ភាគ ៤៩: មកពីអូន

Start from the beginning
                                        

ព័ត៌មានរាយការណ៍ចេញពីគេហទំព័ររបស់លោកនាយករដ្ឋមន្ត្រីរបស់អ៉ីតាលីបានធ្វើឲ្យប្រជាជនមានសេចក្តីរំភើបរីករាយជាប៉ុនពេកព្រោះអ៉ីតាលីអាចរកប្រាប់ចំណូលបន្ថែមទៀតហើយសិស្ស និស្សិតទាំងអស់ក៏រឹតតែសប្បាយចិត្តព្រោះអ្នកខ្លះមានបំណងទៅរៀននៅកាណាដាប៉ុន្តែត្រូវចំណាយច្រើន ខុសពីពេលនេះអ៉ីតាលីមានទំនាក់ទំនងល្អជាមួយកាណាដាដូច្នេះហើយពួកគេអាចទៅរៀននៅទីនោះដូចស្ងប់ចិត្តហើយ ។

ក្រោយពីមានរឿងចម្រូងចម្រាសជាច្រើនលោកនាយករដ្ឋមន្ត្រី ជុងហ្គុក ឡូរ៉េនហ្សូ បានកសាងកេរ្តិ៍ឈ្មោះជាច្រើនកុះករបីដូចជាកសាងស្នាដៃលុបលាងទោសយ៉ាងអញ្ចឹងឯង ។

បើទោះបីជាទំនាក់ទំនងរវាងអ្នកទាំងពីរទទួលបានគេដឹងឮ សុះសាយជាងមុនក៏ដោយចុះ ក៏ថេយ៉ុងនៅតែមិនសូវចេញកម្មវិធីជាញឹកញាប់ជាមួយនឹង ជុងហ្គុក ប៉ុន្មានទេព្រោះមិនចង់ឲ្យមានពាក្យថាគេជាមនុស្សតាមទោងទាមនាយ ។

ថេយ៉ុង នៅតែប្រកាន់យកការប្រើប្រាស់ជីវិតបែបធម្មតាៗថ្ងៃណាខ្លះទំនេរក៏ទៅជួយធ្វើការនៅ News Center ដោយមិនយកកម្រៃព្រោះជាកន្លែងដែលបានជួយជីវិតឲ្យបានមកទល់សព្វថ្ងៃនេះ ។ មាឌតូចមិនដែលប្រកាន់ខ្លួនជាពិសេសមានតែពេញចិត្តទៅធ្វើការនៅទីនោះថែមទៀត ថ្ងៃណាទំនេរក៏ទៅអង្គុយញ៊ាំអីជាមួយមិត្តរួមការងារយ៉ាងសប្បាយ ។

«ពួកយើងខានអង្គុយញ៊ាំអីហើយនិយាយលេងជាមួយគ្នាយូរប៉ុណ្ណាហើយ?» ថេយ៉ុង សួរទៅមិត្តរួមការងារ ។
«យូរណាស់ ! បងពិតជានឹកពេលវេលាល្អៗរវាងយើងណាស់តែបងក៏សប្បាយចិត្តដែល ថេយ៉ុង បានរស់នៅស្រួលតាមអ្វីដែលធ្លាប់ប៉ងប្រាថ្នា» សូហ្វី
«វាសឹងតែមិនគួរឲ្យជឿទេណាបង ! បងមិនដែលនឹកស្មានថាខ្ញុំអាចមានថ្ងៃនេះទេហើយខ្ញុំក៏មិនគិតថាគេនឹងស្រឡាញ់ខ្ញុំដែរ ខ្ញុំគិតថាគេគ្រាន់តែចង់សប្បាយមួយឆាវតាមភាពយុវវ័យតែអ្នកណាទៅដឹងថាគេស្រឡាញ់ខ្ញុំមែន?»
«ខ្ញុំខឹងមិនទាន់បាត់ទេកាលពីគេមើលងាយបងនោះ» ជេគគី នៅតែនឹកឃើញថ្ងៃដែល ថេយ៉ុង យំស្មាខ្លួននឹកឃើញពេលណាខឹង ជុងហ្គុក ពេលហ្នឹងឯង ។
«ហិហិ រឿងវាកន្លងផុតទៅហើយណា៎» ថេយ៉ុង
«បើថ្ងៃណាគេហ៊ានធ្វើបាបបងៗត្រូវតែប្រាប់ខ្ញុំឮទេ? ទោះគេជានាយករដ្ឋមន្ត្រីក៏ដោយក៏ខ្ញុំមិនខ្លាចដែរ» ជេគគី
«មិនខ្លាចជាប់គុកទេអ្ហេស៎?» លេសស្លី
«ទៅភ័យអីខ្ញុំមិនជាប់ម្នាក់ឯងផង ហាហា» ជេគគី សើចកខឹកពួកគេធ្វើការជាក្រុមស្រាប់ទៅហើយបើគេជាប់គុករឿងអី សូហ្វី លេសស្លី និង ហេមស្វឺត រួចផុតនោះ?
«បងឲ្យឯងជាប់ម្នាក់ឯងហើយ» ហេមស្វឺត
«គេមិនហ៊ានទេ» ថេយ៉ុង និយាយឲ្យអ្នករាល់គ្នាស្ងប់ចិត្តតែវាក៏ជាការពិត ជុងហ្គុក មិនដែលមាត់ធំដាក់គេឡើយបើប្រើអំពើហិង្សារឹតតែគ្មានទៀតមានតែអំពើហិង្សានៅលើគ្រែ ។
«តែបងមើលទៅគេមិនធម្មតាទេ» ហេមស្វឺត
«សាហាវឬអត់បង?» ជេគគី ឱនទៅសួរ ថេយ៉ុង តិចៗច្បាស់ណាស់ថាសំណួរនេះសម្តៅទៅលើអ្វី ។ មាឌតូចក្រហមមុខងាំង សុខៗមកសួរស្រស់ៗបែបនេះអ្នកណាមិនអៀននោះ ។  
«សាហាវណាស់» ថេយ៉ុង
«អាយ៎ ខ្ញុំច្រណែនណាស់ៗៗ» ជេគគី ស្រែកឡាំប៉ាគេក៏ចង់បានបែបនេះដែរ ។
«ឯងនេះចំមែនហើយ» ហេមស្វឺត យកដៃទៅរុញក្បាលប្អូនគិតតែរឿងឆ្កួតៗហ្នឹងឯង ។
«មោះៗ ឆាប់ផឹកទៅ» សូហ្វី

រឿង: ចិត្តវិបល្លាស 🚩 (Ended) Where stories live. Discover now