នៅក្នុងផ្ទះលោកសារ៉ាត់និងអ្នកស្រីអនកំពុងតែអង្គុយជជែកគ្នាលេងក្រោយពេលពិសារបាយរួច
"ជម្រាបសួរ លោកប៉ា អ្នកម៉ាក់"ហ្វៀលឡិចក៏ដើរសំដៅមករកគាត់ទាំងពីរ
"អា៎!ហ្វៀលឡិច ចូលអង្គុយសិនកូន"លោកសារ៉ាត់ងាកទៅក៏ឃើញថាជាហ្វៀលឡិច
"ម៉ូនីតាទៅណាកូន មិននៅកំដរបងសិន"ដោយឃើញម៉ូនីតារកឡើងទៅខាងលើផ្ទះអ្នកស្រីអនក៏ហៅ
"ខ្ញុំមិនបានហៅគាត់មកឯណាហេតុអី ខ្ញុំត្រូវនៅកំដរ"ម៉ូនីតាក៏បញ្ឈប់ជំហ៊ានរបស់ខ្លួនរួចតបទៅអ្នកស្រីអនវិញ តែសម្ដីម៉ូនីតាបានធ្វើឲហ្វៀលឡិចឮហើយខ្នាញ់តែម្ដង
"ម្ដេចនិយាយបែបនេះដាក់កូនប្រសារប៉ា កូនប្រសារប៉ាអន់ចិត្តស្លាប់ហើយ"លោកសារ៉ាត់
"ស្លាប់ៗទៅ"ម៉ូនីតានិយាយហើយក៏ឡើងទៅលើបាត់ទៅ
"នេះយ៉ាងម៉េចនឹង!ពួកកូនឈ្លោះគ្នាឬ?"អ្នកស្រីអនឃើញទង្វើម៉ូនីតាហើយគាត់អត់នឹងសួរមិនបាន
"ម៉ូនីតាខឹងកូនណាម៉ាក់ អ្នកម៉ាក់និងលោកប៉ាជួយកូនផងទៅ"ហ្វៀលឡិចនិយាយមួយម្ដាយក្មេកហើយក៏ងាកមុខមកសុំជំនួយពីឪពុកក្មេកម្ដង
"ឯងទៅធ្វើស្អីឲខ្លាប៉ាខឹង"លោកសារ៉ាត់
"គឺ.."ហ្វៀលឡិចក៏រៀបរាប់គ្រប់យ៉ាងប្រាប់អ្នកស្រីអននិងលោកសារ៉ាត់
"អរតាមពិតចឹងហេស៎?មិនអីទេយប់នេះកូនគេងនៅទីនេះសិនហើយ តែគេងជាមួយម៉ូនីតា"លោកសារ៉ាត់
"លោកបងតែកូនមិនទាន់រៀបការទេណា"អ្នកស្រីអនគាត់បារម្ភមិនទាន់រៀបការផងដេកជាមួយគ្នាយ៉ាងម៉េច
"អូនហា៎សម័យណាហើយ កូនយើងភ្ជាប់ពាក្យហើយតើយើងសែនដូនតាចាស់ទុំស្មើនិងការទៅហើយនឹង អ្នកខ្លះគេភ្ជាប់ពាក្យហើយគេនៅជាមួយគ្នាបាត់ទៅហើយ គេមិនការឲហត់ផង"លោកសារ៉ាត់
"កុំបារម្ភអីម៉ាក់ គ្រាន់តែគេងធម្មតា កូនមិនធ្វើរឿងមិនគប្បីពេលមិនទាន់រៀបការនោះទេ"ហ្វៀលឡិចក៏និយាយបន្ថែមទៀត
"ល្អអាកូនប្រសារប៉ា ឆាប់ឡើងទៅងូតទឹកគេងចុះយប់ណាស់ហើយ"លោកសារ៉ាត់យកដៃទះស្មាហ្វៀលឡិចតិចៗ
"បើអញ្ចឹងកូនសុំឡើងទៅខាងលើមុនហើយប៉ាម៉ាក់"ហ្វៀលឡិច
