ភាគ42[ផ្ដាច់ពាក្យ]

Start from the beginning
                                        

"កូនអ្នកម៉ាក់លោកប៉ា ក្បត់ខ្ញុំ សុំអ្នកម៉ាក់លោកប៉ាយល់ស្របផងទៅចុះ ខ្ញុំពិតជាចង់ផ្ដាច់ពាក្យពិតមែន ហើយចំពោះរឿងនេះម៉ាក់ប៉ាកុំបារម្ភអី ខ្ញុំនិងប្រាប់ម៉ាក់ប៉ាខ្ញុំដោយខ្លួនឯង"ម៉ូនីតា

"ម៉ូនីតាអាចមានរឿងភ័នច្រឡំទេដឹងកូន ម៉ាក់មិនមែនកាន់ជើងកូនខ្លួនឯងទេតែម៉ាក់ជាម្ដាយគេម៉ាក់ស្គាល់គេច្បាស់គេមិនមែនជាមនុស្សបែបនោះទេ"អ្នកស្រីឃីមគាត់ចិញ្ចឹមកូនគាត់ដោយផ្ទាល់ដៃចរិតកូនយ៉ាងម៉េចគាត់ដឹងច្បាស់ណាស់

"រឿងនេះអ្នកម៉ាក់ចាំសួរកូនអ្នកម៉ាក់ចុះ ហើយខ្ញុំក៏សុំទោសលោកប៉ាអ្នកម៉ាក់ដូចគ្នា"ម៉ូនីតាលើកដៃសំពះពួកគាត់ជាការសុំទោស
"មិនអីទេកូន ហើយរឿងផ្ដាច់ពាក្យនេះហ្វៀលឡិចបានដឹងឬនៅ"លោកសម្បត្តិគាត់មិនហាមទេវាជាការសម្រេចចិត្តរបស់គេ
"ខ្ញុំប្រាប់គេរួចហើយ អញ្ចឹងខ្ញុំសូមជម្រាបលាលោកប៉ានិងអ្នកម៉ាក់ទៅវិញសិនហើយ"ម៉ូនីតា
"ទៅចុះកូន"អ្នកស្រីឃីម
 
ម៉ូនីតាក៏ដើរចេញពីខាងក្នុងឡើងឡានបើកត្រឡប់ទៅវិញ

ងាកមកមើលលោកសម្បត្តិនិងអ្នកស្រីឃីមវិញពេលនេះកំពុងតែអង្គុយមើលមុខគ្នាហើយ
"លោកបងគិតយ៉ាងម៉េច"អ្នកស្រីឃីនក៏សួរទៅប្ដី
"បងគិតថាខលហៅគេមកផ្ទះសិនមក គេធ្វើឲបងបាក់មុខណាស់"លោកសម្បត្តិគាត់នឹកឃើញខឹងនឹងហ្វៀលឡិចណាស់ ឯអ្នកស្រីក៏ដកដង្ហើមធំបន្តិចរួចក៏យកទូរស័ព្ទខលហៅហ្វៀលឡិចមកផ្ទះនិយាយឲដឹងរឿង
  ប្រហែលជាមួយម៉ោងក្រោយហ្វៀលឡិចក៏មកដល់ភូមិគ្រឹះ រួចនាយក៏ដើរចូលមកខាងក្នុងឃើញទឹកមុខម្ដាយស្មើធេងរីឯឪពុកវិញកំពុងតែពាក់មុខយក្សដាក់នាយ
"ប៉ា..ផាច់"គ្រាន់តែហៅប៉ាភ្លាមលោកសម្បត្តិយាដៃទះកំភ្លៀងភ្លាម
"ប៉ា!"ហៅប៉ាទាំងទឹកមុខខកចិត្តតាំងពីតូចដល់ធំគាត់មិនដែលវាយគេមួយដៃទេ ចុះថ្ងៃនេះមានរឿងអីបានជាគាត់ហ៊ានទះកំភ្លៀងនាយ
"លោកបង"អ្នកស្រីឃីមគាត់ស្រឡាំងកាំងតែម្ដង
"អាកូនចង្រៃ ម្ដេចក៏ឯងធ្វើបែបនឹង"លោកសម្បត្តិគាត់ខឹងឡើងញ័រសាច់
"ខ្ញុំធ្វើអី?"ហ្វៀលឡិចតបទៅឪពុកទាំងញ័រមាត់
"ម្ដេចក៏ឯងក្បត់គេ ធ្វើឲគេមកសុំផ្ដាច់ពាក្យពីពួកយើង ចុះមុខមាត់កិត្តិយសយើងទុកនៅឯណា"លោកសម្បត្តិស្រែកទាំងតឹងសរសៃក
"ប៉ាមានសួរខ្ញុំមួយម៉ាត់ទេ?មកដល់ក៏ទះភ្លាម តើប៉ាទៅដឹងអ្វីមកខ្លះ?"ហ្វៀលឡិច
"ម៉ូនីតាមកទីនេះព្រឹកមិញសុំផ្ដាច់ពាក្យ"អ្នកស្រីឃីមក៏និយាយព្រោះឃើញពីរនាក់ឪពុកកូននេះតឹងសរសៃកដាក់គ្នាសម្បើមណាស់
"អរ"ហ្វៀលឡិចឆ្លើយតែប៉ុណ្ណឹងនាយក៏ដើរចេញក្រៅបើកឡានសំដៅទៅហាងពេជ្ររបស់ម៉ូនីតា ភ្លាម

