កាត់មកពេលព្រឹក មនុស្សម្នាក់នាំគ្នាក្រោកពីព្រលឹមដើម្បីធ្វើការងាររបស់ពួកគេរាងៗខ្លួន ។ ក្រឡេកមកមើលផ្ទះមួយអូរទេគឺភូមិគ្រិះ ក្នុងបរិវេណភូមិគ្រិះនោះគឺមានទីធ្លារធំទូលាយ នៅសងខាងនៃផ្លូវចូលទៅខាងក្នុងផ្ទះនោះ ពោរពេញទៅដោយផ្កាគ្រប់ប្រភេទ ហើយនៅខាងឆ្វេងដៃនៃភូមិគ្រិះនេះ គឺមានកន្លែងដាក់ឡាននឹងចតឡាន ក្នុងនោះគឺមានឡានដល់ទៅ3គ្រឿងសិតតែឡានទំនើបៗ ហើយងាកមកមើលនៅក្នុងផ្ទះវិញ
«ហ្វៀលឡិច តើឯងដេកដល់ណាទៀត មិនទៅរៀនទេឬ នេះឆ្នាំប្រឡងផងណា»លោកសម្បត្តិមើលម៉ោងក៏ឃើញថាម៉ោង7ហើយមិនឃើញកូនប្រុសចុះមកទៀតគាត់ក៏ដើរទៅគោះទ្វាបន្ទប់ ហើយមិនបាច់រកអ្នកស្រីឃីមទេគាត់ទៅហាងរបស់គាត់តាំងពីម៉ោង6:30នាទី
«មេឃមិនទាន់ភ្លឺផងប៉ាដាសខ្ញុំធ្វើអី»ហ្វៀលឡិចងើបមកបើកទ្វាអោយប៉ារបស់ខ្លួនទាំងដៃនៅញីភ្នែកនៅឡើយ ព្រោះមិនទាន់ស្វាងងងុយ
«មេឃមិនទាន់ភ្លឺឪហែង ឯងមើលម៉ោងមើលថាម៉ោងប៉ុន្មានហើយ»លោកសម្បត្តិក៏លើកទូរស័ព្ទអោយហ្វៀលឡិចមើលព្រោះហួសចិត្តនឹងកូនប្រុសពេក
«wahhhhhh!ម៉ោង7:00ស្លាប់ហើយម្ដេចប៉ាមិនដាស់ខ្ញុំតាំងពីយូរ ងាប់ហើយម៉ោង7ហើយខ្ញុំរៀបចំម៉េចនឹងទាន់ទៅប៉ា»ហ្វៀលឡិចគ្រាន់តែឃើញម៉ោងហើយ ភ្ញាក់ដូចគេទះបីដៃ ស្វាងងងុយភ្លាម ទឹកមិនទាន់ងូត សក់ក្បាលកន្ទ្រីងកន្ទ្រើង
«យើងដាស់តាំងម៉ោង6កន្លះតែឯងនេះវាមិនងើប រហូតយើងងូតទឹករៀបចំហើយនៅតែមិនទាន់ឃើញចុះមកទៀតទើបមកហៅម្ដងទៀត »លោកសម្បត្តិ គាត់បានមកដាស់ហ្វៀលឡិចម្ដងរួចហើយតែហ្វៀលឡិចមិនងើបគាត់ក៏ទៅងូតទឹករៀបចំខ្លួនទៅធ្វើការ ដោយឃើញបាយនៅលើតុនៅសល់មិនទាន់មានអ្នកណាហូបគាត់ក៏សួរទៅមេដោះថាហ្វៀលឡិចចុះមកឬនៅ មេដោះក៏ប្រាប់ថាមិនទាន់ឃើញចុះមកទេ ទើបលោកសម្បត្តិឡើងមកដាស់ម្ដងទៀត
«ប៉ាអើយប៉ា ធ្វើយ៉ាងម៉េចទៅ»ហ្វៀលឡិចស្លន់ស្លោមិបដឹងត្រូវចាប់អីមុនទេ
«សក់អាណាក្បាលអានឹង»លោកសម្បត្តិនិយាយរួចក៏ចុះទៅក្រោមបាត់ទៅ
«ហ៊ើយអញងូតទឹកឬមិនងូតទេ តែអត់ងូតម៉េចនឹងកើតទៅ ប៉ះម៉ោងអ្នកគ្រូកាចទៀតរស់ឬអត់ទេអញអើយ ហ៊ើយយឺតមួយថ្ងៃប្រហែលវាមិនអីទេ»ហ្វៀលឡិចក៏ប្រញ៉ាប់ប្រញ៉ាល់ងូតទឹកស្លៀកពាក់ទៅសាលារៀន ទម្រាំមកដល់សាលាម៉ោង7:15នាទីទៅហើយ ។ គេក៏ចតម៉ូតូនៅកន្លែងដាក់ម៉ូតូរួចក៏ដើរចូលមកក្នុងថ្នាក់ក៏ឃើញថាគ្រូចាប់ផ្ដើមបង្រៀនទៅហើយ
«អ្នក...អ្នកគ្រូ សុំចូល»ហ្វៀលឡិច
«ម៉េចក៏យឺតម៉្លេះថ្ងៃនេះហ្វៀលឡិច»អ្នកគ្រូ
«គឺខ្ញុំគេងខកអ្នកគ្រូ សុំទោស »ហ្វៀលឡិច តបទៅអ្នកគ្រូដោយទឹកមុខអង្វរក
«មិនគោរពពេលវេលាមិនគោរពវិន័យក្នុងថ្នាក់សោះ អ្នកគ្រូ
មិនអនុញ្ញាតិអោយចូលទេ ទៅឈរនៅដងទង់ជាតិកន្លះម៉ោងហើយរត់3ជុំនៅដងទង់ជាតិ រួចមកឈរនៅមុខថ្នាក់រហូតផុតមុខវិជ្ជារបស់អ្នកគ្រូ»អ្នកគ្រូ អ្នកគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា
«អ្នកគ្រូ ធ្វើចឹងខ្ញុំច្បាស់ជាស្លាប់មិនខានទេ»ហ្វៀលឡិច
«ជាកំហុសរបស់ប្អូន»អ្នកគ្រូ
ហ្វៀលឡិចក៏ដើរទៅឈរនៅដងទង់ជាតិទាំងមុខជូរ ភ្លាមនោះក៏ស្រាប់តែម៉ូនីតារត់មក ម៉ូនីតាថ្ងៃនេះក៏មកយឺតដែរ
«អេស៎ ហាស៎ៗពីណាគេអោយកូនលោកមហាសេដ្ឋីសម្បត្តិលក់ឡាន មកឈរនៅទីនេះ ស្លាប់ហើយៗ»ម៉ូនីតារត់ប៊ិះនឹងហួសទៅហើយក្រឡេកឃើញក៏មកឌឺដងសើចចម្អកអោយបន្តិចទៅ
«នាង ចាំមើលណាកុំអោយដល់វេនខ្ញុំវិញអោយសោះ»ហ្វៀលឡិចរាងមួម៉ៅបន្តិចដែរមនុស្សកំពុងតែមិនបានរៀនផងហើយនៅមកឈរនៅដងទង់ជាតិទៀត ម៉ូនីតាបែជាមកឈរសើច
«អររររ អញ្ចឹងហ៎»ម៉ូនីតាក៏ប្រញ៉ាប់រត់ទៅថ្នាក់
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