"ចា៎កូន"អ្នកស្រីអន តបរួចហ្វៀលឡិចក៏ឡើងទៅបន្ទប់ម៉ូនីតា
ក្រឡេកមកមើលម៉ូនីតានៅក្នុងបន្ទប់ឯណេះវិញ ពេលនេះនាងងូតទឹករួចហើយ ដោយស្លៀកពាក់ជាមួយនឹងអាវដៃខ្លីខោជើងខ្លីសាច់ក្រណាត់ កំពុងតែអង្គុយគិតស្អីទេ
"ទៅវិញបាត់នៅន៎"
"តុក តុក"សម្លេងគោះទ្វាបន្ទប់បន្លឺឡើងកាត់ផ្ដាច់ការគិតរបស់ម៉ូនីតា
"អ្នកណាគោះទ្វា"នាងក៏ស្រែកសួរពីខាងក្នុង
"គឺប៉ា"លោកសារ៉ាត់ដឹងច្បាស់ថាបើម៉ូនីតាដឹងថាហ្វៀលឡិចនាងនឹងមិនព្រមបើកទ្វាទេអញ្ចឹងហើយគាត់ក៏ឡើងមកជាមួយ ពេលគោះទ្វាប្រាប់ហើយគាត់ក៏ហួសទៅបន្ទប់របស់គាត់បាត់
"ក្រាក/ហ្វៀលឡិច!"ម៉ូនីតាពេលដឹងថាប៉ានាងគោះទ្វានាងក៏ចេញទៅបើក តែអ្វីដែលនាងឃើញនៅចំពោះមុខមិនមែនប៉ារបស់នាងឡើយ
"បងសុំគេងដែរ"ហ្វៀលឡិចក៏សើចស្ញេញរួចក៏រត់ចូលក្នុងបន្ទប់ម៉ូនីតាយ៉ាងលឿនរកតែឃាត់មិនទាន់ ម៉ូនីតាក៏ទាញទ្វាបិទវិញរួចដើរមករកហ្វៀលឡិចដែលដេកនៅលើពូកធ្វើប្រងើយ
"ហ្វៀលឡិច!"ម៉ូនីតា
"បាទ"ហ្វៀលឡិច
"អ្នកណាអនុញ្ញាតិឲបងដេកជាមួយអូន"ម៉ូនីតាសួរទាំងយកដៃច្រត់ចង្កេះ
"លោកប៉ា"ហ្វៀលឡិច
"តែជាបន្ទប់របស់អូន អូនមិនឲដេកទេ"
"បងនឹកអូនបង់ចង់ដេកអោបសំណព្វចិត្តបង"ហ្វៀលឡិចនិយាយទាំងទឹកមុខកំសត់
"ហ៊ើយ បងយកកន្សែងចូលងូតទឹកទៅ"ម៉ូនីតាក៏ខ្ជិលប្រកែក
"បងទៅងូតទឹកសិនកុំគេងចោលបងណា..សឺតត"ហ្វៀលឡិចនិយាយរួមទាំងឆ្មក់ថើបថ្ពាល់ក្រពុំនោះមួយខ្សឺតបង្អូសយ៉ាងវែងរួចក៏ដើរចូលបន្ទប់ទឹកបាត់ទៅ
"ប្រុសឡប់"ម៉ូនីតាស្រាប់តែអៀនភ្លាមៗ រួចនាងក៏រៀបចំកន្លែងគេងឲហ្វៀលឡិច
YOU ARE READING
រឿង ស្នេហាឆ្មាកណ្ដុរ
Adventureស្នេហាដែលផ្ដើមចេញពីការឈ្លោះប្រកែកគ្នា កាច់កុង ឌឺដង មិនដែលចេះត្រូវគ្នា ជួបមុខឈ្លោះជួបមុខជេរ ក៏ប្រែមកជាស្រឡាញ់គ្នាយ៉ាងខ្លាំង តើអ្នកទាំងអស់គ្នាជឿទេ?
ភាគ38[លួងមិនបាត់រកប៉ាម៉ាក់ក្មេកជួយ]
Start from the beginning
