្រែកឡើង
«បានន័យថាម៉េច?មានមួយគូរទៀតហែស៎»ហ្វៀលឡិច
«គឺ អេឡា និងអាយរ៉ូនោះអី ហៅគ្នាសិតតែអូនបងណា»ជេសា
«គិតខុសហើយ ដោយសារតែបងអាយរ៉ូមានអាយុបងខ្ញុំ1ឆ្នាំទើបខ្ញុំហៅគាត់បង»អេឡាប្រញ៉ាប់ប្រកែក
«មែនហើយតែ...»អាយរ៉ូនិយាយហើយក៏អាក់បន្តិច
«តែអី»អេឡា
«តែបងស្រឡាញ់ឯងហើយអេឡា បងស្រឡាញ់ឯងតាំងពីយូរ»អាយរ៉ូក៏សារភាពពីអារម្មណ៍របស់ខ្លួនទៅកាន់អេឡានៅចំពោះមុខមិត្តរបស់គេតែម្ដង
«ព្រមធ្វើជាសង្សារបងអត់»អាយរ៉ូ
«ខ្ញ..ខ្ញុំសុំគិតមើលសិនបានទេ»អេឡានាងក៏លួចមានចិត្តទៅលើអាយរ៉ូដូចគ្នាតែភ្លាមៗពេកនាង ត្រៀមខ្លួនមិនទាន់
«បាទ ! តែកុំយូរពេក បងស្អប់ការរងចាំ»អាយរ៉ូ
«មិនយូរទេប្រឡងចប់ខ្ញុំនឹងផ្ដល់ចម្លើយអោយបង»អេឡា
«សង្ឃឹមថាបងនឹងទទួលបានចម្លើយដែលសមចិត្ត»អាយរ៉ូ
«អួយយើងត្រលាន់ណាស់លោកអើយ»សារ៉ាឯណេះគ្នាឈរមើលអៀនឡើងចង់រឹងខ្លួនហើយលេងម្ដង2ឡូរចឹងនៀគ
«ហើយឯងមិនគិតរកមួយនឹងគេដែរទៅ»ម៉ូនីតា
«គ្មានអាណាយកយើងទេ»សារ៉ា
«ចាំបងយកអូន»ដេវីត
«តែខ្ញុំអត់យកលោកទេ»សារ៉ា
«លោកទុកធ្វើបុណ្យនាងអត់យកត្រូវហើយ មកយកខ្ញុំមក»ដេវីត
«ហ៊ើយ ដូចចាក់ទឹកលើក្បាលទា»

Sunflower 🌻

រឿង ស្នេហាឆ្មាកណ្ដុរDove le storie prendono vita. Scoprilo ora