៚ហាងពេជ្រ
ហ្វៀលឡិចចតឡានៅមុខហើយក៏ដើរចូលទៅខាងក្នុង ប្រទះឃើញអ្វីដែលមិនគួរឃើញ ធ្វើឲទ្រូងរបស់នាយឈឺស្កៀបៗភ្លាម។ ម៉ូនីតាកំពុងតែនិយាយជាសុងយ៉ុល ថែមទាំងសើចសប្បាយទៀតផង ខុសពីពេលនៅជាមួយនាយដាច់
"ម៉ូនីតា"ហ្វៀលឡិច
"មកធ្វើស្អី"
"មករកអូននឹងហើយ"ហ្វៀលឡិច
"ហ្វៀលឡិចចាំខ្ញុំបានទេ ខ្ញុំសុងយ៉ុលណា"សុងយ៉ុលឃើញហ្វៀលឡិចមកនាយក៏សួរតើនៅចាំនាយដែលជាដៃគូរប្រកួតបាល់កាលរៀននៅវិទ្យាល័យដែរទេ
"ចាំច្បាស់ណាស់"ហ្វៀលឡិចនិយាយទាំងមុខស្មើធេង ក្នុងចិត្តប្រច័ណ្ឌមិនស្ទើទេ អ្នកណាមិនដឹង កាលនៅវិទ្យាល័យម៉ូបីតាលួចស្រឡាញ់សុងយ៉ុល ឡូវមកឃើញនៅជាមួយគ្នាបែបនេះមិនបានទេ
"បងសុងយ៉ុល ល្ងាចនេះដើរលេងយ៉ាងម៉េចដែរ"ម៉ូនីតាក៏ងាកមកនិយាយទាំងញញឹមដាក់សុងយ៉ុល
"អ..អឺ..គ..គឺ"សុងយ៉ុលធ្វើខ្លួនមិនត្រូវនេះគូរដណ្ដឹងនាងនៅនឹងមុខណាមកបបួលគេដើរលេងយ៉ាងម៉េច ស្លាប់មិនខានទេ
"ហ្វៀលឡិច ចេញពីហាងខ្ញុំទៅ"ម៉ូនីតាឃើញសុងយ៉ុលរាងរអាក់រអួលពេកក៏ដេញហ្វៀលឡិចឲទៅ ស្រួលនាងនិយាយជាមួយសុងយ៉ុល
"ហ៊ឹស!ដេញបងដែលជាគូរដណ្ដឹងឲចេញ ហើយចង់ទៅដើរលេងជាមួយគេចឹងហ៎"ហ្វៀលឡិចហាក់ហួសចិត្ត ទាំងក្នុងទ្រូងឈឺផងចុកផងបេះដូងនាយជាដុំសាច់មិនមែនដុំថ្មទេ
"គូរដណ្ដឹង?ពួកយើងផ្ដាច់ពាក្យហើយហ្វៀលឡិច ឬលោកបាត់ការចងចាំ??"ឌឹប!មួយប្រយោគនេះធ្វើឲហ្វៀលឡិចនិយាយលែងចេញ ចុកឆ្អល់ពេញទ្រូង ហារស្ដីមិនរួចឮហើយស្ទើក្អួតឈាម នាយមើលមុខម៉ូនីតាឆ្លាស់គ្នានិងសុងយ៉ុលរួចក៏ដើរចេញទៅវិញទៅ ។បន្សល់ទុកនៅតែម៉ូនីតានុងសុងយ៉ុល សុងយ៉ុលនាយមិនយល់ពីអ្វីដែលពួកគេនិយាយសោះ
"សិស្សច្បង"ម៉ូនីតា
"បាទ"សុងយ៉ុល
"តើសិស្សច្បងចាត់ទុកខ្ញុំជាអ្វី"ម៉ូនីតា
"បងចាត់ទុកឯងដូចប្អូនស្រី"សុងយ៉ុល
"តាំងពីដើមមកបងមិនដែលមានចិត្តឲខ្ញុំបន្តិចទេមែនទេ"ម៉ូនីតា
"ម៉េចនៅសុខៗសួរបងចឹង"សុងយ៉ុលកាន់តែឆ្ងល់ហើយ នេះនាងល្អិតនេះលេងអី
"ឆ្លើយ"ម៉ូនីតា
"មែន!បងអត់ដែលចាប់អារម្មណ៍ទៅលើឯងទេ សុំទោស"សុងយ៉ុល
"បែបនេះពិតជាល្អណាស់"ម៉ូនីតា
"មានន័យថាម៉េច"សុងយ៉ុល
"សិស្សច្បងអាចជួយខ្ញុំរឿងមួយបានទេ"ម៉ូនីតា
"មានរឿងអ្វីឲបងជួយ?"សុងយ៉ុល
"រឿង.."ម៉ូនីតាក៏បានរៀបរាប់ពីផែនការរបស់ខ្លួនប្រាប់សុងយ៉ុល

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now