ភាគ38[លួងមិនបាត់រកប៉ាម៉ាក់ក្មេកជួយ]

Start from the beginning
                                        

  ប្រហែលជា15នាទីក្រោយមកហ្វៀលឡិចក៏ចេញពីបន្ទប់ទឹកវិញជាមួយនឹងកន្សែងជាប់ចំចង្កេះ អាក្រាធល្វែងលើ ដើរសំដៅមករកម៉ូនីតាដែលកំពុងតែអង្គុយចុចទូរស័ព្ទ ។ម៉ូនីតាមិនបានចាប់អារម្មណ៍នឹងហ្វៀលឡិចដើរមកនោះទេ
"អូនសម្លាញ់!"
"Wahhh!"ម៉ូនីតាក្រឡេកភ្នែកមើលហ្វៀលឡិចហើយស្រែកចង់បែកបន្ទប់ហើយថែមទាំងយកដៃបិទភ្នែកទៀត
"ស្រែកស្អីរបស់អូន"
"ម្ដេចមិនស្លៀកពាក់ឲត្រឹមត្រូវចាំចេញមក"
"ចុះនឹងស្លៀកពាក់បែបឆ្កួតមែន?"
"ហ៊ើយ ហ្វៀលឡិច!អូនចង់បានន័យថាបង ស្លៀកខោពាក់អាវឲបានស្រួលបួលសិនចាំចេញមក"
"ច្រមុះអូនឈាមហើយ"ហ្វៀលឡិចក៏ឃើញមុខម៉ូនីតាឡើងក្រហមងាំងតែម្ដងរីឯច្រមុះវិញហូរឈាមបាត់ហើយ
"ហាស៎!"ម៉ូនីតាក៏យកដៃមកស្ទាបច្រមុះរបស់ខ្លួនក៏ឃើញថាឈាមពិតមែន ព្រះអើយខ្មាសគេណាស់ មិនគួរមើលរាងកាយគេឡើងហូរឈាមច្រមុះបែបនេះសោះ
"អូនកើតអីហែស៎ បានឈាមច្រមុះបែបនេះ"ហ្វៀលឡិចក៏ដើរមកអង្គុយជិតម៉ូនីតា
"អ..អត់..ទេ"ម៉ូនីតានាងឆ្លើយមិនចង់ចេញទេតើឲដោះសារបែបណា
"ចឹងម៉េចក៏ឈាម"
"គ..គឺ..អូ..អូនប្រហែលជា ក្ដៅក្នុងហើយ"ម៉ូនីតានិយាយទាំងរដាប់រដុប តើឲនាងប្រាប់ថាមើលរាងកាយគេដល់ឈាមច្រមុះមែនទេ ឆ្កួតពិតជាឆ្កួតណាស់
"ប..បងទៅពាក់អាវទៅ"ម៉ូនីតាក៏ដេញរាងក្រាស បើមិនអញ្ចឹងទេនាងហូរឈាមស្លាប់មិនខាន
"តែច្រមុះអូន"ហ្វៀលឡិច នាយបារម្ភ
"ហ្វៀលឡិច ដូណាតុន!!ច្រមុះអូនហូរឈាមដោយសាររាងកាយបងនឹងហើយ ឆាប់ទៅពាក់អាវឲលឿនទៅ"ម៉ូនីតាងើបឈរជ្រែងចង្កេះស្រែកសម្លុតហ្វៀលឡិចយកតែម្ដង ម្ដេចប្រាប់មិនស្ដាប់បែបនេះ ទ្រាំលែងបានហើយ
"ហាស៎!!?"ហ្វៀលឡិចឮហើយនាយភ្ញាក់ឲព្រឺត នាយមិនដែលឃើញម៉ូនីតាសម្លុតនាយខ្លាំងអញ្ចេះទេ
"នៅហាស៎ស្អីទៀតមិនឆាប់ទៅៗ"ម្ដងទៀតម៉ូនីតាស្រែកសម្លុតខ្លាំងជាងមុនទៅទៀត ដែលធ្វើឲហ្វៀលឡិចមានអារម្មណ៍ថាមិនស្រួលទាល់តែសោះ
"ប..បាទ"នាយឆ្លើយហើយក៏យកអាវដើរចូលទៅផ្លាស់នៅក្នុងបន្ទប់ទឹក
"ហ្វូ!ចង្រៃយ៍អើយ ខ្មាសគេណាស់ព្រះអើយ ហេតុអ្វីរាងកាយប្រុសម្នាក់នេះស៊ិចស៊ីម៉្លេះ"ម៉ូនីតាក្រោយឃើញហ្វៀលឡិចចូលបន្ទប់ទឹកបាត់នាងក៏ព្រួសខ្យល់ដកដង្ហើមយ៉ាងវែង
មួយសន្ទុះហ្វៀលឡិចក៏ចេញមកវិញជាមួយនឹងខោជើងខ្លីនិងអាវដៃខ្លះ វាជាអាវឈុតរបស់ម៉ូនីតា(ប្រភេទអាវពាក់បានទាំងស្រីទាំងប្រុស)
"បងដឹងថាបងសង្ហារហើយ មិនចាំបាច់មើលជាប់បែបនេះក៏បាន បងអៀន"ហ្វៀលឡិចដើរមករកម៉ូនីតាដែលអង្គុយមើលមុខនាយមិនដាក់
"ជឿជាក់ជ្រុល"
"កើតមកជាមនុស្សយើងត្រូវតែជឿជាក់លើខ្លួនឯងចឹងហើយឬអូនមិនជឿជាក់លើខ្លួនឯងទេ?"
"ដេក"
"ចុះបងមានថាអត់ដេកឯណា"
"ហ្វៀលឡិចបងកុំឌឺអូនបានទេ"
"បងស្រឡាញ់អូន"មើលចុះៗហេតុអីគេឌឺខ្លាំងម៉្លេះ
"ឈប់និយាយជាមួយបងហើយ"ម៉ូនីតាក៏ទម្លាក់ខ្លួនគេងទៅលើពូករួចក៏ទាញភួយមកដណ្ដប់ត្រឹមទ្រូង ចំណែកហ្វៀលឡិចក៏ឡើងទៅគេងក្បែរម៉ូនីតា។ដៃមាំក្រាសលូកដៃទៅទាញចង្កេះមួយក្ដាប់របស់នាងតូចឲខិតមកជិតនិងបែមករកខ្លួនរួចក៏ត្រដាងដៃឲម៉ូនីតាកើយ ចំណែកម៉ូនីតាក៏យល់នាងក៏បែមកគេងកើយដៃហ្វៀលឡិចហើយក៏អោបចង្កេះនាយវិញ
"បែបនេះទើបហៅថាកក់ក្ដៅ"ហ្វៀលឡិច
"កក់ក្ដៅពេលបានក្បែរបង"ម៉ូនីតា
"បងស្រឡាញ់អូនណាស់..សឺតត."និយាយហើយក៏ថើបថ្ងាស់នាងតូចមួយខ្សឺតយ៉ាងវែង
"រាត្រីសួស្ដីព្រះនាងតូចរបស់បង"
"រាត្រីសួស្ដីបងសម្លាញ់!"
ពួកគេក៏បិទភ្នែកគេងអោបគ្នា លង់លក់ក្នុងរាត្រីដ៏ស្ងប់ស្ងាត់នេះបាត់ទៅ។មើលទៅហាក់មានក្ដីសុខណាស់នៅពេលដែលបានគេងអោបថើបបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់។

រឿង ស្នេហាឆ្មាកណ្ដុរWhere stories live. Discover now